លោកស្រី ទ្រី ដាណា ដែលជាម្ចាស់ហាងពេជ្រ និងមុខជំនួញជាច្រើនទៀត ដែលកំពុងលេចធ្លោនៅក្នុងសង្គម និងគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ មហាជនទូទៅ ក្មេងចាស់ ប្រុសស្រី ជាពិសេសតាមរយៈ ទង្វើរដ៏សប្បុរសធម៌ របស់លោកស្រី ដែលតែងតែ ជួយឧបត្ថម្ភ ជាហូរហែ មិនដែលដាច់ឡើយ ក្នុងកិច្ចការសង្គម។ ងាកមកមើល ពីជីវិតផ្ទាល់ខ្លួន របស់ ចែដាណា វិញ គ្រប់គ្នា នឹងរឹតតែភ្ញាក់ផ្អើល ថែមទៀត ព្រោះរូបគាត់ចូលចិត្ត ធ្វើខ្លួនយ៉ាងសាមញ្ញបំផុត ដោយមានពេលខ្លះជិះឡានលំហែកាយ ហូបអាហារតាមផ្លូវក៏មានដែរ។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ គេឃើញ ចែដាណា បានទៅដល់ខេត្តមណ្ឌលគិរី ដោយដាក់ប៉ុន្មានប៉ុស្តិ៍ រំលេចទៅដោយទេសភាព នៅទីនោះ ពិតជាស្រស់ស្អាត ទាក់ភ្នែកខ្លាំងណាស់។ លោកស្រី បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “លំហែកាយ មណ្ឌលគីរីដួងចិត្ត”។ លុះមកដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ហ្វេនៗ ភ្ញាក់ព្រឺត ក្រោយឃើញ ចែដាណា បង្ហាញដីមួយកន្លែង ក្នុងខេត្តមណ្ឌលគិរីនេះ ដែលទើបទិញក្តៅៗ សប្បាយចិត្តពេក ចែដាណា ប្រកាសក្តែងៗថា “ដីនេះទិញមិនដល់១ម៉ោងផង តថ្លៃគ្នាអត់ដល់ ៥នាទីទៀត ឥឡូវផ្តិតមេដៃហើយទៀត បើខ្ញុំសង់ resort នៅទីនេះហើយ ខ្ញុំនឹង free ជូនបងប្អូនទំាងអស់គ្នា នាំគ្នាមកថតលេង “។ មួយវិញទៀត បើមើលពីលើដី ចែដាណា ចុះទៅក្រោម ឃើញផ្លូវ និងរំលេចទៅដោយទេសភាពស្អាតទាក់ភ្នែកខ្លាំងណាស់ អមទៅដោយខ្យល់អាកាសបរិសុទ្ធ…
អានបន្តDay: November 23, 2021
ស្រណោះសំដីណាស់ លោកអើយ ! កាលនៅរស់ ម៉េងជូ ធ្លាប់ប្រាប់ថា ពេលប្រឡងជាប់ បាក់ឌុប នៅខែ12 ខាងមុខនេះ មានក្តីប្រាថ្នាដ៏ធំមួយ គឺចង់…(មានវីដេអូ)
មហាជនមិនតិចនាក់ទេ ពិតជាបានជ្រាបច្បាស់ជាក់ជាមិនខាន នូវរឿងផ្ទុះកក្រើក ដ៏សាហាវមួយ ដោយ កញ្ញា ឌីម អេងជូ ជាសិស្សថ្នាក់ទី១២ ត្រូវបានជន ល្មើសចាប់ រំលោភ និងសម្លាប់ នៅវេលា ម៉ោង៥ល្ងាច នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅភូមិ១១ ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម។ ចំណែក នារសៀល ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ជនដៃដល់ ត្រូវបានកម្លាំងនគរបាល ជំនាញ ចាប់ខ្លួន