សូមរំលឹកឡើងវិញបន្តិចផងដែរថា ព្រោះតែការរស់នៅមិនចុះសម្រុងនិងគ្នា ទើបធ្វើឲ្យ លោក ឌួង ឆាយ និង អ្នកនាង ដេត ម៉ាលីណា បានសម្រេចចិត្តលែងលះគ្នា ជាផ្លូវការហើយ ហើយក៏បានបង្កឲ្យ មហាជនទូទៅ មិនតិចនាក់ទេ ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ លោក និង អតីតភរិយា មានកូនៗ ដល់ទៅ៣នាក់ ឯណោះ គឺប្រុស ២នាក់ និង ស្រី១នាក់ ដោយកូនប្រុសច្បង មានឈ្មោះ ឌួង គីមវិសាល ហៅ ឌុប (Dub) កូនប្រុសកណ្តាល ឈ្មោះ ឌួង ម៉ាណាវីត ហៅ Dubby និងកូនស្រី ពៅ ឈ្មោះ ឌួង រាជនីគុជ ហៅអូនភឺល។ ម្សិលម៉ិញនេះ នាថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២២ អ្នកនាង ដេត ម៉ាលីណា បង្ហា្ញញផ្ទះថ្មីមួយ ដែលខ្លួនទើបបានទិញ រួចបញ្ជាក់ប្រាប់បែបនេះថា “ទិញផ្ទះថ្មី ទើបមកយកសោរទុក ធ្វើដូចផ្ទះចំការ ទុកមកលេង ព្រោះមិនសូវចូលចិត្តជិះទៅខេត្តឆ្ងាយ ចឹងទិញផ្ទះ ទុកមកលេងអាំងសាច់ សៅរ៍ អាទិត្យ មួយកូនៗ នៅសល់ធ្វើចំណតឡាន និងរបងផ្ទះ បិទជិត និងដេគ័រច្រើនទៀត”។ ចំណែកនៅមុននេះបន្តិច នាយប់ ថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២២ គេឃើញ អ្នកនាង ដេត ម៉ាលីណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក មើលទៅស្រស់ស្អាតប្លែកខ្លាំងណាស់ ក្នុងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ…
អានបន្តDay: January 9, 2022
សម្លេងឡើងអេម ! ស្ទើរមិនគួរឲ្យជឿថា ពិធីការិនី ប៉ែន ស្រីពេជ្រ ច្រៀងពីរោះបែបនេះសោះ ហើយចំខួបអាពាហ៍ពិពាហ៍ 1 ឆ្នាំ ស្រីពេជ្រ ផ្ញើចម្រៀងមួយបទនេះ ជូន…(មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១ តារាសម្ដែង និង ជាពិធីការិនី ដ៏ល្បីប្រចាំ ប៉ុស្ត៍ទូរទស្សន៍ហង្សមាស គឺ កញ្ញា ប៉ែន ស្រីពេជ្រ បានចូលរោងការតាមប្រពៃណីខ្មែរហើយ ជាមួយបុរសសង្ហាម្នាក់ឈ្មោះ ឆេង ពន្លកនេត្រា ក្រោយអ្នកទំាងពីរ បានស្គាល់គ្នា អស់រយៈពេលច្រើនឆ្នាំ ។ មិនត្រឹមតែប៉ុណ្ណោះ នាកម្មវិធីពេលល្ងាច គេឃើញ វត្តមានភ្ញៀវកិត្តិយស ទំាងសងខាង មិត្តរូមអាជីព និងតារាល្បីៗជាច្រើនដួង ក៏បានមកចូលរួមក្នុងពិធីនេះផងដែរ ប្រកបដោយក្តីសប្បាយរីករាយ យ៉ាងខ្លាំង ដែលបានរៀបចំធ្វើឡើងនៅឯ ភោជនីយដ្ឋាន ទន្លេបាសាក់ II ។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២២ គឺដល់ថ្ងៃខួបអាពាហ៍ពិពាហ៍ គម្រប់១ឆ្នាំ របស់ អ្នកទំាងពីរ។ ក្នុងនោះ ស្រីពេជ្រ បានបង្ហោះវីដេអូចម្រៀងដ៏ពីរោះមួយបទ អមសារដ៏មានន័យប៉ុន្មានម៉ាត់ថា “Happy anniversary 1ឆ្នាំ របស់នាងខ្ញុំ និងស្វាមី ហើយក៏រីករាយឆ្នាំទី7 ដែលយើងស្គាល់គ្នា ពួកយើងគ្រាន់តែចង់រំលឹក អនុស្សាវរីយ៍ បទចម្រៀង រូបភាព ថ្ងៃអាពាហ៍ពិពាហ៍ របស់យើងទាំងពីរ វាជាការចងចាំ ជាការតស៊ូ ចំពោះការខិតខំប្រឹងប្រែងរបស់យើង ឆ្នាំនេះមិនសុំអ្វីច្រើនទេ សុំសេចក្តីសុខ សុខភាពល្អ រកលុយបានច្រើន មួយទៀតគឺ ចំណងដៃគ្រាប់ពេជ្រតូចរបស់យើង សូមផ្ញើបទចម្រៀងនេះម្តងទៀត ជូនទៅដល់គូស្វាមីភរិយាណា ដែលត្រូវសាច់រឿងរបស់គាត់ គឺបុរសល្អ”។ មិនទាន់អស់ទេ នាថ្ងៃដ៏ពិសេសនេះ អ្នកនាង ប៉ែន ស្រីពេជ្រ…
អានបន្តអ៊ីចឹងតើបានរាងស្អាត ! នេះជាម្ហូប ដែលកញ្ញា រ៉េត ស៊ូហ្សាណា ញុំមួយថ្ងៃពេញ ដើម្បីថែរក្សា គីឡូអោយថេរ និងស្រក មានដូចជាញុំា…(មានវីដេអូ)
ទស្សនិកជនជាច្រើន ពិតជានៅចាំច្បាស់ជាក់ជាមិនខាន កញ្ញា រ៉េត ស៊ូហ្សាណា នោះ ដែលជាអតីតបេក្ខនារី ធ្លាប់បានចូលប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី 2 កំឡុងឆ្នាំ ២០១៦។ កាលនោះ ហ្សាណា បានលើកយកបទ “The Power of Love” មកធ្វើការប្រកួត។ បើទោះ តារារូបនេះ មិនទទួលបានពានរង្វាន់ក៏ដោយ ក៏ អតីតបេក្ខនារីរូបនេះ នៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់ អ្នកគាំទ្ររបស់ខ្លួន ហើយគេតែងតែឃើញ ហ្សាណា លេចមុខក្នុងកម្មវិធីផ្សេងៗមិនដែលដាច់ឡើយ។ ដោយសារតែការខិតខំប្រឹងប្រែ តស៊ូ ព្យាយាម រាល់ការលំបាកទំាងឡាយ បានធ្វើឲ្យ ស៊ូហ្សាណា មានលទ្ធភាព អាចទិញផ្ទះដ៏ធំមួយ ដែលជារបស់ខ្លួនឯង កាលពីពេលថ្មីៗនេះ រួចប្រាប់ថា “ម៉ាក់ប៉ាប្រាប់ថា កូនខំអោយហើយទៅ ទាន់នៅក្មេង ក្រែងចាស់ទៅសំណាង.. ការខិតខំតាំងពីអាយុ 16 ឆ្នាំ រហូតដល់ពេលនេះ បានចេញជារូបរាងបណ្ដើរហើយ..! See you soon in 2021 baby!”។ ចំណែកកាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនេះ ហ្សាណា បានបញ្ចេញវីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយ ហើយក៏មានហ្វេនៗ មិនតិចានាក់ទេ ដែលចង់ដឹងពីអាហារ ដែលហ្សាណា ញុំារាល់ថ្ងៃ។ កញ្ញា រ៉េត ស៊ូហ្សាណា បានបញ្ជាក់បន្ថែមថា ” ម្ហូបដែលហ្សាណាញុំមួយថ្ងៃពេញ / what I eat in a day …
អានបន្តមិនឲ្យច្រឡំគេទេ ! ស្ងាត់ៗ សួស វីសា និងថមមី ដឹកដៃគ្នា ទៅលំហែកាយ ដល់សមុទ្របាត់ ដាក់ប៉ុន្មានប៉ុស្តិ៍ ឡូយកប់ណាស់, ក្នាញ់ស្តាយ៍ កាប៉ាកឡាក ពេក ហ្វេនៗ ដាក់ម្នាក់១ម៉ាត់ថា…(មានរូបភាពច្រើន)
កាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ តារាចម្រៀង សួស វីសា និងថមមី បានធ្វើដំណើតទៅកាន់ក្រុងព្រះសីហនុ។ ក្នុងនោះ អ្នកនាង សួស វីសា បានបញ្ជាក់ប្រាប់បន្ថែមថា “ថ្ងៃនេះធ្វើដំណើរ ទៅក្រុងព្រះសីហនុ ដើម្បីចុះទៅមើលការសាងសង់ ហាង (កាប៉ាកឡាកផាប់ បាន 50% ហើយ) (កាប៉ាកឡាកផាប់) មានទីតាំងនៅកណ្តាល ក្រុងព្រះសីហនុតែម្តង ងាយស្រួលរកណាស់ យើងនឹងធ្វើការសម្ភោធ បើកលក់ ក្នុងពេលឆាប់ៗ ខាងមុខនេះចាស..បងប្អូនពេលមកកំពុងសោមកុំភ្លេចចូលលេង កាប៉ាកឡាកផាប់ផងណា”។ ឆ្លៀតពេលកំពុងនៅទីនោះ អ្នកទំាងពីរបាននាំគ្នាទៅលំហែ នៅមាត់សមុទ្រ ថែមទំាងបានថតរូបប្លែកៗ ប៉ុន្មានសន្លឹក បង្ហោះឲ្យហ្វេនៗបានមើលកម្សាន្តផងដែរ។ លោក ថមមី បានប្រាប់ នៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២២ ថា ” ប្តីប្រពន្ធខ្ញុំ ឈ្នះអស់មារសត្រូវតែម្តង ឆ្នាំងណាគំរបហ្នឹងមែន ពេលវេលាដ៏មានន័យ សម្រាប់គ្រួសារខ្ញុំ ជីវិតគូ អមត”។ មើលរួច អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន នាំគ្នា ចូល comment ថា ៖ រូបភាពមួយណា ក៏ស្អាត ហើយក៏ប្លែក បែកភ្នែក មើលទៅមានក្តីសុខបំផុត ជូនពរបងទាំងពីរ ស្រលាញ់គ្នាដល់ចាស់កោងខ្នង, មានគ្រប់បែប, យី កាប៉ាកឡាក ចេញគ្រប់ក្បាច់ហ្មង, មួយគូនេះឈ្នះគេ, កាប៉ាឡាកកាច់រាងនៅមុខសមុទ្រអ៊ីចឹង ទឹកសមុទ្រសើចស្លាប់ហើយ, បើចរឹតមិនដូចគ្នា នៅមួយគ្នាមិនកើតទេបង, មើលទៅក្មួយទៅលេងនៅសមុទ្រ សប្បាយដល់ហើយ, ខ្ញុំចូលចិត្តជីវិតគ្រួសារបង, ស្តាយ៍សាហាវណាស់បង។…
អានបន្តមើលភ្នែកគេផង ! ក្នាញ់ អូនស្មាយ៍ ពេក ឌី សូនីតា បោះសំដី ថា “មើលអោយចប់វីដេអូបានដឹងថា សេដ្ឋីនី កាចជាងកាដុងទៀត អ៊ុំពូមីងអើយ រកអ្នកកាច់ធ្មុងកាដុងឃើញហើយចាស”, មើលរួច ហ្វេនៗ ចូល comment ព្រាតថា…(មានវីដេអូ)
ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ មិនតិចនាក់ទេ ច្បាស់ជាស្គាល់ ឌី សូនីតា ជាក់ជាមិនខាន ដែលជាតារាសម្តែងពូកែ លែងទឹកមុខ ពាក្យសំដី ចាក់ទឹកមិនលិចឡើយ ហើយតារារូបនេះ នៅតែ ទទួលបាន ការគាំទ្រ យ៉ាងខ្លាំង ដដែល ពីសំណាក់ ហ្វេនៗ របស់ខ្លួន មកទល់ពេលនេះ ព្រមទំាងលេចមុខក្នុងកម្មវិធី តូចធំ មិនដែលដាច់ឡើយ។ លុះមកដល់ ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ ឌី សូនីតា បានសម្រាលកូនស្រី ដំបូង របស់ខ្លួន ដោយជោគជ័យហើយ ទំាងម្តាយ និងកូនមានសុខភាពល្អខ្លាំងណាស់ ដោយ កូនស្រី មានឈ្មោះ ស្មាយ៍ (smile) ជាពិសេស អូនមានមុខមាត់ ឡើងប្លែក គួរឲ្យស្រឡាញ់ ដូចកូនកាត់ បារាំងអ៊ីចឹង។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២២ ឌី សូនីតា បានបង្ហោះវីដេអូមួយពីសកម្មភាពរបស់ខ្លួន ជាមួយកូនស្រី ដល់ថ្នាក់ គ្រឺត អូនស្មាយ៍ ពេក សូនីតា ដាក់មួយម៉ាត់ថា “មើលអោយចប់វីដេអូបានដឹងថា សេដ្ឋីនី កាចជាងកាដុងទៀត អ៊ុំពូមីងអើយ រកអ្នកកាច់ធ្មុងកាដុងឃើញហើយចាស”។ មើលចប់សឹងមិនទាន់ គ្រប់គ្នា ចូល comment បែបនេះថា ៖ មើលភ្នែកអូន smile, មើលភ្នែកគេផង, គួរឲ្យក្នាញ់ណាស់, ចេះក៏ចេះ គួរស្រលាញ់ណាស់, ចង់គាំងហើយ បងអើយ…
អានបន្តញាក់សាច់ ! គ្រប់គ្នាចង់ដឹងថា ចែដាណា ចងដៃកូនកំលោះ កូនក្រមុំ ប៉ុន្មាន ទីបំផុតដឹងហើយ សរុបទំាងអស់ គឺរហូតដល់ទៅ…, ច្រើនណាស់ (មានវីដេអូ)
ពុកម៉ែបងប្អូន ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជាថៅកែហាងពេជ្រ និងជាម្ចាស់មុខជំនួញមួយទៀត ដែលកំពុងទទួលបានជោគជ័យខ្លាំង គួរឲ្យកត់សំគាល់ នាពេលបច្ចុប្បន្ននេះ។ ក្រៅពីមុខជំនួញ ចែដាណា ត្រូវបានគេមើលឃើញថា ជាមនុស្សម្នាក់ ដែលមានចិត្តសប្បុរសធម៌ នេះបើយោងតាម ទង្វើរដែលលោកស្រី បានធ្វើកន្លងទៅនេះ ជាញឹកញាប់ ដែលកើតចេញពីចិត្តជ្រះថ្លា។ មួយវិញទៀត បើងាកមកមើលពីជីវិត ថៅកែស្រី រូបនេះវិញ អ្នកទំាងអស់គ្នា នឹងរឹតតែចាប់អារម្មណ៍ និងភ្ញាក់ផ្អើលកាន់តែខ្លាំង ព្រោះលោកស្រី ចូលចិត្តប្រើជីវិតសាមញ្ញបំផុត។ ចំណែកកាលពី ថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ចែដាណា បានធ្វើខ្លួនយ៉ាងសាមញ្ញ ទៅញុំាការ ដល់ខេត្តកំពង់ស្ពឺ មើលទៅពោរពេញដោយក្តីសប្បាយរីករាយ ស្រស់ស្រាយខ្លាំងណាស់ ពិសេសបានចងដៃកូនកំលោះ កូនក្រមុំ នូវទឹកប្រាក់សុទ្ធតែលុយដុល្លារ ច្រើនទៀតផង។ ចែដាណា បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “យប់នេះ មកញុំាការ នៅកំពង់ស្ពឺ សប្បាយៗ”។ មើលរូបភាពប៉ុន្មានសន្លឹកនេះរួច ធ្វើឲ្យ គ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំង រួចចូល comment ត្រង់ៗថា ៖ មើលចំណងដៃផង ញាក់សាច់, កូនក្រមុំគ្រប់ទឹកពេលនេះ, ចងដៃមួយដុំធំហ្មងចែ, លើកទីមួយហើយ ដែលឃើញបងស្រីទ្រី ដាណា មកញ៉ាំការរបៀបសាមញ្ញ បែកជនបទ ស្រុកស្រែ ការមួយគូនេះ ប្រហែលជាអ្នកមានបុណ្យហើយ បានគាត់មកផ្ទាល់អ៊ីចឹង, រំភើបជំនួសម្ចាស់កម្មវិធី, មិនដឹងថា កូនក្រមុំកូនកំលោះ សប្បាយយ៉ាងណាទេ ពេលដែលឃើញបងដាណា…
អានបន្ត