ឃើញហើយ រំភើបណាស់! កម្ពុជាសូមអរគុណមិត្តចិន ដែលបានបញ្ជូនវេជ្ជបណ្ឌិតជំនាញ ជាច្រើនរូប ព្រមទាំងសំភារៈ និងបរិក្ខារពេទ្យ ជាច្រើនមកជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩

នៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២០ នេះ ខាង ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនព័ត៌មានមួយទៀតហើយ ស្តីពី ករណីព្យាបាលជាសះស្បើយ ០៣នាក់ និងមិនមានករណីវិជ្ជមានកូវីដ១៩ ថ្មី។

ស្ថានភាពជំងឺកូវីដ ១៩ នៅទូទាំងប្រទេស ត្រឹមម៉ោង ០៧:០០ ព្រឹក ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២០ នេះ អ្នកព្យាបាលជាសះស្បើយ សរុបចំនួនកើនដល់ ៥៣នាក់ អ្នកដែលកំពុងសម្រាកព្យាបាល បានថយចុះមកនៅ សរុបចំនួន ៦១ នាក់។

ចំណែកនៅមុននេះបន្តិច នាថ្ងៃដដែលនេះ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារ និងរូបដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនសន្លឹក ព្រមទាំងភ្ជាប់សារបញ្ជាក់បន្ថែមថា៖

“កម្ពុជាសូមអរគុណមិត្តចិនដែលបានបញ្ជូនវេជ្ជបណ្ឌិតជំនាញជាច្រើនរូប ព្រមទាំងសំភារៈ និងបរិក្ខារពេទ្យ ជាច្រើនមកជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩។ ពិតណាស់គឺ ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក។ អរគុណសន្តិភាព”៕

Related posts

Leave a Comment