ទស្សនិកជនភាគច្រើន ប្រហែលជាមិនទាន់ភ្លេចទេមើលទៅ សុវត្ថិឌី ធារីកា ដែលជាអតីតបេក្ខនារីម្នាក់ ធ្លាប់ចូលប្រឡងក្នុងកម្មវិធី ប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ១ កាលពីឆ្នាំ ២០១៥។ ទោះ ធារីកា មិនទទួលបានពានរង្វាន់ក៏ដោយ ក៏តារារូបនេះ នៅតែមានប្រជាប្រិយភាព និងមានការគាំទ្រខ្លាំងពីសំណាក់មហាជនទូទៅ។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ មិត្តរួមសិល្បៈជាច្រើនសម្តែងក្តីរន្ធត់ ស្លុតចិត្តយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា ម្តាយឪពុក របស់ សុវត្ថិឌី ធារីកា បានបាត់បង់ជីវិត ទៅហើយ។
ក្នុងនោះ តារាចម្រៀងម្នាក់ ឈ្មោះ Monireach Meas បានបញ្ជាក់យ៉ាងខ្លីថា “ចូលរួមរំលែកទុក្ខដល់ប្អូនស្រី សុវត្ថិឌី ធារីកា ផង ជួបគ្រូថ្នាក់ចរាចរណ៍ក្រឡាប់ឡាន ស្លាប់ប៉ាម៉ាក់ មកកម្មពិធីជាមួយគ្នា ហេតុអ្វី ក៏ជួបរឿង បែបប្អូនស្រី”។
អ្នកនាង ចន ច័ន្ទលក្ខិណា ដឹងរឿងនេះភ្លាម ក៏និយាយទំាងហូរទឹកភ្នែកថា “លោកអើយលោក បងស្លុតចិត្តណាស់ អូនកាអើយ ម៉ាក់ប៉ា អូនស្លូតណាស់ Sovathdy Thearyka
បងសូមចូលរួមរំលែកទុក្ខដល់ប្អូនស្រី សុវត្តិឌី ធារីកាផង។ មុននេះគ្រួសារគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត នៅខេត្តព្រះវិហារ ពេលនេះលោកប៉ា អ្នកម៉ាក់ របស់គាត់បានបាត់បង់ជីវិតហើយ មិនដឹងគ្នា វិលវល់យ៉ាងណាទេ រឹងមាំណាអូន “។
រីឯ តារាចម្រៀង អ៊ាម វន្នី បានបន្តថា “ឪពុក និងម្តាយ របស់សុវត្ថិឌី ធារិកា បានបាត់បង់ជីវិត ទាំងពីរ អ្នកហើយ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ ធារិកា ប្អូនប្រុស និងយាយ ផុតគ្រោះថ្នាក់ បងសោកស្តាយការបាត់បង់នេះណាស់”។
ចំណែកនៅមុននេះបន្តិច នាថ្ងៃដដែល លោក អ៊ាម វន្នី បានយក ហ្វេសប៊ុករបស់ សុវត្ថិឌី ធារីកា មកផុស រួចបញ្ជាក់ថា “ខ្ញុំអ៊ាមវន្នី សូមជម្រាបជូនដំណឹងដល់ញាតិមិត្ត របស់កញ្ញា សុវត្ថិឌី ធារិកា ថា ពេលនេះ គ្រូសាររបស់កញ្ញា មានទុក្ខជាទំងន់ ដោយប៉ាម៉ាក់ របស់គាត់បានបាត់បង់ជីវិត ទាំងពីរនាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ ក្នុងវេលាម៉ោង ប្រហែល៣ រសៀល។
ពេលនេះ សព កំពុងដឹកទៅភ្នំពេញ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្ត ស្ទឹងមានជ័យ បងប្អូនដែលចង់ដឹងពីព័ត៌មានបន្ថែមសូមទាក់ទងមកលេខខ្ញុំ អ៊ាមវន្នី 016223305 កុំខលគាត់ផ្ទាល់ព្រោះគាត់កំពុងមានទុក្ខនិងមិនចង់ទទួលទូរស័ព្ទទេ សូមអធ្យាស្រ័យដល់ប្អូន ដែលកំពុងមានទុក្ខផង”។
ឃើញរូបភាពមួយសន្លឹកនេះ ធ្វើឲ្យគ្រប់គ្នា ទប់ទឹកភ្នែកអត់ជាប់ទេ ក៏បង្ហូរចេញមកភ្លាមៗ ព្រោះតែក្តីអាណិតខ្លោចចិត្ត មិនគួរឲ្យ ពួកគាត់ជួបរឿងបែបនេះទាល់តែសោះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូ ខាងក្រោមនេះ ៖
ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមមើលវីដេអូ ដ៏រំជួលចិត្ត តាមរយៈ link នេះ https://fb.watch/d3liGpwaXz/