មហាជនភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ពិធីកររូបសង្ហា និងជាអតីតតារាកំប្លែង គឺ នាយព្រែក នោះ។ មកទល់ពេលនេះ ប្រជាប្រិយភាពរបស់ ពិធីកររូបនេះ នៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់ប្រិយមិត្តទូទៅ ហើយ នាយព្រែក ក៏តែងតែលេចមុខក្នុងកម្មវិធីផ្សេងៗមិនដែលដាច់ឡើយ។ ចំណែកកាលពីពេលថ្មីៗនេះ គេឃើញ នាយ ព្រែក និង តារាសម្តែងវ័យក្មេង ស្រស់ស្អាតម្នាក់គឺ កញ្ញា ឈិន មុន្នីនាថ តែងតែ បង្ហោះរូបភាពផ្អែមល្ហែម ជាមួយគ្នាញឹកញាប់មែនទែន ដល់ថ្នាក់ធ្វើឲ្យ ហ្វេនៗ កំពុងឆ្ងល់យ៉ាងខ្លាំង នូវទំនាក់ទំនងអ្នកទំាងពីរ។ នៅមិនទាន់អស់ទេ នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយស្តាប់ នាយ ព្រែក និង កញ្ញា ឈិន មុន្នីនាថ បកស្រាយចម្រៀងមួយបទ លេងកម្សាន្ត ក្រោមចំណងជើងថា “សំណាបយោងដី” ដែលជាសំនៀងដើម លោក ស៊ីន ស៊ីសាមុត និង អ្នកស្រី រស់ សេរីសុទ្ធា។ កញ្ញា ឈិន មុន្នីនាថ បានភ្ជាប់សារខ្លីមួយថា “ច្រៀងលេងជាមួយពូ នាយ ព្រែក ខុសឆ្គងអី សូមបងប្អូនកុំប្រកាន់ណា ស្ដាប់លេងៗទៅចា៎”។ គិតត្រឹមថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២១ បទនេះមានគេស៊ែរ ជិត៥ពាន់ និងមានអ្នកចូលមើល ជិត២លានដងបាត់ទៅហើយ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។ ក្នុងនោះក៏មានការលើកឡើងជាច្រើនថា ៖ ពីរោះណាស់ ក្មួយស្រី, ច្រៀងពីរោះណាស់, Cuteហើយ…
អានបន្តDay: July 24, 2021
មើលគេធ្វើមុខ គ្រឺតណាស់ ! ឃើញ អូនមែល តែងខ្លួនបែបនេះ ក្នាញ់ពេក លោក នី រតនា ដាក់ប៉ុន្មានម៉ាត់ថា “ទ្រាំទៅកូន ធ្វើម៉េចទេ កូន…” (មានរូបភាពច្រើន)
កាលពី ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៩ លោក នី រតនា បានចូលរោងការតាមប្រពៃណី ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ដែលជាហ្វេន របស់ខ្លួន ហើយក្រោយមកបន្តិច អ្នកទំាងពីរ ក៏ទទួលបានកាដូដ៏ពិសេសមួយ គឺកូនស្រីដ៏ស្រស់ស្អាតម្នាក់ មានឈ្មោះ នីវណ្ណ មែលឡានី។ ក្នុងនោះ បើទោះជារវល់ក្នុងសិល្បះ និងមុខជំនួញខ្លាំងប៉ុណ្ណាក៏ដោយ ក៏លោក និងភរិយា មិនដែលភ្លេចឡើយ ក្នុងការផ្តល់ភាពកក់ក្តៅ ជូនកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់នេះ ដោយតែងតែនំាដើរលេង និងថតរូបលេងកម្សាន្តមិនដែលដាច់ឡើយ។ ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២១ លោកបាននាំកូនស្រី ដាក់ប៉ុន្មានប៉ុស្តិ៍ទៀតហើយ ជាមួយស្តាយ៍តុបតែងខ្លួនប្លែកជាងរាល់ដងទៀត មើលទៅស្អាតទាក់ទាញណាស់។ ដោយសារតែក្នាញ់កូនស្រីពេក លោក នី រតនា ដាក់ប៉ុន្មានម៉ាត់ថា “អ្នកជំនួញវ័យក្មេង ទ្រាំទៅកូន ធ្វើម៉េចទេ កូនធំមុនអាយុ អ៊ីចឹងត្រូវជួយការងារខ្លះអ៊ីចឹងហើយ មើលឲ្យហើយទៅអ៊ុំពូមីង រាងអ្នក 1 ខួប 4 ខែ”។ ដូចនេះដើម្បីជ្រាប កានតែច្បាស់បន្ថែមទៀត សូមមើលរូបភាពស្អាតៗរបស់ អូនមែល ទំាងអស់គ្នា ៖
អានបន្តអីយ៉ា ខួបកំណើត ល្អហួស កូនស្រី ដេននី ក្វាន់ ឆ្នាំនេះ គ្រប់ទឹកហ្មង បានកាដូច្រើនណាស់ បើកមើល ស្រាប់តែឃើញ…(មានវីដេអូ)
