ពុកម៉ែបងប្អូន ប្រជាពលរដ្ឋខ្មែរ មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជា ម្ចាស់មុខជំនួញ ជាច្រើន ដែលកំពុងទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ពីសំណាក់ អតិថិជន របស់ ខ្លួន។ ក្រៅពីមុខជំនួញ ចែដាណា ជាមនុស្សចិត្តធម៌ ដោយតែងតែ ជួយឧបត្ថម្ភ អ្នកខ្វះខាត និងអ្នកត្រូវការ ចាំបាច់ មិនដែលដាច់ឡើយ នេះកើតចេញពី សេចក្តីអាណិត និងស្រឡាញ់ពិតៗ មិនមែនជា ការសម្តែងឡើយ។ មួយវិញទៀត បើងាកមកមើលពីជីវិត ផ្ទាល់ខ្លួន របស់លោកស្រីវិញ គ្រប់គ្នាអាចនឹងភ្ញាក់ ព្រោះ ថៅកែហាងពេជ្រ រូបនេះ ចូលចិត្តប្រើជីវិតសាមញ្ញ ខ្លាំងណាស់ ជាក់ស្តែងពេលខ្លះ លោកស្រី អង្គុយញុំាអាហារតាមផ្លូវក៏មាន។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ គេឃើញ លោកស្រី ទ្រី ដាណា បានឆ្លៀតពេលវេលាដ៏មានតម្លៃខ្លួន ទៅលំហែកាយ ក្នុងឈុតសំលៀកបំពាក់យ៉ាងស្រស់ស្អាត រួចភ្ជាប់សារមួយឃ្លា ដ៏គួរឲ្យចាប់អារម្មណ៍ទៀតថា “ហត់ហើយ ចំណាយពេលសម្រាប់ខ្លួនឯងខ្លះ”។ ក្រោយឃើញបែបនេះ ហ្វេនៗ មិនតិចនាក់ទេ បានចូល comment ថា ៖ ស្រស់ស្រាយ ម្ល៉េះទេ, មើលទៅទំនងឆ្ងាញ់ណាស់, នៅណាវិញចែ ទេសភាពស្អាត អ្នកអង្គុយក៏ស្អាត, រកក្ដីសុខអោយខ្លួនឯងខ្លះចែ, មែនហើយចែ ត្រូវរកក្តីសុខ អោយខ្លួនឯងផង។ តោះ ដើម្បីជ្រាប កាន់តែច្បាស់ បន្ថែមទៀត សូមមើលរូបភាពស្អាតៗ…
អានបន្តDay: November 29, 2021
ទាំងសម្លៀកបំពាក់ និងអ្នកស្លៀក ស្អាតទាំងព្រម ! ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ តារាចម្រៀង ទៀងមុំ សុធាវី ស្លៀកសម្លៀកបំពាក់ខ្មែរ មួយឈុតនេះ ដល់ថ្នាក់ ម្នាក់ៗ ចូល comment ត្រង់ៗថា…(មានរូបភាពច្រើន)
ពុកម៉ែបងប្អូន និងហ្វេនៗ មិនតិចនាក់ទេ ពិតជាមិនមើលរំលងឡើយ នូវតារាចម្រៀងស្រី រូបស្រស់ សម្លេងស្រទន់ គឺ ទៀងមុំ សុធាវី នោះ។ រាល់បទចម្រៀងជាច្រើន របស់ តារាស្រីរូបនេះ នៅតែបំពេរអារម្មណ៍អ្នកស្តាប់ដដែលមកទល់ពេលនេះ ជាពិសេសទាក់ទងបទមនោសញ្ចេតនាតែម្តង។ ចំណែកកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើនផ្ទុះការចាប់អារម្មណ៍ និងពេញចិត្តយ៉ាងខ្លាំង ក្រោយឃើញ សុធាវី បង្ហោះរូបភាពប៉ុន្មានសន្លឹក ក្នុងឈុតសម្លៀកបំពាក់យ៉ាងទាក់ទាញបំផុត។ ទៀងមុំ សុធាវី បានភ្ជាប់សារខ្លីមួយថា “ស្រស់ស្អាតទេបងប្អូន? ស្រលាញ់សំលៀកបំពាក់ខ្មែរយើងណាស់”។ ឃើញភ្លាម គ្រប់គ្នាចូល comment ព្រាតថា ៖ ស្រស់ស្អាតណាស់ idol, ឈុតស្អាតណាស់, ស្អាតខ្លាំងណាស់អូន, ពេញចិត្តហ្នឹង សម្លៀកបំពាក់របស់បង ខ្ញុំចិញ្ចឹមចិត្តចង់ស្លៀកពាក់បុរាណ ជាក្តីស្រម៉ៃ, ពិតជាស្រស់ស្អាតណាស់ ទាំងសម្លៀកបំពាក់ និងអ្នកស្លៀក គឺស្អាតទាំងព្រម, សំលៀកបំពាក់ រក្សាប្រពៃណីជាតិបានល្អ, សំលៀកបំពាក់ប្រពៃណីខ្មែរយើងស្អាតណាស់អ្នកស្លៀកកស្រស់ស្អាត, ស្រស់ស្អាតដាច់គេ ស៊ីសអើយ, ស្អាតណាស់ ឈុតស័ក្ដិសមហ្នឹងរាងគាត់ណាស់ ស្អាតពិត ៗ។ ព្រមទំាងនៅមានការលើកឡើងជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីកុំឲ្យរងចាំយូរ សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្តសាមញ្ញមែន តែកក់ក្តៅណាស់ ! អីយ៉ា ចំខួបអាពាហ៍ពិពាហ៍ ២ ឆ្នាំ លោក ប៉ែន ចំរុង ធ្វើកម្មវិធីតូចមួយ ជាមួយ ភរិយា និងអូនប៊ែល រួចពោលពាក្យបែបនេះ ទៅកាន់ភរិយាថា…(មានវីដេអូ)
លោក ប៉ែន ចំរុង គឺជា តារាសម្តែង និង ពិធីករដ៏ល្បីឈ្មោះម្នាក់ ដែលហ្វេនៗ ក៏ដូចជាមហាជនទូទៅ ភាគច្រើន មិនដែលមើលរំលងឡើយ ជាមួយពាក្យសំដីចាក់ទឹកមិនលិច លាយឡំជាមួយរូបសម្រស់ស្រស់សង្ហា។ បច្ចុប្បន្ន ចំរុង សាងក្តីសុខជាមួយ ភរិយា និងកូនស្រីសំណព្វ ដ៏គួរឲ្យស្រឡាញ់ម្នាក់ទៀត ឈ្មោះ ប៊ែល (Bell) ពោរពេញដោយភាពកក់ក្តៅ និងមានសុភមង្គលខ្លាំងណាស់។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ គេឃើញ លោក បានបង្ហោះសារ និងរូបស្អាតៗប៉ុន្មានសន្លឹក ក្នុងថ្ងៃដ៏ពិសេសរបស់ខ្លួន រួចពោលពាក្យទៅកាន់ភរិយា បែបនេះថា “រីករាយ ខួបអាពាហ៍ពិពាហ៍២ឆ្នាំរបស់យើង ពីសង្សារ ក្លាយភរិយា ពីភរិយាក្លាយជាម្តាយ ដ៏កក់ក្តៅរបស់កូន ហត់នឿយក្តៅរងាក៏អូនស៊ូទ្រាំ ដើម្បីគ្រួសារយើង អរគុណសំរាប់អារម្មណ៍គ្រប់គ្រាន់មួយនេះ ប្រពន្ធសម្លាញ់ ហ៊ុន ម៉ាណេ”។ ភរិយាលោក ក៏បានបង្ហោះរូបភាព និងវីដេអូ ពីកម្មវិធីតូចមួយធ្វើជាលក្ខណៈគ្រួសារ រួចទំលាយអារម្មណ៍ចេញមកថា “សាមញ្ញ តែក្ដីសុខខ្លាំង ឆ្នាំនេះអត់បានទៅណាទេ (គ្រុនឈីក ប្រាំថ្ងៃ ទើបគ្រាន់តិច) ផ្លុំទៀនលក្ខណៈគ្រួសារ តូចនៅផ្ទះ កែវភ្នែក និងបេះដូង ប៉ែន ចំរុងចំរុង បេឡាជុតិម៉ា ២៨ ១១ ២១ ខួបអាពាហ៍ពិពាហ៍ ២ឆ្នាំ”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្តចុមយក្ស ប្លែកសាហាវហ្មង ! ហ្វេនៗ ឡើងភ្ញាក់ ក្រោយឃើញ គង់ ចាន់ស្រីមុំ និងស្វាមី នាំគ្នាតែងខ្លួន ដូចក្នុងជំនាន់ឆ្នាំ1990 អ៊ីចឹង, មើលរួច គ្រប់គ្នានឹកឃើញ…(មានរូបភាពច្រើន)
ពុកម៉ែបងប្អូនមិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង គង់ ចាន់ស្រីមុំ នោះ ដែលជាតារាសម្តែងស្រី ដែលមានរូបសម្រស់ ស្រស់ស្អាតម្នាក់ នៅតែទទួលបានការគាំទ្រ យ៉ាងខ្លាំងដដែល ពីសំណាក់ទស្សនិកជនទូទៅ ក៏ដូចជាហ្វេនៗរបស់ខ្លួន។ ងាកមកមើល ពីជីវិតផ្ទាល់ខ្លួន របស់តារាស្រីរូបនេះម្តង គ្រប់គ្នានឹងរឹតតែភ្ញាក់ ដោយសារតែឃើញ ស្រីមុំ និងស្វាមី នៅតែរក្សាបាននូវភាពផ្អែមល្ហែម ដាក់គ្នា ដដែលហាក់ដូចនៅវ័យកំលោះក្រមុំអ៊ីចឹង បើទោះ អ្នកទំាងពីរ មានកូនស្រីម្នាក់រួចហើយ ក៏ដោយ។ ជាពិសេសថែមទៀតនោះ ស្រីមុំ តែងតែធ្វើខ្លួនប្លែកៗ និងបង្ហោះជូនមហាជនទូទៅ មិនដែលរំលងឡើយ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន។ ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ គេឃើញ គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពជាច្រើនសន្លឹកទៀតហើយ ដោយតុបតែងខ្លួនយ៉ាងប្លែកក្នុងឈុតកូនកំលោះ កូនក្រមុំ ដូចក្នុងជំនាន់ឆ្នាំ ១៩៩០ អ៊ីចឹង រួចភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ថ្ងៃនេះ ជាថ្ងៃមង្គលយើងណាឯង តោះ ញញឹមអោយស្រស់ៗ មកប៉ិ Kem seyhaha គ្រាន់តែឃើញរូបនេះ អ្នកនឹកដល់ឆ្នាំណា ហើយនឹកឃើញដល់អ្នកណាជាងគេ”។ ឃើញបែបនេះ អ្នកគាំទ្រ ចូល comment ព្រាតថា ៖ សុំសរសើរហ្មង ប៉ិនរកនឹកណាស់, ចេះនឹកឃើញ, សមណាស់, ដូចណាស់បងអើយ ដូចជំនាន់ដើមអ៊ីចឹង នឹកឃើញ ការម៉ាកខ្ញុំ, ឃើញរូបនេះនឹកឃើញម៉ាក់ និងអ៊ី, ប្លែកសាហាវណាស់ម៉ែ ដូចនារីឆ្នាំ 1990, នៅស្តាយបើកទ្វារចេញពីឡានមួយទៀតចែ, នឹកដល់សម័យកាលរើសកំប៉ុងស្រាបៀតាមរោងការ, នឹកឃើញម៉ែពុកណាស់ កាលថតការអំឡុងឆ្នាំ…
អានបន្តនិយាយមែនឲ្យតែមើល MV ហ្នឹងម្តងណា ដឹងតែព្រឺសម្បុរហ្មង ! ទីបំផុតស្គាល់ អ្នកច្នៃម៉ូតសំលៀកបំពាក់ឲ្យ ទេព បូព្រឹក្ស ហើយ ក្នុងបទ “វីរនារី” ម្នាក់នោះគឺ…(មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីយប់វេលាម៉ោង 7 នាថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ វីដេអូចម្រៀង បទ “វីរនារី Top of the lady” របស់តារាចម្រៀង ទេព បូព្រឹក្ស ដែលចំណាយអស់ថវិកាអស់ 600លានរៀល ជាមួយក្រុមការងារសរុប ១២៦នាក់ បានចេញផ្លូវការហើយ។ បទចម្រៀងមួយនេះ ពិតជាឡូយខ្លាំងណាស់ ដែលពោរពេញទៅដោយអត្ថន័យ និងអោយតម្លៃទៅលើស្រ្តី ព្រមទំាងបង្ហាញពីវប្បធម៌ ដ៏អស្ចារ្យ របស់ខ្មែរយើង ធ្វើឲ្យគ្រប់គ្នាមើលរួច សរសើរមិនដាច់ពីមាត់ ហើយក៏មានអ្នកខ្លះទៀត មើលឡើងព្រឺសម្បុរតែម្តង។ មួយវិញទៀត គេឃើញ អ្នកសិល្បៈ អ្នកគាំទ្រ និងពុកម៉ែបងប្អូនជាច្រើន បានទៅចូលរួម ក្នុងកម្មវិធីសម្ពោធ វីដេអូចម្រៀង (MV) បទនេះ លេចមុខសុទ្ធតែបុគ្គល និងតារាល្បីៗមកចូលរួមក្នុងកម្មវិធីនេះប្រកបដោយក្តីរំភើប និងកោតសរសើរ ចំពោះ ទេព បូព្រឹក្ស និងក្រុមការងារ ដែលបានចំណាយកំលាំង ពេលវេលា ធ្វើឲ្យចេញបទដ៏អស្ចារ្យមួយនេះ។ ក្នុងនោះមានអ្នកខ្លះពិតជាចង់ដឹងថា អ្នកណា ជាអ្នកច្នៃម៉ូត សំលៀកបំពាក់ឲ្យ ទេព បូព្រឹក្ស ក្នុងបទ “វីរនារី” នេះ។ នៅទីបំផុតដឹងហើយ ដោយហ្វេសប៊ុកមួយឈ្មោះ “EM RIEM Artist/ឯម រៀម” បានប្រាប់ឲ្យដឹងថា “ឯម រៀម ឆ្នៃម៉ូតក្នុង MV #វីរនារី #topofthelady នៃ Queen ទេព បូព្រឹក្ស សូមជួយ Share ម្នាក់១ ជាការលើកទឹកចិត្ត សម្រាប់ពួកយើងជាសិល្បះករ”។…
អានបន្តរំជួលចិត្ត ! ក្រោយទទួលដំណឹងសោកសៅនេះភ្លាម ធ្វើឲ្យ ព្រះនាងតូច បានសម្តែងពីព្រះទ័យបែបនេះថា “ខ្ញុំម្ចាស់…” (មានរូបភាពច្រើន)
ម្សិលម៉ិញនេះ នាថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ បើយោងតាមរយៈហ្វេសប៊ុកផ្លូវការមួយឈ្មោះ “Royal du Cambodge” បានបង្ហោះសារដ៏សោកសៅមួយថា “សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្រ្តី អតីតព្រះប្រធានរដ្ឋសភាជាតិ និងជាព្រះប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។ ព្រះអង្គ ព្រះប្រសូត នៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ។”។ ក្រោយទទួលដំណឹងនេះភ្លាម ធ្វើឲ្យ ព្រះនាងតូច នរោត្តម ជេនណា សម្តែងពីព្រះទ័យ ថា “ខ្ញុំម្ចាស់ ស្លុតរន្ធត់ រំជួលចិត្តជាពន់ពេក ចំពោះការយាងសោយព្រះទិវង្គតរបស់សម្តេចតាក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានឧត្តក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នាវេលាម៉ោង ៩:៤០នាទីព្រឹក ត្រូវនឹងម៉ោង ៣:៤០នាទីរសៀលម៉ោងនៅភ្នំពេញ ក្នុងព្រះជន្ម៧៧ព្រះវស្សានៅប្រទេសបារាំង ក្នុងពេលដែលព្រះអង្គកំពុងគង់ប្រថាប់ព្យាបាលព្រះរោគ។ ខ្ញុំម្ចាស់ និងសមាជិកសមាជិកា…
អានបន្ត