ត្រឹមជាអ្នកដទៃ មើលហើយក៏ហូរទឹកភ្នែកដែរ ! កូនក្រមុំ ស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួន ក្រោយឃើញ ប៉ាម៉ាក់ ឡើងច្រៀង surprise ខ្លួន ក្នុងថ្ងៃមង្គលការ, ទប់ចិត្តលែងជាប់ គ្រប់គ្នា ក៏រំជួលចិត្តតាមដែរ រួចពោលត្រង់ៗ ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ មានកម្មវិធីមង្គការ ដ៏អធិកអធមមួយ បានកើតឡើង គឺ ចៅស្រី ឯកឧត្តម ជា សុផារ៉ា បានចូលរោងការតាមប្រពៃណីខ្មែរ ជាមួយ កូនប្រុស អ្នកឧកញ៉ា លាង ម៉េង ថៅកែក្រុមហ៊ុន ជីបម៉ុង ដោយកូនស្រី នាម ផន សុផានីសា និងកូនប្រុស នាម អ៊ឹង ឫទ្ធី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ្វេសប៊ុកឈ្មោះ Best Solution បានបញ្ជាក់ប្រាប់ថា “កម្មវិធីសិរីមង្គលរបស់ ចៅស្រី ឯកឧត្តម ជា សុផារ៉ា ជាមួយនិង កូនប្រុស អ្នកឧកញ៉ា លាង ម៉េង (ជីបម៉ុងគ្រុប) អាពាហ៍ពិពាហ៍ថ្ងៃទី ២-៣ ខែកក្កដា ឆ្នាំ ២០២២”។ ឧកញ៉ា កែវ មុំ បន្ថែមថា “ចូលរួមកម្មវិធី សិរីមង្គល អាពាហ៍ពិពាហ៍ ចៅស្រី ឯកឧត្តម ជា សុផារ៉ា និង កូនប្រុស អ្នកឧកញ៉ា លាង ម៉េង ក្រុមហ៊ុន ជីបម៉ុង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថិតក្នុងបរិយាកាសដ៏សែនរំភើប និងរីករាយនេះ ក៏មានវត្តមានថ្នាក់ដឹកនាំធំៗ ក្នុងប្រទេសកម្ពុជា ក៏មានវត្តមានចូលរួមក្នុងពិធីនេះផងដែរ មានដូចជា ៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ, ឧកញ៉ា កែវ មុំ, លោក ជំទាវ ហ៊ុន ស៊ីណាត, ឯកឧត្តម គួច ចំរើន និងលោកជំទាវ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ, ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ, ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ, ឯកឧត្ដម សេង ទៀង និង លោកជំទាវ, ឯកឧត្ត ខៀវ កាញារីទ្ធ និងលោកជំទាវ ព្រមទំាងនៅមានថ្នាក់ដឹកនាំ ធំៗជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកកម្មវិធីពេលល្ងាច នាថ្ងៃដដែល មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ព្រឺត ក្រោយឃើញ អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ ឡើងច្រៀង ផ្ទាល់តែម្តង ជូនពរកូនស្រី កូនប្រុសក្នុងថ្ងៃមង្គលការ ពិតជាពីរោះរណ្តំខ្លាំងណាស់ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២២​ នេះ ហ្វេសប៊ុកមួយឈ្មោះ Best Solution បានបញ្ចេញ វីដេអូ ពេញហើយ ក្នុងឈុត ដែល អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ ឡើងច្រៀង surprise កូនទំាងពីររបស់ខ្លួន ក្នុងថ្ងៃមង្គលការ រួចភ្ជាប់សារមួយឃ្លាថា “អត្ថន័យបទចម្រៀង បង្ហាញពីក្ដីស្រលាញ់ ដ៏ជ្រាលជ្រៅ របស់លោកឪពុកអ្នកម្ដាយ ពិតជា រំភើបណាស់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្តាប់បទនេះចប់ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍ និងពេញចិត្តយ៉ាងខ្លាំង ដោយមានអ្នកចែករំលែកតគ្នាជិត 2 ម៉ឺនដង និងទស្សនាសរុប គឺមានចំនួនរហូតដល់ទៅ ជាង 1 លាន ដង ឯណោះ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ព្រោះមិនទាន់បាន 1 ថ្ងៃផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មើលរូប អ្នកខ្លះនិយាយបែបនេះចេញមកថា ៖ រំភើបពេក ឡើងស្រក់ទឹកភ្នែក, ត្រឹមជាអ្នកដទៃស្ដាប់ហើយក៏ហូរទឹកភ្នែកដែរ, អ្នកឧកញ៉ា និងលោកជំទាវ ច្រៀងពីរោះណាស់, គ្រួសារល្អមែនទែន ទាំងទ្រព្យ កិត្តិយស ការអប់រំ សុជីវធម៌ និង ការស្រលាញ់ ចំពោះគ្រួសារ, ស្ដាប់​ហើយ ​ទឹក​ភ្នែក​ហូរ​មិន​ដឹង​ខ្លួន​, មើលហើយរំភើបជំនួសគាត់ គាត់មានសំណាង មើលហើយរំភើបចង់ស្រក់ទឹកភ្នែក។ តោះដើម្បីកុំឲ្យចាំយូ សូមទស្សនាវីដេអូនេះទាំងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើអត់ឮសំឡេង អាចទស្សនាតាមរយៈ link មួយនេះ ក៏បាន https://fb.watch/e5eEIPUeKY/

Related posts

Leave a Comment