តោះមកមើល ការ Design បន្ទប់គេងថ្មី របស់ G-Devith និង ទេព បូព្រឹក្ស ឃើញហើយ ញាក់សាច់ ពិតជាស្អាត ប្លែកណាស់ មានដូចជា…

មហាជនជាច្រើន ក៏ដូចជាហ្វេនៗ ពិតជាជ្រាបរួចមកហើយ នូវទំនាក់ទំនងស្នេហា រវាងតារាចម្រៀងដ៏ល្បីពីរដួង គឺ ទេព បូព្រឹក្ស និង ងួន ចាន់ដេវីត (G-Devith) នោះ ដោយអ្នកទំាងពីរ តែងតែបង្ហាញនូវភាពផ្អែមល្ហែម ស្និតស្នាល ជាមួយគ្នា ញឹកញាប់ មើលទៅពិតជាពោរពេញដោយភាពកក់ក្តៅ និងសុភមង្គលខ្លាំងណាស់។

ព្រោះតែក្តីស្រឡាញ់ និងពេញចិត្ត នាពេលទើបកន្លងផុតទៅថ្មីៗនេះ តារាចម្រៀង ងួន ចាន់ដេវីត បានទិញ រថយន្តទំនើប ROLLS ROYCE GHOST ទៅ Surprise តារាចម្រៀង ទេព បូព្រឹក្ស នៅកន្លែងកក់សក់មួយកន្លែង សម្រាប់គំរប់ខួបស្រឡាញ់គ្នា រយៈ៤ឆ្នាំ ដល់ថ្នាក់ធ្វើឲ្យ ទេព បូព្រឹក្ស រំភើបចិត្តហួសពីការស្មាន រហូតស្រក់ទឹកភ្នែក។

លុះក្រោយមកបន្តិច ទេព បូព្រឹក្ស ក៏បានទិញរថយន្តទំនើប ម៉ាក Mercedes G63 យកមក Surprie G-Devith ម្តង ក្នុងថ្ងៃខួបកំណើត ដល់ថ្នាក់ធ្វើឲ្យ លោក ដេវីត រំភើបចិត្តពេករកពាក្យអ្វីនិយាយមិនរួច ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២០ អ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ហ្វេសប៊ុកមួយឈ្មោះ PL Architecture – Design បើកបង្ហាញបន្ទ​ប់គេងថ្មី របស់ តារាចម្រៀងទំាងពីរដួង ដោយក្នុងបន្ទប់នេះ មានដូចជា បន្ទប់គេង, បន្ទប់តុបតែងខ្លួន ទូរដាក់សំលៀកបំពាក់ និងកន្លែងទាក់ទាញផ្សេងទៀត មើលទៅពិតជាស្អាតប្លែកខ្លាំងណាស់។

ហ្វេសប៊ុកដដែលបានបញ្ជាក់ថា “តោះ មកក្រលេកមើលការ Design បន្ទប់គេងថ្មីរបស់ តារាចម្រៀងលោក G-Devith និង កញ្ញា Tep Boprek ទាំងអស់គ្នា អរគុណដែលបានជ្រើសរើសសេវាកម្ម Design របស់ពួកយើង”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment