អីយ៉ា ស្ងាត់ៗ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា, ព្រាប សុវត្ថិ និងមិត្តរួមការងារ នាំគ្នាជិះម៉ូតូធំ ញុំាបាយជុំគ្នា អមដោយទេសភាពធម្មជាតិ មើលទៅសប្បាយដល់ហើយ ដូចគ្រួសារតែមួយអ៊ីចឹង រួចប្រាប់យ៉ាងខ្លីថា “ខ្ញុំបានប្រើប្រាស់ពេលវេលា ដែល..” (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺជាអ្នកជំនួញវ័យក្មេងម្នាក់ ដ៏ពូកែម្នាក់ ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ ដោយលោកកំពុងជោគជ័យខ្លាំងក្នុងមុខជំនួញរបស់ខ្លួន ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីមុខជំនួញ អ្នកឧកញ៉ារូបនេះ ចូលចិត្តប្រើជីវិតសាមញ្ញណាស់ ដូចជាដើរលេងតាមវាលស្រែកចំការ ស្ទួចត្រី ធ្វើម្ហូបជូនប្រពន្ធកូន មើលទៅពិតមានក្តីសុខណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅមុននេះបន្តិច​ នាថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២១ គេឃើញ ហ្វេសប៊ុក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះញរូបភាពជាច្រើនសន្លឹក បង្ហាញពីសកម្មភាពរបស់ខ្លួន, លោក ព្រាប សុវត្ថិ,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហេង ឡុង និងមិត្តរួមក្រុមការងារជាច្រើនទៀត នាំគ្នាជិះម៉ូតូធំ អមដោយទេសភាពធម្មជាតិ ញុំាបាយជុំគ្នា មើលទៅសប្បាយរីករាយ និងពោរពេញដោយភាពស្និតស្នាល់យ៉ាងខ្លាំង ហាក់ដូចគ្រួសារតែមួយអ៊ីចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានពោលពាក្យ ប៉ុន្មានម៉ាត់ដ៏មានន័យទៀតថា “ខ្ញុំបានប្រើប្រាស់ពេលវេលា ដែលសល់ពីការងារតិចតួច នៅក្នុងជីវិត ដើម្បីកសាងអនុស្សាវរីយ៍ និងជាការចងចាំ ដើម្បីកាត់បន្ថយភាពតានតឹង ក្នុងផ្លូវអារម្មណ៍។ មានតែរូបភាពទេ ដែលអាចរក្សាបានយូរ ជីវិត និងអ្វីៗគ្រប់យ៉ាង វាមិនអាចនៅជាមួយយើងរហូតនោះទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលដែលយើងស្លា​​ប់ទៅ គ្រប់យ៉ាងត្រូវបានទៅធម្មជាតិទាំងអស់ ហើយយើងក៏គ្មានថ្ងៃវិលវិញ នឹងកសាងរូបភាពបែបនេះទៀតដែរ។ ជីវិតហាក់ដូចជាខ្លីពេកហើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញបែបនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមិនតិចនាក់ទេ ចូល comment ព្រាត ថា៖ បង ឡុង ដួលញឹក ជាងគេ, មើលទៅសប្បាយដល់ហើយបង, ខប់ៗ, សុទ្ធតែidol, ទំនងសប្បាយណាស់បង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តោះដើម្បីជ្រាប កាន់តែច្បាសបន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

Related posts

Leave a Comment