ចាក់ដោតណាស់ ! ក្រោយលោកបងសូនី ទៅបួស ទីបំផុត Love Riya ចេញមុខនិយាយហើយ ដោយពោលពាក្យ បែបនេះថា “មិនមែនថាខ្ញុំស្អប់គាត់ទេ ខ្ញុំអត់ចង់និយាយភាសាថា ខ្ញុំស្រឡាញ់គាត់, ប៉ុន្តែអ្វីដែលខ្ញុំចង់បាន គឺ…” (មានវីដេអូ)

កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២១ ម្សិលម៉ិញនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់នៅក្នុងបណ្តញាសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ប្រូសូនី សម្រេចចិត្តបួស តាំងយប់តែម្តង។

ខណៈពេល កំពុងធ្វើដំណើរទៅបួស ប្រូសូនី បានប្រាប់ប៉ុន្មានម៉ាត់ នៅក្នុង ការ Live ថា “ទៅនៅវត្តវិញ នៅផ្ទះអត់មានក្តីសុខ ឥឡូវកំពុងចេញឡានទៅហើយ ប្រហែលជាបួសមួយរយៈ, បើសិនបួសយប់ហ្នឹងបាន គឺបួសតំាងយប់ហ្មង កាលពីមុនខ្ញុំធ្លាប់បួសតំាងយប់ដែរ បួសប្រហែលម៉ោង ៧យប់ មិនចាំបាច់ដល់ពេលវេលាស្អែកទេ …”។

មួយវិញទៀត គ្រប់គ្នាចេះតែឆ្ងល់ថា ម៉េចបានជា លោកបង សូនី សម្រេចចិត្តទៅបួស អ៊ីចឹង ពេលនេះដឹងច្បាស់ហើយ ដោយលោកបង បានបញ្ជាក់ កាលពីម្សិលម៉ិញ ថា ៖

“អរគុណបងប្អូនទាំងអស់គ្នាដែលតែងតែស្រលាញ់អាត្មាៗមកនេះចង់បញ្ជាក់ថាអាត្មាបួស សូមខមាទោសពីអ្នកម្តាយ អ្នកមានគុណ និងប្អូនទាំអស់គ្នា ដែលពីមុនមក អាត្មាធ្លាប់ធ្វើខុស ទៅលើពួកគាត់ អត់ស្តាប់ដំបូន្មានពួកគាត់”។

ក្រោយ លោកបង សូនី ទៅបួស ស្រាប់តែ Love Riya លើកឡើងរឿងមួយចំនួន ទាក់ទង លោកបង សូនី ដោយប្រាប់យ៉ាងច្បាស់ៗថា “អាចធ្វើជាប៉ាគេ អាចធ្វើជាម្ចាស់ក្រុមហ៊ុន អាចធ្វើជាមនុស្សប្រុសម្នាក់ដ៏គំរូ សម្រាប់មានកូនថ្ងៃក្រោយ ឬមានកូនសង្សាថ្ងៃក្រោយ ឬមានប្រពន្ធថ្ងៃក្រោយអាចឲ្យគេផ្ញើជីវិតបាន តែបើយើងធ្វើជាមនុស្សប្រុសដែលមិនមាន ទំនួលខុសត្រូវ មិនច្បាស់លាស់ តើស្រីហ្នឹងគេអាចផ្ញើជីវិតលើយើងបានអត់ នេះប៉ះចំស្រីមានមុខរបរ ចុះបើស្រីអត់មុខរបរ ស្រីស្រឡាញ់លុយប្តី ស្រីស្រឡាញ់លុយប្រុស សួរថា គាត់អាចរស់នៅជាមួយគេ បានប៉ុន្មានដំណាក់កាល”។

Love Riya បន្ថែមថា “មិនមែនថាខ្ញុំស្អប់គាត់ទេ ខ្ញុំអត់ចង់និយាយភាសាថាខ្ញុំស្រឡាញ់គាត់ ខ្ញុំនិយាយពាក្យប៉ុណ្ណឹងបងប្អូនយល់ហើយ ប៉ុន្តែអ្វីដែលខ្ញុំចង់បាន គឺ អ្វីដែលគាត់ធ្វើហើយ គាត់ទទួលខុសត្រូវ ហើយបើសិនគាត់ចង់ទៅណា គាត់ទៅហ្នឹង អ្វីដែលយើងមិនអោយទៅ គឺគាត់ទៅប្រុច មិនចាំបាច់សុំយើង ទោះបីយើងខឹង ក៏គាត់ទៅដែរ….”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

Related posts

Leave a Comment