អ្នកសារព័ត៌មានសួរតែមួយសោះ ធ្វើឲ្យលោក សាន ដារ៉ាវីត ចាក់ដោតអារម្មណ៍ យំមិនចេញទឹកភ្នែក ដោយសួរថា…

ប្រិយមិត្តជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក សាន ដារ៉ាវីត ដែលជាអ្នកបង្កើតក្រុមយុវជនសំរាម​ នោះ  ដោយការងារដំបូងរបស់លោក គឺចាប់ផ្តើមប្រមូលសំរាម នៅលូបឹងត្របែក ។ មកទល់ពេលនេះ ក្រុមរបស់លោក ត្រូវបានមហាជនចំនួនធំទទួលស្គាល់នូវទង្វើរដ៏ប្រពៃមួយនេះជាខ្លាំង ព្រមទាំងទទួលបានការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំមួយចំនួនធំ ព្រមទាំងទទួលបានការឧបត្ថម្ភជាហូរហែរផងដែរ។

ហើយកាលពីកំឡុង ខែមេសា ឆ្នាំ២០១៩ លោកក៏ធ្លាប់បានបញ្ជាក់នូវពាក្យដ៏គួរឲ្យចាប់អារម្មណ៍មួយតាមរយៈវីដេអូ ថា ” ខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាថា កុំបារម្ភអី ខ្ញុំបានជ្រើសរើសយកផ្លូវដើរនេះហើយ ខ្ញុំក៏ហ៊ានទទួលយកនូវអ្វីគ្រប់យ៉ាងដែលបានកើតឡើងដូចគ្នា។ អរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយជា បាយទឹកក្តី ជាសម្ភារៈប្រើប្រាស់ក្តី ឬជាថវិកាដល់ក្រុមយុវជនយើង មួយក្រុមនេះ ខ្ញុំសូមសន្យាថា មិនធ្វើឲ្យអ្នកទាំងអស់គ្នាខកបំណងនោះទេ ខ្ញុំនឹងធ្វើឲ្យប្រទេសកម្ពុជាគ្មានសម្រាម ទោះបីជាត្រូវប្រើរយៈពេលអស់មួយជីវិតក៏ដោយ”។

ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២០ លោក សាន ដារ៉ាវីត បានបង្ហោះសារដ៏គួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍មួយថា “សំណួរចាក់ដោតរបស់សារព័ត៌មាន ៖ បើសិនប្អូនដើររើសសំរាមរហូតចឹងមាននណាលើកកូនស្រីឱ្យទៅ? #យំមិនចេញទឹកភ្នែក”៕

Related posts

Leave a Comment