ទីបំផុត លោកស្រី ទ្រី ដាណា និងស្វាមី បានទៅដល់ខណ្ឌដង្កោទំាងយប់ហើយ ដើម្បីជួប បងៗកងកម្លាំងនៅទីនោះ ថែមទំាងបានលើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត លាយស្នាមញញឹម និងជូនថវិកា ក្នុងម្នាក់ៗ ទទួលបាន…(មានវីដេអូ)

នាយប់ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ នេះ ដោយសារមើលឃើញ ការប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត របស់បងៗកងកម្លាំង ដែលបានព្យាយាមក្នុងកិច្ចការដ៏សំខាន់មួយនេះ ក្នុងការជួយសង្រ្គោះ និងជម្លៀស ពលរដ្ឋ មកកាន់ទីទួលមានសុវត្ថិភាព ដែលរងគ្រោះដោយសារទឹកជំនន់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

គេឃើញ លោកស្រី ទ្រី ដាណា និងស្វាមី ក៏បានទៅដល់ទៅនោះ ទំាងយប់ តែម្តង ដើម្បីសួរសុខទុក្ខពួកគាត់ ព្រមទំាងបានជូនថវិកា ក្នុងម្នាក់ទទួលបាន ៥ម៉ឺនរៀលផងដែរ ជាការលើកទឹកចិត្ត។

ក្នុងនោះ លោកស្រី ក៏បានភ្ជាប់សារដ៏មានន័យប៉ុន្មានម៉ាត់ថា “រំភើបចិត្ត ឃើញបងៗកងកម្លាំង ខំប្រឹងសង្គ្រោះប្រជាជន ក្នុងគ្រោះទឹកជំនន់ ដ៏លំបាកនេះ (ទីណាមានទុកលំបាក គឺមានពួកគាត់ចុះជួយ) នាងខ្ញុំមានតែថវិកាខ្លះ លើកទឹកចិត្ត ផ្ដល់កម្លាំងចិត្ត និងស្នាមញញឹម នៅពេលខាងមុខ នាងខ្ញុំនឹងយកអំណោយ ទៅជូនបងប្អូនប្រជាពលរដ្ឋ រងគ្រោះនៅខណ្ឌដង្កោ”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment