ពុកម៉ែបងប្អូន មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កញ្ញា តន់ ចន្ទសីម៉ា នោះ ដែលជាតារាចម្រៀងដែលមានប្រជាប្រិយភាព និងកំពុងល្បីខ្លាំង នៅក្នុងផលិតកម្ម Galaxy Navatra សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់។ បទផ្ទុះល្បីចុងក្រោយរបស់ សីម៉ា គឺបទ “Are You Ok?” ដែលបានចេញផ្សាយ កាលពី ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ហើយគិតត្រឹមយប់ម៉ោងជាង៨ នា ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ បទនេះ មានអ្នកចូលទស្សនា លើ YouTube រហូតដល់ទៅ ជាង 60 លានដង បាត់ទៅហើយ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ សីម៉ា បានធ្វើឲ្យ អ្នកគាំទ្រ ផ្ទុះការចាប់អារម្មណ៍សារជាថ្មី ក្រោយប្រកាសដំណឹងមួយនេះ ដោយសរសេរប្រាប់ថា “នាងខ្ញុំ តន់ ចន្ទសីម៉ា សូមឧបត្ថម្ភ ១០០លានរៀល ទៅកាន់សិល្បៈបុរាណ ដូចជាល្ខោនខោល ចាប៉ីដងវែង និងសមាគមអ្នកនិពន្ធខ្មែរ។ល។ តាមរយៈ ប្រធាននាយកដ្ឋាន ភាពយន្ត របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាងខ្ញុំពិតជារំភើប គ្មានអ្វីប្រៀបផ្ទឹមបានឡើយ ព្រោះប៉ុន្មានថ្ងៃនេះ សីម៉ាទទួលបានការផ្សព្វផ្សាយ លើក្រុមហ៊ុនធំៗបី ដោយទទួលបានប្រាក់ឈ្នួល ដែលមិនធ្លាប់ស្រមៃពីមុនមក នាងខ្ញុំ មានតែម្រាមដៃដប់ អរគុណពុកម៉ែ បងប្អូន ទាំងអស់គ្នា សម្រាប់ភាពជោគជ័យ ដ៏ធំមួយនេះ ក្នុងជីវិតខ្ញុំ បើគ្មានការគាំទ្រ…
អានបន្តDay: November 22, 2021
ខ្លោចផ្សាណាស់លោកអើយ ! ម្ដាយខំធ្វើដំណើរ មកពីប្រទេសថៃ ដើម្បីជូនដំណើរសពកូនស្រី លើកចុងក្រោយ តែមកមិនទាន់ ព្រោះសព…(មានវីដេអូ)
មហាជនមិនតិចនាក់ទេ ពិតជាបានជ្រាបច្បាស់ជាក់ជាមិនខាន នូវរឿងផ្ទុះកក្រើក ដ៏សាហាវមួយ ដោយ កញ្ញា ឌីម អេងជូ ជាសិស្សថ្នាក់ទី១២ ត្រូវបានជន ល្មើសចាប់ រំលោភ និងសម្លាប់ នៅវេលា ម៉ោង៥ល្ងាច នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅភូមិ១១ ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម។ ចំណែក នារសៀល ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ជនដៃដល់ ត្រូវបានកម្លាំងនគរបាល ជំនាញ ចាប់ខ្លួន បានហើយ ដោយ ជនដៃដល់ មានឈ្មោះ ម៉ាប់ កំសត់ អាយុ១៦ ឆ្នាំ។ ហ្វេសប៊ុកឈ្មោះ “សំណាង សម័យតេជោ ស្រលាញ់សន្តិភាព” បានបញ្ជាក់ប្រាប់ថា “22-11-2021 វេលាម៉ោង 2:15 pm ក្រុមការងារ សហការ ជាមួយ បងប្អូន ប្រជាការពារភូមិ សហគ្រាន់ ភូមិប៉ាង បុសថ្លាន់ លោកមេភូមិ១១ និង ជំនាញ បានចុះចាប់បាន ឃាតករ ចាប់រំលោភ សម្លាប់ ក្មេងស្រី (ឌីម អេងជូ) កាលពីល្ងាច ថ្ងៃទី 20-11-2021″។ កាន់តែខ្លោចផ្សា បំផុតនោះ បើយោងតាមរយៈ ហ្វេសប៊ុកឈ្មោះ Nem Pav បានប្រាប់រឿងមួយទៀតថា “ខ្លោចផ្សា ខ្លាំងណាស់ ម្ដាយធ្វើដំណើរ មកពីប្រទេសថៃ ដើម្បីជូនដំណើរសព…
អានបន្តទីបំផុត អាជី ចេញមុខ live ហើយ រឿងវះកាត់ហើយ មានបញ្ហា ដុកទ័ររត់បាត់ ស្តាប់ហើយពិតជាគួរឲ្យខ្លាច ដោយនិយាយទំាងអួលដើម.ក ពីដំបូងឡើងថា…(មានវីដេអូ)
