ព្រះនាងតូច នរោត្តម ជេនណា គឺជាខ្សែរាជវង្សកម្ពុជាវ័យក្មេង មិនត្រឹមតែមានព្រះភ័ក្រ ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទំាង មានទេពកោសល្យសិល្បៈ គួរឱ្យកោតសរសើរថែម ទៀតផង ហើយ ទ្រង់ជាបុត្រីទី២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា ហើយជាចៅលួត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ចំណែកនាថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ នេះ ព្រះនាងតូច បានបកស្រាយ ចម្រៀងមួយបទទៀតហើយ ពិតជាពីរោះប្លែកខ្លាំងណាស់ ដោយអមជាមួយ ការប្រគំឧបករណ៍ភ្លេងខ្មែរ ដល់ទៅ ៩ ប្រភេទ ថែមទៀតផង។ ក្នុងនោះ ព្រះនាងតូច នរោត្តម ជេនណា បានសម្ដែងពីព្រះទ័យ បន្ថែម ថា “បទ ខ្មែរតម្បាញ ពីរជាន់ ច្រៀងដោយ ព្រះនាងតូច នរោត្តម ជេនណា ដឹកនាំភ្លេងប្រគំដោយ លោកគ្រូ និល ស៊ីនឿន នេះគឺជាចំណីអារម្មណ៍ថ្មីមួយ ដែលខ្ញុំមានភ័ព្វ បានបង្ហាញនូវចម្រៀងមហោរី មួយបទ ដែលមានចំណងជើងថា ខ្មែរតម្បាញ ពីរជាន់ ច្រៀងដោយ ព្រះនាងតូច ចេនណា ជូនពុកម៉ែ បងប្អូន ជាទីស្នេហា បានស្តាប់កំសាន្ត ជាមួយការប្រគំ ឧបករណ៍ភ្លេងខ្មែរ៩ ប្រភេទ យ៉ាងពីរោះជាប់ចិត្ត មានដូចជា រនាតឯក , រនាតធុង , ខ្លុយ , ទ្រូអ៊ូ , ទ្រូឆេ , ឃឹម ,…
អានបន្តDay: January 19, 2022
មិនសរសើរ មិនបាន ! មកឆ្លងស្រឡាង ដៃសមុទ្រកំពង់ស្មាច់ ជាមួយភរិយារួច ឧកញ៉ា ម៉ុង ឫទ្ធី ក៏ជូនលុយ អ្នករត់ទូកដ ចំនួន៥ម៉ឺនរៀល ស្រាប់តែ អ្នករត់ទូកដ និយាយ ថា…(មានវីដេអូ)
ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ក្មេងចាស់ ប្រុសស្រី ទំាងក្នុង និងក្រៅប្រទេស មិនតិចនាក់ទេ ច្បាស់ជាស្គាល់ ឧកញ៉ា ម៉ុង ឫទ្ធី ជាក់ជាមិនខាន ដែលកំពុង ជោគជ័យខ្លាំង គួរឲ្យកក់សំគាល់ មកដល់សព្វថ្ងៃនេះ ក្នុងមុខជំនួញរបស់ខ្លួន ហើយក៏តែងតែ ចែករំលែករឿងអប់រំល្អៗ មានន័យ ជាច្រើន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក របស់លោក មិនដែលដាច់ឡើយ។ ជាក់ស្តែង កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ គេឃើញ ឧកញ៉ា ម៉ុង ឫទ្ធី និងភរិយា បាន មកឆ្លងស្រឡាង ដៃសមុទ្រកំពង់ស្មាច់ ដើម្បីទៅមើលចំការ ឬស្សីផ្អែម រួចក៏បានជួបអ្នករត់ទូកដម្នាក់។ ដោយក្តីពេញចិត្ត បុរសរូបនេះពេក ទើបធ្វើឲ្យ ឧកញ៉ា ម៉ុង ឫទ្ធី ដាច់ចិត្តលើករឿងនេះ មកនិយាយ និងសរសើរ ពេញៗមាត់ បែបនេះថា “បើយើងក្រឡេកមកមើល ពីជីវិតពិតប្រាកដ របស់អ្នករត់ទូកដ វិញ បើទោះបីជារកប្រាក់ចំណូល បានតែត្រឹម បីទៅប្រាំម៉ឺនរៀល ក្នុង១ថ្ងៃ ក៏ដោយចុះ នៅតែមានការព្រួយបារម្ភ នៅពេលដែលបានឃើញវត្តមានខ្ញុំ មកឆ្លងទូកម្តងៗ គាត់ខ្លាចក្រែង តែពេលណាមួយ អាចកើតជាស្ពានទៅវិញ គាត់នឹងត្រូវផ្កាប់ឆ្នាំង តែម្តងហើយ នេះគឺជាដៃសមុទ្រកំពង់ស្មាច់ ឆ្លងពីភូមិតា នៃទៅភូមិស្វាយ ចុងខាងលិច ជួរភ្នំបូកគោ កំចាយ ឆ្លងដល់ត្រើយ ជូនប្រាក់៥ម៉ឺនរៀល គាត់ប្រាប់ថា ឡាន១គ្រឿង តែ១ម៉ឺនរៀលទេ អ្នកបើកបរ បានបង់ប្រាក់រួចរាល់ហើយ ទាល់តែបង្ខំ បានព្រមទទួល…
អានបន្តញាក់សាច់ ! សួស វីសា និងថមមី ចាប់ដៃរកស៊ីជាមួយ ចែដាណា ត្រឹមរយៈពេល៤ខែសោះ ចំណេញបានលុយ រហូតដល់ទៅ…, ច្រើនណាស់ (មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ គ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ដោយទើបជួបគ្នាត្រឹមរយៈពេលខ្លីសោះ លោកស្រី ទ្រី ដាណា បានចាប់ដៃគូរកស៊ី ជាមួយ លោកថមមី និងតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស សួស វីសា លើមុខជំនួញ អាហារបំប៉នសុខភាព សារាយសមុទ្រ NNP។ ស្រាប់តែមុននេះបន្តិច នាថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ សួស វីសា បានបង្ហោះវីដេអូមួយ បង្ហាញពីទឹកប្រាក់យ៉ាងច្រើន ត្រឹមរយៈពេល៤ខែសោះ ចំណេញបានលុយ រហូតដល់ទៅ ២០ ម៉ឺន ដុល្លារ ឯណោះ។ រំភើបចិត្តពេក ស្ទើររកពាក្យនិយាយមិនចេញ សួស វីសា បានត្រឹមភ្ជាប់សារខ្លីមួយបន្ថែមថា “2នាក់ នាងកាប៉ាកឡាក ខំតែភ័យ ចែហូ! <សួយ> “។ ចែដាណា ក៏បានបញ្ជាក់ក្នុងវីដេអូដែរថា “នេះគឺជាប្រាក់ចំណេញ រយៈពេល៤ខែជាង អាជាងហ្នឹងនៅជំពាក់ អោយ ៤ខែសិន, និយាយទៅប្រាក់ចំណេញ ២០ម៉ឺន ដុល្លារ នេះ រយៈពេល៤ខែហ្នឹង បើនិយាយពីអ្នកជំនួញទូទៅគេថាតិចណាស់ ប៉ុន្តែនេះគឺជាអាជីវកម្មអនឡាញចំណេញប៉ុណ្ណឹងបានហើយ តិចសម្រាប់គេ ប៉ុន្តែច្រើនសម្រាប់ពួកខ្ញុំ…”។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្តមើលតែរូបទៅដឹងហើយ ថា ឆលី កូរខ្លាំងប៉ុណ្ណា ឲ្យតែថតរូបម្តងៗ គឺអ៊ីចឹងហ្មង, គ្រឺតកូនពេក ដល់ថ្នាក់ ឱក សុគន្ធកញ្ញា ដាក់មួយម៉ាត់យ៉ាងខ្លី ថា…(មានរូបភាពច្រើន)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ តារាចម្រៀង ដ៏ល្បីឈ្មោះ ប្រចាំផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសម្នាក់ ដ៏គួរឲ្យស្រឡាញ់ ដែលមានឈ្មោះថា អុឹង បញ្ញាបុត្រ ហៅឆលី នោះ ពិសេសនោះ គឺមានថ្ពាល់ខួច ដូចប៉ាៗ ថែមទៀតផង។ បច្ចុប្បន្នតារាចម្រៀងស្រី រូបនេះកំពុងសាងសុភមង្គល យ៉ាងមានក្តីសុខជាមួយក្រុមគ្រួសារដ៏តូចមួយរបស់ខ្លួន។ កញ្ញា និងស្វាមី បើទោះជារវល់ការងារខ្លាំងយ៉ាងណាក៏ដោយ ក៏មិនដែលភ្លេចហើយ សម្រាប់ផ្តល់វេលាដ៏មានតម្លៃជូន ឆលី ដើរលេងតាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ។ ចំណែកកាលពីម្សិលម៉ិញនេះ នាថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ តារាចម្រៀងដ៏ល្បី គឺ ឱក សុគន្ធកញ្ញា និងស្វាមី បាននាំ ឆលី កូនប្រុសសំណព្វចិត្ត ទៅ ខេត្តព្រះសីហនុ ដើម្បីចូលរួមក្នុងកម្មវិធីដ៏ធំមួយ គឺ ពិធីបើកវេទិកា ទេសចរណ៍ អាស៊ានលើកទី៤០ (ATF 2022) ដោយត្រូវបានរៀបចំធ្វើឡើង នៅក្រុងព្រះសីហនុ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ គេឃើញ ឆលី និងប៉ាៗ បានមើលគេបាញ់កាំជ្រួច ជាមួយគ្នា មើលទៅពិតជាមានក្តីសុខ និងកក់ក្តៅយ៉ាងខ្លាំង។ លោក អ៊ឹង សុខលី បានពោលពាក្យមួយឃ្លា ទំាងក្តីរំភើបថា “យប់នេះ ពិតជាសំណាងណាស់ បានមើលកាំជ្រួច ជាមួយ Charlie”។ មិនទាន់អស់ទេ ស្រាប់តែព្រឹកឡើង នាថ្ងៃទី ១៩ ខែមករា ឆ្នាំ…
អានបន្តស្រណោះណាស់ ! ធ្លាប់តែនៅក្បែរគ្នា ពេលនេះនៅម្នាក់ឯង ដល់ថ្នាក់ ទប់ចិត្តលែងជាប់ សង្សារ ប្រាក់សុគន្ធ ក៏និយាយពាក្យនេះចេញមក ទំាងទឺកភ្នែកថា “អូននឹកបងណាស់ លើកនេះ យើងខានជួបគ្នាយូរពេកហើយ លើកនេះ ដឹងទេអូនអង្គុយចាំមើលផ្លូវបង នៅមុខផ្ទះរាល់ថ្ងៃ, មួយរយៈនេះ…”
សូមបញ្ជាក់បន្តិចផងដែរ កាលពី ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ ទើបកន្លងផុតទៅ ប៉ុន្មានថ្ងៃនេះ មហាជនទូទៅ ក៏ដូចជា ពុកម៉ែបងប្អូន ដែលប្រើប្រាស់នៅក្នុងបណ្តាញ ហ្វេសប៊ុក មិនតិចនាក់ទេ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ទាល់តែសោះ ពេលទទួលដំណឹងថា លោក នាង ប្រាក់សុគន្ធ ដែលត្រូវជា បងប្រុស កញ្ញា នាង គន្ធា បានលាចាក លោកនេះ បាត់ទៅហើយ ដោយសារ គ្រោះថ្នាក់ចរាចរណ៍។ ក្រោយដឹងរឿងនេះ ធ្វើឲ្យ សង្សារ របស់ ប្រាក់សុគន្ធ បានត្រឹមយំខ្សឹកខ្សួល ឃើញហើយ ធ្វើឲ្យ គ្រប់គ្នា មិនអាចទប់ទឹកភ្នែកជាប់ហើយ។ ជាបន្តបន្ទាប់ នារីរូបស្រស់ម្នាក់នេះ តែងតែបង្ហោះរូបភាព ដែលធ្លាប់ផ្អែមល្ហែម ស្និតស្នាល ជាមួយ ប្រាក់សុគន្ធ និងរៀបរាប់ទំាងស្តាយស្រណោះ។ នៅមិនទាន់អស់ទេ ស្រាប់តែព្រឹកម៉ិញនេះទៀត នាថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ ព្រោះតែនឹកអាល័យពេក ទើបធ្វើឲ្យកញ្ញា ផេង ម៉េងឡាង ដែលត្រូវជាសង្សារ ប្រាក់សុគន្ធ បានបង្ហោះរូបភាពមួយសន្លឹក រួចនិយាយទំាងអួលដើម.ក ថា “Good morning បងសម្លាញ់ បងឃ្លានអ្វីទេ បងមានអ្វីញុំានៅ បងនឹកអូនអត់ ថ្ងៃនេះ បងចង់ញុំាអីទេ? អូននឹកបងណាស់ លើកនេះ យើងខានជួបគ្នាយូរពេកហើយ លើកនេះ ដឹងទេអូនអង្គុយចាំមើលផ្លូវបង នៅមុខផ្ទះរាល់ថ្ងៃ… ចាំមើលថ្ងៃណា បងមកយកអូន ទៅញាំអី បងមកយកអូន…
អានបន្តថ្មីចែស ! កំពុងតែញុំាអី សុខៗ ស្រាប់តែ នាយ ក្រឹម និយាយដើម ព្រាប សុវត្ថិ និង អតីតស្ដេចប្រដាល់ អេ ភូថង ដោយដាក់ប៉ុន្មានម៉ាត់នេះ សើចចុកពោះទៀតបាត់ និយាយពីរឿង…(មានវីដេអូ)
ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស មិនតិចនាក់ទេ ច្បាស់ជាស្គាល់ជាក់ជាមិនខាន នាយ ក្រឹម និង លោក ព្រាប សុវត្ថិ នោះ ដែលម្នាក់គឺជា តារាកំប្លែង ជើងចាស់ ដ៏ល្បីល្បាញខ្លាំង និងម្នាក់ទៀត គឺជាកំពូលតារាចម្រៀង ដោយអ្នកទំាងពីរនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ ហ្វេនៗរបស់ខ្លួន។ ស្រាប់តែ ម្សិលម៉ិញនេះ នាថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ គេឃើញ នាយ ក្រឹម បានបង្ហោះរូបភាពប៉ុន្មានសន្លឹក មានទំាងចាស់ និងថ្មី ដែលថតជាមួយ លោក ព្រាប សុវត្ថិ រួចទំលាយពាក្យទំាងនេះចេញមកត្រង់ៗថា “ទោះបីបងស្នាយ ឃ្លាតឆ្ងាយពីអូនមួយរយៈ ក៏ដោយ? តែអូន នៅតែមានបេះដូង ជាមួយ បងស្នាយដដែល! ហើយបងស្នាយ ក៏នៅតែ នឹកអនុស្សាវរីយ៍ កាលនៅរួមការងារដដែល។ ម្សិលម៉ិញពេលបងហៅអូនទៅជួប អូនរំភើប ណាស់ មិននឹកស្មានថា បងនៅស្រឡាញ់អូនទេ។ យើងឃ្លាតតែកាយ តែបេះដូងនៅមិននៅឆ្ងាយគ្នាឡើយ!”។ ខណៈពេលកំពុងជួបគ្នា ស្រាប់តែ នាយ ក្រឹម នៅមិនសុខ ក៏បាន និយាយដើម លោក ព្រាប សុវត្ថិ, អតីតស្ដេចប្រដាល់ អេ ភូថង ព្រមទំាងខ្លួនឯង រឿងហូបបាយ ដោយដាក់ប៉ុន្មានម៉ាត់នេះ សើចពេញបណ្តាញសង្គម Tik Tok ដល់ថ្នាក់ ធ្វើឲ្យ គ្រប់គ្នាទប់សំណើចលែងជាប់ ក៏បានចូល comment ភ្លាមៗថា ៖ …
អានបន្ត