សូមរំលឹកឡើងវិញបន្តិចផងដែរថា ពុកម៉ែ បងប្អូន ក៏ដូចជា ទស្សនិកជន មិនតិចនាក់ទេ ច្បាស់ជាស្គាល់ ឡុង លីងគ័ង្គ នោះ ដែលជា អតីតបេក្ខជន ធ្លាប់ចូលប្រឡង ក្នុងកម្មវិធី ប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ កំឡុងឆ្នាំ ២០១៧។
បើទោះ លីងគ័ង្គ មិនទទួលបានពានរង្វាន់ ក្នុងកម្មវិធីនេះក៏ដោយ ក៏ប្រជាប្រិយ ប្អូនប្រុសម្នាក់នេះ នៅតែទទួលបាន ការគាំទ្រ ពីសំណាក់មហាជនទូទៅ ដដែល តាមរយៈទឹកដមសំនៀងដ៏ពីរោះ និងលេចមុខតាមកម្មវិធីតូចធំ មិនដែលដាច់ឡើយ។
ក្រៅពីអាជីព ជាតារាចម្រៀង នៅក្នុងផលិតកម្ម រស្មីហង្សមាស គេឃើញ លីងគ័ង្គ ក៏មានមុខជំនួញធំគួរសមមួយ របស់ខ្លួនផងដែរ គឺបានបង្កើតក្រុម តន្ត្រី ឡុង លីងគ័ង្គ-LK Band ដែលមានទីតាំងនៅ ស្រុកសំរោង ខេត្តតាកែវ។
ចំណែក កាលពី ប៉ុន្មានថ្ងៃ មុននេះ នាថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ គេឃើញ លីងគ័ង្គ បានបង្ហោះរូបភាព ប៉ុន្មានសន្លឹក ធ្វើឲ្យ ហ្វេនៗ ឡើងភ្ញាក់ព្រឺត ព្រោះមើលទៅ ពិតធំលឿនណាស់ ហើយថែមទំាងសង្ហាខ្លាំងទៀត។
លីងគ័ង្គ បានភ្ជាប់សារខ្លីមួយថា “ពាក្យមាក់ងាយរបស់អ្នក រឹតតែធ្វើអោយក្មេង ស្រុកស្រែម្នាក់នេះ កាន់តែរឹងមាំ មិនដែលចុះចាញ់ឡើយ មកលើកនេះ សុំរាយមន្តស្នេហ៍ យកចិត្តស្រឡាញ់ ពីពុកម៉ែបងប្អូនអោយកាន់តែច្រើនថែមទៀត”។
ឃើញរូបនេះភ្លាម ហ្វេនៗ ទប់ចិត្តលែងជាប់ហើយ ក៏នាំគ្នា ចូល comment ព្រាត ថា ៖ ស្អាតណាស់បង, សង្ហាណាស់ក្មួយ, ស្អាតណាស់ ពៅមាស, កប់ស៊េរីៗ អាយដល, សង្ហាណាស់កំលោះតូច, សង្ហាទៅៗ កំលោះតូច, ប្លែកភ្នែក អាយដល, កាន់តែស្អាតណាស់ឥឡូវ, កំលោះហើយយើង, កំលោះតូចម៉ាក់មីងអើយ, តិចទៀត ស្រីដេញហើយ អាប្អូន។
នៅមានពាក្យសរសើរជាច្រើនទៀត ចំពោះរូបរាង និងមុខមាត់ ក្មេងប្រុសរូបនេះ ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព របស់ លីងគ័ង្គ កាលពីមុន និងពេលឥឡូវនេះ ទំាងអស់គ្នា ៖