ប្រិយមិត្តជាច្រើន ពិតជាជ្រាបរួចមកហើយ មើលទៅ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៩ តារាចម្រៀងដ៏ល្បី ប្រចាំផលិតកម្ម រស្មីហង្សមាស គឺ ពេជ្រ សូលីកា បានភ្ជាប់ពាក្យ ជាមួយគូស្នេហ៍ហើយ ក្រោយភ្ជាប់ពាក្យ អ្នកទាំងពីរ តែងតែ បង្ហាញនូវភាពផ្អែមល្ហែម ស្និតស្នាលជាមួយគ្នា ជានិច្ច ធ្វើឲ្យអ្នកគាំទ្រជាច្រើន រំភើប រីករាយ ជំនួសអ្នកទាំងពីរ។
លុះមកដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ ពេជ្រ សូលីកា មានដំណឹងដ៏រីករាយមួយ ជូនអ្នកគាំទ្រខ្លួន ដោយទើបសម្រាលកូនប្រុស ដ៏គួរឲ្យស្រឡាញ់ម្នាក់ ឈ្មោះ Aari Wednesday ទាំងម្តាយ និងកូនមានសុខភាពល្អខ្លាំងណាស់។
ចំណែកម្សិលម៉ិញនេះដែរ នាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ ចំថ្ងៃខួបកូនប្រុស អាយុ 2 ឆ្នាំ ពេជ្រ សូលីកា និងស្វាមី បានរៀបចំកម្មវិធី យ៉ាងអធិកអធមបំផុត សម្រាប់ អូន Aari ព្រមទំាងពោលពាក្យទំាងនេះចេញមកថា
“Happy 2nd birthday MY LITTLE MAN មនុស្សដែលតែងតែផ្ដល់ស្នាមញញឹមមកកាន់ខ្ញុំជារៀងរាល់ថ្ងៃ កូនប្រៀបបានជាកែវភ្នែក ទាំងសងខាង របស់មាំមី មាំមីជូនពរកូន ជោគជ័យគ្រប់ភារកិច្ច ដែលកូនធ្វើ មាំមីជូនពរកូន មានតែសុខភាពល្អ សំណាងល្អពេញមួយជីវិតកូន ចេះស្រលាញ់ ចេះអោយតម្លៃ មនុស្សជុំវិញខ្លួន ចេះស្ដាប់បង្គាប់ សូមអោយកូនឈ្នះអស់មារសត្រូវ ជាក្មេងគួរអោយស្រលាញ់ដល់មនុស្សគ្រប់គ្នា 16.05.20 16.05.22″។
ស្ថិតក្នុងបរិកាសដ៏រីករាយនេះ ក៏មានវត្តមាន តារាសម្តែង ម៉ាក សែនសូនីតា ហៅ តូតា មកចួលរួមផងដែរ ថែមទំាងកូរគេ កូរឯង ឡើងសប្បាយម៉ាទំហឹងហ្មង។ តោះកុំឲ្យចាំយូរ សូមទស្សនារូបភាព និងវីដេអូ ក្នុងថ្ងៃខួបកំណើត អូន Aari ទំាងអស់គ្នា ៖