ភរិយាលោកសុវណ្ណ រិទ្ធី ពោលទាំងទឹកភ្នែកថា “អូននិងកូនរឹងមាំទេ​ សូមបងថែរក្សាខ្លួនផង​ អូនជឿជាក់ថាថ្នាក់ដឹកនាំលោកតែងប្រោសប្រណីចំពោះកូនចៅជានិច្ច​ អូននិងកូនៗយើង នឹងរង់ចាំបងត្រលប់មកផ្ទះវិញ” (មានវីដេអូ)

ប្រិយមិត្តជាច្រើនពិតជាបានជ្រាបហើយថា លោក សុវណ្ណ រិទ្ធី អ្នកសារព័ត៌មាន TVFB ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួន និងរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ពីការបង្ហោះព័ត៌មានញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃដដែល ភរិយាលោក សុវណ្ណ រិទ្ធី ពោលពាក្យទាំងទឹកភ្នែកថា “អូននិងកូនរឹងមាំទេ​ សូមបងថែរក្សាខ្លួនផង​ អូនជឿជាក់ថាថ្នាក់ដឹកនាំលោកតែងប្រោសប្រណីចំពោះកូនចៅជានិច្ច​ អូននិងកូនៗយើងនឹងរង់ចាំបងត្រលប់មកផ្ទះវិញ”៕

Related posts

Leave a Comment