បានហើយ ដោយ ជនដៃដល់ មានឈ្មោះ ម៉ាប់ កំសត់ អាយុ១៦ ឆ្នាំ។ ហ្វេសប៊ុកឈ្មោះ “សំណាង សម័យតេជោ ស្រលាញ់សន្តិភាព” បានបញ្ជាក់ប្រាប់ថា “22-11-2021 វេលាម៉ោង 2:15 pm ក្រុមការងារ សហការ ជាមួយ បងប្អូន ប្រជាការពារភូមិ សហគ្រាន់ ភូមិប៉ាង បុសថ្លាន់ លោកមេភូមិ១១ និង ជំនាញ បានចុះចាប់បាន ឃាតករ ចាប់រំលោភ សម្លាប់ ក្មេងស្រី (ឌីម អេងជូ) កាលពីល្ងាច ថ្ងៃទី 20-11-2021″។ កាន់តែស្រណោះបំផុតនោះ កាលនៅរស់ ម៉េងជូ ធ្លាប់ប្រាប់ថា ពេលប្រឡងជាប់ បាក់ឌុប នៅខែ 12 ខែមុខនេះ មានក្តីប្រាថ្នាដ៏ធំមួយ គឺចង់ចូលរៀនពេទ្យ។ ក្នុងនោះ…
អានបន្តសមគ្នាណាស់ ! អីយ៉ា ស្ងាត់ៗ Love Riya និងលោក គីមហៀង នាំគ្នាតែងខ្លួនប៉ុន្មានឈុតនេះ ស្រស់ស្អាតប្លែកដល់ហើយ, ចាប់អារម្មណ៍ត្រង់នេះពេក ហ្វេនៗ ចូល comment ព្រាតថា…(មានវីដេអូ)
កាលពីកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើល ម្តងទៀត ក្រោយឃើញ ប្រូសូនី បានចេញវីដេអូ live ដោយនិយាយពីចរឹតរបស់ Love Riya ទំាងអារម្មណ៍ខឹងយ៉ាងខ្លាំង ស្ទើរតែមិនគួរឲ្យជឿ និងនឹកស្មានដល់ ព្រោះកន្លងមក ធ្លាប់តែឃើញ អ្នកទំាងពីរផ្អែមល្ហែម និងស្និតស្នាលជាមួយគ្នា។ ដោយមិនយូរប៉ុន្មាន Love Riya ក៏បានឃើញ ការ Live របស់ ប្រូសូនី ដោយទ្រាំលែងបាន Love Riya ក៏ចេញមុខ Live ថា តបវិញផងដែរ ហើយក្រោយមកទៀត អ្នកទំាងពីរក៏បានសម្រេចចិត្តដើរចេញរៀងខ្លួន ទំនងប្រហែលជាផ្តាច់ទំនាក់ទំនងស្នេហាជាមួយគ្នាត្រឹមនេះហើយ។ លុះមកដល់ពេល ថ្មីៗនេះ Love Riya មានទំនាក់ទំនងស្នេហាថ្មីហើយ ជាមួយបុរសសង្ហាម្នាក់ ឈ្មោះ ហេង គីមហៀង ហៅជា ហើយអ្នកទំាងពីរតែងតែនាំ ទែនទែន ដើរលេងតាមទីកន្លែងជិតឆ្ងាយជាញឹកញាប់ ថែមទំាងបង្ហាញភាពផ្អែមល្ហែម ស្និតស្នាល មើលទៅពិតជាមានសុភមង្គល និងកក់ក្តៅខ្លាំងណាស់។ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ Love Riya បានធ្វើឲ្យគ្រប់គ្នាផ្ទុះការភ្ញាក់ផ្អើលសារជាថ្មី ដោយបានស្លៀកសំលៀកបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាតបំផុត ជាមួយ បងប៉ូលិស មើលទៅស្អាតទាក់ភ្នែក និងសមគ្នាខ្លាំងណាស់។ ឃើញភ្លាម ហ្វេនៗ នាំគ្នាសរសើរបែបនេះថា ៖ ច្រណែនគូ មីណាស់, ក្ដីសុខណាស់មីង, អូនពាក់ឈុតហ្នឹង ស្អាតណាស់អូន, បងយ៉ាសមគ្នាណាស់, ជូនពរអោយបងស្រី ស្រលាញ់គ្នាដល់ចាស់, ថ្ងៃហ្នឹងបងយ៉ាស្អាតខ្លាំងណាស់បង, ខាងប្រុសសុភាពណាស់, រំភើបម៉្លេះអូន មែនមិនធ្លាប់មានប្ដីណា។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត…
អានបន្តកូនល្អ ហើយឆ្លាត ! ក្រោយឃើញរូបមួយសន្លឹកនេះ ធ្វើឲ្យ ខេមរៈ សិរីមន្ត និងភរិយា ទប់ចិត្តលែងជាប់ហើយ ក៏ទំលាយអារម្មណ៍រៀងខ្លួន បែបនេះថា…
ហ្វេនៗ ក៏ដូចជាពុកម៉ែបងប្អូនភាគច្រើន ច្បាស់ជាស្គាល់ ជាក់ជាមិនខាន លោក ខេមរៈ សិរីមន្ត នោះ ដែលជា តារាចម្រៀង ដ៏ល្បីឈ្មោះ បោះសម្លេងខ្លាំងម្នាក់ ប្រចាំផលិតកម្ម រស្មីហង្សមាស ហើយមានបទចម្រៀងមិនតិចទេ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ខ្លួនមកទល់ពេលនេះ។ បច្ចុប្បន្នតារាប្រុសរូបនេះ កំពុងសាងក្តីសុខ និងសុភមង្គល ក្នុងគ្រួសារតូចមួយរបស់ខ្លួន ដោយលោក និងភរិយា មានកូន សរុបទំាងអស់ ដល់ទៅ ៣នាក់ឯណោះ ដោយកូនប្រុសច្បង មានឈ្មោះ ខេមរៈ មន្តស្នេហ៍ កូនស្រីទី២ មានឈ្មោះ ខេមរៈ ស្រ្តី និងកូនស្រីពៅ មានឈ្មោះ ថុន ខេមរៈមន្តរាជិនី ។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ លោក ខេមរៈ សិរីមន្ត បានបង្ហោះរូបភាព ដ៏គួរឲ្យចាប់អារម្មណ៍ មួយសន្លឹក ពីសកម្មភាព កូនប្រុស របស់ខ្លួន កំពុងពាក់ស្បែកជើងឲ្យម៉ាក់ៗគេ ដល់ថ្នាក់ លោកទំលាយពាក្យមួយឃ្លា បែបនេះថា “ជំនួសលោកប៉ាបានបណ្តើរៗហើយ”។ ភរិយាលោក បានស៊ែរផុសមួយនេះ រួចប្រាប់បន្ថែមថា “នៅពីតូច អ្នកម៉ាក់ពាក់ស្បែកជើងអោយកូន ឥឡូវដល់ពេលវេលា ដែលកូនត្រូវ ពាក់ស្បែកជើង អោយអ្នកម៉ាក់វិញហើយ”។ ក្រោយឃើញរូបនេះភ្លាម ហ្វេនៗ ក៏មិននៅស្ងៀមដែរ រួចចូល comment ភ្លាមៗថា ៖ ធំឡើងសង្ហាជាងប៉ាទៀត, ឆ្លាតកូន, ចេះណាស់ក្មួយប្រុសឆ្លាត។ ខាងក្រោមនេះ ជារូបភាពក្រុមគ្រួសារលោក ខេមរៈ សិរីមន្ត មើលទៅពិតជាពោរពេញដោយភាព កក់ក្តៅ…
អានបន្តពិតជាអធិកអធមណាស់ មើលឡើងព្រឺសម្បុរ ! ទីបំផុត ទេព បូព្រឹក្ស ទំលាយវីដេអូនេះចេញហើយ រួចប្រាប់ថា “ពិធីក្រុងពាលី និង សំពះគ្រូ ជាកិច្ចមួយ ដែលមានតាំងពីបុព្វបុរសមក ពួកយើង…” (មានវីដេអូ)
កាលពី ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ តារាចម្រៀងដ៏ល្បី ទេព បូព្រឹក្ស បានបញ្ចេញ MV Teaser មួយបទក្រោមចំណងជើងថា ” វីរនារី ” ហើយក៏បានធ្វើឲ្យហ្វេនៗ ក៏ដូចជាមហាជនទូទៅមិនតិចនាក់ទេផ្ទុះការចាប់អារម្មណ៍ ភ្ញាក់ផ្អើល និងកោតសរសើរយ់ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។ គម្រោងធ្វើ វីដេអូចម្រៀង (MV) ដែលតំណាងអោយប្រទេសយើង គឺមានក្នុងចិត្ត របស់ ទេព បូព្រឹក្ស តាំងពី២ឆ្នាំមុន ហើយ MV នេះ ត្រូវបានដំឡើង រយៈពេល២ខែ ជាមួយក្រុមការងារសរុប ១២៦នាក់ និងចំណាយទឹកប្រាក់ អស់រហូតដល់ 600លានរៀល ឯណោះ ។ រឹតតែចាប់អារម្មណ៍ថែមទៀតនោះ នៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ទេព បូព្រឹក្ស បានទំលាយវីដេអូមួយទៀតហើយ រួចប្រាប់ថា “ពិធីក្រុងពាលី និង សំពះគ្រូ ជាកិច្ចមួយ ដែលមានតាំងពីបុព្វបុរសមក ពួកយើងខំប្រឹងញ៉ាំងបញ្ចូល ដោយយកចិត្តទុកដាក់ ក៏ដូចជាការផ្តល់នូវកិត្តិយសចូលរួម ពីលោកគ្រូ អ្នកគ្រូ ជា សាស្រ្តាចារ្យ នៃ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលជាកេរមរតកមនុស្សរស់ ដើម្បីទទួលពរជ័យ និង ណែនាំនូវក្បួនខ្នាត ក៏ដូចជាដំបូន្មាន ។ យើងខ្ញុំ ពិតជា មានមោទកភាពណាស់ ចំពោះបេសកកម្មមួយនេះ ហើយក៏កាន់តែមានមោទកភាពខ្លាំង ថែមទៀត ដែលបងប្អូនរួមគ្នា ផ្តល់តម្លៃ នៃកិច្ចការនេះ វីដេអូចម្រៀង…
អានបន្តមើលមុខម្ចាស់ខួបផង សប្បាយកប់ហ្មង ! កម្មវិធីខួបកំណើត អូនលីណា និងអូនលីសា កូនភ្លោះ នាយក្រឹម ឆ្នាំនេះ មើលទៅតូចតាចមែន តែសប្បាយពេញផ្ទះ ពិសេស ប៉ាៗជូនពរកូនភ្លោះទំាងពីរ ឡើងអេមថា…(មានវីដេអូ)
គ្រប់គ្នាពិតជាដឹងហើយថា នាយ ក្រឹម និង តារាកំប្លែង អ្នកនាង ស្រីលាភ មានកូនភ្លោះស្រី ដ៏គួរឲ្យស្រឡាញ់ មានឈ្មោះ លីណា និង លីសា ហើយកន្លងទៅ ស្រីលាភ ដែលត្រូវជាភរិយា នាយក្រឹម តែងតែបង្ហោះរូបភាព និងវីដេអូ បង្ហាញពីសកម្មភាពកូនភ្លោះស្រី របស់ខ្លួន មិនដែលដាច់ឡើយ។ លុះមកដល់ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ គ្រប់គ្នាមានការចាប់អារម្មណ៍ យ៉ាងខ្លាំង ក្រោយឃើញ នាយ ក្រឹម និងស្រីលាភ បានធ្វើពិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួនបាត់ នៅបុរីអ័រគីដេ មើលទៅពិតជាធំ និងមានម៉ូដស្អាតទាក់ទាញខ្លាំងណាស់។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នាយ ក្រឹម និងស្រីលាភ បានធ្វើកម្មវិធីខួបកំណើតតូចមួយ ឲ្យកូនភ្លោះរបស់ខ្លួន មើលទៅសប្បាយពេញផ្ទះ ជាពិសេស នាយ ក្រឹម ជូនពរ លីណា និងលីសា ឡើងអេមទៀតថា “ថ្ងៃ ២៣ ១១ ២០២១ រីករាយថ្ងៃកំណើត កូនភ្លោះពុក សូមជូនពរកូនពៅទាំង២ របស់ពុក អោយមានសុខភាពល្អ ប្រាជ្ញាឆ្លាតវៀងវៃ និងមានសំណាងល្អពេញ១ជីវិត”។ ឃើញមុខ កូនភ្លោះនាយក្រឹម គួរឲ្យក្នាញ់ពេក ហ្វេនៗ ដាក់ម្នាក់១ម៉ាត់ថា ៖ មើលមុខគេគួរឲ្យស្រឡាញ់ដល់ហើយ, រីករាយថ្ងៃកំណើតព្រះនាងតូចទាំងពីរ ជូនពរមានសុខភាពល្អ ឆ្លាត មានសំណាងល្អក្នុងជីវិត ជាកូនល្អ របស់ពុក និងម៉ែ, ជូនពរសំណាងល្អកូនភ្លោះ, សូមអោយសុខភាពល្អពេញ1ជីវិត។ …
អានបន្តផ្ទុះការចាប់អារម្មណ៍សារជាថ្មី ក្រោយឃើញ កញ្ញា តន់ ចន្ទសីម៉ា ប្រកាសឧបត្ថម្ភ ១០០លាន រៀល ទៅកាន់សិល្បៈបុរាណ រួចឆ្លៀតប្រាប់រឿងភ្ញាក់ផ្អើលមួយទៀត នោះគឺ សីម៉ាទទួលបាន…
ពុកម៉ែបងប្អូន មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កញ្ញា តន់ ចន្ទសីម៉ា នោះ ដែលជាតារាចម្រៀងដែលមានប្រជាប្រិយភាព និងកំពុងល្បីខ្លាំង នៅក្នុងផលិតកម្ម Galaxy Navatra សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់។ បទផ្ទុះល្បីចុងក្រោយរបស់ សីម៉ា គឺបទ “Are You Ok?” ដែលបានចេញផ្សាយ កាលពី ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ហើយគិតត្រឹមត្រឹម ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ បទនេះ មានអ្នកចូលទស្សនា លើ YouTube រហូតដល់ទៅ ជាង 61 លានដង បាត់ទៅហើយ។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ សីម៉ា បានធ្វើឲ្យ អ្នកគាំទ្រ ផ្ទុះការចាប់អារម្មណ៍សារជាថ្មី ក្រោយប្រកាសដំណឹងមួយនេះ ដោយសរសេរប្រាប់ថា “នាងខ្ញុំ តន់ ចន្ទសីម៉ា សូមឧបត្ថម្ភ ១០០លានរៀល ទៅកាន់សិល្បៈបុរាណ ដូចជាល្ខោនខោល ចាប៉ីដងវែង និងសមាគមអ្នកនិពន្ធខ្មែរ ។ល។ តាមរយៈ ប្រធាននាយកដ្ឋាន ភាពយន្ត របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាងខ្ញុំពិតជារំភើប គ្មានអ្វីប្រៀបផ្ទឹមបានឡើយ ព្រោះប៉ុន្មានថ្ងៃនេះ សីម៉ាទទួលបានការផ្សព្វផ្សាយ លើក្រុមហ៊ុនធំៗបី ដោយទទួលបានប្រាក់ឈ្នួល ដែលមិនធ្លាប់ស្រមៃពីមុនមក នាងខ្ញុំ មានតែម្រាមដៃដប់ អរគុណពុកម៉ែ បងប្អូន ទាំងអស់គ្នា សម្រាប់ភាពជោគជ័យ ដ៏ធំមួយនេះ ក្នុងជីវិតខ្ញុំ បើគ្មានការគាំទ្រ…
អានបន្ត