អីយ៉ា ស្ងាត់ៗ ស្អែកនេះ សុគន្ធ និសា នឹងត្រឡប់មកប្រទេសកម្ពុជាវិញហើយ រួចប្រាប់យ៉ាងខ្លីថា…(មានរូបភាពច្រើន)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ្វេនៗ មិនតិចនាក់ទេ ពិតជាបានជ្រាបរួចមកហើយ  កាលពី ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ សុគន្ធ និសា និងស្វាមី បានដឹកដៃគ្នា ទៅកាន់សហរដ្ឋអាមេរិកនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលទៅដល់ អាមេរិក ភ្លាម តារាចម្រៀង សុគន្ធ និសា បានប្រាប់ ច្បាស់ៗថា “ខ្ញុំបានមកដល់​ Boston ថ្ងៃទី​ 16​, 04 ,2021​ មានការចាំបាច់ត្រូវតែមក​ ពេលរួចរាល់ការងារ ប្រចាំគ្រួសារហេីយ ខ្ញុំនឹងត្រឡប់ទៅប្រទេសយេីងវិញ​ ជិត​ 10ឆ្នាំហេីយ ដែលមិនបានមក។​ (​ អ្វីៗប្រគល់អោយតំណេីរ​ ខ្ញុំអស់ភារកិច្ច)”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយៗមក សុគន្ធ និសា តែងតែបង្ហោះរូបភាពស្អាតៗ ជាហូរហែ ដែលបង្ហាញពីការរស់នៅ និងទិដ្ឋភាព នៅទីនោះ ។ ក្នុងនោះក៏មានហ្វេនម្នាក់បានសួរថា “គម្រោងទៅប៉ុន្មានឆ្នាំ បងស្រី?” ភ្លាមៗនោះ សុគន្ធ និសា បានឆ្លើយថា “មិនដល់ឆ្នាំទេ​ មួយខែជាងទៀតខ្ញុំចុះទៅវិញហេីយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចបានសន្យា នៅព្រឹកម៉ិញនេះ នាថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២១ សុគន្ធ និសា បានប្រាប់យ៉ាងខ្លីថា “ស្អែកនេះដល់ថ្ងៃដែលខ្ញុំត្រឡប់ទៅកម្ពុជាហេីយ​ see you soon Cambodia “។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដឹងដំណឹងនេះភ្លាម ធ្វើឲ្យ ហ្វេនៗ របស់ និសា សម្តែងក្តីរំភើបរីករាយ យ៉ាងខ្លាំង ហើយមានអ្នកខ្លះ បានចូល comment ថា ៖ Welcome back home, ជូនពរបងនិសា សុខសប្បាយតាមផ្លូវ,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្អាត​ណាស់​អាយដល, ជូរពរសុគន្ធ នីសាសុខភាពល្អ ត្រឡប់មកវិញដោយមានសុវត្តិភាព សំណាងល្អជានិច្ច, ពាក់ម៉ាស់ ក៏នៅតែស្អាតដែរ អាយដល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពរបស់ និសា នៅទីក្រុង​ Boston ទំាងអស់គ្នា ៖

Related posts

Leave a Comment