ល្អហួស គឺជាក្មេងស្រី ដ៏ស្រស់ស្អាតម្នាក់ ដែលពុកម៉ែ បងប្អូនខ្មែរ ភាគច្រើន បានស្គាល់គាត់ជាក់ជាមិនខាន និងមានឈ្មោះពិត សុខ គីមហ័ង ហើយក៏ត្រូវជាកូនស្រីបង្កើត របស់ តារាសម្តែង ដេននី ក្វាន់ ផងដែរ នេះបើយោងតាមការបញ្ជាក់ របស់ តារាស្រីរូបនេះ ឆ្លើយតបតាម comment ប្រាប់ហ្វេនៗ កាលពី ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ ដល់ថ្នាក់ធ្វើឲ្យ ហ្វេនៗ និងមហាជនទូទៅ ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រៅពីមានរូបរាង មុខមាត់ និងសម្រស់ដ៏ស្រស់សោភាព ល្អហួស ក៏មានទឹកដមសំនៀងពីរោះផងដែរ ដោយធ្លាប់បានបកស្រាយចម្រៀងជាច្រើនបទ ជាញឹកញាប់ ដើម្បីបម្រើអារម្មណ៍អ្នកស្តាប់នាពេលកន្លងទៅ។ រឹតតែពិសេសថែមទៀតនោះ ល្អហួស មិនត្រឹម មានរូបរាង មុខមាត់ និងសម្រស់ដ៏ស្រស់សោភាព ប៉ុណ្ណោះទេ ថែមទំាងមានទឹកដមសំនៀង ពីរោះទៀតផង និងអាចនិយាយបានដល់ទៅ 3ភាសាឯណោះ « ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាថៃ » ហើយនិង អាចរាំរបាំខ្មែរ បាន7របាំ យ៉ាងស្ទាត់ជំនាញថែមទៀតផង។ ចំណែកកាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ គេឃើញ តារាសម្តែង ដេននី ក្វាន់ រៀបចំកម្មវិធីខួបកំណើតតូចមួយជូនកូនស្រី របស់ខ្លួន មើលទៅសាមញ្ញៗមែន តែពោរពេញដោយភាពកក់ក្តៅណាស់។ ឃើញកូនធំពេញរូបរាង ស្អាតពេក ទប់ចិត្តមិនបាន ក៏ទំលាយពាក្យទំាងនេះ ចេញមកថា “រីករាយថ្ងៃខួបកំណើតកូនមាសម្តាយ ឥឡូវកូនធំជាង Mommy ហើយ…
អានបន្តមើលឡើងរំភើបតាម ! អូនភឺល ឡើងភ្ញាក់ និងស្រែកហ៊ោរ សប្បាយ ពេញផ្ទះ ពេលម៉ាក់ៗទិញរបស់នេះឲ្យ, ឃើញកូនបែបនេះ អ្នកនាង ដេត ម៉ាលីណា ទំលាយពាក្យទំាងនេះចេញមកថា…(មានវីដេអូ)
កាលពីពេលថ្មីៗនេះ លោក ឌួង ឆាយ និងភរិយា បានលែងលះគ្នាជាផ្លូវការហើយ ព្រោះតែការរស់នៅមិនចុះសម្រុងនិងគ្នា ហើយក៏បានធ្វើឲ្យ មហាជនភាគច្រើន មានការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំង ក្រោយឃើញពួកគាត់ទំាងពីរដើរដល់ផ្លូវមួយនេះ។ អ្នកទំាងពីរមាន កូនដល់ទៅ៣នាក់ឯណោះ គឺស្រីម្នាក់ និងប្រុស ២ នាក់ ដោយកូនទី ១ ឈ្មោះ ឌួង គីមវិសាល កូនប្រុសទី២ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រីពៅ ឈ្មោះ ឌួង រាជនីគុជ ហៅ អូនភឺល។ ទោះមិនបានរស់នៅជុំគ្នាក៏ពិតមែន តែ អ្នកនាង ដេត ម៉ាលីណា បានមើលថែ យកចិត្តទុកដាក់កូនទំាងបីបានយ៉ាងខ្លាំង ព្រមទំាងនាំដើរលេង និងទិញរបស់របរឲ្យ កូនៗ មិនដែលដាច់ឡើយ។ ជាក់ស្តែងម្សិលម៉ិញនេះទៀត នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ គេឃើញ អូនភើលស្រែកហ៊ោរសប្បាយពេញផ្ទះ ក្រោយម៉ាក់ៗទិញរបស់នេះឲ្យ។ ឃើញកូនរភើប និងអរខ្លាំងបែបនេះ អ្នកនាង ដេត ម៉ាលីណា បានទំលាយអារម្មណ៍ក្នុងចិត្តចេញមកថា “Mommy ជិះតាមផ្លូវគ្រាន់តែឃើញប៉េងប៉ោងភ្លាម ឈប់ទិញឲ្យអូន ពេលមកផ្ទះភ្លាម អូនឃើញឡើងភ្ញាក់ផ្អើលសប្បាយចិត្តហ្មង សូម្បីពេលគេងក៏ដាក់ប៉េងប៉ោងនៅជិត ពេលភ្ញាក់ពីគេងសួររកប៉េងប៉ោង Mommy ទិញឲ្យភ្លាម ពូមីងបងប្អូនទាំងអស់គ្នា ត្រៀមហើយឬនៅ ថ្ងៃ26 ខែ07 ជាថ្ងៃខួបអូនភឺលណា អូនភឺលមានអីជូនពរអូនអត់ហេហេ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះទំាងអស់គ្នា ៖
អានបន្ត