អរជំនួស ! ក្រោយដឹង អតីត​ ស្ដេច​ប្រដាល់ ​គុន​ខ្មែរ ឆ្លងកូវីដ-១៩ ប្អូនប្រុស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិននៅសុខឡើយ ក៏បានសម្រេចជូន ថវិកាចំនួន…, ច្រើនណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរភាគច្រើន ក៏ដូចជាអ្នកស្នេហាកីឡាប្រដាល់មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក អេ ភូថង នោះ ដែលជាអតីត​ ស្ដេច​ប្រដាល់ ​គុន​ខ្មែរ កាលពីជាង ១០ឆ្នាំមុន ដែលធ្វើឲ្យមហាជនជាច្រើន នៅតែដក់ជាប់អារម្មណ៍មិនទាន់រសាយ មិកដល់ថ្ងៃនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែ កាលម្សិលម៉ិញ នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១ គ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា លោក អេ ភូថង មានវិជ្ជមាន កូវីដ-១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក អ៊ឹម ជីវ៉ា បានបញ្ជាក់បន្ថែមថា “កីឡាករប្រដាល់ លោក អេ ភូថង វិជ្ជមានកូវីត-19 បច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅស្តាតអូឡាំពិក”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយដឹងរឿងនេះភ្លាម ធ្វើឲ្យ ឧកញ៉ា ឡេង និមល ប្អូនប្រុសបង្កើត របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិននៅសុខឡើយ ក៏បានសម្រេចធ្វើរឿងនេះជូនហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឧកញ៉ា ឡេង និមល បានបញ្ជាក់នៅក្នុងហ្វេសប៊ុកផេកផ្លូវការរបស់លោក ថា “ខ្ញុំ ឡេង និមល ក្រុមគ្រួសារត្រកូល (ឡេង) ជូនលោកគ្រូ អេ ភូថង ស្ដេចប្រដាល់ 4.000.000រៀល (បួនលានរៀល) ដើម្បីជួយសម្រួលជីវភាពគ្រួសារលោកគ្រូ។ សូមអោយលោកគ្រូ អេ ភូថង ឆាប់ជាសះស្បើយ”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

សូមអបអរសាទរ ! កីឡាការិនីតេក្វាន់ដូ ដ៏ល្បីល្បាញ ស៊ន សៀវម៉ី ត្រូវបានព្រះមហាក្សត្រ តែងតាំង ជា…

កញ្ញា ស៊ន សៀវម៉ី គឺជាកីឡាការិនី ជម្រើសជាតិរបស់កម្ពុជា ផ្នែកកីឡាតេក្វាន់ដូ។ សៀវម៉ី ត្រូវបានគេប្រសិទ្ធនាម ជាវីរកីឡាការិនី បន្ទាប់ពីកញ្ញា កែប្រែប្រវត្តិសាស្ត្រកីឡារបស់កម្ពុជា ដោយដណ្តើមបានមេដាយមាស នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៧ នៅទីក្រុងអ៊ិនឆន ប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៤ និងជាម្ចាស់មេដាយមាស កីឡាស៊ីហ្គេម ៣សម័យកាលផងដែរ។ ចំណែកកាលពីម្សិលមិញនេះ នាថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជូន លោកជំទាវ ស៊ន សៀវម៉ី ដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់ ថា ជាកីឡាការិនីតេក្វាន់ដូ ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា ជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤ មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ ទេ ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមអាន ព្រះរាជក្រឹត្យ ខាងក្រោមនេះ ៖

អានបន្ត

ទឹកចិត្តភរិយា ! ឃើញស្វាមីឡើងប្រកួត ភរិយា កែវ​ រំចង់​ នៅអត់ស្ងៀមទេ ធ្វើកាយវិការផង ស្រែកផង ដល់ថ្នាក់ ធ្វើឲ្យគ្រប់គ្នា និយាយថា…(មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ មានគូពិសេសមួយ ប្រចាំខែវិច្ឆិកា ដោយកីឡាករ វង្ស ណយ ប៉ះ កីឡាករ កែវ រំចង់ នៅ សង្វៀន​បាយ័ន។ ជាលទ្ធផលចុងក្រោយ ក្នុង ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន នេះ គឺ​ កីឡាករ​ កែវ​ រំចង់​ បាន​ផ្ដួល​អ្នក​ប្រដាល់​ដ៏ល្បី វង្ស ​ណយ​ ឲ្យ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី ៤ ។​ ក្នុងនោះ អ្វីដែលធ្វើឲ្យគ្រប់គ្នា មានការចាប់អារម្មណ៍ថែមទៀតនោះ គឺគេឃើញ ភរិយារបស់ កែវ រំចង់ ឈ្មោះ ហម​ នីតា​ បានមកលើកទឹកចិត្តស្វាមី ដល់ សង្វៀនប្រដាល់តែម្តង ដោយនៅមិនស្ងៀមឡើយពេលឃើញ ស្វាមីកំពុងប្រកួត មានទំាងធ្វើកាយវិការផង ស្រែកផង ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នា សរសើរថា ៖ ប្រពន្ធល្អ, គាត់ធ្វើកាយវិការលើកកំលាំងចិត្តប្ដីគាត់, ទឹកចិត្តប្រពន្ធ គឺចង់អោយប្តីឈ្នះ។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ពេលឃើញ ភរិយា កែវ រំចង់ បង្ហាញសកម្មភាពបែបនេះ។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖ ប្រភពវីដេអូ ៖ Sabay News Sport និង Kun Khmer Fighter

អានបន្ត

អីយ៉ា ខានឃើញយូរ លោក យូ ឌីស្កូ ប្រែស្រស់សង្ហា ជាងមុនទៀត សូម្បីតែ ប៉ែន ចំរុង និងហ្វេនៗ ក៏ភ្ញាក់ផ្អើលដែរ ដល់ថ្នាក់ និយាយថា… (មានវីដេអូ)

ទស្សនិកជនមួយចំនួនធំ ប្រាកដជាបានជ្រាបច្បាស់រួចមកហើយ ថាកាលពីមួយរយៈកន្លងទៅ តារាចម្រៀង និងជាតារាសម្ដែង លោក យូ ឌីស្កូ បានសម្រេចចិត្ត ទៅព្យាបាលជំងឺ នៅប្រទេសឥណ្ឌា ដើម្បីធ្វើការព្យាបាល វះ​កា​ត់ប្ដូរក្រ​លៀ​នថ្មី រហូតទទួលបានជោគជ័យ។ ក្រោយព្យាបាល លោក យូ ឌីស្កូ មានទឹកមុខប្លែក ប្រែស្រស់ថ្លា និងមានសាច់ឈាមទ្រលុកទ្រលន់ ឡើងវិញ ជាងមុនឆ្ងាយណាស់ ខណៈដែលកន្លងទៅលោក យូ ឌីស្កូ មានរាំងកាយស្គមស្គាំង ពេលដែលជំងឺកំពុងតែវា​យលុ​ករូបលោក។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ លោក ប៉ែន ចំរុង ជួបលោក យូ ឌីស្កូ នៅក្នុងកម្មវិធីមួយ រហូតដល់ថ្នាក់មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញ ឌីស្កូ ប្រែប្រួលស្រស់សង្ហា ជាងមុនទៀត ដោយឡើងទម្ងន់រហូតដល់ទៅ ៦៧ គីឡូឯណោះ។ ជាមួយគ្នានេះផងដែរ ក្រោយពេលឃើញសភាព ក៏ដូចជារូបរាងរបស់លោក យូ ឌីស្កូ ប្រែប្រួល ទៅជាស្រស់ថ្លាបែបនេះ​ ធ្វើអោយមហាជនជាច្រើន និងអ្នកគាំទ្រ សម្ដែងអារម្មណ៍ សប្បាយរីករាយ និងអបអរសាទរ ដល់តារាប្រុសរូបនេះ ដែលឆ្លងផុតគ្រោះថ្នាក់ដ៏ធំមួយនេះ ។ ហ្វេនៗ ខ្លះទៀត របស់ លោក យូ ឌីស្កូ បានចូល comment ថា ៖ គិតទៅបង គាត់មិននឹកស្មានតាបានប៉ុណ្ណឹងទេ ល្អណាស់សុខភាពល្អ បងប្រុស, ជូនប្រុសសុខភាពរឹងមាំ, ប្អូនជូនពរឱ្យបង មានសុខភាពល្អហើយជោគជ័យទាំងអស់បង, សង្ហាណាស់ បងប្រុស, ជូនពរ បងប្រុសសុខភាពល្អ និងសំណាងល្អគ្រប់ពេលវេលា, សង្ហាជាងពីមុនឈឺ ទៅទៀតបង…

អានបន្ត

ទីបំផុត កញ្ញា លៀង ចាន់ឡា និងគូដណ្តឹង ដឹកដៃគ្នា ថត Pre-Wedding ថ្ងៃនេះបាត់ មើលទៅពិតជាស្អាតប្លែក និងសមគ្នាណាស់, សូម្បីតែហ្វេនៗ ក៏និយាយដែរថា…(មានវីដេអូ)

កញ្ញា លៀង ចាន់ឡា គឺជាអតីតបេក្ខនារី ធ្លាប់ចូលប្រឡង ក្នុង កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia កាលពីខែកក្កដា ឆ្នាំ ២០១៩។ កាលនោះ អ្នកខេត្តកំពង់ឆ្នាំងរូបនេះ បានលើកយកបទ “កាត់ចិត្តបែបណា” មកធ្វើការប្រកួត។ បើទោះ ចាន់ឡា មិនទទួលបានពានរង្វាន់ក៏ដោយ ក៏អតីតបេក្ខនារីម្នាក់នេះនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទូទៅ។ ចំណែកកាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ លៀង ចាន់ឡា បានទំលាយមុខគូស្នេហ៍ជាផ្លូវការហើយ។ ក្នុងកិច្ចសម្ភាសន៍ពិសេសមួយជាមួយ ក្រុមការងារ តារាញូស៍ ចាន់ឡា បានបញ្ជាក់បន្ថែមថា រូបគាត់ក៏មានគំរោងរៀបការផងដែរ តែនៅពេលដែលគាត់ជោគជ័យក្នុងអាជីពសិល្បៈ មានលុយ និងជួយពុកម៉ែបានសិន បានដឹកដៃគ្នាចូលរោងការតាមក្រោយ។ ចំពោះ គូស្នេហ៍ លៀង ចាន់ឡា មានឈ្មោះ សិទ្ធ ភារុន មានមុខមាត់សង្ហាណាស់ វ័យទើបតែ ១៨ ឆ្នាំ ដូច ចាន់ឡា ដែរ។ នៅទីបំផុត នាថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២០ នេះ កញ្ញា លៀង ចាន់ឡា បានថត Pre-Wedding ជាមួយគូស្នេហ៍ហើយ មើលទៅពិតជាស្អាត និងសមគ្នាណាស់។ ក្នុងនោះបើយោងតាមរយៈហ្វេសប៊ុក វីនសំអាងការ បានបញ្ជាក់ថា “កញ្ញាចាន់ទ្បា និងគូដណ្ដឹង ថតព្រីវីតឌីង ត្រូវចូលរោងការក្នុងពេលឆាប់ៗ (កំពតខលលីង)”។ ក្រោយឃើញបែបនេះ ធ្វើឲ្យហ្វេនៗជាច្រើន លាន់មាត់ថា ៖ ស្អាតណាស់ អូនណប់, ពិតជាស្អាតខ្លាំងណាស់ បងស្រី, ឈុតនេះស្អាតណាស់បង។ ព្រមទំាងនៅមានពាក្យចូលរួមអបអរសាទរ…

អានបន្ត

ផ្ដើមពីហ្វេន ក្លាយជាស្នេហា…ប្ដូរពីសង្សារ ទៅជាគូដណ្ដឹង ! ក្រោយឃើញ កែវ សុខផេង បង្ហាញមុខ នារីដ៏ស្រស់ស្អាតម្នាក់នេះ និងសារមួយឃ្លា ធ្វើឲ្យ Fan ៗ ទប់អារម្មណ៍លែងជាប់ ក៏ចូល comment ថា…

អ្នកស្នេហាកីឡាបាល់ទាត់ភាគច្រើន ច្បាស់ជាស្គាល់ជាក់ជាមិខាន កីឡាករ បាល់ទាត់ ខ្សែបម្រើប្រយុទ្ធ ដ៏ឆ្នើមមួយរូប របស់កម្ពុជា គឺ កែវ សុខផេង ហើយ សុខផេង បានបង្ហាញស្នាដៃរបស់ខ្លួនយ៉ាងលេចធ្លោ ក្នុងការប្រកួតកន្លងទៅ នៅក្នុងទីលាន ដល់ថ្នាក់ធ្វើឲ្យមហាជនទូទៅសម្តែងក្តីពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំងពីសមត្ថភាពដ៏អស្ចារ្យ របស់កីឡាករវ័យក្មេងរូបនេះ។ កែវ សុខផេង មានស្រុកកំណើតនៅ ភូមិរការកណ្តាល ខេត្តក្រចេះ និងជាកូនពៅ ក្នុងគ្រួសារមួយ ដែលមានបងប្អូន៥នាក់។ ស្រាប់តែម្សិលមិញនេះ នាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ កែវ សុខផេង បានប្រកាសដំណឹងដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមួយ ដោយរូបគាត់បានភ្ជាប់ពាក្យហើយ។ លោកបញ្ជាក់បន្ថែមថា ៖ “បែបនេះបានគេហៅថាច្បាស់លាស់ ភ្ជាប់ពាក្យ ការ XD”។ មួយវិញទៀត ហ្វេសប៊ុកផេកឈ្មោះ bongseng wedding ក៏ធ្លាប់បង្ហោះរូបភាពជាច្រើនសន្លឹក របស់ សុខផេង និងគូដណ្តឹងម្នាក់នេះផងដែរ ហើយបញ្ជាក់សារខ្លីមួយថា ៖ “ផ្ដើមពីហ្វេនក្លាយជាស្នេហា ….ប្ដូរពីសង្សារទៅជាគូដណ្ដឹង…..! អ្នកណាខ្លះជា fan បាល់ទាត់ខ្លះ ប្រាកដជាស្គាល់ Idol ហើយ មានពាក្យអីចង់ជូនពរពួកគាត់ទេ…”។ ក្រោយឃើញបែបនេះ អ្នកគាំទ្រជាច្រើន comment ថា ៖ អបអរសាទរប្អូន មានគូនឹងគេហើយ សូមឱ្យមានក្តីសុខនិងឆាប់រៀបការ, បងខ្ញុំ ខំក្រាស់បងផេងឯង តាំងពីឆ្នាំ២០១៤, ខំលួចស្រលាញ់ពូផេងតាំងពីនៅក្នុងពោះម៉ែ ឥឡូវពូផេងការចោលបាត់, ចប់ ឯងខំcrush តាំងពីយូរ, Fan fan ខ្លះគាំងបេះដូងអស់ហើយបងផេង។ ព្រមទំាងនៅមាន comment ជាច្រើនទៀត ចូលរួមអបអរសាទរ ហើយក៏មានអ្នកខ្លះបង្ហាញអារម្មណ៍ខកចិត្តផងដែរ ព្រោះតែលួចស្រឡាញ់កីឡាកររូបសង្ហានេះ៕ ប្រភពរូបភាព ៖…

អានបន្ត

រំភើបជំនួស! លោក ផែង វណ្ណៈ ជួយទិញ ងៀតក្របី ចំនួន​ ៣​ គីឡូ​ក្រាម​ ពី កីឡាករប្រដាល់ វង្ស ណយ​ ថែមទាំងជូនថវិកាបន្ថែម នូវទឹកប្រាក់រហូតដល់ទៅ…(មានវីដេអូ)

កាលពីនាថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២០ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលបានដំណឹងថា កីឡាករប្រដាល់ដ៏ល្បីឈ្មោះ វង្ស ណយ បានប្រកាស លាឈប់ ពីកីឡាប្រដាល់ហើយ។ លោកបានបញ្ជាក់ ពីមូលហេតុ នៅក្នុងហ្វេសប៊ុករបស់ខ្លួន យ៉ាងចាក់ដោតមួយថា ៖ “(ខ្ញុំលាឈប់ពីប្រដាល់ហើយបងប្អូន) ខ្ញុំវាយយូរណាស់ហើយ ល្បីតែឈ្មោះ គ្មានសល់អីទេ ពេលនេះខ្ញុំអស់កម្លាំងវាយទៀតហើយ ទើបខ្ញុំសម្រេចចិត្ត ឈប់វាយនៅពេលនេះ ព្រោះខ្លាចពិកា ខានបានរកស៊ីចិញ្ចឹមកូន ។ បើខ្ញុំពិកាទៅ គ្មានអ្នកណាចិញ្ចឹមកូនខ្ញុំទេ (ជួយគាំទ្រងៀតក្របីខ្ញុំផងបងប្អូន)”។ ក្រោយទទួលដំណឹងនេះ កើតក្តីអាណិត នៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២០ លោក ផែង វណ្ណៈ បានជួយទិញងៀតក្របី របស់ វង្ស ណយ ចំនួន៣គីឡូ រឹតតែពិសេសថែមទៀតនោះ លោកបានជូនថវិកាដល់ទៅ ៧០០ដុល្លារទៀតផង។ លោក ផែង វណ្ណ បានបញ្ជាក់បន្ថែមថា “នៅរសៀល​ថ្ងៃទី​ ១៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០២០​ ខ្ញុំបានទិញ​ងៀតក្របី​ចំនួន​ ៣​ គីឡូ​ក្រាម​ ពី​ប្អូន​ វង្ស ណយ​ ដោយ​ ១​គីឡូក្រាម​ តម្លៃ​ ៦៥០០០​ រៀល​ និងបានប្រគល់​ថវិកា​ចំនួន​ ៧០០​ ដុល្លារ​ ​ ជូន​ដល់ប្អូនប្រុស​ វង្ស​ ណយ​ ដើម្បី​បង្កើន​ដើម្បី​ទុនប្រកបរបរចិញ្ចឹមក្រុមគ្រួសារ​ ។”។ ក្នុងនោះ កីឡាករប្រដាល់ វង្ស ណយ ក៏បានប្រាប់បន្ថែម ពីមូលហេតុដែលលោកលាឈប់ ពីប្រដាល់ ផងដែរ។…

អានបន្ត

អ្នកគាំទ្រជាច្រើន ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលដំណឹងថា កីឡាករប្រដាល់ដ៏ល្បី ឈ្មោះ វង្ស ណយ សម្រេចលាឈប់ ពីប្រដាល់ ទៅលក់ ងៀតក្របី វិញ ដោយសារមូលហេតុមួយនេះ…

អ្នកតាមដានវិស័យកីឡាប្រដាល់ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កីឡាករប្រដាល់ម្នាក់ដ៏ល្បី ឈ្មោះ គឺ វង្ស ណយ នោះ ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២០ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលបានដំណឹងថា កីឡាករប្រដាល់ដ៏ល្បីឈ្មោះ រូបនេះ បានប្រកាស លាឈប់ ពីកីឡាប្រដាល់ហើយ។ លោកបានបញ្ជាក់ពីមូលហេតុនៅក្នុងហ្វេសប៊ុករបស់ខ្លួនយ៉ាងខ្លី និងចាក់ដោតថា ៖ “(ខ្ញុំលាឈប់ពីប្រដាល់ហើយបងប្អូន) ខ្ញុំវាយយូរណាស់ហើយ ល្បីតែឈ្មោះ គ្មានសល់អីទេ ពេលនេះខ្ញុំអស់កម្លាំងវាយទៀតហើយ ទើបខ្ញុំសម្រេចចិត្ត ឈប់វាយនៅពេលនេះ ព្រោះខ្លាចពិកា ខានបានរកស៊ីចិញ្ចឹមកូន ។ បើខ្ញុំពិកាទៅ គ្មានអ្នកណាចិញ្ចឹមកូនខ្ញុំទេ (ជួយគាំទ្រងៀតក្របីខ្ញុំផងបងប្អូន)”។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន ចូល comment ថា ៖ ជូនពរពូសុខភាពល្អ និងរកសុីមានបាន, ស្ដាយធន់ធានណាស់ណយអើយ, សូមអោយរកសុីមានបាន នូវមុខរបរថ្មី បងប្រុស, ស្តាយណាស់ ព្រមទាំងនៅពាក្យសោកស្តាយ និងការជូនពរឲ្យ វង្ស ណយ ជោគជ័យចំពោះមុខរបរនេះជាច្រើនទៀត៕

