និយាយត្រង់ មើលឡើងព្រឺរោម ! ទីបំផុត MV បទ “វីរនារី” របស់ ទេព បូព្រឹក្ស ចេញហើយ ពិតជាអស្ចារ្យខ្លាំងណាស់​, មើលចប់សឹងមិនទាន់ ហ្វេនៗ ចូល comment ព្រាតថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ តារាចម្រៀងដ៏ល្បី ទេព បូព្រឹក្ស បានបញ្ចេញ MV Teaser មួយបទក្រោមចំណងជើងថា ” វីរនារី ” ហើយក៏បានធ្វើឲ្យហ្វេនៗ ក៏ដូចជាមហាជនទូទៅមិនតិចនាក់ទេផ្ទុះការចាប់អារម្មណ៍ ភ្ញាក់ផ្អើល និងកោតសរសើរយ់ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឹតតែភ្ញាក់ផ្អើលបំផុត ក្រោយអាន សំណេរ ដែលម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Athika បានរៀបរាប់សាច់រឿងក្នុង MV នេះ ក៏ដូចជាការចំណាយ រួមនិងក្រុមការងារចូលរួមផលិតចេញនូវ MV ដ៏អស្ចារ្យមួយនេះ ដោយ MVមួយនេះ ចំណាយអស់រហូតដល់ 600លានរៀល ជាមួយក្រុមការងារសរុប​ ១២៦នាក់ ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក ម្សិលម៉ិញនេះ នាថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ទេព បូព្រឹក្ស មានរឿង surprise ហ្វេនៗ ទំាងអស់គ្នាទៀតហើយ ដោយប្រកាសក្តែងៗ បែបនេះថា “វីរនារី Top of the lady” ដោយសារតែមានការសំណូមពរពី ហ្វេនច្រើន ចឹងហើយ នាងខ្ញុំសំរេចថា នឹងចេញជាផ្លូវការនៅ ថ្ងៃទី ២៧ ខែ ១១ វេលាម៉ោង 7យប់ នៅក្នុង youtube channel D​​i​t Way”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចបានសន្យា ទីបំផុត នៅមុននេះបន្តិច នាយប់ម៉ោង 7 នាថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ វីដេអូចម្រៀង បទ “វីរនារី Top of the lady” បានចេញផ្លូវការ ពិតជាអស្ចារ្យ និងឡូយខ្លាំងណាស់ ដល់ថ្នាក់ ហ្វេនៗ ទប់អារម្មណ៍លែងជាប់ហើយ ក៏បានចូល comment ព្រាតថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឺរោមណាស់ ពិតជាអស្ចារ្យណាស់, បង្ហាញពីវប្បធម៌យ៉ាងច្រើន, ព្រឺសម្បុរ, ធ្វើបានល្អណាស់idol, សូមនិយាយតាមត្រង់ ខ្ញុំស្ដាប់ឡើងព្រឺរោម ពិតជាអស្ចារ្យណាស់ កូនខ្មែរ អាចធ្វើបាន, Wow Amazing មើលអត់ដឹងចប់, សា​​ហា​​វ​​ណាស់ ឈុតសម្លៀកបំពាក់រាប់មិនអស់ មានសិល្បៈគ្រប់ទម្រង់ មើលហើយព្រឺសម្បុរ សរសើរចេញពីចិត្តមើលមិនសាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាទំាងអស់គ្នា ៖

Related posts

Leave a Comment