លោកស្រី ទ្រី ដាណា ដែលជាម្ចាស់ហាងពេជ្រ និងមុខជំនួញជាច្រើនទៀត ដែលកំពុងលេចធ្លោនៅក្នុងសង្គម និងគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ មហាជនទូទៅ ក្មេងចាស់ ប្រុសស្រី ជាពិសេសតាមរយៈ ទង្វើរដ៏សប្បុរសធម៌ របស់លោកស្រី ដែលតែងតែ ជួយឧបត្ថម្ភ ជាហូរហែ មិនដែលដាច់ឡើយ ក្នុងកិច្ចការសង្គម។
ងាកមកមើល ពីជីវិតផ្ទាល់ខ្លួន របស់ ចែដាណា វិញ គ្រប់គ្នា នឹងរឹតតែភ្ញាក់ផ្អើល ថែមទៀត ព្រោះរូបគាត់ចូលចិត្ត ធ្វើខ្លួនយ៉ាងសាមញ្ញបំផុត ដោយមានពេលខ្លះជិះឡានលំហែកាយ ហូបអាហារតាមផ្លូវក៏មានដែរ។
ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ គេឃើញ ចែដាណា បានទៅដល់ខេត្តមណ្ឌលគិរី ដោយដាក់ប៉ុន្មានប៉ុស្តិ៍ រំលេចទៅដោយទេសភាព នៅទីនោះ ពិតជាស្រស់ស្អាត ទាក់ភ្នែកខ្លាំងណាស់។ លោកស្រី បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “លំហែកាយ មណ្ឌលគីរីដួងចិត្ត”។
លុះមកដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ហ្វេនៗ ភ្ញាក់ព្រឺត ក្រោយឃើញ ចែដាណា បង្ហាញដីមួយកន្លែង ក្នុងខេត្តមណ្ឌលគិរីនេះ ដែលទើបទិញក្តៅៗ សប្បាយចិត្តពេក ចែដាណា ប្រកាសក្តែងៗថា
“ដីនេះទិញមិនដល់១ម៉ោងផង តថ្លៃគ្នាអត់ដល់ ៥នាទីទៀត ឥឡូវផ្តិតមេដៃហើយទៀត បើខ្ញុំសង់ resort នៅទីនេះហើយ ខ្ញុំនឹង free ជូនបងប្អូនទំាងអស់គ្នា នាំគ្នាមកថតលេង “។
មួយវិញទៀត បើមើលពីលើដី ចែដាណា ចុះទៅក្រោម ឃើញផ្លូវ និងរំលេចទៅដោយទេសភាពស្អាតទាក់ភ្នែកខ្លាំងណាស់ អមទៅដោយខ្យល់អាកាសបរិសុទ្ធ ពិតជាស្រស់ស្រាយខ្លាំងណាស់។
ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថាដីនេះមានចំនុចពិសេសអ្វីទៀតនោះ សូមមើលវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