ពុកម៉ែ បងប្អូន ពលរដ្ឋខ្មែរមិនតិចនាក់ទេ ច្បាស់ជាស្គាល់ កញ្ញា សុភ័ក្រ្ត កុសុម៉ា ជាក់ជាមិនខាន ដែលជា ពិធិការិនីដ៏ល្បីឈ្មោះម្នាក់ កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍ ពីសំណាក់មហាជនទូទៅ មកទល់ពេលនេះ ជាមួយពាក្យសំដីពូកែលេងសើច និយាយចាក់ទឹកមិនលេច។ រាល់ផុសរបស់ ពិធិការិនី រូបនេះម្តងៗ គឺតែងតែប្លែករហូត សូម្បីតែ ហ្វេនៗ ក៏ដូចជាអ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មិនតិចនាក់ទេ មិនអាចទប់សំណើចជាប់ឡើយ ហើយ ពីមួយថ្ងៃ ទៅមួយថ្ងៃ កុសុម៉ា រឹតតែទទួលបានប្រជាប្រិយភាពខ្លាំងជាងមុនទៅទៅ។ ចំណែកនាថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២២ នេះ កុសុម៉ា រំភើប ឡើងស្រក់ទឹកភ្នែក ក្រោយ តារាចម្រៀង ទេព បូព្រឹក្ស និងមិត្ត បាននាំគ្នា surprise ឡើងម៉ាទំហឹងអ៊ីចឹងហ្មង មុនថ្ងៃខួបកំណើតមួយថ្ងៃ។ កុសុម៉ា បានបង្ហោះវីដេអូពីសកម្មភាព មិត្ត surprise ខ្លួន រួចភ្ជាប់សារខ្លីបែបនេះថា “មិត្តខ្ញុំគឺតែងតែថ្មី ឆ្នាំនេះ surprise ខ្លាំងណាស់ អរគុណមិត្ត ជាទីស្រលាញ់”។ មើលវីដេអូនេះ ចប់សឹងមិនទាន់ ហ្វេនៗ នាំគ្នា ចូល comment បែបនេះថា ៖ មើលបណ្តីរ សើចបណ្តើរ, បាក់ចង្កេះ, មើលហើយ រំភើបជំនួសបង, អ្នកមើលនេះក៏ចូលតួដែររំភើបពេក, អ្នកមើល យំតាមដែរហើយ, មិនប្លែកមិនមែនក្រុមបង កុសុម៉ា ទេ, គាំងត្រង់ ម្សៅមីណា, បើមិនប្លែក មិនមែន best friend…
អានបន្តDay: January 4, 2022
មើលឡើង រំភើបតាម ! បងចុងភៅ រំភើបឡើងយំបាត់ ដោយសារ ចែដាណា យកនំខេក មក surprise ក្នុងថ្ងៃខួបកំណើត ពិសេសមានកាដូ ឲ្យទៀត បើកមើល ស្រាប់តែឃើញ សុទ្ធតែ…(មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗ មហាជនមិនតិចនាក់ទេ បានជ្រាបរួចមកហើយ ដោយ លោកស្រី ទ្រី ដាណា បានហៅចុងភៅពិសេស ប្រចាំផ្ទះ មកជួប ដោយនិយាយពាក្យ មួយចំនួន ដល់ថ្នាក់បងស្រីចុងភៅរូបនេះ ឡើងបែកញើសពេញខ្នង ទំាងភ័យ ទាំងព្រួយ ដោយមិននឹកស្មានដល់ថា ហេតុអ្វី ថៅកែហាងពេជ្រ របស់ខ្លួន ខឹងខ្លាំងដល់ថ្នាក់នេះ។ មិនចាំយូរទេ ក្រោយឃើញចុងភៅខ្លួន ប្រែមុខមាត់បែបនេះ ស្រាប់តែ ចែដាណា បានហុច របស់មួយ នៅក្នុងថង់ឲ្យទៅបងចុងភៅម្នាក់នេះ ហើយរឹតតែធ្វើឲ្យបងស្រី កាន់តែរំជួលចិត្ត ស្រាប់តែពេលបើកមើល ក៏ឃើញ ខ្សែក និងខ្សែដៃយ៉ាងស្រស់ស្អាត គ្រាន់តែមើលក៏មានអារម្មណ៍ថា រំភើបជំនួសដែរ។ ចំណែក នៅមុននេះបន្តិច នាយប់ ថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២២ ចែដាណា បានធ្វើឲ្យ បងចុងភៅ រូបនេះ រំភើបឡើងយំទៀតហើយ ក្រោយយក ខំខេក មក surprise ក្នុងថ្ងៃខួបកំណើត ពិសេស មានកាដូមួយនេះ ឲ្យទៀត បើកមើលស្រាប់តែឃើញ សុទ្ធតែលុយដុល្លារ យ៉ាងច្រើន។ ចែដាណា បានភ្ជាប់សារខ្លីមួយថា “ថ្ងៃនេះធ្វើខួបអោយបងចុងភៅ, សប្រាយបងចុងភៅ”។ មើលរូបភាព និងវីដេអូនេះចប់សឹងមិនទាន់ គ្រប់គ្នាសម្តែងក្តីរំភើប ជំនួសបងចុងភៅ ហើយក៏មានអ្នកខ្លះបានចូល comment បែបនេះថា ៖ រីករាយថ្ងៃកំណើតបងពៅ ជូនពរបងសុខសប្បាយ មានស្នាមញញឹមគ្រប់ពេលបង, ឡូយត្រង់អាយកូមហ្នឹងហ្មង, បងស្រីចិត្ត…
អានបន្តកម្រឃើញ Love Riya មានក្តីសុខបែបនេះណាស់ ! នៅសុខៗ លោក ហេង គីមហៀង ទំលាយរូបប៉ុន្មានសន្លឹកនេះ ចេញមក ហើយនិយាយថា “ក្ដីសុខពិតប្រាកដ មិន…” (មានរូបភាពច្រើន)
សូមរំលឹកឡើងវិញបន្តិច ផងដែរថា កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ ទើបកន្លងផុតទៅ ថ្មីៗនេះ អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya និងលោក ហេង គីមហៀង បានសម្រេចចិត្ត ដឹកដៃគ្នា ចូលរោងការ តាមប្រពៃណីខ្មែរ របស់យើងហើយ ក្រោយស្គាល់ និងមើលចិត្តគ្នាទៅវិញ ទៅមក ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ កម្មវិធី ដ៏អធិកអធម នេះ ត្រូវបានរៀបចំ និងធ្វើឡើង នៅឯ គេហដ្ឋានខាងស្រី ដែលស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ព្រមទំាង មានការចូលរួម ពីសំណាក់ សាច់ញាតិ ទំាងសងខាង មិត្តភក្តិ និងភ្ញៀវកិត្តិយស រួមនិងតារាល្បីៗ ជាច្រើនទៀត ប្រកបដោយ ភាពស្និតស្នាល សប្បាយរីករាយ ហាក់ដូចគ្រួសារ តែមួយ អ៊ីចឹង។ ក្នុងថ្ងៃដ៏ពិសេសនេះ Love Riya បានរៀបចំ តុបតែងខ្លួន ក្នុងឈុតសំលៀកបំពាក់ ប្រពៃណីខ្មែរ បានយ៉ាងស័ក្តិសម និងស្អាតប្លែក ទាក់ភ្នែកណាស់ ពិសេសសមគ្នា ជាមួយកូនកំលោះខ្ពស់សង្ហា ទៀតផង។ ញឹកញាប់ណាស់ ក្រោយរៀបការ អ្នកទំាងពីរ តែងតែបង្ហាញភាព ផ្អែមល្ហែម ស្និតស្នាល និងនាំកូនស្រីសំណព្វ ទៅលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅមានក្តីសុខ និងសុភមង្គលខ្លាំងណាស់។ ចំណែកនៅមុននេះបន្តិច នាម៉ោងជាង ៣រសៀល នាថ្ងៃទី ០៤…
