កាលពីពេលកន្លងទៅថ្មីៗនេះ មហាជនជាច្រើន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វសប៊ុក មិនតិចនាក់ទេ ប្រាកដជាបានជ្រាបខ្លះៗហើយ នូវរឿងដ៏ផ្ទុះកក្រើកមួយពាក់ព័ន្ធ កញ្ញា ទិត្យ សុធារី និង លោក ជនិន្រ្ទ អរុណរស្មី នោះ ហើយបន្ទាប់ពីការមើលចិត្តគ្នាបានមួយរយៈ គេឃើញ អ្នកទំាងពីរបានចែកផ្លូវគ្នារៀងៗខ្លួន។
លុះមកដល់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ គ្រប់គ្នាភ្ញាក់ផ្អើលសារជាថ្មី ពេលឃើញលោក ជនិន្រ្ទ អរុណរស្មី បានបង្ហោះវីដេអូ និងរូបភាព ថតជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ ចន កណ្ណិកា រួចប្រាប់ច្បាស់ៗថា “មានតែមនុស្សដែលព្រមទទួលស្គាល់ថាខ្លួនឯងបរាជ័យតែប៉ុណ្ណោះ ទើបជាមនុស្សបរាជ័យពិតប្រាកដ”។
អត់ទាន់អស់ទេ មកដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ ចំថ្ងៃបុណ្យវិសាខបូជា លោកបាននាំ កណ្ណិកា មកដល់វត្ត ដើម្បីសំពះព្រះ និងស្តាប់ព្រះធម៌ទេសនា ទៀតផង រួចឆ្លៀតប្រាប់ថា “នាងនិយាយថា ស្រលាញ់នាង មិនចាំបាច់ចំណាយអីច្រើននោះទេ គ្រាន់តែផ្ដល់ស្នាមញញឹម ភាពស្មោះត្រង់ កម្លាំងចិត្ត សម្រាប់នាងនោះ គឺគ្រប់គ្រាន់ហើយ”។
ចំណែកនៅមុននេះបន្តិច មុនចូលគេង នាថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ លោកបានបង្ហោះរូបភាពផ្អែមល្ហែម ប៉ុន្មានសន្លឹកទៀតហើយ ជាមួយ កណ្ណិកា រួចដាក់មួយឃ្លា ឡើងអេមថា “ជនណាឃើញភរិយាអ្នកដទៃ ស្មើមាតា របស់ខ្លួន ឃើញទ្រព្យអ្នកដ៏ទៃទុកស្មើរជាដុំថ្មហើយឃើញសព្វសត្វទាំងឡាយទុកស្មើររូបរបស់ខ្លួន ជននោះគឺគេហៅថាជាបណ្ឌិត”។
អានចប់ ហ្វេនៗ ចូល comment ម្នាក់មួយម៉ាត់ថា ៖ ខ្ញុំនិយាយត្រង់ទៅចុះ រាល់ពាក្យសម្តីរបស់បងន័យល្អណាស់ ចុងឃ្លាល្អៗ, កាលណា ខ្ញុំបានអ៊ីចឹងដែរ, សមគ្នាប្រូ, ផ្អែមណាស់ហ៊ា, ផ្អែមម្ល៉េះ, កាដុមឆែប, ក្តីសុខពេញហ្មង។
ដើម្បីកុំឲ្យចាំយូរ តោះទៅមើលរូបភាព sweet ៗ របស់ លោក ជនិន្រ្ទ អរុណរស្មី និង កញ្ញា ចន កណ្ណិកា ទំាងអស់គ្នា ៖