ថ្មីៗនេះ ហ្វេនៗ ក៏ដូចជាមហាជនទូទៅ មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង កំពុងសាងស្នេហា សារជាថ្មីជាមួយតារាស្រី ដ៏ស្រស់ស្អាតម្នាក់ មើលយូរៗរឹតតែស្រស់ស្អាត គួរឲ្យគយគន់។ រឹតតែច្បាស់ថែមទៀត មកដល់ ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២១ គេឃើញ អ្នកនាង សេង សុខឃីម ជាមេម៉ាយកូនមួយ បានបង្ហោះរូបភាពមួយសន្លឹក ជាមួយ តារាចម្រៀងដ៏ល្បី គឺ នាយ ចឹម រួចភ្ជាប់សារដ៏ផ្អែមល្ហែមមួយថា “អូនមិនខ្លាច និងនៅពីក្រោយបង ឈរមើលភាពជោគជ័យរបស់បងឡើយ អ្វីដែលអូនខ្លាចគឺពេលបងជោគជ័យអ្នកនៅពីក្រោយបងមិនមែនអូន”។ ក្រោយឃើញបែបនេះ ធ្វើឲ្យ នាយ ចឺម នៅមិនសុខឡើយ ក៏បានស៊ែរផុសមួយនេះ រួចទំលាយអារម្មណ៍ពិតចេញមកត្រង់ៗថា “មានមនុស្សស្រីជាច្រើនដែលចូលក្នុងជីវិតបង ដែលឃើញតែផលប្រយោជន៍ តែអូនគឺខុសគ្នា មិនអាចប្រៀបធៀបគ្នាបាន អូនជាមនុស្សស្រីតែម្នាក់ដែលធ្វើឲ្យបងព្រមឈប់ត្រឹមអូន អូនជាមនុស្សស្រីដែលនៅពីក្រោយបងគ្រប់ពេល សុំអូនកុំខ្វល់ពីសំដីអ្នកដទៃ សុំត្រឹមអូនជឿជាក់បង អូនជាគ្រប់យ៉ាងរបស់បង ធ្វើគ្រប់យ៉ាងគឺដើម្បីអូន រឿងអ្វីក៏ដោយមុននិងក្រោយគេគងតែដឹងការពិត…”។ មួយវិញទៀត គ្រប់គ្នាពិតជាចង់ដឹងថា នាយ ចឺម ស្គាល់ សុខឃីម តាមណា ដោយមិនចាំយូរទេ ទីបំផុត នាថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២១ នាយចឺម បានទំលាយប្រាប់ហើយ ដោយបានបង្ហោះវីដេអូចម្រៀងមួយបទក្រោមចំណងជើងថា “ថ្លៃទឹកដោះ” រួចបញ្ជាក់ថា “អរគុណបទចម្រៀងមួយនេះ ដែលនាំបងឲ្យស្គាល់អូន”។ ក្រោយឃើញបែបនេះ ហ្វេនៗ នាំគ្នាចូល comment ព្រាតថា ៖ ចូលចិត្តស្តាប់បទហ្នឹងណាស់idol ច្រៀងពីរោះ ទេសភាពស្អាត MVបែបហ្នឹងខ្ញុំចូលចិត្ត, ជូនពរបងមានសុភមង្គលក្នុងជីវិតែ,…
អានបន្តMonth: October 2021
នៅសុខៗ អ្នកនាង ខ្ញុង យករូបខ្លួន កាលពីមុន និងពេលនេះមកមើល ឃើញបាក់សម្រស់ខ្លាំងពេក ឡើងភ្ញាក់ រួចនិយាយថា…(មានរូបភាពច្រើន)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ គេឃើញ អ្នកនាង ខ្ញុង ចេញមុខ Live ទំាងទឹកភ្នែក ដោយប្រកាសប្រាប់ថា ខ្លួនក្ស័យធន និងអស់លទ្ធភាព ក្នុងការរកប្រាក់ ទៅសងបំណុលតទៅទៀតហើយ ហើយទឹកប្រាក់ដែល ខ្ញុង ខ្ចីគេសរុបនោះ គឺមានចំនួនរហូតដល់ទៅ ៥៧ ម៉ឺនដុល្លារ ឯណោះ ដែលជាចំនួនមួយច្រើនខ្លាំងណាស់។ លុះមកដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ ខណៈពេលកំពុង live លក់ ផ្អកសាច់ជ្រូក ផ្អកត្រីប្រា ផ្អកពងត្រីកាប និង ត្រីប្រាហើម អ្នកនាង ខ្ញុង បានសច្ចានឹងធ្វើរឿងមួយនេះឲ្យទាល់តែបាន ក្រោយដោះបំណុលអស់ ដោយបញ្ជាក់ថា “សម្រាប់ខ្ញុំ ខ្ញុំនិយាយជាការពិត មិនប្រឌិត ហើយមានអំពូលម៉ែត្រ អំពូលភ្លើង នៅពីលើក្បាល ព្រមជើងជាន់ព្រះធរណី សម្រាប់ខ្ញុំគឺខ្ញុំបានសញ្ចារទុកក្នុងចិត្តរួចហើយ ខ្ញុំថាពេលដែលខ្ញុំសងបំណុលគេអស់នៅពេលណា ខ្ញុំនឹងសាងព្រះផ្នួសចំនួន១សប្តាហ៍ (៧ថ្ងៃ) ជាការដឹងគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលគាត់បានជួយទំនុកបំរុង ជួយជាថវិកា តិចក្តីច្រើនក្តី ហើយនិងជួយទិញឥវ៉ាន់ខ្ញុំ ដើម្បីឲ្យខ្ញុំដោះពីបំណុលនេះ ខ្ញុំនឹងសាងព្រះផ្នួសដើម្បីឧទិសកុសល ជូនបងប្អូនទំាងអស់គ្នា ដើម្បីឲ្យចិត្តខ្ញុំជ្រះថ្លា និងលុបលាងនូវកំហុសខុសឆ្គងជាច្រើន ដែលខ្ញុំធ្លាប់ធ្វើទៅមិនល្អ និងលាក់លៀមប្តីរបស់ខ្ញុំ នេះជារឿងពិត អ៊ីចឹងហើយទើបខ្ញុំ ព្យាយាមប្រឹងលក់ឲ្យអស់ដើម្បីសម្រេចបំណងរបស់ខ្ញុំ…”។ ស្រាប់តែ មុននេះបន្តិច ម៉ោងជាង ១២ ថ្ងៃត្រង់ នាថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២១ អ្នកនាង ខ្ញុង បានទំលាយរូបភាពកាលពីខ្លួនមានសម្រស់ស្រស់ស្អាត និងរូបពេលថ្មីៗនេះរួចភ្ជាប់សារដ៏រំជួលចិត្តមួយទៀតថា…
អានបន្តអូនប្រែហើយ ! ខានឃើញមួយរយៈសោះ យ៉ុង ស្រីនីត ប្រែស្អាតប្លែកដល់ហើយ ដល់ថ្នាក់ ហ្វេនៗឡើងភ្ញាក់ ចាប់អារម្មណ៍ត្រង់នេះជាងគេ រួចចូល comment ព្រាតថា…(មានរូបភាពច្រើន)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីពេលថ្មីៗនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្អូនស្រីម្នាក់ ឈ្មោះ យ៉ុង ស្រីនីត នៅភាគឦសាន ជាសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាដាក់ដាំ ខេត្តមណ្ឌលគិរី។ កុមារីវ័យ ១១ឆ្នាំ រូបនេះ ក៏បានធ្លាប់ប្រាប់ផងដែរថា ទៅនៅថ្ងៃអនាគត គាត់មានបំណងចង់ក្លាយជា គ្រូបង្រៀន និងតារាចម្រៀង។ លុះមកដល់ ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ គេឃើញ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយ យ៉ុង ស្រីនីត ដែលត្រូវជាកូនធម៌របស់លោក ដោយប្រាប់ថា ស្រីនីតកំពុងរៀនឆុងកាហ្វេនៅឯសួនកម្សាន្ត Jet’s Garden Park និងបានខិតខំប្រឹងប្រែងសិក្សារ សិល្បះ និងបន្តរៀនមុខជំនាញខ្លះបន្ថែមទៀត ដើម្បីជាស្ពានទៅ ថ្ងៃអនាគត និងអាចជួយផ្គត់ផ្គង់គ្រួសារ នៅឯស្រុកកំណើតខេត្តមណ្ឌលគិរី។ ខានឃើញតែមួយរយៈសោះ ស្រីនីត ប្រែមុខមាត់ ស្អាតប្លែកខ្លាំងណាស់ ជាមួយស្តាយ៍តុបតែងខ្លួនដ៏ទាក់ទាញទៀតផង ដល់ថ្នាក់ ហ្វេនៗ ជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេស ស្តាយ៍ពាក់វែនតាហ្នឹងហ្មង។ ហើយក៏មានអ្នកខ្លះទៀត ចូល comment និយាយត្រង់ៗថា ៖ Cute sis, ស្អាតអូន, Beautiful, ស្អាតសាហាវ ពួកម៉ាក, ស្អាតខ្លាំងណាស់មិត្ត, ស្អាតខ្លាំងត្រង់ពាក់វែនតាហ្នឹងហ្មង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលសម្រស់ ស្រីនីត កាលពីមុន និងពេលឥឡូវ ខុសគ្នាខ្លាំងបែបណានោះ សូមទស្សនាទំាងអស់គ្នា ៖ …
អានបន្តស្អាតហើយ មានចិត្តទៀត ! កំពុងជិះឡានតាមផ្លូវសុខៗ ស្រាប់តែឃើញគេជួបគ្រោះថ្នាក់ចរាចរណ៍ មានម្នាក់ស្លាប់ អាណិតខ្លោចចិត្តពេក អាម៉ី និងគូដណ្តឹង បានជូនថវិកាដល់ក្រុមគ្រួសារជនរងគ្រោះ នូវទឹកប្រាក់រហូតដល់ទៅ…, ច្រើនណាស់ (មានរូបភាពច្រើន)
កាលពីយប់ម្សិលម៉ិញនេះ នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២១ បើយោងតាមរយៈ ហ្វេសប៊ុកផេកឈ្មោះ Cambodia Express News បានប្រាប់ឲ្យដឹងថា មានក្មេងប្រុសលក់ម្ជូរម្នាក់បានស្លាប់ និងក្មេងស្រីម្នាក់ទៀត រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូដើរលក់ម្ជូរ ត្រូវរថយន្តបុក ទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវ ថៃហ្គ័រ នៅចំណុច គល់ស្ពានព្រែកសំរោង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ពេលឃើញហេតុការណ៍ដ៏រន្ធត់នេះភ្លាម ធ្វើឲ្យ អាម៉ី និងគូដណ្តឹង នៅមិនសុខទេ ក៏បានចុះពីលើឡានមកមើល ដោយក្តីអាណិតខ្លោចចិត្តពេក អ្នកទំាងពីរ បានជូនថវិកា យ៉ាងច្រើន ដល់ក្រុមគ្រួសារជនរងគ្រោះ នូវទឹកប្រាក់រហូតដល់ទៅ ១៥០០០០០ រៀលឯណោះ។ គូដណ្តឹង អាម៉ី បានបញ្ជាក់បន្ថែមថា “អាណិតខ្លោចចិត្ត នេះគ្រាន់តែជាទឹកចិត្តតិចតួច របស់ខ្ញុំ និងប្រពន្ធខ្ញុំ ដោយជិះកាត់ទៅផ្ទះរបស់ខ្ញុំមួយទៀត នៅតាខ្មៅតាមផ្លូវហ្នឹង ក៏ឃើញហេតុការណ៍នេះ ក៏បានចុះទៅជួយតាមលទ្ធភាពរបស់ពួកខ្ញុំ ខ្ញុំសូមផ្ញើសារទៅអ្នកបើកបរឡានធំៗ ទាំងអស់ មេត្តាមានភាពទំនួលខុសត្រូវលើទង្វើររបស់ខ្លួនដែលប្រព្រឹត្ត ហើយមេត្តាបើកបរ បង្កើនការប្រុងប្រយ័ត្នផង ជីវិតគ្មានដាក់លក់លើទីផ្សារទេ ជីវិតគេជីវិតយើង កូនគេកូនយើង បងប្អូនគេបងប្អូនយើង មេត្តាយល់ផង ខ្ញុំគ្មានអ្វីនិយាយច្រើនក្រៅពីចូលរួមរំលែកទុក្ខប៉ុណ្ណោះ ។”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្តអីយ៉ា ស្ងាត់ៗ នាយក្រឹម និងភរិយា នាំកូនភ្លោះដាក់ប៉ុន្មានឈុតនេះស្អាតណាស់, ឃើញកូនភ្លោះ នាយក្រឹម ប្រែធំលឿនពេក ហ្វេនៗ ឡើងភ្ញាក់ រួចនាំគ្នានិយាយថា…(មានវីដេអូ)
គ្រប់គ្នាពិតជាដឹងហើយថា នាយ ក្រឹម និង តារាកំប្លែង អ្នកនាង ស្រីលាភ មានកូនភ្លោះស្រី ដ៏គួរឲ្យស្រឡាញ់ មានឈ្មោះ លីណា និង លីសា ហើយកន្លងទៅ ស្រីលាភ ដែលត្រូវជាភរិយា នាយក្រឹម តែងតែបង្ហោះរូបភាព និងវីដេអូ បង្ហាញពីសកម្មភាពកូនភ្លោះស្រី របស់ខ្លួន មិនដែលដាច់ឡើយ។ ខានឃើញមួយរយៈសោះ កូនភ្លោះស្រី របស់តារាកំប្លែង នាយក្រឹម មើលទៅពិតជាធំ ប្លែក ស្អាត ឆ្លាតវៃ មាំមួន ណាស់ ពិសេសគឺមានរូបសម្រស់កាន់តែស្រស់ស្អាត គួរឲ្យស្រឡាញ់ថែមទៀត។ ជាក់ស្តែងកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ គេឃើញ នាយក្រឹម បានផុស និងស៊ែររូបកូនភ្លោះរបស់ខ្លួន មើលទៅគួរឲ្យក្នាញ់ខ្លាំងណាស់ សូម្បីតែ ហ្វេនៗ ក៏ភ្ញាក់ដែរ ដល់ថ្នាក់ និយាយថា មុខដូចពួណាស់, បានកូនស្រីស្អាតៗណាស់លោកពូ, So cute, ស្អាតម៉្លេះ ជូនពរសុខភាពល្អ, កូនៗលោកពូរស្អាតណាស់, so beautiful, ឡូយទាំងពុក និងកូនម៉ងលោកមា, កូនក្រមុំស្រស់ៗស្អាតៗណាស់ពូក្រឹម, គួរអោយស្រលាញ់ខ្លាំងណាស់, មុខដូចមិត្តក្រឹមឥតដូចស្រីលាភ, ក្មួយស្រីឆាប់ធំណាស់។ ព្រមទំាងនៅមានពាក្យសរសើរកូនភ្លោះ នាយក្រឹម ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្តមិនដែលដឹងសោះថា អូនភើល កូនស្រី លោក ឌួង ឆាយ ម៉ោង 3 ម៉ោង4 ភ្លឺហើយ ទើបព្រមគេង ឲ្យម៉ាក់ៗ នៅកំដររហូត ដោយសារតែខ្លាច…(មានវីដេអូ)
កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងមហាជនទូទៅ មិនតិចនាក់ទេ ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលដំណឹងថា លោក ឌួង ឆាយ និងភរិយា បានសម្រេចលែងលះគ្នាជាផ្លូវការហើយ នេះក៏ដោយសារតែការរស់នៅមិនចុះសម្រុងនិងគ្នា។ អ្នកទំាងពីរមានកូនសរុបទំាងអស់ ដល់ទៅ៣នាក់ឯណោះ គឺប្រុស២នាក់ និងស្រី១នាក់ ដោយកូនប្រុសច្បងមានឈ្មោះ ឌួង គីមវិសាល ហៅ Dub កូនប្រុសកណ្តាល ឈ្មោះឌួង ម៉ាណាវីត ហៅ Dubby និងកូនស្រី ពៅ ឈ្មោះ ឌួង រាជនីគុជ ហៅអូនភឺល ហៅភឺល។ ទោះមានរឿងធំ មិនទាន់ដោះស្រាយគ្នាចប់ជាមួយ អតីតស្វាមី យ៉ាងណាក៏ដោយ ក៏ អ្នកនាង ដេត ម៉ាលីណា នៅតែខំមើលថែកូន ព្រមទំាងឆ្លៀតពេលវេលា នាំកូនៗ ទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយមិនដែលដាច់ មើលទៅពិតជាសប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំង។ ចំណែកព្រឹកម៉ិញនេះ ម៉ោងជាង ៥ភ្លឺ នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២១ គេឃើញ អ្នកនាង ដេត ម៉ាលីណា បានបង្ហោះវីដេអូមួយពីកូនភើល រួចប្រាប់រឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលមិនធ្លាប់ដឹងទាល់តែសោះពីមុនមក ដោយបញ្ជាក់ថា “មូលហេតុខ្ញុំភ្នែកខ្មៅបានកូនស្រីគេងម៉ោ់ង3 ឬ4ភ្លឺ ហើយខ្លាចខ្មោចតាំងតូចត្រូវអោយម៉ាក់លេងកំដរ”។ ឃើញបែបនេះ គ្រប់គ្នាចូល comment ថា ៖ មើលមុខអូនឡើង ខ្យូត គួរអោយក្នាញ់ណាស់, ដូចកូនខ្ញុំដែរចេ ខ្លាចតែខ្មោច ហើយមិនដែលឃើញផងហ្នឹងណា, នេះហើយជិវិតអ្នកម្តាយ អត់់ងងុយប៉ុណ្ណាក៏ត្រូវរងចាំកូនដេកលក់សិន ទើបម្តាយដេកតាមក្រោយ…..មនុស្សប្រុសគ្មានថ្ងៃយល់, កូននឹកប៉ាទេដឹង។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមមើលវីដេអូខាងក្រោមនេះ…
អានបន្តមើលមិនចង់ស្គាល់ ! នៅសុខៗ តន់ ចន្ទសីម៉ា ទំលាយរូប ៣សន្លឹក កាលពីមុន និងពេលឥឡូវ រួចនិយាយថា “ទោះខ្ញុំធ្លាប់បរាជ័យ តែខ្ញុំ…” (មានវីដេអូ)
ទស្សនិកជន ភាគច្រើន ប្រហែលជានៅចាំច្បាស់ អតីតបេក្ខនារី កញ្ញា តន់ ចន្ទសីម៉ា ដែលធ្លាប់ចូលប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី 2 កាលពីឆ្នាំ ២០១៦។ កាលនោះ សីម៉ា មានអាយុត្រឹមតែ ១៧ឆ្នាំប៉ុណ្ណោះ មកពីខេត្តតាកែវ ព្រមទាំងបានលើកយកបទ “កុំបាច់ដេញអូនឲ្យស្រឡាញ់គេ” មកធ្វើការប្រកួត។ បើទោះជា អតីតបេក្ខនារី រូបនេះ មិនទទួលបានពានរង្វាន់ក៏ដោយ ក៏ប្រជាប្រិយរបស់ សីម៉ា នៅតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជន រហូតបានក្លាយខ្លួនជាអ្នកចម្រៀងអាជីព ក្នុងផលិតកម្ម Galaxy