សល់ត្រឹមរូប មួយសន្លឹកចុងក្រោយ ! ក្រោយដឹង ឪពុកម្តាយ សុវត្ថិឌី ធារីកា (Sovathdy Thearyka) លាចាកលោកនេះ ធ្វើឲ្យ សួ វិចិត្រ ទប់ចិត្តលែងជាប់ហើយ ដល់ថ្នាក់ និយាយទំាងអួលដើម.ក ថា “ខ្ញុំពិបាកដកដង្ហើមណាស់ពេលឃើញបែបនេះ ចុះទម្រាំគាត់ជាកូន, ពេលនេះក៏ចង់ផ្ដាំទៅ…”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនិកជនភាគច្រើន ប្រហែលជាមិនទាន់ភ្លេចទេមើលទៅ សុវត្ថិឌី ធារីកា ដែលជាអតីតបេក្ខនារីម្នាក់ ធ្លាប់ចូលប្រឡងក្នុងកម្មវិធី ប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ១ កាលពីឆ្នាំ ២០១៥។ ទោះ ធារីកា មិនទទួលបានពានរង្វាន់ក៏ដោយ ក៏តារារូបនេះ នៅតែមានប្រជាប្រិយភាព និងមានការគាំទ្រខ្លាំងពីសំណាក់មហាជនទូទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ មិត្តរួមសិល្បៈជាច្រើនសម្តែងក្តីរន្ធ​ត់ ស្លុ​តចិ​ត្តយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា ម្តាយឪពុក របស់ សុវត្ថិឌី ធារីកា បា​នបា​ត់បង់ជីវិត ទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ លោក អ៊ាម វន្នី បានប្រាប់ទំាងទឹកភ្នែកថា “ឪពុក និងម្តាយ របស់សុវត្ថិឌី ធារិកា បានបាត់បង់ជីវិត ទាំងពីរ អ្នកហើយ ក្នុងគ្រោះថ្នា​ក់ច​រាចរណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ ធារិកា ប្អូនប្រុស និងយាយ ផុតគ្រោះ​ថ្នា​ក់ បងសោក​ស្តា​យការបា​ត់បង់នេះណាស់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃដដែល លោក អ៊ាម វន្នី បានយក ហ្វេសប៊ុករបស់ សុវត្ថិឌី ធារីកា មកផុស រួចបញ្ជាក់ថា “ខ្ញុំអ៊ាមវន្នី សូមជម្រាបជូនដំណឹងដល់ញាតិមិត្ត របស់កញ្ញា សុវត្ថិឌី ធារិកា ថា ពេលនេះ គ្រូសាររបស់កញ្ញា មានទុក្ខជាទំងន់ ដោយប៉ាម៉ាក់ របស់គាត់បានបាត់បង់ជីវិត ទាំងពីរនាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ ក្នុងវេលាម៉ោង ប្រហែល៣ រសៀល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះ សព កំពុងដឹកទៅភ្នំពេញ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្ត ស្ទឹងមានជ័យ បងប្អូនដែលចង់ដឹងពីព័ត៌មានបន្ថែមសូមទាក់ទងមកលេខខ្ញុំ អ៊ាមវន្នី 016223305 កុំខលគាត់ផ្ទាល់ព្រោះគាត់កំពុងមានទុក្ខនិងមិនចង់ទទួលទូរស័ព្ទទេ សូមអធ្យាស្រ័យដល់ប្អូន ដែលកំពុងមានទុក្ខផង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដឹងរឿងនេះភ្លាម ធ្វើឲ្យ តារាចម្រៀង សួ វិចិត្រ ទប់ចិត្តលែងជាប់ហើយ ដល់ថ្នាក់និយាយពាក្យនេះទំាងអួលដើម.ក ថា “ខ្ញុំពិបាកដកដង្ហើមណាស់ពេលឃើញបែបនេះ ចុះទម្រាំគាត់ជាកូន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាន់តែម៉ែខ្ញុំមានបញ្ហាតិចតួច ខ្ញុំបារម្ភសឹងស្លា​ប់ទៅហើយ ឆ្លៀតពេលនេះក៏ចង់ផ្ដាំទៅ បងប្អូនទាំងគ្នាថា យកចិត្តទុកដាក់ជាមួយម្ដាយឪពុកអោយបានច្រើន (ចូលរួមរំលែកទុក្ខផងណា ធារិកា)”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment