មហាជនមិនតិចនាក់ទេ ពិតជាបានជ្រាបច្បាស់ជាក់ជាមិនខាន នូវរឿងផ្ទុះកក្រើក ដ៏សាហាវមួយ ដោយ កញ្ញា ឌីម អេងជូ ជាសិស្សថ្នាក់ទី១២ ត្រូវបានជន ល្មើសចាប់ រំលោភ និងសម្លាប់ នៅវេលា ម៉ោង៥ល្ងាច នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅភូមិ១១ ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម។
ចំណែក នារសៀល ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ជនដៃដល់ ត្រូវបានកម្លាំងនគរបាល ជំនាញ ចាប់ខ្លួន បានហើយ ដោយ ជនដៃដល់ មានឈ្មោះ ម៉ាប់ កំសត់ អាយុ១៦ ឆ្នាំ។ ហ្វេសប៊ុកឈ្មោះ “សំណាង សម័យតេជោ ស្រលាញ់សន្តិភាព” បានបញ្ជាក់ប្រាប់ថា
“22-11-2021 វេលាម៉ោង 2:15 pm ក្រុមការងារ សហការ ជាមួយ បងប្អូន ប្រជាការពារភូមិ សហគ្រាន់ ភូមិប៉ាង បុសថ្លាន់ លោកមេភូមិ១១ និង ជំនាញ បានចុះចាប់បាន ឃាតករ ចាប់រំលោភ សម្លាប់ ក្មេងស្រី (ឌីម អេងជូ) កាលពីល្ងាច ថ្ងៃទី 20-11-2021″។
កាន់តែស្រណោះបំផុតនោះ កាលនៅរស់ ម៉េងជូ ធ្លាប់ប្រាប់ថា ពេលប្រឡងជាប់ បាក់ឌុប នៅខែ 12 ខែមុខនេះ មានក្តីប្រាថ្នាដ៏ធំមួយ គឺចង់ចូលរៀនពេទ្យ។ ក្នុងនោះ ហ្វេសប៊ុកមួយទៀត ឈ្មោះ Nem Pav បានរៀបរាប់បញ្ជាក់បន្ថែម ទំាងអួលដើម.ក ថា
“ខ្លោចផ្សា ខ្លាំងណាស់ ម្ដាយធ្វើដំណើរ មកពីប្រទេសថៃ ដើម្បីជូនដំណើរសព កូនស្រី លើកចុងក្រោយ តែមកមិនទាន់ ព្រោះសព មិនអាចទុកយូរបាន។
នៅក្នុងឆ្នាំនេះ ផងដែរ គឺជាឆ្នាំប្រលង របស់ជូ (ប្រលងបាក់ឌុប) ជូថា ជូចង់រៀនពេទ្យ ពេលប្រលងជាប់ ហើយនៅខែ12ខាងមុខនេះ គឺដល់ខែជូ ត្រូវប្រលងហើយ តែគួរអោយស្ដាយ ជូមិនបាននៅចូលរួមការប្រលងមួយនេះទេ។
មកដល់ពេលនេះ គ្មានពាក្យអ្វី និយាយ ក្រៅពីពាក្យថា សោកស្ដាយ ឈឺចាប់ លើសពីអាណិត មិនគួរណា ក្មេងស្រីល្អៗ ដូចជូ មកជួបនិងរឿងអាក្រក់ព្រៃផ្សៃ បែបនេះទេ”។
ខាងក្រោមនេះជាទិដ្ឋភាពបុណ្យសព របស់ ម៉េចជូ មើលហើយ ពិតជាមិនអាចទប់ទឹកភ្នែកជាប់ទេ ដោយមិត្តរួមថ្នាក់ រួមសាលា មកដង្ហែសព ម៉េងជូន ទៅបូជា ៖