នារាត្រី ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២២ កម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Theater Round បានឈានដល់ ជុំទី 2 ហើយ ដែលបានប្រព្រឹត្ត និងរៀបចំធ្វើឡើង នៅកន្លែង លំដាប់ផ្កាយទៀត គឺនៅ សណ្ឋាគារ Rosewood Phnom Penh ក្នុងអគារ ដ៏ខ្ពស់ស្កឹមស្កៃ Vattanac Capital។
បេក្ខជន ដែលបានមកប្រឡង ទំាងអស់ បានធ្វើការតុបតែង ពេញមួយតួខ្លួន ឡើងទាក់ភ្នែក ដូចមនុស្សពីរផ្សេងគ្នា កាលចូលប្រឡងដំបូង និងនៅក្នុងវគ្គ Theater Round ជុំទី 2 នេះ ពិសេស ម្នាក់ៗ បានបន្ថែមនូវកាយវិការ ការផ្តោះផ្តងពាក្យសំដី លេងសើចដាក់គ្នា រឹតតែធ្វើឲ្យ បរិយាកាសទីនោះ កាន់តែអធិកអធម ថែមទៀតផង។
មិនត្រឹមតែប៉ុណ្ណោះទេ នៅទីនោះ មើលទៅអេមមែនទែនហ្មង ទំាងការការរៀបចំ កន្លែងញុំាអី ឆាកតន្ត្រី និងភ្លើងបំភ្លឺ ពិតជាប្លែកភ្នែក អស់ទាស់ ស្ថិតក្នុងស្ថានភាព បែប Gala Dinner យ៉ាងប្រណិត និងទាក់ភ្នែកបំផុត។
ក្នុងនោះ គេសម្លឹងឃើញ បេក្ខជន លីដា និង ដានីន បានលើកយក បទ “ចម្រៀងស្នេហ៍ទុំទាវ” មកធ្វើការប្រកួត ក្នុងវគ្គនេះ ស្តាប់ទៅ ពិតជាលន្លង់លន្លោច និងពីរោះខ្លាំងណាស់ ដល់ថ្នាក់ បេក្ខជន ទំាងអស់ និងគណៈកម្មការ ទំាង 4 មើលទៅ ក៏មានអារម្មណ៍ថា លង់លក់ ទៅតាមបទចម្រៀង ដែលអ្នកទំាងពីរ បានបកស្រាយ ផងដែរ។
ស្តាប់ចប់សឹងមិនទាន់ ហ្វេនៗ មិនតិចនាក់ទេ នាំគ្នានិយាយប្រាប់ថា ៖ ប្អូនស្រីច្រៀងបានល្អ, ទាវច្រៀងពីរោះ ហើយឡើងធូរ, អ្នកគ្រូដានីន នៅតែខ្លាំង, អ្នកគ្រូ មានសំឡេងល្អណាស់, អបអរអ្នកគ្រូ ទៅបន្តទៀត ជោគជ័យមួយវគ្គទៀតហើយ, អ្នកគ្រូនេះ ច្រៀងពីរោះណាស់,
សំឡេងពីរោះ ហើយកាយវិការ ក៏បានទៀត អ្នកគ្រូតូច Danin Seng, សំឡេងទាវ អេមណាស់, រណ្ដំណាស់បងអើយ ដូចនៅក្នុងពិធីមង្គល ដ៏ធំមួយអ៊ីចឹង, និយាយមែន មើលគូគាត់ច្រៀង ដូចមិនមែនមកប្រឡងទេ ដូចតារាអាជីព មកច្រៀងក្នុងកម្មវិធី។
ដើម្បីជ្រាបបន្ថែមទៀត តោះទៅស្តាប់ និងទស្សនា ពីការបង្ហាញសមត្ថភាព របស់ អ្នកទំាងពីរ ទំាងអស់គ្នា ៖