ទស្សនិកជន ក៏ដូចជាមហាជនទូទៅ ភាគច្រើន ពិតជាស្គាល់ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល ជាក់ជាមិនខាន ដែលជាពិធីការិនី និងពិធីករ ដ៏ល្បីឈ្មោះខ្លាំងដដែល មកទល់ពេលនេះ នៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់ ពុកម៉ែ បងប្អូន ខ្មែរ ទូទៅ។
ទោះបីជា រវល់ក្នុងអាជីព និងមុខជំនួញ ខ្លាំងប៉ុណ្ណាក៏ដោយ ក៏អ្នកទំាងពីរ មិនដែលភ្លេចឡើយ ក្នុងផ្តល់ភាពកក់ក្តៅ ជូនគ្នាទៅវិញទៅមក ជាពិសេស ញឹកញាប់ណាស់ នាំកូនស្រី ដើរលេង តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ ពោរពេញដោយក្តីសុខ លាយស្នាមញញឹម។
ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុននេះ ចំថ្ងៃឆ្លងឆ្នាំ ចូល 2022 គេឃើញ លោក ជា វិបុល បាននាំភរិយា នាំនូវរាំ ចង្វាក់ឡាំបាដា យ៉ាងសប្បាយរីករាយ និងសមបំផុត ព្រោះកម្រឃើញលោក និងភរិយា ឡើងរាំ ជាមួយគ្នា បែបនេះណាស់។ លោកបានភ្ជាប់សារខ្លីមួយថា “យប់មួយនា ថ្ងៃរាត្រីឆ្លងឆ្នាំ ២០២១-២០២២”។
មិនចាំយូរទេ ក្រោយឃើញ លោក និងភរិយា រាំចង្វាក់នេះ គ្រប់គ្នា ក៏បានចូល comment ភ្លាមៗថា ៖ ឡើងជណ្តើររួចអត់បង, Sweet ណាស់បង, ចែស្លៀកអីស្អាតដែរ, ក្តីសុខ ជីវិតមានន័យ, បងបុលរាំអេមណាស់, ខ្លាំងណាស់បងបុល, មែនទែន ហ្មង,
ធ្វើអ៊ីចឹង បានទៀតបង, បងបុលអើយ រកចង្កេះមិនឃើញទេបង, សប្បាយណាស់បង, លេងមួយទំហឹងហ្មង បងបុល, ដាច់ឆ្នាំវៃឡើង សាហាវ អាយដលខ្ញុំ, ប្រសព្វណាស់, របូតខោឥឡូវហើយពូបុល, បានចង្កេះណាស់បងខាងប្រុស។
នៅមាន comment ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅមើលវីដែអូ លោក វិបុល នាំ ភរិយា រាំចង្វាក់នេះទំាងអស់គ្នា ថាសមខ្លាំងប៉ុណ្ណានោះ ៖
ឬអាចទស្សនាតាមរយៈ link នេះក៏បាន https://fb.watch/airoSR35Sf/