អានបន្តអីយ៉ាស នៅសុខៗ មាស សុខសោភា លេងប្រកាស អ៊ីចឹងហ្មង ថា “តោះសុំមើលមុខកូនប្រសារម៉ាក់ភា និងបងព្រាប សុវត្ថិ តិចមក” មានអី នារីៗ ចូល comment ប្លែកៗ ម្នាក់១ម៉ាត់ ថា…(មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិច នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ ទើបកន្លងផុតទៅ ប៉ុន្មានថ្ងៃនេះ មហាជន ក៏ដូចជា អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្កមហ្វេសប៊ុក មិនតិចនាក់ទេ ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ទាល់តែសោះ ក្រោយឃើញ តារាចម្រៀង ឆន សុវណ្ណរាជ បានទំលាយរូបថត២សន្លឹក ក្នុងថ្ងៃមង្គលការ របស់ តារាចម្រៀង មាស សុខសោភា និងលោក លោក អ៊ីត រ៉ាដា កាលពី១២ឆ្នាំ មុន ។ ក្នុងនោះ លោក ឆន សុវណ្ណរាជ ថែមទំាងជូនពរ ក្នុងថ្ងៃខួបអាពាហ៍ ពិពាហ៍ គម្រប់ ១២ ឆ្នាំ មាស សុខសោភា និងស្វាមី យ៉ាងពិសេសថា “Happy anniversary 12 year my both love @jayavarmen_9 @meassoksophea_official”។ ភ្លាមៗនោះ តារាចម្រៀង មាស សុខសោភា ក៏បានចូល comment ក្នុងផុសខាងលើនេះដែរ ដោយនិយាយទំាងភ្ញាក់ថា “ធ្វើស៊ីសាហាវ ពូរាជ”។ អត់ទាន់ចប់ទេ មកដល់ ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១ គេឃើញ តារាពហុជំនាញ ដ៏ល្បីល្បាញខ្លាំងមួយរូប គឺ លោក ជួប ច័ន្ទកក្កដា ហៅរ៉ូលីន បានទំលាយរូបភាពមួយសន្លឹក ដែលមានរូបលោក, អ្នកនាង មាស…
អានបន្តអីយ៉ា អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល នាំកូនស្រី ដាក់មួយឈុតនេះ ស្អាតហើយ សមណាស់ ថែមទំាងជូនពរ ដូរី កូនស្រីសំណព្វចិត្ត ឡើងម៉ាអេមទៀត ក្នុងថ្ងៃខួបកំណើត ថា…(មានរូបភាពច្រើន)
ហ្វេនៗ ក៏ដូចជាទស្សនិកជន មិនតិចនាក់ ពិតជាស្គាល់ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល ដែលជាពិធីការិនី និងពិធីករ ដ៏ល្បីឈ្មោះ ដែលនៅតែទទួលបាន ការគាំទ្រខ្លាំង ដដែល មកទល់ពេលនេះ ជាមួយពាក្យពេជន៍ ដ៏ប៉ិនប្រសប់។ អ្នកទំាងពីរ តែងតែ បង្កបរិយាកាស ក្នុងកម្មវិធីនានា មិនឲ្យស្ងាត់ឡើយ ជាមួយទេពកោសល្យ ដ៏ពូកែ ហើយអ្នកទំាងពីរ ក៏ជាគូស្វាមីភរិយា គំរូផងដែរ ដោយរៀបចំគ្រួសារ បានយ៉ាងល្អ ពោរពេញដោយក្តីសុខ និងសុភមង្គល។ ក្រៅពីអាជីព វិបុល និង សុជាតិ មិនដែលភ្លេចឡើយ ក្នុងការផ្តល់ពេលវេលាឲ្យគ្នាទៅវិញទៅមក ក្នុងការដើរលេង កម្សាន្តអារម្មណ៍ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ ថែមទំាងបានផ្តិតយក នូវរូបភាពស្អាតៗ មកបង្ហាញមហាជន តាមរយៈហ្វេសប៊ុកទៀតផង ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២២ អ្នកនាង គង់ សុជាតិ បានបង្ហោះរូបភាពស្អាតៗ ប៉ុន្មាសន្លឹក ថតជាមួយស្វាមី និងកូនស្រីសំណព្វ ព្រមទំាងជូនពរ ដូរី ឡើងម៉ាអេម ទៀតថា “រីករាយថ្ងៃខួបកំណើត កូនត្រីដូរី ក្បាលខូច សូមអោយកូនជោគជ័យ នៅក្នុងជីវិត ហើយទទួលបាន នូវភាពរុងរឿង អស្ចារ្យ អាយុ5ឆ្នាំ HAPPY BIRTDAY 04.01.2022″។ ឃើញរូបភាព ដ៏ស្រស់ស្រាយ នេះរួច ហ្វេនៗ ជាច្រើន បានចូល…
អានបន្តញាក់សាច់ ! ស្ងាត់ៗ អ្នកលក់ អនឡាញ ដ៏ស្រស់ស្អាតម្នាក់នេះ ត្រូវស្វាមី នាំមកញុំា ម្ហូបអភិជន ពេលគិតលុយ មួយពេលនេះ ចំណាយអស់រហូតដល់ទៅ…
កាលពី ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មូីៗនេះ គេប្រទះឃើញ អ្នកលក់ផលិតផលអនឡាញដ៏ល្បីឈ្មោះម្នាក់ ដែលមានហ្វេសប៊ុកឈ្មោះ Aimee Martin បានបង្ហាញកាដូ ដ៏ញាក់សាច់ មានគ្រឿងអលង្ការ និងបាច់ផ្កា ដាក់សុទ្ធតែលុយដុល្លារយ៉ាងច្រើន ដែលស្វាមី បានយកមក surprise ខ្លួន។ រំភើបពេក អ្នកលក់អនឡាញដ៏ល្បីនេះ ទំលាយអារម្មណ៍ ទំាងរំជួលចិត្តចេញមកថា “ចេះសូប្រាយទៀតប្តីខ្ញុំ ចេះតែឆ្ងល់ម៉េចមួយរយៈហ្នឹង មិនចង់និយាយរកយើង មកពីឃើញខ្ញុំស៊ែវីដេអូនប្តីគេសូប្រាយប្រពន្ធគេ.. សំដី1ម៉ាត់ ដែលធ្វីអោយខ្ញុំយំ គាត់ថា នេះកាដូ ដែលអូនខំ បែកញើសពេញ1ឆ្នាំ ស្តាប់ហើយស្រក់ទឹកភ្នែក..អរគុណ អរគុណដែលកាន់ដៃអូន មកដល់កន្លែងមួយនេះ អរគុណដែលគោរពតួនាទីជាប្តី ដ៏ល្អរយៈពេល5ឆ្នាំកន្លង់មក ស្រឡាញ់បងគ្មានថ្ងៃប្រែ”។ ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២ គ្រប់គ្នាផ្ទុះការចាប់អារម្មណ៍សារជាថ្មី ក្រោយឃើញ អ្នកលក់ អនឡាញ រូបនេះ ត្រូវស្វាមី នាំទៅញុំាអាហារដ៏ថ្លៃ រួចឆ្លៀតប្រាប់ថា “សាកថ្មជីវិត..អរគុណប្តីសំលាញ់ នាំអូនស្គាល់ ម្ហូបអភិជន “។ ពេលគិតលុយ អាហារមួយពេលនេះ គឺចំណាយអស់ រហូតដល់ទៅ $ 616 ឯណោះ។ ឃើញភ្លាម ម្នាក់ៗ ភ្ញាក់ព្រឺត រួចចូល comment ព្រាតថា ៖ ជីវិតស៊ីថ្មខ្លាំងម្ល៉េះ សាកម្តងជាង600$, ឃើញហើយចង់គាំងបេះដូង, ប្រាក់ខែខ្ញុំ ៣ខែ ចែអើយ, ប្រាក់ខែខ្ញុំ១ខែបាត់បង ខំបកប្រែខំលក់ផងទំរាំបាន, ប្រាក់ខែខ្ញុំ២ខែ, Vat 10%មើលទៅតិចតែគិតលុយច្រើនណាស់,…
អានបន្តក្រោយដឹងរឿងនេះ ធ្វើឲ្យ ឯកឧត្តម ពេជ្រ ស្រស់ នៅលែងសុខហើយ ក៏បានផ្ញើសារ ទៅ លោក ចាន់ មករា យ៉ាងខ្លីថា “កុំរត់គេចបញ្ហាអី បងប្អូនល្អខ្ញុំអើយ បាយ1កញ្ចប់ហូបរួមគ្នា ខ្ញុំ…”
កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនេះ គេឃើញ តារាសម្តែង ដេននី ក្វាន់ ដាច់ចិត្តទំលាយរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ពាក់ព័ន្ធជាមួយលោក ចាន់ មករា ដោយប្រាប់ថា “សូមលោកចាន់ មករា (Chann Makara) ចេញមុខមកដោះស្រាយ រឿងបោកលុយ ជាងដប់ម៉ឺនដុល្លារ ដែលជាលុយសុទ្ធ គេចខ្លួនធ្វើអី? ឆាប់ចេញមុខមកដោះស្រាយមក កុំអោយមានរឿងល្បីអី ទុកកិត្តិយសលោកឯងរកស៊ីទៅថ្ងៃក្រោយផង ខ្ញុំទុកពេលអោយច្រើនថ្ងៃហើយ”។ ក្រោយមកបន្តិច តារាស្រីរូបនេះ ក៏បានធ្វើការ Live និងរៀបរាប់ពីរឿងរបស់ លោក ចាន់ មករា បន្ថែមទៀត ដើម្បីឲ្យ ពុកម៉ែ បងប្អូន ដែលប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនេះ ជ្រាប កាន់តែច្បាស់ថែមទៀត។ មិនយូរប៉ុន្មាន ស្រាប់តែមកដល់ថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២ ម្សិលម៉ិញនេះ ធ្វើឲ្យ ឯកឧត្តម ពេជ្រ ស្រស់ នៅលែងសុខហើយ ក៏បាន ផ្ញើសារមួយទៅលោក ចាន់ មករា បែបនេះថា “បាត់ដំណឹងឈឹងតែម្តងបងប្អូនល្អខ្ញុំ ! លោក ចាន់ មករា ធ្លាប់ប្រាប់មកខ្ញុំថា “ចង់សម្លាប់ខ្លួន និងចង់ដើរចូលគុក” ប៉ុន្តែខ្ញុំមិនបានដឹងរឿង គាត់ទាល់តែសោះ ហើយខ្ញុំបាន ប្រាប់គាត់ថា គ្រប់បញ្ហា តែងតែ មានដំណោះស្រាយ ពុំគួរ គិតខ្លីនោះទេ ក្រោយមកក៏បាត់ដំណឹងគាត់ឈឹងតែម្តង។ មករា ក៏ធ្វើអំពើមិនគប្បីនឹងខ្ញុំដែរ ប៉ុន្តែខ្ញុំបានដោះស្រាយ ជូនបងប្អូនហើយ ខ្ញុំមិនគិតរឿងលុយទេ សំខាន់ឲ្យគាត់…
អានបន្ត