ល្អម្លេសទេ! ជនជាតិជប៉ុនរូបនេះ ហេតុតែស្រឡាញ់ ចាប៉ីដងវែង របស់ខ្មែរពេក ខំរៀនទាល់តែចេះ ថែមទាំងលេងបានយ៉ាងពីរោះទៀតផង ក្នុងបទ “ផាត់ជាយ” (មានវីដេអូ)

កាលពីពេលកន្លងទៅថ្មីៗនេះ គេប្រទះឃើញ ស្ថានទូតជប៉ុននៅកម្ពុជា បានបង្ហោះវីដេអូមួយពីសកម្មភាពមន្ត្រីស្ថានទូតជប៉ុនម្នាក់ ឈ្មោះ លោក Inuboshi Kensuke លេខាទី៣នៃស្ថានទូតជប៉ុន ដែលចេះលេងឧបករណ៍តន្រ្តីខ្មែរ ចាប៉ីដងវែង យ៉ាងពីរោះ រហូតធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនលាន់មាត់សរសើរគ្រប់ៗគ្នា។

លោកក៏បានបញ្ជាក់តាមរយៈវីដេអូនេះផងដែរថា “ខ្ញុំបានមកប្រទេសកម្ពុជា ២ឆ្នាំ កន្លះ ហើយខ្ញុំបានរៀនភាសាខ្មែរ ២ឆ្នាំ ហើយខ្ញុំក៏ស្វែងយល់ ពីវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ អ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺ ឧបករណ៍តន្ត្រីខ្មែរ។ នេះជា ចាប៉ីដងវែង ឥឡូវនេះគឺ ខ្ញុំសាកល្បង ចាប៉ីដងវែង បទ ផាត់ជាយ សូមរីករាយស្តាប់ និងអាធ្យាស្រ័យជាមុន ប្រសិនបើមានកំហុស ដោយប្រការណាមួយ សូមអរគុណ”។ ដើម្បីកុំឲ្យខាតពេលយូរ តោះទៅស្តាប់គាត់លេង ឧបករណ៍តន្រ្តីខ្មែរ ចាប៉ីដងវែង បទ “ផាត់ជាយ” ទាំងអស់គ្នា៕

Related posts

Leave a Comment