Navatra ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២១ កញ្ញា តន់ ចន្ទសីម៉ា បានទំលាយរូបភាព៣សន្លឹក កាលពីមុនល្បី និងពេលកំពុងល្បី រួចអមសារដ៏មានន័យថា “ពេលខ្ញុំឃើញរូបខ្លួនឯង មានអារម្មណ៍ថាខ្ញុំដើរបានឆ្ងាយដែរហើយ ខ្ញុំអាចញញឹមមុខកាមេរ៉ាបាន គឺដើម្បីបំពេញក្ដីសុបិន ស្វែងរកអនាគតសមរម្យមួយ មិនចង់ចាញ់ឈ្នះអ្នកណាម្នាក់ទេ គឺចង់យកឈ្នះខ្លួនឯង។ ទោះខ្ញុំធ្លាប់បរាជ័យ តែខ្ញុំមិនចុះចាញ់នឹងជីវិតខ្លួនឯងទេ នៅពេលដែលរាងកាយខ្ញុំផ្ដល់អារម្មណ៍មកខ្ញុំថា ហត់ណាស់ហើយ តែខ្ញុំតែងតែឆ្លើយប្រាប់ខ្លួនឯងថា មិនទាន់ដល់គោលដៅមិនអាចសំរាកបានទេ។ តើបងប្អូនណាខ្លះដែរហត់ហើយ មិនហ៊ានសម្រាកបាន?”។ ឃើញបែបនេះ ហ្វេនៗ នាំគ្នា ចូល comment ព្រាតថា ៖ ល្អណាស់ប្អូនស្រី, មើលមិនចង់មិនស្គាល់រូបកាលពីមុន, ស្រឡាញ់បងពេញបេះដូង, ជូនពរជោគជ័យដូចបំណងប្អូន, ខ្ញុំស្គាល់បងសីម៉ា តាំងពីបងឯងសូត្រកំណាព្យ, ដុំពេជ្រដែលគេធ្លាប់បោះបង់ចោល, ខុសគ្នាឆ្ងាយណាស់ពីមុន មកដល់ឥឡូវ។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព…
អានបន្តច្បាស់ចែស ! ក្រោយល្បីថាមាន ផ្ទះធំ ឡានទំនើប ធ្វើឲ្យ គូស្នេហ៍ នាយចឺម ឡើងភ្ញាក់ ហើយបានចេញមុខបញ្ជាក់បែបនេះ ថា “អូនជូនបងស្រីអូនទៅយកឡានសោះ ពេលអូនឃើញព័ត៌មានចង់តែសើច អ្នកផ្ទះអូនធម្មតាៗណាស់ ម៉ាក់អ្នករកស៊ី…” (មានរូបភាពច្រើន)
កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ គេឃើញតារាស្រីដ៏ស្រស់ស្អាតម្នាក់ គឺ អ្នកនាង សេង សុខឃីម ជាមេម៉ាយកូនមួយ បានបង្ហោះរូបភាពមួយសន្លឹក ជាមួយ តារាចម្រៀងដ៏ល្បី គឺ នាយ ចឹម រួចភ្ជាប់សារដ៏ផ្អែមល្ហែមមួយទៀតថា “អូនមិនខ្លាច និងនៅពីក្រោយបង ឈរមើលភាពជោគជ័យរបស់បងឡើយ អ្វីដែលអូនខ្លាចគឺពេលបងជោគជ័យអ្នកនៅពីក្រោយបងមិនមែនអូន”។ ក្រោយឃើញបែបនេះ ធ្វើឲ្យ នាយ ចឺម នៅមិនសុខឡើយ ក៏បានស៊ែរផុសមួយនេះ រួចទំលាយអារម្មណ៍ពិតចេញមកត្រង់ៗថា “មានមនុស្សស្រីជាច្រើនដែលចូលក្នុងជីវិតបង ដែលឃើញតែផលប្រយោជន៍ តែអូនគឺខុសគ្នា មិនអាចប្រៀបធៀបគ្នាបាន អូនជាមនុស្សស្រីតែម្នាក់ដែលធ្វើឲ្យបងព្រមឈប់ត្រឹមអូន អូនជាមនុស្សស្រីដែលនៅពីក្រោយបងគ្រប់ពេល សុំអូនកុំខ្វល់ពីសំដីអ្នកដទៃ សុំត្រឹមអូនជឿជាក់បង អូនជាគ្រប់យ៉ាងរបស់បង ធ្វើគ្រប់យ៉ាងគឺដើម្បីអូន រឿងអ្វីក៏ដោយមុននិងក្រោយគេគងតែដឹងការពិត…”។ ក្រោយមកបន្តិច មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍សារជាថ្មី ក្រោយលេចឮដំណឹងថា គូស្នេហ៍នាយចឺមរូបនេះ មានឡានទំនើបថ្លៃៗ ផ្ទះធំ ជានារី ហាយសូរ ស៊ីវិល័យ លំដាប់អភិជន ថែមទៀត។ ដឹងដំណឹងនេះភ្លាម ធ្វើឲ្យ គូស្នេហ៍នាយចឺម ភ្ញាក់ព្រឺត រួចក៏បានចេញមុខបកស្រាយបញ្ជាក់ច្បាស់ៗ នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២១ នេះថា “ឲ្យអ្នកចុះព័ត៌មានអើយ អូនជូនបងស្រីអូនទៅយកឡានសោះ ពេលអូនឃើញព័ត៌មានចង់តែសើច អ្នកផ្ទះអូនធម្មតាៗណាស់ ម៉ាក់អ្នករកស៊ីធម្មតាៗ ជិះឡានធម្មតាៗទេ នៅផ្ទះធម្មតាៗ សំខាន់កូនអូនទើបជាង3ឆ្នាំទេ សុំចុះយកអាពិតខ្លះមក ខ្ចិលនិយាយច្រើន សុំតើម៉ាសុខទេ អូនអត់ចង់ល្បីអ៊ីចឹងៗទេ អូនជាមនុស្សត្រង់ អត់ចេះសម្តែង ឬលាក់បាំងក្នុងជីវិតពិតទេ បើសិនយាយទៅខុសទាស់ត្រង់ អូនសុំទោសទុកមុន”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត…
អានបន្តអីយ៉ាស ជិតដល់ថ្ងៃរៀបការ អនាគតភរិយា Admin ជីងចក់ ទំលាយរឿងមួយចេញមកហើយ ដែលមានហ្វេនៗពិតជាចង់ដឹង ដោយប្រាប់ច្បាស់ៗថា “ធ្លាប់សច្ចាខ្លួនឯងដែរថា មិនយកពូចក់ហ្នឹងធ្វើប្តីទេ អស់ប្រុសក្នុងលោក ក៏អត់យកពូចក់ហ្នឹងដែរ ប៉ុន្តែចុងក្រោយ…” (មានវីដេអូ)
អ្នកស្នេហាបាល់ទាត់ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន Admin ជីងចក់ នោះ ដែលមានឈ្មោះពិតគឺ ជឿន ប៊ុនចក់ ដែលជាអ្នកអត្ថាធិប្បាយការប្រកួតបាល់ទាត់ ដ៏ល្បីល្បាញបំផុត នៅក្នុងប្រទេសកម្ពុជាយើង ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង មកទល់ពេលនេះ។ ស្រាប់តែថ្មីៗនេះ លោកមានទំនាក់ទងជាមួយ នារីដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ ផល្លា ហើយត្រៀមចូលរោងការ នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះហើយ។ ហើយពេលកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មានហ្វេនម្នាក់សួរ អនាគតភរិយា Admin ជីងចក់ ថា “ហេតុអីបានជាពូចក់ញ៉ែអ្នកមីងបាន? អ្នកមីងជួយបង្ហាញពីតិចនិចញ៉ែរបស់ពូតិចមកមី”។ ដោយមិនចាំយូរ អានសំនួរនេះចប់ភ្លាម អ្នកនាង ផល្លា សើច រួចប្រាប់ច្បាស់ៗតំាងពីដំបូងថា “មីងប្រាប់ពីដំបូងឡើយ គាត់តាមញ៉ែមីងតំាងពី 2014 