លេចមុខសុទ្ធតែតារាល្បីៗ ចូលរួមក្នុងកម្មវិធីសម្ពោធ វីដេអូចម្រៀង “វីរនារី” របស់ ទេព បូព្រឹក្ស មើលទៅម្នាក់ៗ តែងខ្លួនស្អាតៗ ដល់ហើយ មានដូចជា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចបានសន្យា ទីបំផុត នៅមុននេះបន្តិច នាយប់ម៉ោង 7 នាថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ វីដេអូចម្រៀង បទ “វីរនារី Top of the lady” របស់តារាចម្រៀង ទេព បូព្រឹក្ស ដែលចំណាយអស់ថវិកាអស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

600លានរៀល ជាមួយក្រុមការងារសរុប​ ១២៦នាក់ បានចេញផ្លូវការ ពិតជាអស្ចារ្យ និងឡូយខ្លាំងណាស់ ដល់ថ្នាក់ ហ្វេនៗ ទប់អារម្មណ៍លែងជាប់ហើយ ក៏បានចូល comment ព្រាតថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សិល្បៈ ជះសាយនូវឥទ្ធិពលយ៉ាងខ្លាំងក្លា ជាមិត្តរួមសិល្បៈម្នាក់ របស់ពួកគាត់ ខ្ញុំពិតជាមានមោទកភាព ស្ញើចសរសើរ នូវការលះបង់ និង ការខំប្រឹងរបស់អ្នកទាំងពីរ រួមទាំងក្រុមការងារ ។ មួយចានទឹក មួយចានគោក តែមួយចាន ដូនតាប្រាកដជារំជួលចិត្ត, ពិតជាមានមោទកភាព សម្រាប់ឆន្ទៈរបស់តារាចម្រៀងស្រីមួយរូបនេះណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អារម្មណ៍ពិត បន្ទាប់ពីបានមើលបទនេះពេញ គឺពិតជារំភើប និងអស្ចារ្យខ្លាំង រកនិយាយមិនត្រូវ សូមបងប្អូនជួយគាំទ្រ និងផ្តល់កម្លាំងចិត្តបន្តដើម្បីខ្មែរយើង, ខ្ញុំសង្ឃឹមថា បទចំរៀងមួយនេះ នឹងបង្ហាញវប្បធម៌ខ្មែរអោយពិភពលោកស្គាល់ កាន់តែច្បាស់ នឹងបង្ហាញឃើញថាកូនខ្មែរពិតជាអស្ចារ្យ, You’re amazing, Top of the lady មើលហើយសែនរំភើប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លៀតក្នុងឱកាស ក្នុងកម្មវិធីសម្ពោធ វីដេអូចម្រៀង (MV) បទនេះ គេឃើញតារាល្បីៗជាច្រើនដួង ក៏លេចមុខក្នុងកម្មវិធីនេះផងដែរ ដោយតុបតែងខ្លួនស្អាតៗ និងប្លែកៗខ្លាំងណាស់ មានដូចជា ៖ ឈីន រតនៈ, G-Devith, យក់ ថិតរដ្ឋា, គង់ ចាន់ស្រីមុំ, សុភ័ក្រ្ត កុសុម៉ា, ជា សុវណ្ណរិទ្ធិ, ចាន់ កែវនិមល, ចិត្ត កញ្ចនា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមានតារា អ្នកសិល្បៈ ហ្វេនៗ និងពុកម៉ែបងប្អូនជាច្រើនទៀត ដែលមានមុខនៅទីនោះប្រកបដោយភាពសប្បាយរីករាយ និងមានមោទកភាពយ៉ាងខ្លាំង ក្រោយទស្សនាវីដេអូចម្រៀងនេះ។ ដើម្បីជ្រាបបន្ថែមទៀត​សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment