ច្បាស់ការហើយ ! មានគេសួរថា ពូចក់ ទៅផ្ទះ លោកជំទាវ ហ៊ុន ស៊ីណាត ធ្វើអ្វី? ដោយអត់ទុកយូរទេ លោកជំទាវ ចេញមុខបញ្ជាក់ ថា “គាប់ជួនថ្ងៃនេះ ផ្ទះខ្ញុំធ្វើនំបញ្ចុក ដូចសព្វមួយដង ត្រូវហៅ…”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ឡើងវិញបន្តិចផងដែរថា លោក ជឿន ប៊ុនចក់ ហៅ Admin ជីងចក់ នោះ ដែលជា អ្នកអត្ថាធិប្បាយ ការប្រកួតបាល់ទាត់ ដ៏ល្បីល្បាញម្នាក់ បានចូលរោងការ ជាមួយ អ្នកនាង ទ្រិញ ផល្លា មេម៉ាយកូនមួយ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ ផងដែរ នៅឯ គេហដ្ឋានលេខ 18-19 H បុរី ឃិត ឈឿន ភូមិចំការឪឡឹក សង្កាត់កា​កា​ប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក អ្នកទំាងពីរ ក៏មានទំនាស់គ្នាបែកផ្សែង ផ្អើលពេញហ្វេសប៊ុក ហើយម្នាក់ៗ ប្រកាន់ជំហរត្រូវរៀងខ្លួន រហូតដល់ថ្នាក់ នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២ អ្នកនាង ទ្រិញ ផល្លា ដាច់ចិត្តធ្វើសន្និសីទកាសែតហើយ ដោយប្រាប់ទំាងអួលដើម.ក ស្រក់ទឹកភ្នែក នូវអ្វីដែល Admin ជីងចក់ ជាប្តី បានប្រើ អំពើ ហិ​​ង្សា ដាក់ខ្លួនកន្លងមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក នាថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២២ ស្ងាត់ៗ ស្រាប់តែឃើញ ពូចក់ បានជួប លោកជំទាវ ហ៊ុន ស៊ីណាត បាត់ ពិសេស លោកជំទាវ បានធ្វើរឿងមួយនេះជូន ពូចក់ ទៀត។ ដោយក្តីរំភើប និងរីករាយ ហួសពីការស្មានពេក ពូចក់ បានប្រាប់យ៉ាងខ្លីថា “ថ្ងៃសីល ថ្ងៃសិរីសួស្ដី ជាកិត្តិយសបំផុតសម្រាប់ក្មួយ ដោយបានលោកអ៊ុំជាទីគោរពស្រលាញ់ ប្រោះព្រំ លើករាសី អោយក្មួយ ក្មួយមានតែម្រាមដៃដប់ សំពះអរគុណ លោកអ៊ុំ និងក្រុមគ្រួសារ លោកអ៊ុំ ទាំងអស់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញបែបនេះ មានអ្នកខ្លះកំពុងតែឆ្ងល់ ថា ពូចក់ ទៅផ្ទះ លោកជំទាវ ហ៊ុន ស៊ីណាត ធ្វើអ្វី? ដើម្បីឲ្យអស់ចម្ងល់ ស្រាប់តែមុននេះបន្តិច នាថ្ងៃដដែល លោកជំទាវ បានចេញមុខ បញ្ជាក់ ច្បាស់ៗ ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“មានអ្នកសួរមកខ្ញុំថា ក្មួយចក់មកផ្ទះខ្ញុំ មានការស្អី ? គាប់ជួនថ្ងៃនេះ ផ្ទះខ្ញុំធ្វើនំបញ្ចុកសព្វមួយដង ត្រូវហៅបងថ្លៃ កូនស្រី នឹម វណ្ណៈ ឈ្មោះម៉ម លក្ខិណា ឬក៏ដន្លងមកញុំា ដល់ពេលខ្ញុំទូរស័ព្ទទៅ ក្មួយស្រីថា កំពុងនៅជាមួយក្មួយ ចក់ ហើយខ្ញុំក៏ឲ្យក្មួយស្រីលក្ខិណា ហៅក្មួយចក់ មកតែប៉ុណ្ណឹងឯង ហើយក៏ចំថ្ងៃសិតទៀនព្រះវស្សា ជាថ្ងៃសីល ក្មួយចូលបុណ្យទៀនវស្សាដែរទៅ ពេលនោះ ប្រោះព្រំឲ្យក្មួយផងដែរ។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាបន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment