បានបុណ្យច្រើនណាស់ ! ក្រោយដឹងវត្តមួយកន្លែង ខ្វះខាតក្បឿងប្រក់ដំបូលសាលាឆាន់ អាជី សម្រេចចូលបច្ច័យ និងក្បឿងរហូតដល់ទៅ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីព្រឹក ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ កញ្ញា តេង ស៊ីណាត ហៅ អាជី បានសម្រេចចិត្តចូលរោងភ្ជាប់ពាក្យជាផ្លូវការហើយ ជាមួយបុរសសង្ហាម្នាក់ឈ្មោះ អៀង អេងឡាយ មើលទៅអ្នកទំាងពីរ ពិតជាស័ក្តិសមគ្នាខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រឹតតែពិសេសថែមទៀតនោះ អាជី ទទួលបានថ្លៃបណ្ណាការរហូតដល់ទៅ 500 លានរៀលឯណោះ ដល់ថ្នាក់ ធ្វើឲ្យ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលពេញហ្វេសប៊ុក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២១ នេះ ដោយសារតែដឹងថាវត្តមួយកន្លែងដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ខ្វះខាតក្បឿងប្រក់ដំបូល សាលាឆាន់ អាជីសម្រេចចូលបច្ច័យចំនួន ៣០០ដុល្លារ និងក្បឿងរហូតដល់ទៅចំនួន ៦០០ដុំ ថែមទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក អ៊ឹម ជីវ៉ា បានបញ្ជាក់បន្ថែមទៀតថា “សូមអរគុណដល់ប្អូនស្រី អាជី ដែលមានសទ្ធាជ្រះថ្លាបានចូលបច្ច័យចំនួន 300$ ក្បឿងចំនួន 600ដុំ តាមរយៈបងដើម្បីជួយប្រក់ដំបូលសាលាឆាន់ ដែលវត្តនេះមានការខ្វះខាតក្បឿងប្រក់ដំបូល សាលាឆាន់ ចំនួន ៣០០០ដុំ ! ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុង១ដុំតម្លៃ២០០០រៀល ដែលស្ថិតនៅវត្តផ្ចឹកជ្រុំ ឃុំពេជ្រមុនី ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ! សូមជូនពរប្អូនស្រីមានសុខភាពល្អ សុខសុភមង្គលរកសុីមានបាន ។ ដោយកកតីគោរពពីបង អុឹម ជីវ៉ា”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឃើញបែបនេះ ធ្វើឲ្យ ហ្វេនៗជាច្រើនរបស់ អាជី សម្តែងក្តីពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្តដ៏ប្រពៃមួយនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីជ្រាប បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ៖

អានបន្ត

កំសត់ឡើងហូរទឹកភ្នែកហើយនៀក ! ស្ងាត់ៗ សុភ័ក្រ កុសុម៉ា និង នាយ ព្រែក ចេញមួយឈុតទៀតហើយ ពិសេសសើចចុកពោះត្រង់…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយ កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ ហ្វេសប៊ុកផេកមួយឈ្មោះ “រស្មីនាគមាស” បានទំលាយ MV ចាស់មួយ ដែលមានអ្នកខ្លះពិតជាមិនធ្លាប់បានឃើញពីមុនមក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បទនេះជាការបកស្រាយដោយ សុភ័ក្រ កុសុម៉ា និង នាយ ព្រែក ក្រោមចំណងជើងថា “សុំលេងផង” រួមសម្តែងដោយ លីច័ន្ចសីហា,  ទ្បោមលក្ខណា និងតារាជាច្រើនដួងទៀត ដែលមិនអាចរៀបរាប់អស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះមកដល់ នាថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២១ នេះ សុភ័ក្រ កុសុម៉ា និង នាយ ព្រែក បានយកបទនេះមកសម្តែងឡើងវិញហើយ មើលទៅពិតជាប្លែក និងទាក់ទាញណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២១ ហ្វេនៗបានសើចទៀតហើយ ក្រោយឃើញ សុភ័ក្រ កុសុម៉ា និង នាយ ព្រែក ចេញមកសម្តែងឈុតថ្មី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាយ ព្រែក បានបញ្ជាក់ប្រាប់ថា “ចែកគ្នាមើលចុះណា ឈុតសូរិយា និង អរុណជិតបែកគ្នាហើយ រឿងគេកំសត់ ហាមសើចណា 3.2.1 Action”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រឿងនេះកម្សត់មែន តែធ្វើឲ្យ អ្នកទស្សនាសើចតំាងពីដើមរហូតដល់ចប់ ពិសេសសើចចុកពោះត្រង់ឈុត នាយ ព្រែក និយាយថា “អូនមិនទាន់ស្លា​ប់ផង សូរិយា មុខអូនដូចខ្មោចបណ្តើរៗហើយ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មើលចប់ភ្លាម ហ្វេនៗ ចូល comment ព្រាតថា ៖…

អានបន្ត

ចេះណាស់ ! ណាណា មកទៀតហើយ ដោយទំលាយពាក្យក្នុងចិត្ត ចេញមកថា “ណាណា មានអារម្មណ៍សប្បាយចិត្តមែនទែន ណាណា អត់ដែលនឹកស្មាន ថា…” (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះវីដេអូមួយ ពីក្មេងស្រីដ៏ឆ្លាតម្នាក់ ឈ្មោះ ណាណា ដែលនិយាយពីរឿងចង់ចាក់វ៉ាក់សាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្តេចតេជោ បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “សូមស្ដាប់ចៅ​ ណាណា​ និយាយ​ អំពីបំណងចង់ចាក់វ៉ាក់សាំងការពារកូវីដ-១៩”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មកដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ អូនណាណា បានផ្តល់កិច្ចសម្ភាសន៍មួយជាមួយក្រុមការងារ តារាញូស៍ ថា “មានបងប្អូន២នាក់ គឺស្រីទំាងពីរ ខ្ញុំនៅឧដុង្គ ណាណា អាយុ ៥ឆ្នាំ ជិតចូល ៦ឆ្នាំហើយ ថ្ងៃអនាគតចង់ធ្វើជាមេធាវី ដើម្បីជួយសង្គ្រោះជនមានទុក្ខ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ណាណា បន្ថែមថា “ប៉ាធ្វើ PM ហើយម៉ាក់ បើក Wing ហើយលក់មួកសុវត្ថិភាព…”។ ដោយសារតែមានថ្នាក់ដឹកនាំកំពូល ដ៏ដូចជាមហាជនទូទៅ ពេញចិត្តស្រឡាញ់ខ្លាំងបំផុតនោះ ធ្វើឲ្យ ណាណា រំជួលចិត្តយ៉ាងខ្លាំង ដល់ថ្នាក់ទំលាយអារម្មណ៍ប្រាប់នៅមុននេះបន្តិច នាថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២១ នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ណាណា មានអារម្មណ៍សប្បាយចិត្តមែនទែន ណាណា អត់ដែលនឹកស្មានថា ណាណា មានសំណាងដល់ថ្នាក់ហ្នឹងទេ ណាណា អត់មានអ្វីតបស្នងសងគុណទៅដល់លោកទេ ណាណា មានតែម្រាមដៃ១០ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជូនពរឲ្យសម្តេចតា និងសម្តេចយាយ រួមទំាងលោកអ៊ុំ ឧកញ៉ា ហ៊ួត ជា និងអ៊ុំពូមីង លោកតា លោកយាយ ទូទំាងប្រទេសដែលតែងតែស្រឡាញ់ចូលចិត្ត ណាណា…”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​…

អានបន្ត

អីយ៉ា ក្រោយស្រកទម្ងន់ ជាង ២០ គីឡូ កញ្ញា រ័ត្ន រចនា ដាក់មួយបទនេះ ផ្ទុះទៀតបាត់ ដល់ថ្នាក់ ហ្វេនៗ លាន់មាត់ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមរំលឹកឡើងវិញបន្តិចផងដែរថា កញ្ញា រ័ត្ន រចនា ទទួលបានប្រជាប្រិយមិត្តខ្លាំងមកដល់ពេលនេះ គឺដោយសារតែផ្ទុះល្បីនូវបទចម្រៀងមួយបទ ក្រោមចំណងជើងថា “មេម៉ាយ​សប្បាយចិត្ត​”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាសំនៀងដើម របស់ ​អ្នកស្រី ប៉ែន រ៉​ន ដែលម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ So Viseth បានធ្វើការ Live ពីកម្មវិធីជុំលៀងមួយ ដែលបានរៀបចំធ្វើឡើ នៅខេត្តស្វាយរៀង កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៨។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បទចម្រៀងមួយបទនេះ បានកែប្រែជីវិត រ័ត្ន រចនា ឲ្យមានឈ្មោះល្បីល្បាញ មកទល់ពេលនេះ ហើយក៏បានចូលរួម និងឡើងឆាក កម្មវិធីធំៗ មិនដែលដាច់ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយថ្មីៗនេះ ប្រិយមិត្ត ផ្ទុះការចាប់អារម្មណ៍សារជាថ្មី ក្រោយឃើញ រូបរាងដ៏ស្រស់ស្អាត របស់ កញ្ញា ដោយស្រកគីឡូពីជិត ៨០ គីឡូ នៅសល់ត្រឹម ៥៤ គឺឡូ គឺស្រកជាង ២០ គីឡូ ឯណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែ កាលពីថ្ងៃទី  ២៩ ខែកក្កដា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ រ័ត្ន រចនា បានបកស្រាយចម្រៀងមួយបទទៀតហើយ ក្រោមចំណងជើងថា “ខ្លុយប្អូនសី” ព្រមទាំងជាការ និពន្ធទំនុកច្រៀង ដោយ Bora Angelo និងនិពន្ធបទភ្លេង ដោយ Boty Phen។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គិតត្រឹមថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២១ បទនេះ ផ្ទុះការគាំទ្រយ៉ាងខ្លាំង ដោយមានអ្នកចូល ទស្សនានៅលើ…

អានបន្ត

មើលម៉ាមីអូនផង ! ពេជ្រ សូលីកា ដាក់មួយឈុតនេះ មើលទៅឡើងក្មេង ហើយស្អាតប្លែកដល់ហើយ ដល់ថ្នាក់ ហ្វេនៗ លាន់មាត់ ព្រាតថា…(មានរូបភាពច្រើន)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាង ពេជ្រ សូលីកា គឺជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ នៅក្នុងផលិតកម្មរស្មីហង្សមាស ឲ្យតែបទថ្មីៗ ចេញម្តងណា តែងតែទទួលបាន ការគាំទ្រខ្លាំង ពីសំណាក់ហ្វេនៗ ក៏ដូចជាមហាជនទូទៅ ជាពិសេស បទមនោសញ្ចេតនាតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្នតារាស្រីរូបនេះ កំពុងសាងក្តីសុខ ក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន ជាពិសេស ជាមួយកូនប្រុសសំណព្វចិត្ត គឺ ហង្ស អ៊ារី វ៉េនស្ដេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាញឹកញាប់ណាស់ ពេជ្រ សូលីកា បានបង្ហោះរូបជាមួយស្តាយ៍ថ្មីៗ ប្លែកៗ មិនដែលដាច់ឡើយ នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន មើលទៅស្អាតទាក់ទាញណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២១ សូលីកា នាំកូនប្រុស របស់ខ្លួន ដាក់ប៉ុន្មានប៉ុស្តិ៍ មើលទៅប្លែកទាក់ទាញទៀតហើយ ដល់ថ្នាក់ ហ្វេនៗ ចូល comment ព្រាត ថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្អាតគ្រប់ស្តាយ៍ហ្មង idol, ពណ៌ឈ្នះហ្មង ម៉ាមីអើយ, ស្រលាញ់បងលីកាមិនដែលប្រែ, មានកូនហើយ នៅតែស្អាតបង, គិតទៅស្រីស្អាត អ៊ីចឹងមែន, ស្អាតណាស់បងអើយ, ស្អាតណាស់ដូចគំនូរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រមទំាងនៅមាន comment ជិត ៥០០ ទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីកុំឲ្យខាតពេលយូរ សូមមើលសម្រស់ដ៏ស្រស់ស្អាត របស់ ពេជ្រ សូលីកា ខាងក្រោមនេះ ទំាងអស់គ្នា ៖

អានបន្ត