ហើយអត់ដែលជួបគ្នានៅខាងក្រៅទេ គាត់តាម crush យើងតាមហ្វេសប៊ុក ហើយបន្ទាប់មកគាត់ព្យាយាម add មកហ្វេសប៊ុកមីង តែមីងមិនដែល confirm ទេ ស្រាប់តែពេលវេលាមួយមកដល់ មីងក៏បានឆ្លើយ chat គាត់ តែអត់ទាន់ទទួល friend ទេ គាត់សួរពីបញ្ហា account Tik Tok របស់មីង ហើយគាត់សួរមកដូចគាត់ស្គាល់យើង 10 ឆ្នាំ 20 ឆ្នាំ មកអ៊ីចឹង គេសួរថា ផល្លា account Tik Tok 2 3 ហ្នឹង account ពិតរបស់ផល្លាឯងអត់ ឬមួយ account fake គេសួរមីងអ៊ីចឹង …
អានបន្តក្លាហានណាស់ ! ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញក្មេងស្រីម្នាក់ មកជួប ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ឲ្យជួយដោះស្រាយរឿងមួយ ដោយរៀបរាប់ទំាងទឹកភ្នែកថា “ប៉ាគាត់ដេញកូនចៅចេញពីផ្ទះ យកស្រីមកនៅ…” (មានវីដេអូ)
កាលពីព្រឹកថ្ងៃសុក្រ ទី ២៩ ខែតុលា ឆ្នាំ ២០២១ ម្សិលម៉ិញនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាល ខេត្តកំពត បានបន្តទទួលពាក្យបណ្ដឹង និងជួយសម្របសម្រួល ដោះស្រាយបញ្ហាមួយចំនួន ជូនពលរដ្ឋ ដែលមកពីបណ្តាស្រុក ក្រុង ក្នុងខេត្តកំពត។ ឆ្លៀតក្នុងឱកាសនោះ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ក្មេងស្រីដ៏ក្លាហានម្នាក់ ឈ្មោះ ណារីន បានមកជួប ឯកឧត្តម ម៉ៅ ធនិន ផ្ទាល់តែម្តងដើម្បីឲ្យ ជួយដោះស្រាយរឿងដីធ្លា របស់ ម៉ាក់ និងប៉ា គាត់ ដោយនិយាយច្បាស់ៗ ស្ទើរមិនគួរឲ្យជឿ លាយឡំទំាងទឹកភ្នែកទៀតផង។ ក្មេងស្រីដ៏គួរឲ្យអាណិតរូបនេះ និយាយទំាងអួលដើម.ក ដល់ថ្នាក់ស្រក់ទឹកភ្នែក ថា “ប៉ាគាត់ដេញកូនចៅចេញពីផ្ទះ យកស្រីមកនៅ រាល់ថ្ងៃនៅផ្ទះជួលទេ ម៉ាក់រកស៊ីចិញ្ចឹមកូន, ប៉ាគាត់ដេញចេញពីផ្ទះហើយគាត់ថា ចាំឲ្យពួកខ្ញុំហ្នឹង ដេកក្រោមដើមឈើទៅ, ខ្ញុំមានបងប្អូន៣នាក់, ប៉ាគាត់ថា លែងឲ្យដេកហ្នឹងហើយ គាត់ថាប្តឹងដល់ណា ប្តឹងទៀតគាត់លែងឲ្យហើយ, រាល់ថ្ងៃម៉ាក់រកស៊ីលក់ដូរចិញ្ចឹមកូនបានរួចមួយថ្ងៃៗ ទិញម្ហូប, ចង់ឲ្យលោកតាដោះស្រាយ មួយប៉ានិងម៉ាក់ កូនចៅចង់បានដីយកមកនៅ យកមកធ្វើផ្ទះ ដីទំហំ ១៨ ម៉ែត្រ ប៉ាគាត់យក គាត់ថាប្តឹងដល់ណាប្តឹងទៅ ក្រដាសនៅគាត់ទំាងអស់…”។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមមើលវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ចាប់ពីនាទី ទី 38:00 តទៅ៖
អានបន្ត