គាត់រំភើបឡើង រលីងរលោងទឹកភ្នែក ! ម្តាយកំពុងនៅផ្ទះបាយសុខៗ ស្រាប់តែ លោក អ៊ឹម ជីវ៉ា ចុះមកហៅ ចូលទៅក្នុងបន្ទប់ ពេលបើកភួយមើលស្រាប់តែឃើញ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមុននេះបន្តិច នាយប់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ គេឃើញ លោក អ៊ឹម ជីវ៉ា បានបង្ហោះវីដេអូ និងរូបភាពប៉ុន្មានសន្លឹកទៀត បង្ហាញពីសកម្មភាពរបស់ខ្លួន បានយករបស់ពិសេសនេះ មក surprise ម្តាយជាទីគោរពស្រឡាញ់របស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនដំបូង ម្តាយរបស់លោក កំពុងតែនៅផ្ទះម្តាយ ហើយលោកក៏បានដឹកដៃម្តាយ ឲ្យចូលក្នុងបន្ទប់ អង្គុយលើពួកបានបន្តិចក៏បើកពួយមើលស្រាប់តែឃើញ មាសរហូតដល់ទៅ ២តម្លឹង ព្រមទាំងលុយដុល្លារ រហូតដល់ទៅ 2500 $ ដែល អ៊ឹម ជីវ៉ា បានត្រៀមរួចរាល់សម្រាប់អ្នកម្តាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបញ្ជាក់បន្ថែមថា “វីដេអូ Surprise ដល់អ្នកម្តាយបង្កើត ក្រាបថ្វាយបង្គុំបាតជើង ជូនមាសគាត់ចំនួន 2តម្លឹង និងថវិកា ចំនួន 2500$ ទុកអ្នកម្តាយចាយវាយ ពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងទុកប្រើប្រាស់ផ្សេងៗ ដែលអ្នកម្តាយចង់ធ្វើ ! ទម្រាំឈានមកដល់ថ្ងៃនេះ គឺគ្រួសារយើងក្រលំបាកណាស់ !

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកម្តាយហត់ណាស់ អ្នកម្តាយ ត្រូវដើរតួជាឪពុកផង ជាម្តាយផង រ៉ាប់រងចិញ្ចឹមគ្រួសារ វេ​ទ​នាគ្រប់បែបយ៉ាង ! អ្នកម្តាយតែងតែ អប់រំកូនថា អ្នកណាចង់ដៀ​​លថាយើង គេដៀ​លចុះ សំខាន់កុំអោយតែកូនទៅបៀ​តបៀ​នអ្នកដទៃ ស៊ី១ពោះ រស់មួយពេល ត្រូវសាងអំពើល្អ និងគោរពស្រលាញ់មនុស្សជុំវិញខ្លួន និងកុំខ្វល់ពីសំដីអ្នកដទៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏សូមអរគុណដល់ម្ចាស់ក្រុមហ៊ុនទាំងអស់ ដែលតែងតែជួយហៅខ្ញុំបាទ ទៅថត ឬផលិតស្ពតវីដេអូ ផ្សេងជូនក្រុមហ៊ុនពួកគាត់ បើគ្មានបងៗ និងប្អូនៗ ចាំជួយហៅថត ក៏ខ្ញុំគ្មានចំណូលដែរ សូមអរគុណណាស់ ចំពោះក្រុមហ៊ុនទាំងអស់ ដែលសហការជាមួយខ្ញុំបាទ អំពើល្អ មិនសាបសូន្យ ដោយក្តីគោរពៈ អ៊ឹម ជីវ៉ា”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment