កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២១ មហាជនជាច្រើនផ្ទុះការភ្ញាក់ផ្អើលសារជាថ្មី ក្រោយឃើញ លោកជំទាវ ខុង លីស៊ីអាណា បានស្ទាក់ឡាន ឧកញ៉ា ឌួង ងៀប ដែលត្រូវជាស្វាមីរបស់ខ្លួន និងត្រូវជាឪពុកលោក ឌួង ឆាយ ដែរនោះ ដោយចោទប្រកាន់ថា ឧកញ៉ា ឌួង ងៀប លួចមានស្រីថ្មី ចុះចោលរូបគាត់។ ដោយមិនចាំយូរទេ ស្រាប់តែព្រឹកម៉ិញនេះ នាថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២១ លោក មាស រិទ្ធី បានលើកយករឿងនេះមកនិយាយហើយ ប្រាប់ច្បាស់ៗថា “ខ្ញុំបានជួបឧកញ៉ា ឌួង ងៀប តាមទូរស័ព្ទ លោកបានប្រាប់ថា ម្សិលម៉ិញនេះ គឺគាត់បានជិះឡានទៅធ្វើការជាធម្មតាជាមួយតៃកុងឡានរបស់គាត់ គឺមិនមានស្រីនៅក្នុងឡានទេ ហើយគ្រួសាររបស់គាត់ គឺជំទាវ ខុង លីស៊ីអាណា បានស្ទាក់ឡានគាត់ ដែលបង្កឲ្យមានការភ្ញាក់ផ្អើល នេះចំនុចទី១ នៅទឹកដីខណ្ឌពោធិ៍សែនជ័យ កាលពីម្សិលម៉ិញតាមផ្លូវសហព័ន្ធរុស្សី ទី២ លោកបានពន្យល់ថា ទាក់ទងការចោទប្រកាន់ថា គាត់ចាកចេញទៅជាមួយនិងទឹកប្រាក់រាប់លាន ដែលធ្វើឲ្យគ្រួសារគាត់ ប្រពន្ធគាត់ក្រីក្រ គាត់ថាមិនមែនជាការពិតទេ គាត់ទៅ ទទួលស្គាល់ថាគាត់បានចាកចេញទៅមែន ទទួលស្គាល់ថាគាត់ពិតជាមានខាងក្រៅពិតមែន ប៉ុន្តែកន្លងមកគាត់ថាជារឿងរបស់មនុស្សប្រុសថាលេងសើច ប៉ុន្តែក្រោយពេលដែរផ្ទុះបាតុភាពដែលប្រពន្ធរបស់គាត់កាចខ្លាំងពេក កាន់តែរករឿងខ្លាំងពេកដែលធ្វើឲ្យគាត់សម្រេចចិត្តចាកចេញពីផ្ទះមួយរយៈ ប៉ុន្តែភ្លើងនេះមិនបានរលត់ទេ នៅតែបន្តក្តៅដែលធ្វើឲ្យគាត់ចូលផ្ទះអត់បាន…”។ លោក មាស រិទ្ធី បន្តថា “គាត់ថាអត់មានបំណងចាកចេញ ប៉ុន្តែរបៀបថាមនុស្សប្រុសគាត់លេងសើចខាងក្រៅប៉ុន្តែដល់ពេលរឿងក្តៅគគុក គាត់ចូលផ្ទះលែងកើត ហើយទាក់ទងនិងប្រាក់កាស លុយកាក់ដែលយកទៅប៉ុន្មាន លោកថាអត់ទេ មិនមានទេ តិចតួចបំផុត ទុកនៅផ្ទះភាគច្រើន និងទាក់ទងជាមួយលុយកាក់…”។…
អានបន្តDay: November 9, 2021
មើលប៉ាកូនគេផង ប៉ាៗ ឡើងក្មេង ! ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយ ខាន់ ជេមស៌ ទំលាយរូប២សន្លឹកនេះ, ចាប់អារម្មណ៍ត្រង់នេះពេក ហ្វេនៗ ចូល comment ព្រាតថា…(មានរូបភាពច្រើន)
ទស្សនិកជនជាច្រើន ពិតជានៅចាំច្បាស់ នូវ តារាចម្រៀង ដ៏ល្បីម្នាក់ នៅក្នុងផលិតកម្ម សាន់ ដេ គឺ លោក ខាន់ ជេមស៌ នោះ ហើយបទច្រើនរបស់តារារូបនេះ នៅតែដក់ក្នុងដួងចិត្ត អ្នកស្តាប់ដដែល មកដល់សព្វថ្ងៃនេះ ដោយមិនចេះជិនណាយឡើយ ។ បទពីរោះៗ ទំាងនោះ របស់ ខាន់ ជេមស៌ ភាគច្រើន គឺបទមនោសញ្ចេតនា ដែលមានដូចជាបទ “របាំចងស្នេហ៍”, “សម្រែកបេះដូង”, “ស្តាយក្រោយ” ព្រមទាំងនៅមានបទចម្រៀងទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ បច្ចុប្បន្ន តារាចម្រៀងរូបនេះ ក្រៅពីវិស័យសិល្បៈ ក៏កំពុងជោគជ័យខ្លាំងក្នុងមុខជំនួញរបស់ខ្លួនផងដែរ និងកំពុងសាងក្តីសុខក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន ជាមួយភរិយា និងកូនៗ ប្រុសស្រី របស់ខ្លួន។ ចំណែក ម្សិលម៉ិញនេះផងដែរ នាថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅសុខៗ ស្រាប់តែលោកបានបង្ហោះរូបថតពីរសន្លឹក ១កាលកូននៅតូច និង១សន្លឹកទៀត ពេលកូនស្រីធំពេញវ័យ ធំជាងខ្លួនទៀត រួចប្រាប់យ៉ាងខ្លីថា “កាលកូននៅតូច VS កូនធំ”។ ឃើញរូបភាពទំាងពីរនេះ ធ្វើឲ្យ គ្រប់គ្នា លាន់មាត់ថា ៖ ប៉ាៗក្មេងជាងមុនហើយស្អាតទៀត, កូនធំហើយប៉ាៗនៅតែក្មេង, ស្មានតែសង្សាតើ, កូនធំហើយ តែប៉ាៗក្មេងជាងមុន ហើយសង្ហាជាងមុនទៀត, សក់បងជំនាន់បទស្ដាយក្រោយ, កូនក្រមុំ តែប៉ានៅតែក្មេង, កូនស្រីស្អាតណាស់អាយដល, បងជេមស៌នៅក្មេងដដែល, មើលកូន និងឪគេ ឪឡើងក្មេង។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀតចំពោះ ខាន់ ជេមស៌ បើទោះជាកូនធំពេញរូបរាងទៅហើយ តែតារាប្រុសនេះ នៅតែក្មេង និងសង្ហាដដែល។…
អានបន្តអីយ៉ាស ទីបំផុត ពូណុយ ប៉ះជាមួយ នាយ ពែកមី បាត់ លេងមួយឈុតនេះ ឡើងសើចផ្អើលឆាក ពិសេសត្រង់ពាក្យសំដីមួយឃ្លា ដែលនាយពែកមី និយាយថា…(មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ លោក សុវណ្ណ ឬទ្ធី ហៅលោកតា វ៉ិចទ័រ ដែលជាអ្នកដឹកនាំកម្មវិធីកម្សាន្ត របស់ ស្ថានីទូរទស្សន៍ CTN និងក្រុមកំប្លែង CBS បានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងបញ្ជាក់ច្បាស់ៗបែបនេះថា “តាមការណែនាំពីលោកអគ្គនាយកអគ្គនាយករង CBS លោកបានសម្រេចអោយខ្ញុំបាទ ជ្រើសតួកំប្លែងមកសម្តែងជាមួយជាមួយ ក្រុមកំប្លែងCBS មកដល់ថ្ងៃនេះខ្ញុំបាទ បានបញ្ជូលតួពីរនាក់ហើយ គឺបងចាបចៀន និងពូណុយ នៅក្នុងកម្មវិធី ពីរគ្រួសារ។ ហេតុនេះសូមបងប្អូនជួយគាំទ្រផង។ សូមអរគុណ ។ សូមជួយ Shareផងបងប្អូន។”។ ក្រោយឃើញបែបនេះ អ្នកគាំទ្រជាច្រើន បានចូល comment ព្រាតថា ៖ ក្នុងនាម ក្រុមពូណុយ ឃើញហើយរីករាយណាស់លោកគ្រូ, ដឹងតែល្អមើលកប់ហ្មង, Congratulations idol, លោកតាវ៉ិចទ័រ រើសបានពេជ្រហើយ គាត់មានដុងធម្មជាតិ សាហាវ, ពូណុយចូលគ្រួសារលេខ2 សមហ្មង, គ្រួសារពីរហ្នឹង បែបឈ្លោះមិនឈ្នះពូណុយទេ, ខ្ញុំចូលចិត្តគាត់ទំាងពីរ, ពូណុយចូលផ្ទះលេខ១ហើយ ចាំមើលផ្ទះលេខ2 ខ្លាំងអីទៀត។ នៅទីបំផុត អ្វីដែលគ្រប់គ្នាចង់ទស្សនា បានដូចបំណងហើយ ដោយ លោកតា វ៉ិចទ័រ បានបង្ហោះវីដេអូពីម្សិលម៉ិញនេះ នាថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២១ រួចបញ្ជាក់ថា “សូមទស្សនាវគ្គពូណុយចូលរួមសម្តែងជាមួយនាយពែកមី។”។ មើលចប់ហ្វេនៗសរសើរព្រាតថា ៖ មួយឃ្លានេះសើចឡើងគាំងហ្មង ត្រង់ នាយពែកមី និយាយថា “អូ ម៉ែអញហើយ ម៉ែអញ”…
អានបន្តកាន់នង្គ័លសមណាស់ ! អីយ៉ា សុខៗ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទំលាយរូបនេះ រួចប្រាប់ថា “អនុស្សាវរីយ៍នៅពេលព្រះសង្ឃទូងស្គរ ងើបពីព្រឹកដឹកក្របីទៅភ្ជួរស្រែ”, ឃើញភ្លាមគ្រប់គ្នានឹកឃើញរឿងអតីតកាលជាច្រើន ហើយនិយាយម្នាក់ម្តង ថា… (មានរូបភាពច្រើន)
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺជាអ្នកជំនួញ វ័យក្មេងម្នាក់ ដែលកំពុងតែជោគជ័យខ្លាំង សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ព្រមទំាងទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់អតិថិជនរបស់ខ្លួន ហើយមិនត្រឹមតែប៉ុណ្ណោះទេ លោកបានចូលរួមក្នុងកិច្ចការសង្គម រួមទំាងបវិច្ចាគថវិកាយ៉ាងច្រើនផងដែរ។ កាន់តែគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ ងាកមកមើលពីជីវិតផ្ទាល់ខ្លួន របស់ អ្នកឧកញ៉ា វ័យក្មេងរូបនេះវិញ គ្រប់គ្នា នឹងរឹតតែភ្ញាក់ ព្រោះលោកចូលចិត្តប្រើជីវិតសាមញ្ញណាស់ ដូចជាស្ទួចត្រី រកត្រី ញុំាបាយក្បែរមាត់ទឹក ជិះម៉ូតូធំ ដើរលេងកម្សាន្ត ជួយស្ទួងស្រូវបងប្អូនប្រជាពលរដ្ឋ និងមានសកម្មភាពជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ចំណែកនៅមុននេះបន្តិច នាព្រឹកថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២១ ចំទិវាបុណ្យឯករាជ្រជាតិ លោកបានទំលាយរូបភាពជាច្រើនសន្លឹក រួចភ្ជាប់សារខ្លីមួយថា “អនុស្សាវរីយ៍នៅពេលព្រះសង្ឃទូងស្គរ ងើបពីព្រឹកដឹកក្របីទៅភ្ជួរស្រែ បងប្អូនដែលឆ្លងកាត់ ប្រាកដជាចងចាំនៅអតីតកាលនេះ”។ អត់ចាំយូរទេ ឃើញរូបភាព និងសំណេរនេះរួច អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមិនតិចនាក់ទេ បាននាំគ្នាចូល comment ព្រាតថា ៖ ដូចតែគ្នាទេបង, ប្រវត្តិដូចខ្ញុំណាស់, ប្រពៃណាស់ នេះជាអនុស្សាវរីយ៍ដែលអ្នកស្រែចំការ មិនអាចបំភ្លេចបាន អរគុណច្រើនអ្នកឧកញ៉ាបង, កាន់នង្គ័លសមណាស់បង, ចងចាំមិនភ្លេចទេ, ស្រណោះកាលក្របីនាំផ្តាច់ភ្លឺស្រែគេ, ស្រុកខ្ញុំគេភ្ជួរតែគោ (កំពង់ស្ពឺ) ស្រណោះខ្លួននៅតូច ប្រឹងលីនង្គ័លមិនរួច សែងជាមួយបងប្អូន, ធ្លាប់តើ ៣កន្លះងើបហើយ មានតែអ្នកស្រែទេ ទើបយល់, ធ្លាប់ភ្ជួរស្រែ តាំងគោដល់ក្របី ងើបតាំងម៉ោងបួន។ នៅមានការលើកឡើងរាប់រយទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោននេះ ៖
អានបន្តអ្នកណាយល់អារម្មណ៍មួយនេះ? លោក ឌួង ឆាយ រំជួលចិត្ត ក្រោយឮសម្លេងនេះ រួចនិយាយទំាងអួលដើម.ក ថា “ពូមីង បងប្អូន បានឮកូនស្រីពៅខ្ញុំ យំស្រែករកខ្ញុំទេ ជាពិសេសពេលខ្ញុំ…” (មានវីដេអូ)
កាលពីកន្លងផុតទៅថ្មីៗនេះ មហាជនមិនតិចនាក់ទេផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយដឹងថា លោក ឌួង ឆាយ និង អ្នកនាង ដេត ម៉ាលីណា បានសម្រេចចិត្តលែងលះគ្នាជាផ្លូវការហើយ ព្រោះតែការរស់នៅមិនចុះសម្រុងនិងគ្នា។ អ្នកនាង ដេត ម៉ាលីណា និងលោក ឌួង ឆាយ មានកូនៗដល់ទៅ៣នាក់ឯណោះ គឺប្រុស២នាក់ និងស្រី១នាក់ ដោយកូនប្រុសច្បងមានឈ្មោះ ឌួង គីមវិសាល ហៅ ឌុប (Dub) កូនប្រុសកណ្តាល ឈ្មោះ ឌួង ម៉ាណាវីត ហៅ Dubby និងកូនស្រី ពៅ ឈ្មោះ ឌួង រាជនីគុជ ហៅអូនភឺល។ ជាញឹកញាប់ណាស់ លោក ឌួង ឆាយ តែងតែបង្ហោះសារនឹកកូនៗទំាងបីរបស់ខ្លួន មិនដែលដាច់ឡើយ អានសំណេរលោកម្តងណា គ្រប់គ្នាឡើងរំជួលចិត្តតាម។ អត់ទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២១ គេឃើញ លោក ឌួង ឆាយ បានបង្ហោះវីដេអូខ្លីមួយ រួចពោលពាក្យ ទំាងអួលដើម.ក ថា “ពូមីង បងប្អូន បានឮកូនស្រីពៅខ្ញុំ យំស្រែករកខ្ញុំទេ ជាពិសេស ពេលខ្ញុំទៅសាងផ្នួស គឺកូនស្រីពៅខ្ញុំ យំជារៀងរាល់យប់ជាង1ខែ រកឪពុក បែរជាអតីតខ្ញុំ ធ្វើកិច្ចអុចធូប រំដោះគ្រោះបាចអង្ករ និងបាចលុយ ជារៀងរាល់យប់ យ៉ាងណាក៏កូនស្រីខ្ញុំនៅតែយំ។ ស្រលាញ់កូនៗណាស់ ប៉ុន្តែមិននៅមើលថែ ផ្តល់ភាពកក់ក្តៅ អោយកូនៗ គ្រប់គ្រាន់ គ្នានៅតូចណាស់ ទើបតែ1ខួបជាង…
អានបន្ត