ទីបំផុត បុរស ដែលជេ​​​​រប្រ​មា​​​​ថ មើ​​លងា​​យ និ​​ងរកវា​​យស​​មត្ថកិច្ច ត្រូវបានចៅក្រ​​មស៊ើ​​បសួ​​រចេញដីកា ឲ្យ​​ឃុំ​​ខ្លួន និង​​បញ្ជូ​​ន​​ទៅ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីវេលាម៉ោងជាង ១រសៀល នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ មានហេ​​តុកា​​រ​​ណ៍ដ៏ភ្ញា​ក់ផ្អើលមួយ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ដោយបានកើតឡើង នៅតាមបណ្តោយផ្លូវ ២១៧ កែងនិងផ្លូវ ២៧១

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោមស្គានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបុរ​​សម្នាក់ បានទាស់ពាក្យសំដី យ៉ា​ងខ្លាំ​ង ជាមួយបងៗ ប៉ូលិសចរាចរណ៍នៅទីនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសនេះ បានបោះសំដី ដាក់បងៗប៉ូលិស ដោយប្រើប្រាស់ ពាក្យសំដីបែបនេះថា “ហ្ហែ​​ងស័ក្តិប៉ុន្មាន ហ្ហែ​​​ងក៏ខ្លាំងម្ល៉េះ ហ្ហែ​​​ងចេះ​ក្បា​​​​ច់គុ​​ណដែរ ហ្ហែ​​ងចេះ​​ក្បា​​ច់គុ​​ណ​​មែ​​ន មិនទាន់មានស័ក្តិពាក់ណាហី តិចៗ..អូនស្ទើរណាស់អូន, ហ្ហែ​​​​​ង​មើលជើងអ​​ញ ឡើ​ងញ័រហើយ ហ្ហែ​​ងឃើ​​ញជើ​​ងញ័​​រអត់…”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ បុរសម្នាក់ ដែលបានជេ​​រប្រមា​​​ថមើលងាយ​ និងដេ​​ញវា​​យសមត្ថកិច្ច​ ដែលកំពុងអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក​ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យនោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រូវបានឃា​​​​​ត់ខ្លួនបានហើយ កាលពីវេលា ម៉ោង ១៣:០០នាទី រសៀល នៅចំណុចសាលមហោស្របចេនឡា ម្តុំផ្សារដើមគរ និងនាំ​ខ្លួ​នទៅ​​សា​​កសួរ នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នង​ការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត ហ្វេសប៊ុក “ស្នងការដ្ឋានន​គរ​​បាលរាជធានីភ្នំពេញ” បានបញ្ជាក់បន្ថែមថា ជ​​ន​​ប​​ង្ក ឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ជាស​​ន្តិ​​សុខ​​ឯកជន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច បើយោងតាមរយៈ ហ្វេសប៊ុក “ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ” បានឲ្យដឹងទៀតថា “នៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ បុរសម្នាក់ឈ្មោះ យឹង វណ្ណដា ដែលបានធ្វើសកម្មភាព ជេ​​រប្រ​​មា​​ថ​​មើលងាយ និង ដេ​ញវា​​យ ស​​​មត្ថកិច្ច កំពុងអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក​ នៅចំណុចក្រោម ស្ពានអាកាស ស្ទឹងមានជ័យ​ កាលពីល្ងាច ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ ត្រូវបានចៅក្រ​​មស៊ើ​​បសួ​​រចេញដីកា ឲ្យ​​ឃុំ​​ខ្លួន និង​​បញ្ជូ​​ន​​ទៅ​​ព​​ន្ធ​​នា​​គារ។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាបបន្ថែមទៀត សូមមើលវីដេអូ ក្នុងថ្ងៃកើតហេតុ ដែលបានភ្ជាប់ជូនខាងក្រោមនេះ ៖

Related posts

Leave a Comment