ហ្វេនៗ ក៏ដូចជាមហាជន មិនតិចនាក់ទេ ពិតជាស្គាល់ កញ្ញា អាជី មានឈ្មោះពិត តេង ស៊ីណាត ជាក់ជាមិនខាន។ ស្ត្រីរូបនេះ មិនត្រឹមតែមានរូបសម្រស់ ស្រស់ស្អាត ប៉ុណ្ណោះទេ ថែមទំាង ពូកែលក់ដូរទៀតផង ហើយ បច្ចុប្បន្ន អាជី កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អតិថិជន របស់ខ្លួន ជាហូរហែផងដែរ។ ទំរាំបានជោគជ័យមកដល់សព្វថ្ងៃនេះ អាជី មានប្រវត្តិកំសត់ខ្លាំងណាស់ សឹងតែគ្មានអ្នកណាជឿ និងនឹកស្មានដល់ ដោយ អាជី ពីមុន រូបគាត់គឺជាកូនអ្នកក្រីក្រ ធ្លាប់ត្រូវបានគេមើលងាយ ហើយមានពេលខ្លះអត់លុយ សុខចិត្តដើរខ្ចីគេ ១ម៉ឺនរៀល ក៏គេមិនឲ្យដែរ។ នេះបើយោងតាមរយៈកិច្ចសម្ភាសន៍ពិសេសមួយ ប្រាប់ទៅលោក អ៊ឹម ជីវ៉ា កាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២១។ លុះមកដល់ ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២១ គេឃើញ អាជី បានបង្ហោះរូបភាពមួយសន្លឹក និងចែករំលែករឿងនឹកស្មានមិនដល់មួយជូន ហ្វេនៗរបស់ខ្លួន ដោយសរសេរបញ្ជាក់ថា “វះកាត់ហើយ មានបញ្ហាដុកទ័ររត់បាត់ ទុកអោយខ្ញុំរងវិបត្តិ ស្ទើរតែស្លាប់បាត់បង់ជីវិត ដោយសារអ្នកឯង ខ្ញុំនឹងបកស្បែក គ្លីនិកអ្នកឯង មិនអោយដើរបោក ប្រជាជនខ្មែរទៀតទេ អរគុណដុកទ័រថៃ ដែលជួយខ្ញុំ”។ កាន់តែភ្ញាក់ផ្អើលបំផុត មកដល់ ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២១ អាជី បានទំលាយរូបភាពមួយទៀតហើយ កំពុងដេកអុកស៊ីហ្សែន រួចពោលពាក្យ ទំាងអស់សង្ឃឹមថា “ពីមួយថ្ងៃ ទៅមួយថ្ងៃ ខ្ញុំដេកបែបនេះ រាល់ថ្ងៃ…
អានបន្តទេសភាពស្អាតដល់ហើយ ! អីយ៉ា ស្ងាត់ៗ ចែដាណា ទៅលំហែកាយ ដល់មណ្ឌលគិរីបាត់, ឃើញរូបស្អាតៗពេក ហ្វេនៗ នាំគ្នាចូល comment ថា…(មានរូបភាពច្រើន)
លោកស្រី ទ្រី ដាណា ដែលជាម្ចាស់ហាងពេជ្រ និងមុខជំនួញជាច្រើនទៀត ដែលកំពុងលេចធ្លោនៅក្នុងសង្គម និងគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ មហាជនទូទៅ ក្មេងចាស់ ប្រុសស្រី ជាពិសេសតាមរយៈ ទង្វើរដ៏សប្បុរសធម៌ របស់លោកស្រី ដែលតែងតែ ជួយឧបត្ថម្ភ ជាហូរហែ មិនដែលដាច់ឡើយ ក្នុងកិច្ចការសង្គម។ ងាកមកមើល ពីជីវិតផ្ទាល់ខ្លួន របស់ ចែដាណា វិញ គ្រប់គ្នា នឹងរឹតតែភ្ញាក់ផ្អើល ថែមទៀត ព្រោះរូបគាត់ចូលចិត្ត ធ្វើខ្លួនយ៉ាងសាមញ្ញបំផុត ដោយមានពេលខ្លះជិះឡានលំហែកាយ ហូបអាហារតាមផ្លូវក៏មានដែរ។ នៅមិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ គេឃើញ ចែដាណា បានទៅដល់ខេត្តមណ្ឌលគិរី ដោយដាក់ប៉ុន្មានប៉ុស្តិ៍ រំលេចទៅដោយទេសភាព នៅទីនោះ ពិតជាស្រស់ស្អាត ទាក់ភ្នែកខ្លាំងណាស់។ លោកស្រី បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “លំហែកាយ មណ្ឌលគីរីដួងចិត្ត”។ មើលរូបនេះរួច ហ្វេនៗ មិនចាំយូរទេ ក៏បានបង្ហាញអារម្មណ៍ចេញមកថា ៖ ស្អាតណាស់បង, ស្រស់ស្រាយណាស់បង, ជីវិតបង ល្អម្ល៉េះ, រ៉ូមែនតិចណាស់ចែ, មហាសែនស្អាតចែ, ខ្ញុំទៅលេងដែរតើ តែអត់បានជួបចែដាណាសោះ, ស្អាតណាស់ប្អូន សូមសុខសប្បាយតាមផ្លូវ, មានក្តីសុខណាស់ចែ។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្តស្ងាត់ៗ ផ្ទះវីឡា ដ៏ធំស្កឹមស្កៃ របស់ អតីតតារាសម្ដែង ជុំ ស៊ីថា ធ្វើជិតរួចបាត់ ស្អាតញាក់សាច់ហ្មង, ឃើញម៉ូដអេមពេក គ្រប់គ្នា និយាយត្រង់ៗថា…(មានរូបភាពច្រើន)
ទស្សនិកជនមួយចំនួន ប្រហែលជាមិនទាន់ភ្លេចទេមើលទៅ គឺ លោក ជុំ ស៊ីថា ដែលជាអតីតតារាសម្ដែង និងបង្ហាញម៉ូត ដ៏ល្បីឈ្មោះម្នាក់។ លោក និងភរិយា មាន កូនប្រុស ស្រី ដ៏គួរឲ្យស្រឡាញ់២នាក់។ លុះមកដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ លោកមានដំណឹងដ៏សែនរីករាយមួយទៀត គឺភរិយារបស់ខ្លួន បានសម្រាល កូនភ្លោះ៣ ដោយជោគជ័យ និងសុវត្ថិភាព ទំាងម្តាយ និងកូនទំាង៣ មានសុខភាពល្អខ្លាំងណាស់ ពិសេសសម្រាលដោយធម្មជាតិទៀត។ កូនភ្លោះទំាង៣ ទី១ គឺកូនប្រុស ទី២ គឺកូនស្រី និងទី៣ គឺ កូនប្រុស ហើយសរុបទំាងកូនភ្លោះ៣នេះ គឺលោក និងភរិយា មានកូនសរុប បាន៥នាក់ហើយ ។ ចំណែកកាលពីពេលកន្លងទៅ លោកបានបង្ហោះរូបភាពផ្ទះវីឡា ដ៏ធំស្កឹមស្កៃរបស់ខ្លួន មើលទៅពិតជាធំ និងមានម៉ូដស្អាតកប់តែម្តង ហើយកាលនោះលោកប្រាប់យ៉ាងខ្លី ថា “មកមើលផ្ទះអោយមេទាំងព្រឹក អរុណសួស្ដីបងប្អូន”។ នៅទីបំផុត ផ្ទះវីឡារបស់លោក ធ្វើជិតរួចហើយ ដោយភរិយា អតីតតារាប្រុសរូបនេះបានបញ្ជាក់ប្រាប់កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ថា “ជិតរួចរាល់ហេីយចាស ចាំជួបគ្នាក្នុងពិធីឡើងផ្ទះក្នុងពេលឆាប់ៗនេះបងប្អូន”។ ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកភាគច្រើនភ្ញាក់ព្រឺត រួចសរសើរត្រង់ៗថា ៖ ស្អាតណាស់បង, Congratulations, So beautiful, វិមានស្អាតណាស់អូន, ហេងៗប្អូនស្រី។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា៖
អានបន្តមើលមុខគេ គ្រឺតណាស់ ! ទិដ្ឋភាពពិធីចេញខែ អូនទេវី កូនស្រី លោក ឌួង គីមឡុង និងអ្នកនាង ដេត ម៉ារីណា ម្សិលម៉ិញ មើលទៅសាមញ្ញមែន តែពោរពេញដោយស្នាមញញឹម និងកក់ក្តៅណាស់ ពិសេស លោក ឌួង ឆាយ ជូនពរក្មួយស្រី ឡើងអេមថា…(មានរូបភាពច្រើន)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១ លោក ឌួង គីមឡុង ដែលត្រូវជាប្អូនប្រុសបង្កើត របស់ លោកបង ឌួង ឆាយ បានចូលរោងការតាមប្រពៃណីហើយ ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ដេត ម៉ារីណា មើលទៅកម្មពិធីតូចក៏ពិតមែន តែពោរពេញដោយស្នាមញញឹម ស្រស់ស្រាយគ្រប់ៗគ្នា។ លុះមកដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ ភរិយា លោក ឌួង គីមឡុង បានសម្រាលកូនស្រីដោយជោគជ័យហើយ ទំាងម្តាយ និងកូនមានសុខភាពល្អធម្មតា ពិសេស អូនទេវី គួរឲ្យស្រឡាញ់ណាស់ មុខគេឡើង cute។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២១ លោក ឌួង គីមឡុង និងអ្នកនាង ដេត ម៉ារីណា បានធ្វើកម្មវិធីតូចមួយចេញខែ កូនស្រី របស់ខ្លួន មើលទៅសាមញ្ញមែន តែសប្បាយជុំគ្រួសារ។ អ្នកនាង ដេត ម៉ារីណា បានជូនពរ អូនទេវី បែបនេះថា “Little princess Reachtevy 1 month birthday. ម៉ាកៗជូនពរកូន សុខភាពល្អ ជាកូនស្រីស្អាត ឆ្លាត ពូកែ ស្តាប់ដំបូន្មាន. Mak mak love kon so much អគុណម៉ាកយាយ អ៊ុំៗ ពូ មីងសំរាប់កាដូ អូន ទេវី”។ …
អានបន្ត