ក្រោយឃើញ ម្ចាស់ឃ្លាំងលក់រថយន្ត ប្រើពាក្យមិនសមរម្យ ដាក់ អ៊ីណូ ធ្វើឲ្យ កាកា ​នៅអត់សុខឡើយ ក៏ដាក់ប៉ុន្មានម៉ាត់ ចំៗ បែបនេះថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២១ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ម្ចាស់ឃ្លាំងលក់រថយន្ត បានហៅខាងសារព័ត៌មានឲ្យជួយផ្សាយករណី ពាក់ព័ន្ធរឿង តារាចម្រៀងដ៏ល្បីម្នាក់ គឺ លោក អ៊ីណូ ជំពាក់លុយ១ម៉ឺនដុល្លារ រួមនិងការប្រាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចបានសន្យាទីបំផុត លោក អ៊ីណូ និងម្ចាស់ឃ្លាំងលក់រថយន្ត បានជួបគ្នាម្តងទៀតហើយ កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២១ ដោយលោក អ៊ីណូ បានសងលុយទំាងអស់ ទំាងថ្លៃដើម១ម៉ឺនដុល្លារ រួមនិងការប្រាក់ផងដែរ ទៅម្ចាស់ឃ្លាំងលក់រថយន្តនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយដឹងរឿងនេះភ្លាម កាកា ​អូស្ត្រាលី នៅមិនសុខឡើយ ក៏បានដាក់ប៉ុន្មានម៉ាត់ ដ៏គួរឲ្យចាប់អារម្មណ៍ថា “រវាង- ENO អីណូនិងម្ចាស់បំណុល…

1-ធម្មតាតែមានឈ្មោះជាតារា មានបងប្អូនប្រជាពលរដ្ឋស្គាល់និងគាំទ្រច្រើន តែគេត្រូវការទិញរបស់ហ្នឹង ហើយបានជួបមុខ idol គេទៅមើលនឹងចង់ទិញជាការគាំទ្រហើយ.. ដូច្នេះអាចលក់ដាច់ជាងភាគីម្ខាងទៀត…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

2-ជាក់ស្ដែង ភាគីដែលជាតារានិយាយដោយមានសុជាវធម៌ មិនបានជេ​រប្រ​មា​ថ និយាយកាត់គេកាត់ឯង ស្រែកច្រងេងច្រងាងឡើងសរសៃកដូចអ្នកអោយខ្ចីទេ គេមកដល់គេនិយាយបកស្រាយតិចតួច និងឱ្យដំណោះស្រាយរួចហើយដើរចេញ គេថាសងស្អែកហើយ មានសារព័ត៌មានធ្វើសាក្សីហើយ អត់រក្សាភាពថ្លៃថ្នូរខ្លះទេនៅតែឆ្លៀតប្រមាថគេទៀត …

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

3-បើខ្លួនជាម្ចាស់លុយ មានលុយឱ្យគេខ្ចីប៉ុណ្ណឹងដែរ អះអាងថា មានអ្វីទាំងអស់ ដែលជាភស្តុតាង ចុះមិនព្រមឲ្យច្បាប់ធ្វើការទៅ? ពេលឱ្យគេខ្ចីមានមេធាវីធ្វើក្រដាសស្នាមត្រឹមត្រូវ តែពេលខឹងគេមិនសង ចុះមិនឲ្យមេធាវីរៀបចំដាក់ពាក្យប្ដឹងតែម្ដងទៅ? គាត់ថាមនុស្សគេចមុខ តែអ្នកខ្ចីមិនបានរត់ចោលហាងឯណា…

4-ហើយបើរឿងហ្នឹងពាក់ព័ន្ធជាមួយនឹងបងប្រុសដែលជាអ្នកឱ្យខ្ចី ហេតុអី្វក៏មិននិយាយជាមួយបង? ស្ដាប់ទៅដូចជាមិនយល់អ្នកឱ្យគេខ្ចីលុយសោះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្អូនខ្លះ នាំគ្នាសើចចំអកឲ្យអ្នកខ្ចីគេ ថាបើគ្រាន់បើលក់ឡានដាច់ ចុះមិនព្រមឱ្យថ្លៃការប្រាក់គេទៅ? សម័យកូវីដ ហើយលុយគេយើងមិនដឹងថាគេរៀបចំធ្វើអ្វីខ្លះ ឬក៏មានហេតុផលអ្វីខ្លះ រស់អត់បានបកស្រាយហើយ ថានិយាយជាមួយបងប្រុសគេហើយ ព្រោះរឿងខ្លះជារឿងផ្ទាល់ខ្លួនរបស់គេ ដែលគេបាននិយាយជាមួយភាគីម្ខាងទៀត ដែលជាបងប្រុស មកពីបងប្អូនមួយចំនួនចូលចិត្តសើចចំអកឡកឡឺយឲ្យគេហ្នឹងហើយ បានជារឿងខ្លះគេមិនបរិយាយឲ្យអស់ ទាល់តែស្លៀកខោខោប៉ៅគេបានដឹង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមខ្ញុំមើលឃើញ ពាក្យមួយដែលអ្នកឱ្យខ្ចីនិយាយដដែលៗនោះគឺ អាតារាចេះ! អាតារាហ្នឹងចុះ! អាតារា! ៗ ៗ ៗ មើលតែកាយវិការ និងចរឹត របៀបដោះស្រាយបញ្ហាធ្វើខ្វារក និយាយយកតែឈ្នះ អ៊ីចឹងឯង បានប្រហែលជា ឃើញគេលក់ដាច់ ច្រណែនគេហើយ ចង់ធ្វើគេ​ស៊ីនឹងប្រហែលជាចង់ឱ្យគេខូ​ចកិ​​ត្តិយស បានប្រឹងនិយាយពាក្យហ្នឹងដដែលៗ បើសិនជាខ្ញុំមានលុយឱ្យគេខ្ចី ជាម្ចាស់ហាង មួយទាំងមូលដែរ ខ្ញុំមិនធ្វើដូចគាត់ទេធ្វើតាមច្បាប់តែម្ដង ឲ្យតែមានភស្តុតាងក្នុងដៃគ្រប់គ្រាន់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើខ្ញុំឃើញអ្នកមានហាងឡានចរឹតអ៊ីចឹងអី ខ្ញុំមិនទិញទេ និយាយតាមត្រង់ គ្រាន់តែជាមតិរបស់ខ្ញុំមិនមែនកាន់ជើង..
– ខ្ញុំនឹងរង់ចាំទស្សនាអ្នកដែលជេរខ្ញុំថា ទាល់តែកើតឡើងលើនាងឯង បាននាងឯងយល់អារម្មណ៍អ្នកឱ្យគេខ្ចីលុយ!
-គ្នាវារឿងអីវាមិនកាន់ជើង!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានលុយមានច្បាប់ម៉េចក៏មិនប្រើ? ទៅប្រើសារព័ត៌មាន ធ្វើដូចគេរត់ចោលស្រុកបាត់ខ្លួន! គ្រាន់តែឮពាក្យអាតារាច្រំដែល និងកាយវិកាក៏ឃើញចេតនាហើយ…Eno និងខ្ញុំ មិនមានជាប់សា​ច់ឈា​មជាមួយគ្នាទេ!”៕

Related posts

Leave a Comment