ស្អាតហើយ ពូកែទៀត ! មើលរូបភាពនេះហើយ បានដឹងថា ពេជ្រ សូលីកា គឺជាស្ត្រីមេផ្ទះគំរូមែន ចេះរៀបចំទុកដាក់ឡើងម៉ាអេមហ្មង ដល់ថ្នាក់ ហ្វេនៗក៏ភ្ញាក់ដែរ រួចនិយាយថា…(មានរូបភាពច្រើន)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ពេជ្រ សូលីកា គឺជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ នៅក្នុងផលិតកម្មរស្មីហង្សមាស កំពុងតែទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពខ្លាំងដដែលមកទល់ពេលនេះ។ ក្រៅពីអាជីពជាតារាចម្រៀង អ្នកនាង ក៏បានលេចមុខក្នុងការសម្តែងរឿងញឹកញាប់ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នតារាស្រីរូបនេះ កំពុងតែងសាងក្តីសុខ ក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន មើលទៅពិតជាពោរពេញដោយភាពកក់ក្តៅ និងមានសុភមង្គលខ្លាំងណាស់ ជាពិសេស ជាមួយកូនប្រុសសំណព្វចិត្ត គឺ ហង្ស អ៊ារី វ៉េនស្ដេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាន់តែគួរឲ្យចាប់អារម្មណ៍ និងកោតរសរសើរថែមទៀតនោះ កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២១ គេឃើញ ពេជ្រ សូលីកា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក បង្ហាញពីការងារក្នុងផ្ទះ រួចភ្ជាប់សារខ្លីមួយថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ការងារ បន្ទាប់ពីឡើងរាំច្រៀងរួច អស់អីអស់ទៅ អោយបានដាក់ពេញៗទូរ រកពេលណា មានពេលហ្នឹង បញ្ជាក់: តិចច្រឡំថាអ្នកលក់ បន្លែសាច់ ណា៎ អ្នកចម្រៀង ទេ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះ ធ្វើឲ្យ ហ្វេនៗ ជាច្រើនភ្ញាក់ព្រឺត រួចចូល comment ថា ៖ ស្រឡាញ់ណាស់បង ស្រឡាញ់ត្រង់រៀបចំហ្នឹងហ្មង ហើយពូកែធ្វើម្ហូបទៀត, the best Mom and wife, មេផ្ទះលេខ១អាយដល, Idolពូកែដល់ហើយ, មនុស្ស​ស្រី​ភាគច្រេីន​ ធ្វេី​បែប​នេះ​មាន​ក្តីសុខ​ណាស់​, ស្អាតហើយពូកែរៀបចំទុកដាក់ធ្វើម្ហូប,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាម្តាយ និងប្រពន្ធ ដែរមានទំនួលខុសត្រូវ, គំរូល្អណាស់ mommy ស្រ្តី​មេផ្ទះ​, មុខក៏ស្អាត សម្លេងក៏ពីរោះ ចរឹតក៏គួរអោយស្រលាញ់ទៀត, ស្រលាញ់ Mommy ត្រង់នឹងហ្មង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រមទំាងនៅមានការលើកឡើងជាច្រើនទៀត ដែលបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើរមួយនេះ របស់ ពេជ្រ សូលីកា។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖

Related posts

Leave a Comment