ក្តីសុខ ! អីយ៉ា ឃើញមុខ និងកាយវិការ កូនស្រី គួរឲ្យគ្រឺតពេក ដល់ថ្នាក់ ថមមី ដាក់ប៉ុន្មានម៉ាត់ យ៉ាងខ្លី ថា…(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ តារាចម្រៀង សួស វីសា បានចូលរោងការជាមួយលោក Tommy ហើយ ព្រមទាំងមានមការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ប្រកបដោយភាពសប្បាយរីករាយ ស្និតស្នាលជាខ្លាំង ដែលកម្មវិធីនេះបានប្រព្រឹត្តទៅនៅ ដឹព្រីមៀរ សែន សុខ អគារ E និង F។

ក្រោយមក នាថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ម្សិលមិញនេះ សួស វីសា បានសម្រាលកូនស្រីរបស់ខ្លួន ដោយជោគជ័យហើយ មើលទៅមុខ ជេននី (Jenny) គួរឲ្យស្រឡាញ់ដល់ហើយ។

ថមមី ដែលត្រូវជាស្វាមី សួស វីសា បានបង្ហោះរូបភាពជាច្រើនសន្លឹក និងបញ្ជាក់ថា ៖ “ទីបំផុតកាដូ នៃចំណងដៃរៀបការរបស់ពួកខ្ញុំទាំងពីរនាក់ គឺកូនស្រីដ៏ឆ្លាតរបស់ប៉ាម៉ាក់ បានសម្រាលដោយជោគជ័យ និងសុវត្ថិភាព មកបានមកឃើញពិភពលោកដ៏ស្រស់ស្អាត និងជ្រកក្រោមម្លប់នៃសុខសន្តិភាពហើយ ។

សមាជិកថ្មីនៃក្រុមគ្រួសារយើងខ្ញុំ និងជាបេះដូងនៃ ប៉ាៗTommy ម៉ាក់ៗ Sous Visa  កូនស្រីមានឈ្មោះ ថង សាម៉ូលីណា ហៅ Jenny កើតនៅថ្ងៃទី 09 ខែ 10 ឆ្នាំ 2020 វេលាម៉ោង 9:09 ព្រឹក (Am)  អូនកើតឆ្នាំជូត (តំណាងសត្វកណ្តុរមាស) សូមអរគុណបងប្អូនដែលបានជូនពរនិងផ្តល់ជាកំលាំងចិត្ត មកកាន់ក្រុមគ្រួសាររបស់យើងខ្ញុំ ខ្ញុំតំណាងអោយគ្រួសារទាំងមូល សូមអរគុណបងប្អូនទាំងគ្នា ខ្លាំងមែនទែន”។

នៅមិនទាន់អស់ទេ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ ព្រោះតែគ្រឺតកូនស្រី របស់ខ្លួនពេក លោកបាន បង្ហោះរូបភាព វីដេអូ និងសារដ៏ផ្អែមល្ហែមមួយថា ៖

“ព្រះនាង ថង សាម៉ូលីណា ហៅJenny ព្រឹកឡើងគេង អត់ចង់ភ្ញាក់ទេ ដល់យប់ឡើង កូរប៉ាៗសាហាវ ព្រះនាងកូនខ្ញុំ កូនកណ្តុរនេះ គេធ្វើរឹកដូចម៉ាក់ៗណាស់ ដូចបោះពុម្ភតាម៉ង គេងដូចគ្នាណាស់ គ្រឺតណាស់លោកអើយ ជាពិសេស បបូរមាត់នឹងតែម្តង បោះពុម្ភតាម៉ង សួស វីសា តូច”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់សូមទស្សនា និងរូបភាពខាងក្រោមនេះ ទំាងអស់គ្នា​ ៖

Related posts

Leave a Comment