ហ្វេនៗ ភាគច្រើនច្បាស់ជាស្គាល់ជាក់ជាមិនខាន លោក ខេមរៈ សិរីមន្ត នោះ ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះ បោះសម្លេងខ្លាំង ក្នុងផលិតកម្មរស្មីហង្សមាស ហើយមានបទចម្រៀងមិនតិចទេ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ខ្លួនមកទល់ពេលនេះ។ លោក កំពុងសាងក្តីសុខ និងសុភមង្គល ក្នុងគ្រួសារតូចមួយរបស់ខ្លួន ដោយតារាប្រុសរូបនេះ និងភរិយា មានកូនសរុបទំាងអស់បាន៣ នាក់ទៅហើយ គឺកូនប្រុសច្បង មានឈ្មោះ ខេមរៈ មន្តស្នេហ៍ កូនស្រីទី២ មានឈ្មោះ ខេមរៈ ស្រ្តី និងកូនស្រីពៅ មានឈ្មោះ ថុន ខេមរៈមន្តរាជិនី ។ ចំណែកនៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ គឺចំថ្ងៃខួបកំណើតរបស់ តារាប្រុសនេះតែម្តង ក្នុងនោះគេឃើញ ក្រុមការងារ សាច់ញាតិ ក៏ដូចជាហ្វេនៗមិនតិចនាក់ទេ បានបង្ហោះសារជូនពរយ៉ាងពិសេសចំថ្ងៃខួបកំណើត របស់លោក ខេមរៈ សិរីមន្ត។ អត់ទាន់អស់ទេ នៅមុននេះបន្តិច គេឃើញ ហ្វេសប៊ុកមួយឈ្មោះ “ជួន សុវណ្ណវាសនា” បានបង្ហោះរូបភាពប៉ុន្មានសន្លឹកពីកម្មវិធីខួប លោក ខេមរៈ សិរីមន្ត មើលទៅតូចតាចមែន តែពោរពេញដោយស្នាមញញឹម និងសប្បាយរីករាយខ្លាំងណាស់ ពិសេសភរិយាលោក បានផ្តល់ស្នាមថើប យ៉ាងស្និតស្នាល និងផ្អែមល្ហែមបំផុត ជូនស្វាមីរបស់ខ្លួន មើលទៅគួរឲ្យច្រណែនដល់ហើយ។ ហ្វេសប៊ុកនេះ បានភ្ជាប់សារជូនពរខ្លីមួយថា “សូមជោគជ័យក្នុងថ្ងៃខួបកំណើត រូបល្អឆើត ស្រស់ថ្លាបញ្ញាវៃ ជួបតែសុខគ្មានរោគាទុក្ខសោកភ័យ ប្រាថ្នាអ្វីឱ្យសម្រេចដូចបំណង ថ្ងៃនេះថ្ងៃល្អរបស់ iDol សុខភាពល្អពិតចូរមានដល់ ថ្ងៃខួបកំណើតអស់កង្វល់ រឿងរ៉ាវខ្វាយខ្វល់ជៀសចេញឆ្ងាយ ។”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះនាំគ្នាទៅមើលទៅរូបភាពស្អាតៗ ក្នុងថ្ងៃខួបកំណើត…
អានបន្តDay: November 3, 2021
វាសនាមនុស្សពិតជាមើលមិនឃើញមែន ! ទីបំផុត សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ថវិកាជូនក្រុមគ្រួសាររបស់ ក្មេងប្រុសនេះ ចំនួន២០លានរៀល ថែមទំាងផ្តល់កាដូចដ៏ធំមួយនេះទៀត នោះគឺ…(មានរូបភាពច្រើន)
ប៉ុន្មានថ្ងៃនេះ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងរំជួលចិត្តយ៉ាងខ្លាំង ក្រោយឃើញ ក្មេងប្រុសម្នាក់ នៅឯសាលាបឋមសិក្សាមួយកន្លែង ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ពេលមកសាលារៀន ពាក់អាវចាស់ គ្មានស្បែកជើង ថែមទំាងយកថង់មកដាក់ កាតចាក់វ៉ាក់សាំងថែមទៀត។ លុះមកដល់ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២១ ម្សិលម៉ិញនេះ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្ហាញអត្តសញ្ញាណខ្លះៗ របស់ក្មេងប្រុសខាងលើនេះហើយ ដោយគាត់ មានអាយុ ៧ឆ្នាំនេះ ឈ្មោះ គង់ សីហា រស់នៅក្នុង ភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ សីហា ទើបតែបានចូលរៀនថ្នាក់ទី១ នៅក្នុងសាលាបឋមសិក្សាជ័យ នៃឃុំរុនតាឯក មានប្អូនស្រីម្នាក់ទៀតអាយុ៥ឆ្នាំ និងស្ថិតក្នុងគ្រួសារ ដែលមានជីវភាពខ្វះខាត ដែលមានឪពុកម្តាយ ជាកសិករ ដើរប្រវាស់ដីស្រែគេធ្វើ នៅក្នុងស្រុកស្វាយលើ ដោយហេតុតែមិនមានដីស្រែចម្ការផ្ទាល់ខ្លួនសម្រាប់ធ្វើនោះទេ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ មហាជនជាច្រើន បានសម្តែងក្តីរំភើបជំនួសក្មេងប្រុសរូបនេះជាខ្លាំង ដោយសម្តេចតេជោ បានឧបត្ថម្ភថវិកាដល់ទៅ ២០លានរៀល ហើយ ថែមទំាងជូនកាដូចដ៏ធំមួយនេះទៀត។ លោក ឃឹម ហ្វីណង់ បានបញ្ជាក់បន្ថែមថា “ចូលរួមជាមួយឯកឧត្តមអភិបាលខេត្ត ទៀ សីហា នាំយកថវិកា របស់សម្តេចតេជោ ហ៊ុន សែន ចំនួន២០លានរៀល ជូនដល់ក្រុមគ្រួសាររបស់ក្មួយប្រុស គង់ សីហា។ ជាមួយគ្នានេះដែរ សម្តេចក៏បានរៀបចំឱ្យសាងសង់ផ្ទះ២ខ្នង ដោយ១ខ្នងជូនដល់គ្រួសារក្មេងប្រុស គង់ សីហា និង១ខ្នងទៀត ផ្តល់ជូនដល់គ្រួសារប្អូនស្រីបង្កើតរបស់ម្តាយ…
អានបន្តសង្វេកណាស់លោកអើយ ទប់ទឹកភ្នែកអត់ជាប់ទេ ! ក្រឡាប់ឡាន នៅកំពត មួយគ្រួសារ៦នាក់ ឪពុក១ ម្តាយ១ បង១ ប្អូន១ ស្លាប់ទាំងអស់៤នាក់ បន្សស់ទុកកូនប្រុសអាយុ៨ឆ្នាំ និងជីដូនពិការទៀត…(មានរូបភាពច្រើន)
ម្សិលម៉ិញនេះ នាថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២១ បើយោងតាមប្រភពពីហ្វេសប៊ុក Tep Pon បានប្រាប់រឿងដ៏រន្ធត់មួយ ស្ទើរមិនគួរឲ្យជឿទាល់តែសោះ ដោយក្នុង១ឡាន បានបាត់បង់ជីវិតទំាងអស់។ ហ្វេសប៊ុកខាងលើនេះ បានបញ្ជាក់ឲ្យដឹងបន្ថែមថា “ពិតជាតក់ស្លុតខ្លាំងណាស់ មួយឡានត្រូវបានស្លាប់ បាត់បង់ជីវិតទាំងអស់ នេះជារូបថតរបស់គាត់កាលនៅរស់ ពេលនេះពួកគាត់ ត្រូវបានស្លាប់បាត់បង់ជីវិតអស់ហើយ សូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ជាទីបំផុត។ គួរជម្រាបជូនផងដែរថា កាលវេលាម៉ោង 2.45 នាទី ថ្ងៃទី 2.11.2021 មានករណីរថយន្តបែកកង់ ក្រឡាប់ចូលប្រឡាយ ស្លាប់បាត់បង់ជីវិត ចំនួន7នាក់ យ៉ាងអាណោចអាធ័ម នៅផ្លូវជាតិលេខ3 ស្ថិតនៅ ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។ សូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំនេះផង”។ រឹតតែសង្វេគបំផុតនោះ នៅព្រឹកម៉ិញនេះ នាថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ គេឃើញ ហ្វេសប៊ុកមួយឈ្មោះ “សំបូរ ស្រលាញ់សន្តិភាព” បានប្រាប់រឿងមួយទៀត ទាក់ទងគ្រួសារនេះ ថា “ពិតជាសង្វេគណាស់ក្មួយអើយ មួយគ្រួសារ៦នាក់ ឪពុក១ ម្តាយ១ បង១ ប្អូន១ ស្លាប់ទាំងអស់៤នាក់ បន្សស់ទុកកូនប្រុស អាយុ៨ឆ្នាំ និងជីដូនពិការទៀត!”។ បច្ចុប្បន្ន ក្រុមគ្រួសារនៃសពកំពុងធ្វើបុណ្យឲ្យពួកគាត់ ដោយ ហ្វេសប៊ុកឈ្មោះ “ទូច ស្រីង៉ែត” បានបន្ថែមថា “កម្មវិធីបុណ្យសព របស់បងខ្ញុំបាទ ធ្វើនៅវត្តប្រាសាទស្រះកែវ ផ្លូវជាតិលេខ ៣ ខាងជើងផ្សារប័ងសី ប្រហែល 3 km”។ …
អានបន្តស្អាតកប់ស៊េរីហ្មង ! អីយ៉ា ទើបបើកលុយក្តៅៗ ម៉ាក់លក្ខណ៍ យកទៅទិញរបស់ដ៏មានតម្លៃ នេះទៀតបាត់ រួចប្រាប់យ៉ាងខ្លីថា…
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ គេឃើញ កញ្ញា ម៉ាក់លក្ខណ៍ ដែលជាតារា Tik Tok ដ៏ល្បីម្នាក់ បានចុះកុងត្រាការងារថ្មី ជាមួយ លោកស្រី ទ្រី ដាណា ពិសេសទទួលបានថវិកាមុន សុទ្ធតែលុយដុល្លារ ឡើងមួយដុំធំ។ ព្រោះតែជោគជ័យក្នុងអាជីពរបស់ខ្លួនលឿនបែបនេះ ទើបធ្វើឲ្យ ម៉ាក់លក្ខណ៍មាន លទ្ធភាពទិញឡានទំនើប វីឡាភ្លោះ និងគ្រឿងអលង្ការ ជាហូរហែ មិនដែលដាច់ឡើយ ដើម្បីបំពេញបំណងរបស់ខ្លួន។ ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ម៉ាក់លក្ខណ៍ បានបង្ហោះគ្រឿងអលង្ការមួយឈុតទៀតហើយ ពិតជាស្អាតខ្លាំងណាស់ រួចភ្ជាប់សារខ្លីមួយ បញ្ជាក់ឲ្យដឹងថា “ហេងៗ ថ្ងៃបើកលុយ ទិញកាដូជួនខ្លួនឯងម្តង អរគុណពុកម៉ែបងប្អូន តែងតែស្រលាញ់លើកទឹកចិត្តប្អូន រហូតមក”។ ក្រោយឃើញបែបនេះ ហ្វេនៗបានចូល comment បង្ហាញអារម្មណ៍រៀងៗខ្លួនថា ៖ កប់ស៊េរីបង, ពូកែណាស់ ក្មេងល្អស៊ូៗទៀត, ស្រឡាញ់ និងចូលចិត្តបង, លុយច្រើនម្ល៉េះ, ជូនពរជោគជ័យកាន់តែខ្លាំងជាងនេះទៀត ម៉ាក់លក្ខណ៍, អប់អរសាទរផង អាយដល។ ព្រមទំាងនៅមានពាក្យអបអរសាទរ ជាច្រើនទៀតដែលមិនអាចរៀបរាប់អស់។ ដើម្បីកុំឲ្យខាតពេលយូរ សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្តលើសពីអាណិត ! ក្រុមគ្រួសារតារាកំប្លែង សង់ ស៊ីស មិនមែនលើកដៃសុំអំណោយទេ គឺលើកដៃ សុំឲ្យគេជួយទិញផ្ទះគាត់ផង លាយឡំទឹកភ្នែក ដើម្បីយកលុយទៅសងបំណុលគេ ផ្ទះពីរល្វែងជាប់គ្នា មាន៩បន្ទប់ លក់ក្នុងតម្លៃ…(មានវីដេអូ)
ពុកម៉ែបងប្អូន ប្រជាពលរដ្ឋខ្មែរភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែងជើងចាស់ដ៏ល្បីម្នាក់គឺ នាយ សង់ ស៊ីស នោះ។ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ គ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយដឹងថា ក្រុមគ្រួសារ នាយ សង់ ស៊ីស ប្រកាសលក់ផ្ទះជាបន្ទាន់។ ក្នុងនោះ លោក អ៊ឹម ជីវ៉ា បានបញ្ជាក់បន្ថែមថា “អាណិតគាត់ណាស់ ក្រុមគ្រួសារតារាកំប្លែង សង់ សុីស ស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក សុខចិត្តលើកដៃសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយទៅសងបំណុលគេ ដែលជំពាក់មានចំនួន ជាង ១០មុឺនដុលារ ដោយផ្ទះគាត់លក់ពីរល្វែងជាប់គ្នាមាន៩បន្ទប់ លក់ក្នុងតម្លៃ ២២មុឺនដុលារ ! ព្រឹកមិញនេះ ខ្ញុំបាទបានធ្វើដំណើរទៅផ្ទះតារារូបនេះ បានជួបជាមួយតារាកំប្លែង ឪសង់សុីស អ្នកនាង កា ឆយ លោក សង់សេត និងអ្នកនាង សុន ស្រីពេជ្រ នៅជិតផ្សារឈូកមាស ! ពេលទៅជួបពួកគាត់គឺ ទម្រាំលើកដៃសុំអោយបងប្អូនជួយនេះ គឺមិនមែនលើកដៃសុំអំណោយជាលុយកាក់ទេ គឺសុំអោយបងប្អូនដែលមានថវិការច្រើនជួយទិញផ្ទះគាត់ផង ព្រោះពី១ថ្ងៃទៅមួយថ្ងៃរកចំណូលមិនបានហើយបើទុកយូតទៀត គឺគ្មានលទ្ធភាពសងគេទេ ។ តារាចំរៀង អ្នកនាង សុន ស្រីពេជ្រ បាននិយាយថា មូលហេតុនៃការជំពាក់បំណុលនេះ គឹដោយសារតែមួយរយៈមុននេះ គឺខ្ចីគេទៅព្យាបាលជំងឺប្អូននៅប្រទេសវៀតណាមផង នៅប្រទេសថៃផង នៅខ្មែរផង រហូតវាកើនបំណុលច្រើនបែបនេះ ។ ពេលជួបព្រឹកមុិញនេះ គឺស្ថានភាពរបស់តារាកំប្លែងឪសង់សុីស មិនអាចនិយាយបានដូចមុនឡើយ បានត្រឹមតែញញឹម និងស្រក់ទឹកភ្នែកតែប៉ុណ្ណោះ ។ ជូនដំណឹងដោយលោក អុឹម ជីវ៉ា”។ …
អានបន្តទឹកចិត្តម្តាយ អានហើយរំភើបជំនួស ! ស្ងាត់ៗ អ្នកនាង ដេត ម៉ាលីណា ដូរសាលាឲ្យកូនប្រុសទី២ បាត់ ព្រោះតែ…(មានរូបភាពច្រើន)
សូមរំលឹកឡើងវិញបន្តិចផងដែរថា អ្នកនាង ដេត ម៉ាលីណា និងលោក ឌួង ឆាយ បានសម្រេចចិត្តលែងលះគ្នាជាផ្លូវការហើយ កាលពីកន្លងផុតទៅថ្មីៗនេះ ព្រោះតែការរស់នៅមិនចុះសម្រុងនឹងគ្នា។ អ្នកទំាងពីរ មានកូនៗដល់ទៅ៣នាក់ឯណោះ គឺប្រុស២នាក់ និងស្រី១នាក់ ដោយកូនប្រុសច្បងមានឈ្មោះ ឌួង គីមវិសាល ហៅ Dub កូនប្រុសកណ្តាល ឈ្មោះ ឌួង ម៉ាណាវីត ហៅ Dubby និងកូនស្រី ពៅ ឈ្មោះ ឌួង រាជនីគុជ ហៅអូនភឺល ហៅភឺល។ ទោះមានរឿងជាមួយអតីតស្វាមី ហើយនៅមិនទាន់ដោះស្រាយគ្នាចប់ក៏ដោយក្តី តែ អ្នកនាង ដេត ម៉ាលីណា នៅតែមើលថែកូនៗទំាង៣នេះបានយ៉ាងល្អ ថែមទំាងផ្តល់វេលាដ៏មានតម្លៃនាំពួកគាត់ដើរលំហែកាយតាមទីកន្លែងជិតឆ្ងាយមិនដែលដាច់ឡើយ។ នៅមិនទាន់អស់ទេ ព្រោះតែចង់ឲ្យកូនមានចំណេះវិជ្ជាចេះច្រើនភាសា នៅថ្ងៃនេះ អ្នកនាង បានសម្រេចចិត្តដូរសាលាហើយ ឲ្យកូនប្រុសទី២របស់ខ្លួន គឺ ឌួង ម៉ាណាវីត រួចឆ្លៀតប្រាប់យ៉ាងខ្លីបែបនេះថា “ថ្ងៃនេះនាំកូនប្រុសទី2 មកចុះឈ្មោះចូលរៀនសាលាថ្មី ដូរសាលា ព្រោះចង់អោយកូន ចេះទាំងខ្មែរ ទាំងអង់គ្លេស ទាំងចិន ហើយធ្វើតេស្ត កូនពិតជាពូកែមែន អង់គ្លេសថ្នាក់ទី3 ខ្មែរថ្នាក់ទី2 ដោយសារម៉ាក់យាយ ជួយបង្រៀននៅផ្ទះដែរ អត់បានធ្លាប់ អត់បានរៀនសោះ ជាមួយថ្នាក់សាលាចិន បានថ្នាក់ទី1″។ ឃើញបែបនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមិនតិចនាក់ទេបានបង្ហាញអារម្មណ៍ថា ៖ Good job, ឆ្លាតណាស់ គួរឲ្យស្រឡាញ់, គឺជាម៉ាក់ដ៏ល្អរបស់កូនៗហើយ អូនស៊ូៗ, Please have a good day boy។ ដើម្បីជ្រាប…
អានបន្តពហុជំនាញហ្មង ! ភ្ញាក់ព្រឺត ធ្លាប់តែឃើញ ព្រាប សុវត្ថិ ឡើងច្រៀង តែលើកនេះ ចូលផ្ទះបាយ ធ្វើម្ហូបឲ្យប្រពន្ធញុំាម្តង មើលទៅទំនង និងប៉ិនប្រសប់ដល់ហើយ ដល់ថ្នាក់ ហ្វេនៗ នៅមិនសុខទេ ក៏នាំគ្នាចូល comment ព្រាតថា…(មានវីដេអូ)
ហ្វេនៗ ក៏ដូចជា មហាជនមិនតិចនាក់ទេ ច្បាស់ជាស្គាល់ ជាក់ជាមិនខាន កំពូលតារាចម្រៀង ព្រាប សុវត្ថិ នោះ ដោយបច្ចុប្បន្នកំពុងជ្រកក្រោម ផលិតកម្ម Galaxy Navatra ហើយភាពល្បីល្បាញរបស់លោក មានទំាងនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសផងដែរ។ លោកត្រូវបានគេចាត់ទុកជា «តារាចម្រៀងលំដាប់ពិភពលោក» ថែមទៀតផង ព្រោះលោកធ្លាប់ត្រូវបានអញ្ជើញ ចូលរួមកម្មវិធី ប្រគំតន្រ្តី តំណាងប្រទេសកម្ពុជាច្រើនលើក កាលពីពេលកន្លងទៅ នៅក្រៅប្រទេស។ លោក ព្រាប សុវត្ថិ និងភរិយា មានកូនប្រុស ធំៗអស់ហើយ ដល់ទៅ៣នាក់ឯណោះ ដែលមានដូចជា សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវឌ្ឍ ។ លោក ព្រាប សុវត្ថិ បានរៀបការជាមួយភរិយាឈ្មោះ ឡុង ស្រីមុំ ក្នុងឆ្នាំ ១៩៩៧ នៅភ្នំពេញ។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២១ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះធ្លាប់តែឃើញលោកឡើងច្រៀង តែម្តងនេះចូលផ្ទះបាយ ធ្វើម្ហូបឲ្យភរិយា ញុំាម្តង មើលទៅប៉ិនប្រសប់ខ្លាំងណាស់។ ក្នុងវីដេអូ ភរិយាលោកនិយាយថា “អរគុណលោកពុក រវល់ប៉ុណ្ណាក៏ធ្វើម្ហូបឲ្យញុំា ហើយសួររហូតអូនចង់ញុំាអី កូនចង់ញុំាអី ហើយបងចង់ឲ្យស្គមម៉េចទៅបង បើបងធ្វើម្ហូបឲ្យញុំាឆ្ងាញ់ៗរាល់ថ្ងៃ អ៊ីចឹង សំខាន់លោកពុកធ្វើឲ្យបើសិនជាអត់ញុំាខឹងទៀតបងប្អូនហើយ អ៊ីចឹងធ្វើម៉េចបានស្គមទៅ បើបងសុវត្ថិចូលចង្ក្រានរាល់ថ្ងៃអ៊ីចឹង ចា៎បងប្អូន លោកពុកឲ្យតែធ្វើម្ហូបហើយ តែខ្ញុំអត់ញុំាអត់បានទេ…”។ មិនទាន់អស់ទេ សូម្បីតែហ្វេនៗ ក៏ភ្ញាក់ដែរ រួចនាំគ្នាចូល comment ព្រាតថា ៖…
អានបន្ត