អានបន្ត

អីយ៉ា ស្ងាត់ៗ កូនស្រី អតីតកំពូលអ្នកប្រដាល់ អេ ភូថង ចូលរោងភ្ជាប់ពាក្យព្រឹកមិញបាត់ ពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយមានឈ្មោះពីរោះទៀត (មានវីដេអូ)

អ្នកស្នេហា កីឡាប្រដាល់មួយចំនួនធំ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន លោក អេ ភូថង ដែលត្រូវបានអ្នកគាំទ្ររបស់ខ្លួន ចាត់ទុកជាអតីត កំពូលអ្នកប្រដាល់ គុនខ្មែរ កាលពីជាង ១០ឆ្នាំមុន មានថ្វីដៃខ្លាំងពូកែ ដែលធ្វើឲ្យមហាជនជាច្រើន នៅតែដក់ជាប់អារម្មណ៍មិនទាន់រសាយ។ ចំណែកព្រឹកមិញនេះ នាថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២០ គេប្រទះឃើញកូនស្រី របស់ អតីតកំពូលអ្នកប្រដាល់រូបនេះ បានចូលរោងភ្ជាប់ពាក្យជាផ្លូវការហើយ។ កូនស្រីរបស់លោកមានឈ្មោះ អេ ព្រីយ៉ានុតភូថង រីឯ ខាងប្រុសវិញ មានឈ្មោះ លៀង ប៉ហេង។ អេ ព្រីយ៉ានុតភូថង ក៏ជាកីឡាការិនី ដ៏ល្បីមួយរូបផងដែរ ដែលធ្លាប់ចេញទៅប្រកួតនៅលើឆាកអន្តរជាតិ មានដូចជាប្រទេសចិន ថៃ ភូមា ជាដើម និងធ្លាប់ជាកីឡាការិនី ជម្រើសជាតិ ប្រដាល់កម្ពុជាទៀតផង ។ ក្នុងពិធីភ្ជាប់ពាក្យនេះ គេឃើញកូនស្រីរបស់លោក អេ ភូថង ពិតជាស្រស់ស្អាតប្លែក គួរឲ្យចាប់អារម្មណ៍ ព្រមទាំងមានការចូលរួមពីសំណាក់សាច់ញាតិទាំងសងខាង និងភ្ញៀងកិត្តិយសជាច្រើនទៀតប្រកបដោយក្តីសប្បាយរីករាយជាខ្លាំង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

អានបន្ត

សូមចូលរួមរំលែកទុក្ខផង! ម្ដាយបង្កើត​ អតីតកំពូលអ្នកប្រដាល់ អេ​ ភូថង​ បានទទួលមរណភាពហើយ​ នៅមុននេះបន្តិច​

អ្នកស្នេហាកីឡាប្រដាល់មួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក អេ ភូថង ដែលត្រូវបានអ្នកគាំទ្ររបស់ខ្លួន ចាត់ទុកជាអតីតកំពូលអ្នកប្រដាល់ គុនខ្មែរ កាលពីជាង ១០ឆ្នាំមុន ដែលធ្វើឲ្យមហាជនជាច្រើននៅតែដក់ជាប់អារម្មណ៍មិនទាន់រសាយ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញ លោក អេ ភូថង បានបង្ហោះរូបភាពមួយសន្លឹក និងសារដ៏សែនក្រៀមក្រំមួយលាយឡំទឹកភ្នែក ដោយបញ្ជាក់ថា “ម្ដាយខ្ញុំបានទៅចោលខ្ញុំហើយ”។ ក្រោយពីឃើញបែបនេះ ធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ព្រមទាំងបានចូល comment ផ្ញើសាររំលែកទុក្ខគ្រួសារនៃសព​ ផងដែរ៕

អានបន្ត