ប្រិយមិត្តជាច្រើន ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និង TikTok ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជាអ្នកជំនួញ កំពុងជោគជ័យខ្លាំង និងមានការគាំទ្រ ពីអតិថិជន របស់ខ្លួនយ៉ាងច្រើន ស្ទើរមិនគួរឲ្យជឿផងដែរ។ លោកស្រី មិនត្រឹមជោគជ័យខ្លាំង លើមុខជំនួញប៉ុណ្ណោះទេ ថែមទំាងមានចិត្តសប្បុរសធម៌ ទៀតផង ដោយតែងតែសកម្មភាពទំាងនេះជាហូរហែ មិនដែលដាច់ឡើយ ដោយកើតចេញពីក្តី អាណិតស្រឡាញ់ ជាពិសេសបំផុតនោះ លោកស្រី ពេញចិត្ត អ្នកតស៊ូ ខិតខំប្រឹងតែដោយកំលាំងញើសឈាមខ្លួនឯង។ ក្រោយដឹងរឿង លោក ឈុំ ប៊ុនឈឿន ហៅ តាចេក ដែលជាតារាកំប្លែងជើងចាស់ រួច ធ្វើឲ្យ ចែដាណា នៅមិនសុខទេ ក៏បានបង្ហោះសារនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២ ថា “ឱតាចេកអើយ ទើបឃើញ មើលទៅសង្វេគចិត្តណាស់ ទើបសួរគេ ថាគាត់ឈប់សម្ដែងយូរហើយ ឃើញទៅលក់ទឹកសុទ្ធ ឥឡូវទៅលក់បន្លែ ប៉ុន្មានថ្ងៃមុនក្រឡាប់កង់បី របួស ដោយទាំងកូនទៀត។ ជីវិតយើងម្នាក់ៗ ឆ្លងកាត់ការលំបាក រាប់មិនអស់ ហឹម! ខ្ញុំនឹងជួយគាត់ខ្លះ ដើម្បីបានដើមទុន យកទៅរកស៊ីបន្ថែម! សុំសួរតិច ពូចេក នៅណាឥឡូវ ជួយប្រាប់ខ្ញុំផង”។ ឃើញបែបនេះ ធ្វើឲ្យ គ្រប់គ្នាសម្តែងក្តីរំភើប ជំនួស តាចេក យ៉ាងខ្លាំង ហើយមានអ្នកខ្លះបានចូល comment ភ្លាមៗថា ៖ ទឹកចិត្តល្អណាស់បងស្រី, បើតាមខ្ញុំដឹង ដូចឭថាគាត់ ទៅលក់ដូរ…
អានបន្តDay: January 13, 2022
ឆុតមែន ! កំពុង live សុខៗ ស្រាប់តែ ចែដាណា ទំលាយរឿងនេះចេញមកថា “ចិនសែ គាត់ទាយអោយខ្ញុំតំាងពីខ្ញុំនៅក្មេង គាត់ទាយថា ក្រយៅខ្ញុំ អត់អាចរស់ដោយសារ…” (មានវីដេអូ)
ពុកម៉ែបងប្អូន ប្រជាពលរដ្ឋខ្មែរ មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជា ម្ចាស់មុខជំនួញ ជាច្រើន ដែលកំពុងទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ពីសំណាក់ អតិថិជន របស់ ខ្លួន។ ក្រៅពីមុខជំនួញ ចែដាណា ជាមនុស្សចិត្តធម៌ ដោយតែងតែ ជួយឧបត្ថម្ភ អ្នកខ្វះខាត និងអ្នកត្រូវការ ចាំបាច់ មិនដែលដាច់ឡើយ នេះកើតចេញពី សេចក្តីអាណិត និងស្រឡាញ់ពិតៗ មិនមែនជា ការសម្តែងឡើយ។ មួយវិញទៀត បើងាកមកមើលពីជីវិត ផ្ទាល់ខ្លួន របស់លោកស្រីវិញ គ្រប់គ្នាអាចនឹងភ្ញាក់ ព្រោះ ថៅកែហាងពេជ្រ រូបនេះ ចូលចិត្តប្រើជីវិតសាមញ្ញ ខ្លាំងណាស់ ជាក់ស្តែងពេលខ្លះ លោកស្រី អង្គុយញុំាអាហារតាមផ្លូវក៏មាន។ ចំណែកកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ខណៈកំពុងតែ live និយាយលេងជាមួយហ្វេនៗ សុខៗ ស្រាប់តែ ចែដាណា ទំលាយរឿងមួយប្រាប់ ពីគ្រូទាយម្នាក់ ដែលធ្លាប់ទាយជូន លោកស្រី។ ចែដាណា បានរៀបរាប់ប្រាប់បែបនេះថា “តាំងពីដើមមក ខ្ញុំប្រាប់បងប្អូនរឿងមួយ ចិនសែ គាត់ទាយអោយខ្ញុំតំាងពីខ្ញុំនៅក្មេង គាត់ទាយថា ក្រយៅខ្ញុំ អត់អាចរស់ដោយសារតែអ្នកណាទេ ហើយក៏គ្មានអ្នកណាមកចិញ្ចឹមដែរ គឺខ្ញុំខំប្រឹងឡើងដោយខ្លួនឯង ហើយបងប្អូនហើយ និយាយពីដូច ឆុតដូចមាត់ និយាយទៅដូចគូសជីវិតខ្ញុំទុកអ៊ីចឹង មែនពីមុនមកនិយាយត្រង់ កាលខ្ញុំនៅក្មេងមិនមែនរូបសម្រស់ខ្ញុំអ៊ីចឹងណាបងប្អូន ធម្មតានៅក្មេងវាស្អាតហើយ សាច់ឈាមក៏ស្អាត មុខមាត់ក៏ស្អាត ដល់ពេលទៅ ខ្ញុំគិតថា ខ្ញុំចង់បានប្តីអ្នកមានអ៊ីចឹងទៅ…
អានបន្ត