អានចប់ លើសពីអាណិត ! នៅចាំ អតីតតារាចម្រៀង សាន សុខកក្កដា អាយុ 46 ឆ្នាំ រៀបការជាមួយកូនកំលោះ 23 ឆ្នាំ នេះទេ ? ពេលនេះ ស្វាមីបានចុះចោលគាត់ហើយ ទំាងកំពុងពពោះ5ខែទៀត, កក្កដា បានត្រឹមពោលពាក្យទំាងឈឺចាប់ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន ពិតជានៅចាំច្បាស់ជាក់ជាមិនខាន កាលពី ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ គេប្រទះឃើញ អតីតតារាចំរៀងជើងចាស់ គឺ អ្នកនាង សាន សុខកក្កដា ក្នុងវ័យ ៤៦ឆ្នាំ បានចូលរោងការ ជាមួយបុរសម្នាក់ ឈ្មោះ សុត វណ្ណស្មាវី ក្នុងវ័យ ២៣ ឆ្នាំ ធ្វើឡើងនៅបុរីគ្រីស្តាល់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ គេឃើញ អ្នកនាង សាន សុខកក្កដា បានបង្ហោះសារដ៏គួរឲ្យភ្ញាក់ផ្អើល ស្ទើរមិនគួរឲ្យជឿមួយថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ជាង2ខែហើយ ដែលអ្នកចុះចោលខ្ញុំ ដោយខ្ញុំមិនដឹងពីមូលហេតុ ពិតប្រាកដ ថាខ្ញុំខុសអី លោកបានប្លុកហ្វេសប៊ុកខ្ញុំ លេខទូរស័ព្ទ ក៏មិនទទួល តើលោកជាប្តីបែបណាទៅ តើកំហុសខ្ញុំជាអ្វីទៅ ដែលលោកហ៊ានចុះចោល ទាំងខ្ញុំមានកូន របស់លោក 5ខែ ទៅហើយ ខ្ញុំខុសធ្ងន់ប៉ិនណាទៅ ដែលមិនអាចលើកលែងទោសអោយនោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីគ្រប់យ៉ាង ខ្ញុំបានធ្វើអស់ហើយ សំលៀកបំពាក់ បាយទឹក កន្លែងដេកស្អាត ខ្ញុំបានរៀបចំជូនលោកអស់ហើយ រកស៊ីក៏ខ្ញុំមិនបានទំនេរ តើអោយខ្ញុំធ្វើអ្វីទៀត ដើម្បីអោយលោកត្រូវចិត្តទៅ ខ្ញុំទៅជួបលោក ដើម្បីសាកសួរពីមូលហេតុ លោកមានតែពាក្យមួយម៉ាត់ប៉ុណ្ណោះ គឺលែង
តើខ្ញុំខុសអីទៅ????????

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំមិនខ្លា​ចនឹងជីវិតនៅម្នាក់ឯងនោះទេ តែខ្ញុំអាណិតកូន ដែលមានឪពុកដូចជាលោកឯង ដែលមិនទទួលខុសត្រូវ តែខ្ញុំប្រាប់ជាលើកចុងក្រោយដែរ ខ្ញុំក៏មិនអោយកូនខ្ញុំស្គាល់មុខឪពុកដូចជាលោកឯងដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកចង់បានកូនយកទៅ តើលោកបានបំពេញតួនាទីជាប្តី ជាឪពុក គេបានហើយនៅ ឈប់ស្រម៉ៃទៅ វាមិនអាចទៅរួចទេ ខ្ញុំអាចកើតកូនម្នាក់ឯងបាន ខ្ញុំក៏អាចធ្វើជាឪពុក ផងម្តាយផងបាន មិនបាច់លោកមកនិយាយល្អអីទេ បែកពេលនេះក៏ល្អដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុំអោយឈឺចាប់ទៅមុខទៀត សូមអោយបានសុខជាមួយអ្នកក្រោយចុះ កុំចោលគេដូចចោលខ្ញុំទៀត ព្រោះមនុស្សចិត្តមិនដូចគ្នាទេ ខ្លា​ចគេទ្រាំមិនបានដូចខ្ញុំ គេអាចសំ​លា​ប់លោ​កចោ​លបាន ព្រោះចុះចោលគេទាំងគ្មានកំហុស ហើយថែមទាំងមានឈា​មលោ​កឯ​ង ទាំងដុំទៀតផង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ចាក់ផង បងប្អូនណា មិត្តភក្តិណាមិនពេញចិត្ត ឃើញក្នុងកាផុសរបស់ខ្ញុំអាចប្លុកខ្ញុំចោលបាន កុំអោយតឹងទ្រូងនឹងរឿងខ្ញុំច្រើនពេក ព្រោះអីខ្លួនខ្ញុំផ្ទាល់ក៏មិនចង់ជួបរឿ​ងតិ​រ​ច្ឆា​ននេះដែរ”៕

Related posts

Leave a Comment