មិនមើលរំលងទេ ! សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ បានចូលរួមរំលែ​កទុ​ក្ខ និងចូល​បុណ្យ​ 7 ថ្ងៃ ប្រាក់សុគន្ធ នូវទឹកប្រាក់រហូតដល់ទៅ…, ច្រើនណាស់ (មានរូបភាពច្រើន)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់បន្តិចផងដែរ កាលពី ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ ទើបកន្លងផុតទៅ ប៉ុន្មានថ្ងៃនេះ មហាជនទូទៅ ក៏ដូចជា ពុកម៉ែបងប្អូន ដែលប្រើប្រាស់នៅក្នុងបណ្តាញ ហ្វេសប៊ុក មិនតិចនាក់ទេ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ទាល់តែសោះ ពេលទទួលដំណឹងថា លោក នាង ប្រាក់សុគន្ធ ដែលត្រូវជា បងប្រុស កញ្ញា នាង គន្ធា បានលាចា​​ក លោ​​កនេះ បាត់ទៅហើយ ដោយសារ គ្រោះ​ថ្នា​​​ក់ច​​​រា​​ចរណ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា នាង គន្ធ បានត្រឹមតែ​ស្រែ​កយំ នឹ​​កស្តា​​យស្រណោះ បងប្រុសដ៏ល្អ របស់ខ្លួន ដែលខំប្រឹង តស៊ូជាមួយគ្នា ចាកចេញពីខេត្ត មកប្រឡងចម្រៀង លើកដំបូងនៅ ភ្នំពេញ ក្នុងកម្មវិធី ប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២ កំឡុងឆ្នាំ ២០១៦ តែបែរជាបងប្រុស ចាកឆ្ងាយ គ្មានថ្ងៃត្រឡប់បែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកដល់ ថ្ងៃទី ៣០ និង ៣១ ខែធ្នូ ឆ្នាំ ២០២១ គឺដល់ថ្ងៃបុណ្យគម្រប់ ៧ថ្ងៃ របស់ ប្រាក់សុគន្ធ ហើយ ដោយ ពិធីបុណ្យនេះ ប្រារពធ្វើឡើង នៅគេហដ្ឋាន លោក​ ឃឹម ថន និងលោកស្រី ចេនរ៉ា ដែលត្រូវជាឪពុកម្តាយនៃសព ស្ថិតនៅក្នុងភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ខាងត្បូង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ គេឃើញ កញ្ញា នាង គន្ធ ដែលត្រូវជាប្អូនស្រី សំណព្វចិត្ត ប្រាក់សុគន្ធ បានត្រឹមបង្ហោះរូបភាពមួយសន្លឹក ក្នុងពិធីបុណ្យ 7 ថ្ងៃ បងប្រុស រួចភ្ជាប់សារទំាងក្តុកក្តួលថា “០៧បង​ បងមកផ្ទះយើងវិញណា”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត់ទាន់អស់ទេ ពេលចប់ពិធីបុណ្យ គម្រប់ 7 ថ្ងៃបងប្រុសភ្លាម ស្រាប់តែ ព្រឹកម៉ិញនេះ នាថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២២ នាង គន្ធ បានត្រឹមស្រែកហៅបងប្រុសខ្លួនថា “បងមកនៅផ្ទះយើងវិញណា​ មកនៅផ្ទះ ចាំមើលថែពុកម៉ែ​ ខ្ញុំទៅធ្វើការនៅភ្នំពេញវិញហើយ​ បងនៅផ្ទះមើលថែ ពុកម៉ែ ជំនួសខ្ញុំផង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកព្រឹកម៉ិញនេះ នាថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២ កញ្ញា នាង គន្ធ បានប្រាប់រឿងមួយទៀតឲ្យដឹងថា “នាង​ខ្ញុំ​នាងគន្ធា​ សូម​គោរព​អរគុណ​យ៉ាង​ក្រៃលែង​ ចំពោះសម្តេចតេជោ ហ៊ុន សែន ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលបានចូលរួមរំលែ​កទុ​ក្ខ និងចូលរួម​បុណ្យ​ នូវទឹកប្រាក់​១០លានរៀល​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​កម្មវិធី​បុណ្យ​ ៧ ថ្ងៃ ​របស់បងប្រុសខ្ញុំ​ នាង ប្រាក់សុគន្ធ​ ដោយបាន​ដឹកនាំ​ ដោយ​លោក​ពូ អភិបាល​រង ខេត្ត​បាត់ដំបង​ និង​លោកពូ ចៅហ្វាយ​ ស្រុក​​សំឡូត​ ក្នុងឆ្នាំ​ថ្មី​២០២២នេះ នាងខ្ញុំ​ និងក្រុម​គ្រួសារ សូមគោរពជូនពរ ដល់សម្តេចទាំងពីរ អោយមានសុខភាពល្អ​ កម្លាំង​មាំមួន​ និងមាន​អាយុ​យឺនយូរ​ ក្នុង​ការ​ដឹកនាំ​ប្រទេស​តទៅទៀត”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះក៏មាន អង្ករ ១០០គីឡូក្រាម មី២កេស ទឹកបរិសុទ្ធវីឃែរ២០កេស ទឹកក្រូច ២កេសត្រីខ១យួររបស់សាខាខេត្ត និងថវិការបស់អនុសាខាស្រុកសំឡូត ចំនួន២០ម៉ឺនរៀល អង្ករ ៥០kg ,មី១ កេស និងទឹកសុទ្ធ៣យួរ ផងដែរ។ នេះបើយោងតាមការបញ្ជាក់តាមរយៈ ហ្វេសប៊ុកផេកផ្លូវការ “កាកបាទក្រហមកម្ពុជា-Cambodian Red Cross”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment