ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជា មហាជនទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ល្អហួស នោះ មានឈ្មោះពិត សុខ គីមហ័ង ហើយក៏ជាក្មេងស្រីម្នាក់ មានរូបរាង និងសម្រស់ ស្រស់ស្អាត គួឲ្យគយគន់ខ្លាំងណាស់ និងត្រូវជា កូនបង្កើត របស់ តារាសម្តែង ដេននី ក្វាន់ ផងដែរ ។ ក្រៅពីមានមុខមាត់ រូបរាង និងសម្រស់ដ៏ស្រស់សោភាព ពីធម្មជាតិ ល្អហួស ថែមទំាងមានទឹកដមសំនៀងពីរោះ ទៀតផង ដោយធ្លាប់បានបកស្រាយចម្រៀងជាច្រើនបទ ជាញឹកញាប់ ដើម្បីបម្រើអារម្មណ៍អ្នកស្តាប់នាពេលកន្លងទៅ។ រឹតតែពិសេសថែមទៀតនោះ ល្អហួស អាចនិយាយបានដល់ទៅ 3ភាសាឯណោះ « ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាថៃ » ហើយនិង អាចរាំរបាំខ្មែរ បាន7របាំ យ៉ាងស្ទាត់ជំនាញថែមទៀតផង។ មិនទាន់អស់ទេ កាន់តែភ្ញាក់ផ្អើល និងចាប់អារម្មណ៍បំផុតនោះ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ គេឃើញហ្វេសប៊ុកមួយឈ្មោះ “Kim San Officiall កូនកាត់បីសាសន៍” បានបង្ហោះវីដេអូមួយ រួចប្រាប់ថា “ចូលហាត់ថ្ងៃដំបូង ជាមួយ និងគ្រូ ដែលមានជំនាញ និងមានបទពិសោធន៍ Oliva Kong បង្វឹកគ្រាប់ពេជ្រ មួយដុំនេះ អោយកាន់តែខ្លាំង”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រោយឃើញ កូនស្រី ខ្ពស់ជាងខ្លួន ធ្វើឲ្យ តារាស្រី ដេននី ក្វាន់ ពោលពាក្យបែបនេះចេញមកថា…
អានបន្តDay: November 30, 2021
អីយ៉ា មេឃកំពុងធ្លាក់ភ្លៀងស្រិចៗផង ស្រាប់តែ ព្រាប សុវត្ថិ ទំលាយរូបប៉ុន្មានសន្លឹកនេះ រួចឆ្លៀតពោលពាក្យឡើងអេមទៀតថា “ដល់ថ្ងៃដល់ខែស្រែស្រូវទុំ បងហើយ និងមុំ…”
ហ្វេនៗ ក៏ដូចជា មហាជនមិនតិចនាក់ទេ ច្បាស់ជាស្គាល់ ជាក់ជាមិនខាន កំពូលតារាចម្រៀង ព្រាប សុវត្ថិ នោះ ដោយបច្ចុប្បន្នកំពុងជ្រកក្រោម ផលិតកម្ម Galaxy Navatra ហើយភាពល្បីល្បាញរបស់លោក មានទំាងនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសផងដែរ។ លោកត្រូវបានគេចាត់ទុកជា «តារាចម្រៀងលំដាប់ពិភពលោក» ថែមទៀតផង ព្រោះលោកធ្លាប់ត្រូវបានអញ្ជើញ ចូលរួមកម្មវិធី ប្រគំតន្រ្តី តំណាងប្រទេសកម្ពុជាច្រើនលើក កាលពីពេលកន្លងទៅ នៅក្រៅប្រទេស។ លោក ព្រាប សុវត្ថិ និងភរិយា មានកូនប្រុស ធំៗអស់ហើយ ដល់ទៅ៣នាក់ឯណោះ ដែលមានដូចជា សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវឌ្ឍ ។ លោក ព្រាប សុវត្ថិ បានរៀបការជាមួយភរិយាឈ្មោះ ឡុង ស្រីមុំ ក្នុងឆ្នាំ ១៩៩៧ នៅភ្នំពេញ។ ជាញឹកញាប់ខ្លាំងណាស់ លោកតែងតែចូលផ្ទះបាយ ធ្វើម្ហូបឲ្យភរិយាញុំា មើលទៅប៉ិនប្រសប់ និងពូកែខ្លាំងណាស់។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ ខណៈពេលមេឃកំពុងធ្លាក់ភ្លៀងស្រិចៗ គេឃើញលោក ព្រាប សុវត្ថិ បានបង្ហោះរូបភាពដ៏ផ្អែមល្ហែមប៉ុន្មានសន្លឹកជាមួយភរិយា រួចពោលពាក្យឡើងអេមថា “ដល់ថ្ងៃដល់ខែស្រែស្រូវទុំ បងហើយ និងមុំ មកច្រូតស្រូវជាមួយគ្នា”។ ឃើញបែបនេះ ហ្វេនៗ ចូល comment ព្រាតថា ៖ អាយដលចេះច្រូតទៀត, សន្យាស្រុកស្រែ, ស្វីតដល់ហើយប្អូន, អាយដលរបស់ខ្ញុំ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព…
អានបន្តអីយ៉ា ស្ងាត់ៗ ម៉ែរួយ ដាក់១ប៉ុស្តិ៍មុខផ្ទះស្អាតណាស់ រួចឆ្លៀតពោលពាក្យមួយឃ្លាថា “កុំអោយអ្នកដទៃមកទាយជីវិតរបស់អ្នក ចូរអ្នក…”
សូមបញ្ជាក់ឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ លោកជំទាវ ឧញ៉ា ស្រី ណារួម ហៅ ម៉ែរួយ បានសម្រេចចិត្ត ចូលរោងការតាមប្រពៃណីខ្មែរហើយ ជាមួយបុរសខ្ពស់សង្ហាម្នាក់ មានឈ្មោះ តារា សុខនៅ មើលទៅ អ្នកទំាងពីរ ពិតជាសមគ្នាខ្លាំងណាស់ ពិសេសបានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នាថ្ងៃដ៏ពិសេសនេះ ម៉ែរួយ បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ប្លែកខ្លាំង គួរឲ្យគយគន់ខ្លាំងណាស់ ខុសរាល់ដង មើលសឹងមិនស្គាល់ រំលេចទៅដោយ ឈុតកូនក្រមុំ។ មិនត្រឹមតែប៉ុណ្ណោះទេ ក៏មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសទំាងសងខាងប្រកបដោយក្តីសប្បាយរីករាយ ស្និតស្នាល ដូចក្រុមគ្រួសារតែមួយអ៊ីចឹង។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ ម៉ែរួយ បានបង្ហោះរូបភាពមួយសន្លឹក ថតជាមួយស្វាមី រួចឆ្លៀតពោលពាក្យមួយឃ្លាទៀត ពិតជាគួរឲ្យចាប់អារម្មណ៍ដោយសរសេរថា “កុំអោយអ្នកដទៃមកទាយជីវិតរបស់អ្នក ចូរអ្នកធ្វើជាកម្មសិទ្ធនៃជីវិតមួយនេះអាក្រក់រឺល្អរើដដោយខ្លួនអ្នកផ្ទាល់ សុំពាក្យបីម៉ាត់សំរាប់រូបមួយនេះ #ធ្វើថ្ងៃនេះអោយល្អបំផុត #ភាពមិនទៀងទាត់គឺរឿងដែលទៀងទាត់បំផុត”។ អានចប់គ្រប់គ្នាចូល comment ម្នាក់មួយម៉ាត់ថា ៖ ខ្ញុំគាំទ្រ, ខេបសិនពេញបេះដូងហ្មង ម៉ែ, ស្នាមញញឹមមានតែការពេញចិត្ត. ក្តីសុខ, សែនស្រលាញ់, បេះដូងស្មោះ រត់រកស្នេហ៍ពិតម៉ែ, និយាយត្រូវចិត្តណាស់ នេះជាពាក្យដែលខ្ញុំប្រើសំរាប់ខ្លួនឯងរាល់ថ្ងៃ។ នៅមានការលើកឡើងជិត១ពាន់ទៀត ដែលសុទ្ធតែបង្ហាញពីការគាំទ្រចំពោះ សារខ្លី និងមានន័យ របស់ ម៉ែរួយ មួយឃ្លានេះ។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្តកាន់តែកក្រើកហើយ ! បទ “វីរនារី” របស់ ទេព បូព្រឹក្ស បានអង្រួនបេះដូង ភរិយាអភិបាលខេត្តសៀមរាប ដល់ថ្នាក់ ដាច់ចិត្ត និយាយត្រង់ៗថា “ខ្ញុំពេញចិត្តឈុតមួយ ដោយតួអង្គមួយនេះបាន បង្ហាញ និងតំណាងអោយស្រ្តី ជាកំពូលបញ្ញាញ្ញាណ និងភាពអង់អាចក្លាហាន មុះមុត ប្រៀបបីដូចជាតួអង្គ…” (មានវីដេអូ)
កាលពីយប់វេលាម៉ោង 7 នាថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ វីដេអូចម្រៀង បទ “វីរនារី Top of the lady” របស់តារាចម្រៀង ទេព បូព្រឹក្ស ដែលចំណាយអស់ថវិកាអស់ 600លានរៀល ជាមួយក្រុមការងារសរុប ១២៦នាក់ បានចេញផ្លូវការហើយ។ បទចម្រៀងមួយនេះ ពិតជាឡូយខ្លាំងណាស់ ដែលពោរពេញទៅដោយអត្ថន័យ និងអោយតម្លៃទៅលើស្រ្តី ព្រមទំាងបង្ហាញពីវប្បធម៌ ដ៏អស្ចារ្យ របស់ខ្មែរយើង ធ្វើឲ្យគ្រប់គ្នាមើលរួច សរសើរមិនដាច់ពីមាត់ ហើយក៏មានអ្នកខ្លះទៀត មើលឡើងព្រឺសម្បុរតែម្តង។ គិតត្រឹមព្រឹក ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ បទ “វីរនារី” បានអ្នកចូលទស្សនានៅលើ ហ្វេសប៊ុក របស់ ទេព បូព្រឹក្ស ជាង ២លាន ៣ សែន ដងបាត់ទៅហើយ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។ គួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ បទនេះ ក៏បានអង្រួនបេះដូង ភរិយាអភិបាលខេត្តសៀមរាបផងដែរ ដល់ថ្នាក់ ដាច់ចិត្តនិយាយត្រង់ៗថា “បទចំរៀងមួយបទនេះ ពិតជាដុសខាត់ គំនិតក្មេងជំនាន់ក្រោយ និងគាស់រំលឹកនូវសម្បតិ្ត វប្បធម៌ អារ្យធម៌ សិល្បៈខ្មែរ អត្ថន័យក្នុងបទមួយនេះ បានបង្ហាញទៅកាន់ ពិភពលោកសារជាថ្មីម្តងទៀត ខ្ញុំសុំកោតសរសើរ ចំពោះការខិតខំនិពន្ធ និងការដឹកនាំសម្តែង របស់តួអង្គនិមួយៗ ជាពិសេស ការគ្រោងឈុត សំលៀកបំពាក់របស់ខ្មែរយើង ត្រឡប់មកវិញ ខ្ញុំពេញចិត្តឈុតមួយ ដោយតួអង្គមួយនេះបាន បង្ហាញ និងតំណាងអោយស្រ្តី ជាកំពូលបញ្ញាញ្ញាណ និងភាពអង់អាចក្លាហាន មុះមុត…
អានបន្តកប់ទៀតបាត់ ! អីយ៉ា អ្នកនាង គង់ ចាន់ស្រីមុំ បញ្ចេញមួយឈុតទៀតហើយ រួចប្រាប់ពីស្តាយ៍នេះថា “ស្តាយ៍ដែលមិនអាចចោលបានជំនាន់ 90s បើអត់ស្តាយ៍ហ្នឹងគឺ…” (មានរូបភាពច្រើន)
សូមបញ្ជាក់ឡើងវិញបន្តិចផងដែរថា អ្នកនាង គង់ ចាន់ស្រីមុំ គឺជាតារាសម្តែងស្រី ដែលមានរូបសម្រស់ ស្រស់ស្អាត និងល្បីឈ្មោះខ្លាំងម្នាក់ នៅតែទទួលបានការគាំទ្រ យ៉ាងខ្លាំងដដែល ពីសំណាក់ទស្សនិកជនទូទៅ ក៏ដូចជាហ្វេនៗរបស់ខ្លួន។ មួយវិញទៀត ងាកមកមើល ពីជីវិតផ្ទាល់ខ្លួន របស់តារាស្រីរូបនេះម្តង គ្រប់គ្នានឹងរឹតតែចាប់អារម្មណ៍ថែមទៀត ដោយសារតែឃើញ ស្រីមុំ និងស្វាមី នៅតែរក្សាបាននូវភាពផ្អែមល្ហែម ដាក់គ្នា ដដែលហាក់ដូចនៅវ័យកំលោះក្រមុំអ៊ីចឹង បើទោះ អ្នកទំាងពីរ មានកូនស្រីម្នាក់រួចហើយ ក៏ដោយ។ ជាពិសេសថែមទៀតនោះ ស្រីមុំ ចូលចិត្តតែងតែធ្វើខ្លួនប្លែកៗ និងបង្ហោះជូនមហាជនទូទៅ មិនដែលរំលងឡើយ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន។ ជាក់ស្តែង ម្សិលម៉ិញនេះ នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពជាច្រើនសន្លឹកទៀតហើយ ដោយតុបតែងខ្លួនយ៉ាងប្លែកក្នុងឈុតកូនកំលោះ កូនក្រមុំ ដូចក្នុងជំនាន់ឆ្នាំ ១៩៩០ អ៊ីចឹង រួចភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ថ្ងៃនេះ ជាថ្ងៃមង្គលយើងណាឯង តោះ ញញឹមអោយស្រស់ៗ មកប៉ិ Kem seyhaha គ្រាន់តែឃើញរូបនេះ អ្នកនឹកដល់ឆ្នាំណា ហើយនឹកឃើញដល់អ្នកណាជាងគេ”។ មិនទាន់អស់ទេ ស្រាប់តែព្រឹកម៉ិញនេះ នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្រីមុំ និងស្វាមី បញ្ចេញមួយស្តាយ៍ទៀតហើយ ក្រាបលើស្មៅ រួចបញ្ជាក់បែបនេះថា “មកហើយៗ……. អ្នកណាសួររកស្តាយ៍ក្រាបលើស្មៅខ្លះ? ស្តាយ៍ដែលមិនអាចចោលបានជំនាន់ 90s បើអត់ស្តាយ៍ហ្នឹងគឺអត់ទាន់សម័យ ស៊ីវិល័យឈានមុខគេទេ”។ ឃើញបែបនេះ គ្រប់គ្នានៅមិនសុខទេ ក៏បានចូល comment ថា ៖…
អានបន្តមានចិត្តណាស់ ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកា ជូន សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ នូវទឹកប្រាក់រហូតដល់ទៅ…, ច្រើនណាស់ (មានវីដេអូ)
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺជាអ្នកជំនួញ វ័យក្មេងម្នាក់ ដែលកំពុងតែជោគជ័យខ្លាំង សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ព្រមទំាងទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់អតិថិជនរបស់ខ្លួន ហើយមិនត្រឹមតែប៉ុណ្ណោះទេ លោកបានចូលរួមក្នុងកិច្ចការសង្គម រួមទំាងបវិច្ចាគថវិកាយ៉ាងច្រើនផងដែរ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើឲ្យគ្រប់គ្នាផ្ទុះការចាប់អារម្មណ៍ និងកោតសរសើរសារជាថ្មី ក្រោយបង្ហោះរូបភាពប៉ុន្មានសន្លឹក រួចភ្ជាប់សារខ្លីមួយឲ្យដឹងថា “ខ្ញុំបាទ បានបរិច្ចាគថវិកាចំនួន ២លានដុល្លារ ដល់ សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងគោលដៅចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ការបរិច្ចាគនេះ ធ្វើឡើងជាមួយ រាជរដ្ឋាភិបាល និងក្រុមហ៊ុនដទៃទៀត។ សូមជូនបុណ្យផង ពុកម៉ែបងប្អូនទាំងអស់គ្នា៕”។ ឃើញបែបនេះ គ្រប់គ្នាចូល comment ព្រាតថា ៖ ល្អណាស់ បងប្រុស សូមសំណាងល្អបង, អគុណបង នូវសន្តានចិត្តដ៏ប្រពៃមួយនេះ ជូនពរបងមានសុខភាពល្អ និងជោគជ័យគ្រប់ការងារ, សាធុ សាធុ សាធុ, និងសទ្ធាជ្រះថ្លាកើតឡើងចេញពីទឹកចិត្ត, បងចិត្តល្អណាស់សាធុសាធុសាធុ, សូមអរគុណ នូវទង្វើរសប្បុរស របស់អ្នកឧកញ៉ា, រំភើបណាស់បង។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្តមួយឃ្លានេះអេមណាស់ ! ពេលជួប ទេព បូព្រឹក្ស និងមើល MV “វីរនារី” រួច ធ្វើឲ្យ តារាសម្តែង ដាហ្វី ទប់ចិត្តលែងជាប់ហើយ ក៏ទំលាយពាក្យទំាងនេះចេញមកថា “ជាក្មេងស្រីម្នាក់ ដែលតែងតែត្រូវគេរិះគន់, ប្រើពាក្យមិនល្អទៅលើ, មើលនាងក្នុងផ្លូវខុស (ធ្វើអីក៏ខុស)…ប៉ុន្តែនាង…” (មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីយប់វេលាម៉ោង 7 នាថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ វីដេអូចម្រៀង បទ “វីរនារី Top of the lady” របស់តារាចម្រៀង ទេព បូព្រឹក្ស ដែលចំណាយអស់ថវិកាអស់ 600លានរៀល ជាមួយក្រុមការងារសរុប ១២៦នាក់ បានចេញផ្លូវការហើយ។ បទចម្រៀងមួយនេះ ពិតជាឡូយខ្លាំងណាស់ ដែលពោរពេញទៅដោយអត្ថន័យ និងអោយតម្លៃទៅលើស្រ្តី ព្រមទំាងបង្ហាញពីវប្បធម៌ ដ៏អស្ចារ្យ របស់ខ្មែរយើង ធ្វើឲ្យគ្រប់គ្នាមើលរួច សរសើរមិនដាច់ពីមាត់ ហើយក៏មានអ្នកខ្លះទៀត មើលឡើងព្រឺសម្បុរតែម្តង។ មួយវិញទៀត គេឃើញ អ្នកសិល្បៈ អ្នកគាំទ្រ និងពុកម៉ែបងប្អូនជាច្រើន បានទៅចូលរួម ក្នុងកម្មវិធីសម្ពោធ វីដេអូចម្រៀង (MV) បទនេះ លេចមុខសុទ្ធតែបុគ្គល និងតារាល្បីៗមកចូលរួមក្នុងកម្មវិធីនេះប្រកបដោយក្តីរំភើប និងកោតសរសើរ ចំពោះ ទេព បូព្រឹក្ស និងក្រុមការងារ ដែលបានចំណាយកំលាំង ពេលវេលា ធ្វើឲ្យចេញបទដ៏អស្ចារ្យមួយនេះ។ គិតត្រឹមព្រឹក ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ បទ “វីរនារី” បានអ្នកចូលទស្សនានៅលើ ហ្វេសប៊ុក របស់ ទេព បូព្រឹក្ស ជាង ២លាន ៣ សែន ដងបាត់ទៅហើយ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ គេឃើញ លោក អេឡិច ដាហ្វី ដែលជាតារាសម្តែង…
អានបន្ត