នៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ចំថ្ងៃទី១ នៃ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ក្នុងនោះ គេឃើញពុកម៉ែបងប្អូនយ៉ាងច្រើនកុះករ បាននាំគ្នាធ្វើដំណើរកម្សន្ត នៅតាមសួនសាធារណៈ ក្នុងទីក្រុងភ្នំពេញ។ ហ្វេសប៊ុកឈ្មោះ Dyamong Mony បានបង្ហោះរូបភាពច្រើនសន្លឹកនៃទិដ្ឋភាពនេះ រួចបញ្ជាក់បន្ថែមថា “ប្រភពពីរដ្ឋបាលខណ្ឌដូនពេញបានអោយដឹងថា ប្រជាពលរដ្ឋប្រមាណជាង៤ម៉ឺននាក់ បានធ្វើដំណើរកម្សាន្តនៅតាមទីសួនសាធារណៈ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១ នៃថ្ងៃឈប់សម្រាកបុណ្យអុំទូក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រាប់បុណ្យអ៊ុំទូកទាំងបីថ្ងៃនេះ គឺមិនមានការបាញ់កាំជ្រួចទេ រូបភាព ឌីយ៉ាម៉ង់”។ មួយវិញទៀត គេឃើញ ហ្វេសប៊ុកឈ្មោះ Vengsrun Kuoch ក៏បានបង្ហោះរូបភាពក្នុងថ្ងៃនេះដែរ រួចបញ្ជាក់បន្ថែមថា “ទិដ្ឋភាពនៅមុខព្រះបរមរាជវាំង យប់ថ្ងៃទី១៨ថ្ងៃបុណ្យអុំទូកទី១”។ ឃើញទិដ្ឋភាពទំាងនេះ ធ្វើឲ្យ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកមិនតិចនាក់ទេ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមានអ្នកខ្លះបានបង្ហាញអារម្មណ៍បែបនេះថា ៖ Good luck បងប្អូន លោកតា លោកយាយ, អង្គុយចាំមើលគេបាញ់កាំជ្រួច ឡើងភ្លៀងសើមជោគ, ការពារទាំងអស់គ្នាផង បងៗ, ជូនពរសុខសប្បាយទាំងអស់គ្នា, មើលទៅសប្បាយដល់ហើយ, មនុស្សច្រើនដល់កហ្មង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ទាំងអស់គ្នា ៖
អានបន្តDay: November 18, 2021
ទេសភាពស្អាតណាសស់ ! អីយ៉ា ម៉ែរួយ តែងខ្លួនមួយឈុតនេះប្លែកដល់ហើយ ចុះច្រូតស្រូវ បុកអំបុក រំលឹកកាល ២០ ឆ្នាំមុន, ឃើញ ម៉ែរួយ ច្រូតទំនងពេក ហ្វេនៗ នាំគ្នាចូល comment បែបនេះថា…(មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីព្រឹក ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ លោកជំទាវ ឧញ៉ា ស្រី ណារួម ហៅ ម៉ែរួយ បានសម្រេចចិត្ត ចូលរោងការតាមប្រពៃណីខ្មែរហើយ ជាមួយបុរសខ្ពស់សង្ហាម្នាក់ មានឈ្មោះ តារា សុខនៅ មើលទៅអ្នកទំាងពីរ ពិតជាសមគ្នាខ្លាំងណាស់ ពិសេសបានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្នុងថ្ងៃដ៏ពិសេសនេះ ម៉ែរួយ តុបតែងខ្លួនស្រស់ស្អាតប្លែកខ្លាំងណាស់ ខុសរាល់ដង មើលអត់ចង់ស្គាល់ រំលេចទៅដោយ ឈុតកូនក្រមុំ។ មិនត្រឹមតែប៉ុណ្ណោះទេ ក៏មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសទំាងសងខាងប្រកបដោយក្តីសប្បាយរីករាយ ស្និតស្នាល ដូចក្រុមគ្រួសារតែមួយអ៊ីចឹង។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ម៉ែរួយ បានបង្ហោះរូបប៉ុន្មានសន្លឹកបែបស្រុកស្រែ មើលទៅស្រស់ស្អាតប្លែកមួយបែបទៀតហើយ រួចភ្ជាប់សារខ្លីថា “តោះបងប្អូនច្រូតស្រូវបុកអំបុកទាំងអស់គ្នា នឹកកាលវ័យកុមារ 20ឆ្នាំមុន”។ ក្នុងវីដេអូ ម៉ែរួយ ក៏បានប្រាប់បន្ថែមថា “សំណព្វចិត្តទំាងអស់គ្នា យើងច្រូតស្រូវ បុកអំបុក ស្រូវដណ្តើប, អ៊ីចឹង ២០ឆ្នាំមុន ២០ឆ្នាំក្រោយយើងមកមើលសកម្មភាពតើយើងនៅសកម្មដូចមុនទេ បងប្អូនណាធ្លាប់ច្រូតស្រូវហើយ កណ្តៀវស៊ីដៃខ្លះ?…”។ ឃើញសកម្មភាពនេះរួច គ្រប់គ្នាបានចូល comment បែបនេះថា ៖ ម៉ែខ្ញុំពូកែគ្រប់រឿង, ជំរាបសួម៉ែម៉ែខ្ញុំពូកែណាស់, កូននឹកអតីតកាលពីមុន ខានច្រូតស្រូវ15ឆ្នាំហើយម៉ែ, ម៉ែរួយច្រូតស្រូវទំនងណាស់។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូ ពីសកម្មភាព ម៉ែរួយ ច្រូតស្រូវ ទំាងអស់គ្នា ថាទំនងខ្លាំងប៉ុណ្ណានោះ ទំាងអស់គ្នា ៖ …
អានបន្តប៉ាម៉ាក់អែបកៀន មើលអូនមែលផង ស្អាតសាហាវ ! ចំថ្ងៃបុណ្យអុំទូក នី រតនា នាំភរិយា និងកូនស្រី ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ប្លែកណាស់, មើលរួច ហ្វេនៗ ចូល comment ព្រាតថា…(មានរូបភាពច្រើន)
សូមរំលឹកឡើងវិញបន្តិចផងដែរថា លោក នី រតនា គឺជាតារាចម្រៀង ដ៏ល្បី ប្រចាំផលិតកម្ម រស្មីហង្សមាស មានបទ មនោសញ្ចេតនា ជាច្រើន របស់លោក នៅតែ ទទួលបាន ការគាំទ្រ យ៉ាងខ្លាំង ដដែល ពីសំណាក់ហ្វេនៗ របស់ខ្លួន ជាមួយទឹកដម សំនៀងផ្អែម ត្រជាក់ចិត្ត ស្តាប់ហើយ ស្តាប់ទៀត មិនចេះធុញទ្រាន់។ លោកបានចូលរោងការ តាមប្រពៃណីខ្មែរ ជាមួយនារីម្នាក់ ឈ្មោះ ថេសា (ឈ្មោះហៅក្រៅ) កាលពី ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៩។ លុះក្រោយមកបន្តិច អ្នកទំាងពីរ ក៏ទទួលបាន កាដូ ដ៏ពិសេសមួយ គឺកូនស្រី ដ៏ស្រស់ស្អាតម្នាក់ មានឈ្មោះ នីវណ្ណ មែលឡានី។ ទោះជា លោក និងភរិយា រវល់ក្នុងការងារសិល្បៈ និងមុខជំនួញ ខ្លាំងប៉ុណ្ណាក៏ដោយ ក៏អ្នកទំាងពីរ មិនដែលភ្លេចឡើយ ក្នុងការផ្តល់ភាពកក់ក្តៅ ជូនកូនស្រី ដ៏គួរឲ្យស្រឡាញ់ម្នាក់នេះ ដោយតែងតែនំាដើរលេង និងថតរូបលេងកម្សាន្តមិនដែលដាច់ឡើយ។ ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ចំថ្ងៃបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ គេឃើញ លោក នី រតនា នាំភរិយា និងកូនស្រី ដាក់ប៉ុន្មានប៉ុស្តិ៍ ក្នុងឈុតសំលៀកបំពាក់បុរាណ មើលទៅសមសួន និងស្អាតខ្លាំងណាស់ រួចភ្ជាប់សារខ្លីមួយថា “អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ”។ ឃើញរូបនេះភ្លាម…
អានបន្តអារម្មណ៍កក់ក្តៅដែលមិនធ្លាប់ទទួលបាន ! សុខៗ ម៉ែរួច ទំលាយពាក្យប៉ុន្មាន ទំាងរំជួលចិត្ត ឡើងអួលដើម.ក នៅចំពោះមុខស្វាមី ថា “ពេលខ្ញុំអត់ស្រួលខ្លួន ខ្ញុំឈឺ គាត់…” (មានវីដេអូ)
សូមបញ្ជាក់ឡើងវិញបន្តិចផងដែរថា កាលពីព្រឹក ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោកជំទាវ ឧញ៉ា ស្រី ណារួម ហៅ ម៉ែរួយ បានសម្រេចចិត្ត ចូលរោងការតាមប្រពៃណីខ្មែរហើយ ជាមួយបុរសខ្ពស់សង្ហាម្នាក់ មានឈ្មោះ តារា សុខនៅ មើលទៅអ្នកទំាងពីរ ពិតជាសមគ្នាខ្លាំងណាស់ ពិសេសបានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ម៉ែរួយ បានធ្វើការតុបតែងខ្លួន យ៉ាងស្រស់ស្អាតប្លែកខុសរាល់ដង មើលអត់ចង់ស្គាល់ ក្នុងថ្ងៃដ៏ពិសេសរបស់ខ្លួន រំលេចទៅដោយឈុតកូនក្រមុំ យ៉ាងសមសួនបំផុត ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ទំាងសងខាង និងក្រុមការងារយ៉ាងច្រើន ប្រកបដោយក្តីសប្បាយរីករាយគ្រប់ៗគ្នា ។ ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ គេឃើញ ហ្វេសប៊ុកមួយឈ្មោះ “Seng Hok Heng” បានទំលាយវីដេអូមួយ ដែលម៉ែរួយបង្ហាញអារម្មណ៍ទំាងរំជួលចិត្ត រហូតដល់ថ្នាក់អួលដើមក ដោយរៀបរាប់ថា “ពេលខ្ញុំអត់ស្រួលខ្លួន ខ្ញុំឈឺអ៊ីចឹងណា យើងឈឺអីអ៊ីចឹងដែរ គាត់ខ្នះខ្នែងខ្លាំងណាស់ ពេលហ្នឹងរបៀបថា ក្នុងចិត្តវាក្តុកក្តួលណាស់ ធម្មតាយើងស្រី យើងមកនៅហ្នឹង និយាយហើយរំភើប នៅពេលដែលយើងមនុស្សម្នាក់ដែលចាប់អារម្មណ៍ យើងក៏មានគ្រួសារបងប្អូនយើងនៅជាមួយដែរ តែរបៀបថា យើងអត់ដែលទទួលអារម្មណ៍ហ្នឹងពីអ្នកណា អ្នកស្គាល់កន្លងមកអត់មានរបៀបថា អ្នកមកញ៉ែយើង មកចែចូវយើងទេ តែគ្រាន់តែយើងអត់ទទួលបានអារម្មណ៍កក់ក្តៅអ៊ីចឹង ការជួយអស់ពីចិត្តដែលយើងមើលឃើញ ព្រោះធម្មតាខ្ញុំមនុស្សលាក់ខ្ញុំអត់សូវបានដែរហ្នឹង តែដល់ពេលខ្ញុំឃើញទៅ អូម្នាក់នេះយើងអាចពឹងផ្អែក ពឹងពាក់បាន នៅពេលដែលយើងមានអាសន្ន មានទុក្ខលំបាកអ៊ីចឹង….”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្ត