ឃើញគេយករូប កញ្ញា រ៉ូស ទៅកាត់ត និងលេងសើចរបៀបនេះ ធ្វើឲ្យ តារាច្រៀង វ៉ាន់ នីឡា ទប់អារម្មណ៍លែងជាប់ហើយ ក៏បានដាក់ប៉ុន្មានថា “កាយវិការ ឬពាក្យសំដីខ្លះ អាចធ្វើអោយមនុស្ស…”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ ព្រោះតែចង់បង្កើននូវសម្រស់របស់ខ្លួន កញ្ញា រ៉ូស បានសម្រេចចិត្តទៅកែសម្ផស្ស ត្រង់ត្របកភ្នែក និងច្រមុះ ហើយក៏បានធ្វើឲ្យគ្រប់គ្នាកំពុងរង់ចាំមើល មុខមាត់ថ្មីៗរបស់ រ៉ូស ក្រោយកែសម្ផស្សរួច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនឲ្យចាំយូរឡើយ មកដល់ថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គ្រប់គ្នាបានឃើញ មុខមាត់ថ្មីរបស់ កញ្ញា រ៉ូស ហើយ មើលទៅពិតជាស្អាតប្លែក ដូចកូនកាត់ឥណ្ឌាអ៊ីចឹង ដោយធ្វើការកែសម្ផស្សត្រង់ច្រមុះ និងភ្នែក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបង្ហាញមុខមាត់ថ្មីភ្លាម មានអ្នកខ្លះពេញចិត្ត និងអ្នកខ្លះទៀតមិនពេញហើយថែមទំាងរិះគន់ រួចយករូបរបស់ កញ្ញា រ៉ូស ទៅកាត់តជាមួយរូបភាពអា​ក្រ​ក់ៗ មួយចំនួនថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះទេ មានអ្នកខ្លះបានយករូបថតរបស់ រ៉ូស ទៅប​ន្លា​ចក្មេងៗ លេ​ងសើច ថែមទៀតផង ដល់ថ្នាក់ ធ្វើឲ្យ តារាចម្រៀង​ស្រីដ៏ល្បី គឺកញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នីឡា មិនអាចទប់ចិត្តជាប់ឡើយ ក៏បានពោលពាក្យប៉ុន្មានម៉ាត់យ៉ាងខ្លី និងចាក់ដោតថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“It’s not fun at all .. មិនមែនជារឿងដែលល្អប៉ុន្មានទេ យករូបគេទៅលេងសើចរបៀបនេះ គេចង់ស្អាត យើងចង់ស្អាត គេមានលុយកែ គេសប្បាយចិត្ត វាក៏ជាការសំរេចចិត្តរបស់គេ។ ( sorry if I’m wrong ) កាយវិការ ឬពាក្យសំដីខ្លះ អាចធ្វើអោយមនុស្សបាក់ទឹកចិត្ត ឬគិ​តខ្លីបាន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប បន្ថែមទៀត សូមមើលសម្រស់ របស់ កញ្ញា រ៉ូស ក្រោយ កែសម្ផស្សរួច ទំាងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment