មើលហើយ ចង់យំតាម ! ជួបមុខ ចែដាណា ភ្លាម គាត់ក៏ហូរទឹកភ្នែក យកដៃខ្ទប់ក៏មិនជាប់, ឃើញបែបនេះ ចែដាណា សួរថា ម៉េចបានយំអ៊ីចឹង? គាត់ឆ្លើយយ៉ាងខ្លីថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ នេះ គេឃើញ លោកស្រី ទ្រី ដាណា និងស្វាមី បានធ្វើរឿងមួយជូនប្រជាពលរដ្ឋដែលខ្វះខាត ជាង ១៥០ គ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ទ្រី ដាណា បានបញ្ជាក់ប្រាប់ថា “កូវីដ១៩ មិនទាន់ផុតនៅឡើយ ដឹងថាបងប្អូនជួបលំបាក នាងខ្ញុំ និងស្វាមីមានតែការចែករំលែកតាមលទ្ធភាព

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃនេះ ចែកអំណោយជូនប្រជាពលរដ្ឋ ជាង ១៥០ គ្រួសារទៀត នៅសង្កាត់ព្រែកព្នៅ មានអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកសុទ្ធ និងថវិកា មួយចំនួន ដើម្បីដោះស្រាយជីវភាព បណ្ដោះអាសន្ន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សង្ឃឹមថាកូវីដនឹងឆា​ប់រ​លា​យបា​ត់ ដោយយើងចូលរួមអនុវត្តទាំងអស់គ្នា ៣ការពារ ៣កុំ ដរាបណានៅមានលទ្ធភាព នាងខ្ញុំនឹងបន្តជួយទៀត គ្រប់ទីកន្លែង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងថ្ងៃនេះដែរ លោកស្រី ក៏បានជួបរឿងរំជួលចិត្តមួយផងដែរ ដោយលោកស្រី ប្រាប់ថា “គាត់ឃើញមុខខ្ញុំភ្លាម ទឹកភ្នែកគាត់ហូរ យកដៃខ្ទប់ទឹកភ្នែកមិនជាប់ សួរគាត់ ម៉េចបានយំអ៊ីចឹង?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់ថារំភើបពេក ចង់ស្រក់ទឹកភ្នែកតាមគាត់ នេះជាមូលហេតុ ដែលខ្ញុំជួយគេ ព្រោះចិត្តនេះវាទន់ ឱ្យតែឃើញគេលំបាក អាណិត ធ្លាប់ជួបសព្វគ្រប់ ទម្រាំបានដូចរាល់ថ្ងៃ ដឹងថាជីវិតខ្វះខាតវាលំបាកយ៉ាងណា”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment