ទីបំផុត លោក សុវណ្ណ​ សុខា​ ត្រូវជាឪពុក លោក សុវណ្ណ​ រិទ្ធី​ បានចេញមុខ សុំការសណ្តោះប្រណីពី សម្តេចតេជោ ហ៊ុន​ សែន ដោយពោលពាក្យប៉ុន្មានម៉ាត់ថា…(មានវីដេអូ)

អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនពិតជាបានជ្រាបហើយ ថា លោក សុវណ្ណ រិទ្ធី អ្នកសារព័ត៌មាន TVFB ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួន និងរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នេះ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ពីការបង្ហោះព័ត៌មានញុះញង់ បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃដដែលនេះ លោក សុវណ្ណ​ សុខា​ ដែលត្រូវជាឪពុក លោក សុវណ្ណ​ រិទ្ធី​ បានចេញវីដេអូខ្លីមួយ ព្រមទាំងភ្ជាប់សារបញ្ជាក់បន្ថែមថា៖

“ខ្ញុំបាទសុវណ្ណ​ សុខា​ ពិតជាសោកស្តាយណាស់ចំពោះកំហុសឆ្គងរបស់កូនប្រុសរបស់ខ្ញុំ សុវណ្ណ​ រិទ្ធី​ ដោយភាពក្មេងខ្ចីចំពោះសំណេរ​ ធ្វេីអោយមហាជនមានការភ័ណ្ឌច្រឡំចំពោះប្រមុខរដ្ឋាភិបាល​ ។ ខ្ញុំក្នុងនាមជាឪពុកពិតជាមានកំហុសឆ្គងដែលមិនបានប្រដៅកូនអោយគ្រប់ជ្រុងជ្រោយ​ ។ ខ្ញុំដឹងថា ចំពោះការអនុវត្តត្រឹមត្រូវតាមផ្លូវច្បាប់​ តែក្នុងនាមជាឪពុកខ្ញុំបាទសុំការសណ្តោះប្រណីពី សម្តេចតេជោហ៊ុន​ សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ទុកឱកាសអោយកូនប្រុសខ្ញុំបាទធ្វេីការកែខ្លួន​ ខ្ញុំនឹងអប់រំកូនមិនអោយមានកំហុងឆ្គងជាលេីកទី២ទេ​ ។​ ដោយភាពល្ងង់ឃ្លៅក្មេងខ្ចីទេីបបណ្តាលអោយមានកំហុស​ ដ៏ធ្ងន់ធ្ងរនេះ​ ។”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment