បើនិយាយដល់ ឧកញ៉ា ម៉ុង ឫទ្ធី ច្បាស់ណាស់ ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរមិនតិចនាក់ទេ ពិតជាស្គាល់ជាក់ជាមិនខាន ដែលកំពុងជោគជ័យខ្លាំងគួរឲ្យកក់សំគាល់ មកដល់សព្វថ្ងៃនេះ។ ក្រៅពីជំនួញ លោកចូលចិត្តប្រើជីវិតសាមញ្ញខ្លាំងណាស់ ដោយមានពេលខ្លះ ធ្វើម្ហូបជូនភរិយាជាទីស្រឡាញ់ពិសាថែមទៀតផង មើលទៅពិតជាពោរពេញដោយក្តីសុខ និងមានសុភមង្គលខ្លាំងណាស់។ ចំណែកព្រឹកម៉ិញនេះ នាថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ ឧកញ៉ា ម៉ុង ឫទ្ធី បាននិយាយរឿង នឹកស្មានមិនដល់ ប្រាប់ កាលពីយប់ម៉ិញ ពេលទៅញុំាការគេ ថា “ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៩៣ ចុះមកពិនិត្យមើលការរៀបចំផ្ទុក ជ័រកៅស៊ូបង្កក ចូលនាវា នៅចុងខាងជើងផែថ្ម ភ្នំពេញ ដើម្បីនាំចេញទៅកាន់ ប្រទេស សឹង្ហបុរី បានឃើញសកម្មភាពក្រុមវិស្វករ ដែលកំពុងតែនាំគ្នា មមាញឹក តភ្ជាប់ស្ពាន ជ្រោយចង្វា ឡើងវិញ ក្រោយពីត្រូវបានកាត់ផ្តាច់ ដោយសារតែសង្រ្គាម ឆ្នាំ៧០ មានឱកាសបន្តិច ដោយសារតែទើបនឹងទិញរថយន្ត BMW525 ថ្មីដំបូងគេ ពីម្តុំខាងជើងអាង ទឹកអូឡាំពិក កាលណោះ អាយុទើបតែ ៣៩ឆ្នំា រាងដូចជា សង្ហាបន្តិចដែរ មានចិញ្ចៀន នាឡិកាដៃ និងខ្សែក ហើយទើបតែ ចេះពាក់ស្បែកជើង ឃ្លប់ដំបូងផង ដូចជានៅរាងភ្លើតភ្លើន ចង់សម្ញែងគេឯងផង ក៏រកគេថតមួយប៉ុស្តិ៍ រក្សាទុករហូតមកដល់ពេលនេះ ២៩ឆ្នាំ ហើយ មើលឃើញរូបនេះ ម្តងៗ ដូចជាខ្មាសគេបន្តិចដែរ តែជាបន្តបន្ទាប់ ខ្ញុំបានលះបង់អស់ហើយ ខ្សែក ចិញ្ចៀន នាឡិកាដៃ នៅសល់តែឡាន បើមិនជិះ ទៅណា…
អានបន្តDay: January 10, 2022
ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ពេជ្រ សោភា បង្ហោះរូបប៉ុន្មានសន្លឹក នៅមន្ទីរពេទ្យ រួចភ្ជាប់សារប្លែកៗថា “ត្រូវចាំ មនុស្សអាចរើសកើតបាន តែមិនអាច រើសថ្ងៃស្លាប់បានទេ ព្រោះ…”
ហ្វេនៗ ក៏ដូចជាពុកម៉ែ បងប្អូន មួយចំនួនធំ ច្បាស់ជាស្គាល់ ជាក់ជាមិនខាន តារាចម្រៀង ដ៏ល្បី ប្រចាំផលិតកម្ម រស្មីហង្សមាស នោះ គឺ អ្នកនាង ពេជ្រ សោភា ដែលមានបទចម្រៀង ជាច្រើនណាស់ របស់តារាស្រីរូបនេះ នៅតែដក់ជាប់ អារម្មណ៍ប្រីយមិត្ត ដដែលមកទល់ពេលនេះ ជាពិសេស បទមនោសញ្ចេតនាតែម្តង កាន់តែស្តាប់ កាន់តែពីរោះរណ្តំចិត្ត។ ចំណែក នាថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ នេះ គេឃើញ តារាស្រីរូបនេះមានកាន់មន្ទីរពេទ្យ រួចបានពោលពាក្យប្លែកៗយ៉ាងខ្លាំងថា “ខ្ញុំមិនអីទេ មើលមុខខ្ញុំ ឃើញខ្ញុំសប្បាយចិត្តទេ ត្រូវចាំ មនុស្សអាចរើសកើតបាន តែមិនអាចរើសថ្ងៃស្លាប់បានទេ ព្រោះមើលមិនដឹង ខ្ញុំរឹងមាំណាស់”។ ក្រោយអានសំណេរនេះចប់ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុក ក៏ដូចជាអ្នកស្គាល់គ្រប់គ្នា ឡើងភ្ញាក់ រួចចូល comment ភ្លាមៗថា ៖ ថែរក្សាសុខភាពផងម៉ែ, Take Care I love you Baby, ជូនពរអោយសុខភាពល្អបងស្រី, ស៊ូៗបងស្រីសំណព្វ, ស៊ួៗបងភា, ជូនពរអោយបងឆាប់ជាសះស្បើយណាបង ស៊ូៗ I love you, បងស្រីជាមនុស្សល្អ ព្រះនឹងតាមថែរក្សាបង, សំណាងល្អចែភា, ស្ដាយណាស់ដែលរវល់ដែលមិនបានឡើងទៅជួបidol, ឆាប់ជាណាបេះដូងអូន។ ព្រមទំាង នៅមានពាក្យជូនពរ និងលើកទឹកចិត្ត ដល់តារាចម្រៀងស្រីរូបនេះ ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖ …
អានបន្តទេសភាព ស្អាតកប់ហ្មង ! ស្ងាត់ៗ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និងភរិយា នាំកូនៗទំាង៣ មកដាំដើម កោងកាង នៅខេត្ត…(មានវីដេអូ)
ពុកម៉ែបងប្អូន ទំាងក្នុង និងក្រៅប្រទេស មិនតិចនាក់ទេ ពិតជាស្គាល់ កំពូលតារាចម្រៀង ប្រចាំផលិតកម្ម Galaxy Navatra ជាក់ជាមិនខាន គឺ លោក ព្រាប សុវត្ថិ នោះ។ ទំាងបទចាស់ និងថ្មី របស់ លោក នៅតែទទួលបាន ប្រជាប្រិយភាព និងគាំទ្រ ខ្លាំងដដែល កាន់តែស្តាប់ កាន់តែពីរោះ ជាប់ចិត្ត មិនចេះធុញទ្រាន់ឡើយ ជាមួយទឹកដមសំនៀង ដ៏ក្រអួនក្រអៅ។ លោក ព្រាប សុវត្ថិ បានរៀបការជាមួយភរិយាឈ្មោះ ឡុង ស្រីមុំ ក្នុងឆ្នាំ ១៩៩៧ នៅភ្នំពេញ ហើយ លោក និងភរិយាមានកូនប្រុស ពេញកំលោះអស់ហើយ ចំនួន៣នាក់ឯណោះ ដែលមានដូចជា សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវឌ្ឍ ។ ជាញឹកញាប់ណាស់ លោក ព្រាប សុវត្ថិ និងភរិយា តែងតែ នាំកូនៗ ដើរលំហែកាយ តាមទីកន្លែង ជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅពោរពេញដោយក្តីសុខ និងមានសុភមង្គលខ្លាំងណាស់ និងមានពេលខ្លះទៀត ក៏បានចូលរួម ក្នុងកិច្ចការសង្គមផងដែរ។ ជាក់ស្តែង នាថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ នេះ លោក ព្រាប សុវត្ថិ និងភរិយា បាននាំកូនៗទំាង3 មកចូលរួមដាំដើម កោងកាង ដល់ខេត្តកោះកុង ចំនួនដល់ទៅ ១០០០ ដើម…
អានបន្តមើលឡើង រំភើបតាម ! កំពុងជិះតាមផ្លូវសុខៗ ឃើញពួកគាត់អាណិតពេក ចែដាណា ក៏ឈប់ឡាន ចុះសួរសុខទុក្ខ ថែមទំាងជូនលុយទៀត ដោយម្នាក់ៗទទួលបាន…(មានវីដេអូ)
ពុកម៉ែបងប្អូន ប្រជាពលរដ្ឋខ្មែរ មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជា ម្ចាស់មុខជំនួញ ជាច្រើន ដែលកំពុងទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ពីសំណាក់ អតិថិជន របស់ ខ្លួន។ ក្រៅពីមុខជំនួញ ចែដាណា ជាមនុស្សចិត្តធម៌ ដោយតែងតែ ជួយឧបត្ថម្ភ អ្នកខ្វះខាត និងអ្នកត្រូវការ ចាំបាច់ មិនដែលដាច់ឡើយ នេះកើតចេញពី សេចក្តីអាណិត និងស្រឡាញ់ពិតៗ មិនមែនជា ការសម្តែងឡើយ។ មួយវិញទៀត បើងាកមកមើលពីជីវិត ផ្ទាល់ខ្លួន របស់លោកស្រីវិញ គ្រប់គ្នាអាចនឹងភ្ញាក់ ព្រោះ ថៅកែហាងពេជ្រ រូបនេះ ចូលចិត្តប្រើជីវិតសាមញ្ញ ខ្លាំងណាស់ ជាក់ស្តែងពេលខ្លះ លោកស្រី អង្គុយញុំាអាហារតាមផ្លូវក៏មាន។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ កំពុងតែជិះតាមផ្លូវសុខៗ ឃើញពួកគាត់ អាណិតពេក ស្រាប់តែ ចែដាណា បានឈប់ឡាន រួចចុះសួរសុខទុក្ខ និងចែកលុយជូនទៀត ដោយម្នាក់ៗ ទទួលបានទឹកប្រាក់ចំនួន 50000 រៀល ឯណោះ មើលទៅគ្រប់គ្នា បានបង្ហាញក្តីសប្បាយ រីករាយ យ៉ាងខ្លាំង។ ឃើញទង្វើរដ៏ប្រពៃរបស់លោកស្រី ទ្រី ដាណា រួច ធ្វើឲ្យ គ្រប់គ្នាសម្តែងអារម្មណ៍ទំាងនេះចេញមកថា ៖ ក្មួយ ទ្រី ដាណា ស្អាត សុភាពរាបសារ ហើយមានទឹកចិត្តល្អណាស់, គួរឲ្យស្រលាញ់ណាស់ចែ, ទឹកចិត្តបងស្រី ពិតជាធំធេងណាស់ ខ្ញុំគាំទ្រ…
អានបន្តក្រោយ Love Riya ខឹងខ្លួន ខ្លាំងបែបនេះ រឿងផឹកស៊ី ទីបំផុត លោក គីមហៀង ចេញមុខប្រកាសក្តែងៗថា “ចាប់ពីថ្ងៃនេះទៅ គឺខ្ញុំ…” (មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ ទើបកន្លងផុតទៅ ថ្មីៗនេះ អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya និងលោក ហេង គីមហៀង បានសម្រេចចិត្ត ដឹកដៃគ្នា ចូលរោងការ តាមប្រពៃណីខ្មែរ របស់យើង ជាផ្លូវការ ហើយ បន្ទាប់ពីបានស្កាល់គ្នាមួយរយៈ ហើយក៏មានការចូលរួមពីសំណាក់ ភ្ញៀវកិត្តិយស ទំាងសងខាង យ៉ាងច្រើន ប្រកបដោយ ក្តីសប្បាយ រីករាយ និងពេញចិត្តគ្រប់គ្នា។ ក្រោយរៀបការរួច គេឃើញ អ្នកទំាងពីរ តែងតែនាំកូនស្រីសំណព្វចិត្ត ដើរលេង លំហែកាយ តាមទីកន្លែងជិតឆ្ងាយមិនដែលដាច់ឡើយ ប្រកបដោយស្នាមញញឹម ស្និតស្នាល និងមានក្តីសុខ យ៉ាងខ្លាំង ដល់ថ្នាក់ ធ្វើឲ្យ គ្រប់គ្នាសម្តែងក្តីរំភើបជំនួស ពេលឃើញ Love Riya មានភាពកក់ក្តៅឡើងវិញបែបនេះ។ ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២២ ព្រោះតែខឹងស្វាមី ធ្វើរឿងមួយនេះពេក Love Riya ដាច់ចិត្តនិយាយក្នុងការ Live ថា ស្រវឹងចេញមក លែងដឹងខ្លួនឯងជានរណាគេហើយហ្នឹង, ថ្ងៃក្រោយផឹកទៀតទៅ ផឹកដល់បាត់ការចងចាំទៅ និយាយការងារជាមួយគេ ក៏អត់ដឹងទៅ, ផឹកលេងសើច ផឹកអី កូរសប្បាយអី ក៏ផឹកទៅ បើថា ផឹកដល់ថ្នាក់ ធ្វើឲ្យ ប្រពន្ធវេទនា គ្មានមនុស្សស្រីណាទ្រាំទេ…”។ ពេលដឹងថា ភរិយា ខឹងខ្លួនខ្លាំងបែបនេះ ធ្វើឲ្យលោក ហេង…
អានបន្តមើលម៉ាក់កូនគេង ស្អាតណាស់ ! អីយ៉ា តារាសម្តែង លី ច័ន្ទសីហា នាំអូន លីរចនា ស្លៀកមួយឈុតនេះ ស្អាតណាស់ ក្នុងថ្ងៃខួបកំណើតកូនស្រី រួចឆ្លៀតទំលាយពាក្យនេះចេញមកថា “មិនថាកូនមកកាន់ពិភពលោក មិនចំពេល មកក្នុងពេលដែលពិបាក តែសំរាប់ម៉ាក់ កូនគឺជា…”
ទស្សនិកជន ក៏ដូចជាមហាជនទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែងស្រី ដ៏ល្បីមួយរូប គឺ អ្នកនាង លី ច័ន្ទសីហា នោះ។ តារារូបនេះ ក៏ធ្លាប់បានក្លាយជាតួឯករឿងជាច្រើន តំាងពីអាយុ ៩ឆ្នាំ ម៉្លេះ។ ហើយមកដល់ពេលនេះ សម្រស់ របស់ ច័ន្ទសីហា នៅតែស្រស់ស្អាតដដែល។ បច្ចុប្បន្ន តារាសម្តែងមេម៉ាយកូន ១ រូបនេះ កំពុងសាងក្តីសុខ សុភមង្គល ជាមួយកូនស្រី សំណព្វចិត្តរបស់ខ្លួន ព្រមទំាង ប្រឹងមើលថែទាំកូនស្រីដោយខ្លួនឯង និងពង្រឹងអាជីវកម្ម ឱ្យកាន់តែខ្លាំងក្លាឡើង ដើម្បីមានលុយច្រើនក្នុងដៃ។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២២ ចំថ្ងៃខួបកំណើត ច័ន្ទ លីរចនា កូនស្រីសំណព្វចិត្តរបស់ខ្លួន គេឃើញ តារារូបស្រស់ លី ច័ន្ទសីហា បានធ្វើកម្មវិធីតូចមួយជុំគ្រួសារ និងតុបតែងខ្លួនពីរនាក់កូនស្រី មើលទៅស្រស់ស្អាត ទាក់ភ្នែកខ្លាំងណាស់ រួចឆ្លៀតទំលាយអារម្មណ៍ទំាងនេះចេញមកថា “រីករាយថ្ងៃកំណើត កូនស្រី ម៉ាក់ ច័ន្ទ លីរចនា គំរប់4ឆ្នាំហើយ ណាកូន មិនថាកូនមកកាន់ពិភពលោក មិនចំពេល មកក្នុងពេលដែលពិបាក តែសំរាប់ម៉ាក់ កូនគឺជាកាដូ ដ៏មានតម្លៃបំផុត ជាសំណព្វចិត្ត របស់គ្រួសារ អោយម៉ាក់ មានកម្លាំងទប់ទល់ បញ្ហា ជាច្រើនហើយ ប្រឹង រស់ ព្រោះដឹងក្នុងខ្លួនម៉ាក់ មានដង្ហើមកូន 4ឆ្នាំនេះ ជាពេលវេលា ដែលពិបាកដើរ ឆ្លងបំផុត តែវាបានកន្លងផុតហើយ រៀនចេះមេរៀនជាច្រើន ដែលមិនមានក្នុង សាលា វាអាចថ្លៃបន្តិច តែគិតថា…
អានបន្តញាក់សាច់ ! សួ វិចិត្រ ដាក់មួយបទនេះ អេមហួស ស្រែកឡើងកប់ទៀត ដល់ថ្នាក់ធ្វើឲ្យ ធ្វើឲ្យ គណៈកម្មការ សម្រេច…(មានវីដេអូ)
អ្នកប្រើប្រាស់ នៅក្នុងបណ្តាញ សង្គមហ្វេសប៊ុក និង Tik Tok មិនតិចនាក់ទេ ច្បាស់ជាស្គាល់ ជាក់ជាមិនខាន លោក សួ វិចិត្រ នោះ ដែលដើមឡើយ គាត់គឺជា អ្នកចម្រៀងម្នាក់ នៅក្នុងក្លឹបកម្សាន្តមួយ នៅខេត្តពោធិ៍សាត់ តែប៉ុណ្ណោះ ហើយក្រោយៗមក លោកបាន cover និងមានបទចម្រៀងផ្ទាល់ខ្លួនផងដែរ រហូតដល់ផ្ទុះល្បី និងមានការគាំទ្រ យ៉ាងខ្លាំង ពីសំណាក់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរជាច្រើន។ សួ វិចិត្រ ដែលដើមឡើយអ្នកចម្រៀងនៅក្នុងក្លឹបកម្សាន្តមួយនៅខេត្តពោធិសាត់នោះ ពេលនេះ បានក្លាយជាតារាចម្រៀងពេញនិយមមួយរូប ដោយការច្រៀង Cover និងបទផ្ទាល់ខ្លួនជាច្រើន រហូតដល់មានម្ចាស់ឧបត្ថម្ភក្រៅប្រទេសទាក់ទងមកហូរហែហើយ។ ស្រាប់តែមកដល់ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ លោក បានធ្វើឲ្យគ្រប់គ្នា ភ្ញាក់ព្រឺត ក្រោយលេចមុខចូលប្រឡង ក្នុងកម្មវិធីប្រឡង ចម្រៀងកម្រិត ពិភពលោក Beat The Best វគ្គ Beat The Judges សប្ដាហ៍ទី 2។ លោ សួ វិចិត្រ បានលើកយកបទចម្រៀងមួយបទក្រោមចំណងជើងថា “កុំឲ្យគេឈឺចាប់ដោយសារបង” ដែលជាសំនៀងដើមរបស់ លោក ឆាយ វីរៈយុទ្ធ។ មកដល់រាត្រី ថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២២ កម្មវិធីនេះបានឈានដល់វគ្គ Beat The Team សប្ដាហ៍ទី 2 ហើយ Team: វិចិត្រ…
អានបន្ត