សូមរំលឹកឡើងវិញបន្តិចផងដែរថា ទស្សនិកជនជាច្រើន ពិតជានៅចាំច្បាស់ជាក់ជាមិនខាន កញ្ញា រ៉េត ស៊ូហ្សាណា នោះ ដែលជាអតីតបេក្ខនារី ធ្លាប់បានចូលប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី 2 កំឡុងឆ្នាំ ២០១៦។ កាលនោះ ហ្សាណា បានលើកយកបទ “The Power of Love” មកធ្វើការប្រកួត។ បើទោះ តារារូបនេះ មិនទទួលបានពានរង្វាន់ក៏ដោយ ក៏ អតីតបេក្ខនារីរូបនេះ នៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់ អ្នកគាំទ្ររបស់ខ្លួន ហើយគេតែងតែឃើញ ហ្សាណា លេចមុខក្នុងកម្មវិធីផ្សេងៗមិនដែលដាច់ឡើយ។ ដោយសារតែការខិតខំប្រឹងប្រែ តស៊ូ ព្យាយាម រាល់ការលំបាកទំាងឡាយ បានធ្វើឲ្យ ស៊ូហ្សាណា មានលទ្ធភាព អាចទិញផ្ទះដ៏ធំមួយ ដែលជារបស់ខ្លួនឯង ថែមទៀតផង។ នៅមិនទាន់អស់ទេ ស្រាប់តែ មកដល់ ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ ហ្វេនៗ ឡើងភ្ញាក់ទៀតហើយ ក្រោយឃើញ ហ្សាណា បានបង្ហោះរូបភាព ប៉ុន្មានសន្លឹក ដែលទើបបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យអន្តរជាតិ Raffles មុនជំនាញគ្រប់គ្រងអាជីវកម្ម។ ចំណែកនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ គេឃើញ ហ្សាណា បានធ្វើកម្មវិធីខួបកំណើត របស់ខ្លួន ដោយតុបតែងខ្លួន ស្រស់ស្អាតខ្លាំងណាស់ ក្នុងវ័យ 22 ឆ្នាំ រួចឆ្លៀតប្រាប់ យ៉ាងខ្លីថា “Happy birthday to me #22 ចាស់មួយឆ្នាំទៀតហើយ… see…
អានបន្តDay: January 28, 2022
ឆុងអែបកៀន ! ផ្ទុះការសែរព្រាតជាង 7 ពាន់ដង ក្រោយឃើញ សុភ័ក្រ្ត កុសុម៉ា តែងខ្លួនមួយឈុតនេះ, ឃើញភ្លាម ហ្វេនៗ ចង់គាំង រួចចូល comment បែបនេះថា…
ពុកម៉ែ បងប្អូន ពលរដ្ឋខ្មែរមិនតិចនាក់ទេ ច្បាស់ជាស្គាល់ កញ្ញា សុភ័ក្រ្ត កុសុម៉ា ជាក់ជាមិនខាន ដែលជា ពិធិការិនីដ៏ល្បីឈ្មោះម្នាក់ កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍ ពីសំណាក់មហាជនទូទៅ មកទល់ពេលនេះ ជាមួយពាក្យសំដីពូកែលេងសើច និយាយចាក់ទឹកមិនលេច។ ញឹកញាប់បំផុត សុភ័ក្រ្ត កុសុម៉ា តែងតែបង្ហោះរូបភាព ក៏ដូចជាវីដេអូ ជាមួយការដាក់ caption ប្លែកៗ បានអានហើយ ធានាថាគ្មាននរណា អាចទប់សំណើចជាប់ឡើយ និយាយជារួម បើមិនប្លែក មិនបាច់ហៅ កុសុម៉ា ទេ។ ខណៈពេល សែនចូលឆ្នាំចិន ជិតចូលមកដល់ ស្រាប់តែ កញ្ញា សុភ័ក្រ្ត កុសុម៉ា បានតែងខ្លួន លេងម៉ាអស់ដៃ តែម្តង ដោយបានបង្ហោះរូបភាព ប៉ុន្មានម៉ោងមុននេះ នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ ដល់ថ្នាក់ ធ្វើឲ្យ គ្រប់គ្នាផ្ទុះការចាប់អារម្មណ៍ និងចែករំលែកយ៉ាងច្រើន រហូតដល់ទៅ ជាង ៧ពាន់ដងឯណោះ ត្រឹមរយៈពេល ៣ម៉ោងគត់។ កុសុម៉ា បានភ្ជាប់សារខ្លីមួយទៀត ថា “ឆ្នាំនេះហុងស៊ុយពណ៌ខៀវ ចឹងគ្រប់យ៉ាងត្រូវតែខៀវ” រួចឆ្លៀតបន្ថែម នៅក្នុង comment ដូចនេះ “តោះកាត់ឆុង ជាមួយពណ៍ហុងស៊ុយ”។ ឃើញភ្លាម ហ្វេនៗ ចង់គាំង រួចចូល comment ព្រាត ថា ៖ ប៉ិនហ្មងយើងហ្នឹង, ប្លែករហូត, ឈ្នះទៀតហើយយាយ, ឈ្នះអស់មារសត្រូវ, គំាងទៀតហើយ, បើផាត់មុខខៀវទៀត ល្អបង, កប់យោបល់,…
អានបន្តឃើញចំណងដៃ ញាក់សាច់ទៀតហើយ ! ស្ងាត់ៗ ចែដាណា មកការ កូនចៅ ដល់ខេត្តតាកែវ ទៀតបាត់, សួរកូនកំលោះ ចុះឡើងៗ ស្រាប់តែ ចែដាណា សម្រេចចងដៃ នូវទឹកប្រាក់ រហូតដល់ទៅ…(មានវីដេអូ)
មហាជនទូទៅ ក៏ដូចជា ពុកម៉ែបងប្អូន មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជា ថៅកែហាងពេជ្រ និងជា ម្ចាស់មុខជំនួញ ជាច្រើនទៀត ដែលកំពុងទទួលបាន ជោគជ័យខ្លាំង គួរឲ្យកត់សំគាល់ និងមិននឹកស្មានដល់។ ក្រៅពីមុខជំនួញ លោកស្រី ត្រូវបានគេមើលឃើញថា ជាមនុស្សដែលមានចិត្តសប្បុរសធម៌ ម្នាក់ផងដែរ តាមរយៈទង្វើរ ដែលលោកស្រី បានធ្វើកន្លងទៅនេះ ជាញឹកញាប់ ដែលកើតចេញពីចិត្តជ្រះថ្លា មិនដែលដាច់ឡើយ ជាពិសេស ចែដាណា ចូលចិត្តជួយ អ្នកខំតស៊ូ ក្នុងឆាកជីវិត។ ចំណែកកាលពី ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ ទើបកន្លងផុតទៅ ប៉ុន្មានថ្ងៃនេះ លោកស្រី ទ្រី ដាណា បានធ្វើឲ្យ មហាជនទូទៅ ភ្ញាក់ផ្អើល យ៉ាងខ្លាំង ក្រោយឃើញ ទៅចូលរួមមង្គលការមួយ ជាមួយ អូនប៊ី កូនប្រុសពៅ ហើយក៏បានចងដៃ កូនកំលោះ និងកូនក្រមុំ សុទ្ធតែប្រាក់ដុល្លារ ឡើងមួយដុំធំ គឺចំនួន ១ម៉ឺនដុល្លារ ឯណោះ ។ អត់ទាន់អស់ទេ ស្រាប់តែមុននេះបន្តិច នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ ចែដាណា បានមកចូលរួមមង្គលការ មួយទៀតហើយ ដែលត្រូវជាកូនចៅ របស់ខ្លួន នៅខេត្តតាកែវ រួចបញ្ជាក់សារខ្លីថា “បុគ្គលិកស្មោះត្រង់ តស៊ូ ធ្វើការជាមួយយូរឆ្នាំហើយ មិនអាចចោលបានទេ ជូនពរប្អូនទាំង២ មានសុភមង្គលក្នុងជីវិតគ្រួសារ។ កូនក្រមុំនៅភូមិខ្នារធំ ឃុំពារាប ស្រុកបាទី…
អានបន្តឮហើយ រំភើបជំនួស ! ក្រោយដឹង កីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា របួសដាច់សរសៃ ជង្គង់ស្ដាំ, សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភដើម្បីព្យាបាល នូវទឹកប្រាក់រហូតដល់ទៅ…, ច្រើនណាស់ (មានរូបភាពច្រើន)
កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ គេឃើញក្នុងហ្វេសប៊ុកផេកផ្លូវការ ក្លិបបាល់ទាត់បឹងកេត បានជូនដំណឹងភ្ញាក់ផ្អើលមួយពី កីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា ខ្សែប្រយុទ្ធដ៏ឆ្នើម ដោយបញ្ជាក់បែបនេះថា “ចាន់ វឌ្ឍនាកា ត្រូវធ្វើការវះកាត់ជង្គង់ក្រោយរងរបួសក្នុងការប្រកួតម្សិលមិញ បន្ទាប់ពីធ្វើការតាមដានពិនិត្យយ៉ាងម៉ត់ចត់និងយកចិត្តទុកដាក់ពីគ្រូពេទ្យឯកទេស ជាលទ្ធផល ស្ថានភាពរបួសបានឲ្យឃើញថា វឌ្ឍនាកា បានដាច់សរសៃរជង្គង់ខាងស្ដាំ ACL (Anterior Cruciate Ligament)។ ខណ:ពេលនេះក្លិបកំពុងរៀបចំដើម្បីឲ្យគាត់បានធ្វើការវះកាត់ ជូនពរឲ្យការវះកាត់ទទួលបានជោគជ័យ និងជាសះស្បើយបានឆាប់រហ័ស។”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ ក្លិបមានដំណឹងមួយទៀត ប្រាប់ពុកម៉ែ បងប្អូន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា “ក្លិបកីឡាបាល់ទាត់បឹងកេត សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជាទីបំផុត ជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ការឧបត្ថម្ភ ដ៏មហាថ្លៃថ្លា ជាទឹកប្រាក់ចំនួន ៥០.០០០ដុល្លារ ដល់កីឡាករ ចាន់ វឌ្ឍនាកា ដើម្បីព្យាបាលរបួសដាច់សរសៃ ACL ជង្គង់ស្ដាំ អំឡុងការប្រកួតកាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២។ មហាទឹកចិត្តដ៏សប្បុរសនេះបង្ហាញយ៉ាងប្រត្យក្សអំពីគតិបណ្ឌិតរបស់សម្ដេចតេជោដែលតែងតែយកចិត្តទុកដាក់ចំពោះវិស័យកីឡាកម្ពុជាដែលកំពុងរីកចម្រើនកាន់តែប្រសើរឡើងៗក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោដែលជាស្ថាបនិក និងជាអគ្គមគ្គុទេស នយោបាយឈ្នះ-ឈ្នះ ដែលបាននាំសន្តិភាព ពេញលេញ និងការអភិវឌ្ឍ យ៉ាងលឿនរហ័ស ជូនមាតុភូមិកម្ពុជា មកទល់សព្វថ្ងៃនេះ។ ក្លិបកីឡាបាល់ទាត់បឹងកេត សូមគោរពជូនពរសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗ សូមប្រកបដោយពុទ្ធពរទាំង៤ប្រការកុំបីឃ្លាតឃ្លៀងឡើយ។”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖…
អានបន្តមានគេសួរថា “បង ខ្ញុង ម៉េចបានឈប់ថត រឿង 2 គ្រួសារ, បង ខ្ញុង គេដកចេញមែន?”, មិនទុកយូរទេ ទីបំផុត អ្នកនាង ខ្ញុង ចេញមុខ បញ្ជាក់ហើយ ដោយប្រាប់ច្បាស់ៗថា…(មានវីដេអូ)
មហាជនទូទៅ ពិតដឹងច្បាស់ជាក់ជាមិនខាន ថា នាយ ពាក់មី គឺ ជាដៃគូ ដ៏ស័ក្តិសមបំផុត ជាមួយ អ្នកនាង ខ្ញុង ព្រោះរាល់ការសម្តែង របស់ពួកគេម្តងៗ តែងតែធ្វើឲ្យ ហ្វេនៗ សើចចុកពោះ គ្រប់ពេលវេលា ជាមួយពាក្យសំដីចាក់ទឹកមិនលេច។ ក្រោយពី អ្នកនាង ខ្ញុង មិនបានសម្តែងនៅក្នុងក្រុមជាមួយខ្លួន តទៅទៀត ស្រាប់តែមកដល់ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ នាយ ពាក់មី ស្វែងរកឃើញ ប្រពន្ធថ្មីហើយ គឺ ស្រីពី ជំនួសតួ អ្នកនាង ខ្ញុង នៅផ្ទះលេខ ២ ក្នុងកម្មវិធី 2 គ្រួសារ។ បន្ទាប់ពីឃើញបែបនេះ ធ្វើឲ្យ គ្រប់គ្នា មានចម្ងល់យ៉ាងខ្លាំង ក៏បានសួរ អ្នកនាង ខ្ញុង ត្រង់ៗថា “បង ខ្ញុង ម៉េចបានឈប់ថត រឿង 2 គ្រួសារ, បង ខ្ញុង គេដកចេញមែន? បង ខ្ញុងឯងដក ខ្លួនចេញពីសិល្បៈមែន?”។ ដោយមិនចាំយូរទេ នៅទីបំផុត កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ នេះ អ្នកនាង ខ្ញុង បានចេញមុខ live ហើយឆ្លើយតបទៅកាន់ប៉ុន្មានសំនួរខាងលើហើយ ដោយបញ្ជាក់បែបនេះថា “ខ្ញុំអត់បានឈប់ពីសិល្បៈទេ បងប្អូនហៅខ្ញុំ ច្រៀងការ ហៅខ្ញុំលេងកំប្លែងពេលល្ងាច ក្នុងកម្មវិធីសប្បាយៗរបស់បងប្អូនប្រារពឡើង ខ្ញុំទទួលបានទំាងអស់ ពីរនាក់គ្រួសារខ្ញុំ កាត់សក់…
អានបន្តច្រៀងពីរោះហើយ សង្ហាទៀត ! រឿន បញ្ញារ័ត្ន ដាក់មួយបទនេះ “សុំបាត់មុខមួយរយៈ” ស្រែកឡើង កក្រើកឆាកហ្មង, មើលចប់ភ្លាម ហ្វេនៗ និយាយថា ទំាងមុខ និងសំឡេង គឺដូច…(មានវីដេអូ)
កម្មវិធី ប្រឡងចម្រៀង កម្រិតពិភពលោក Beat The Best បានឈានដល់ វគ្គ Beat The Live សប្ដាហ៍ទី 1 ហើយ កាលពី រាត្រី ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ ដោយក្នុងនោះ គេឃើញ នៅសល់តែ បេក្ខជន ចំនួន ១៤នាក់ ប៉ុណ្ណោះ សុទ្ធតែមិនធម្មតា ដើម្បីមកធ្វើការប្រកួត ទៅកាន់វគ្គបន្តទៀត ហើយកម្មវិធី នៅក្នុងយប់នោះ គឺចម្រាញ់យក តែ១២នាក់ គត់ ដោយធ្លាក់ចេញពីវគ្គនេះ ចំនួន២រូប។ ក្នុងចំណោមជើងខ្លាំងទំាង១៤ មហាជន ក៏សម្លឹងឃើញ បេក្ខជនម្នាក់ផងដែរ ឈ្មោះ រឿន បញ្ញារ័ត្ន បានលើកយកចម្រៀងមួយបទ ក្រោមចំណងជើងថា “សុំបាត់មុខមួយរយៈ” មកធ្វើការប្រកួត។ ស្តាប់ចប់សឹងមិនទាន់ ធ្វើឲ្យ អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាជាគណៈកម្មការ ទំាង៤ សរសើរពេញៗមាត់គ្រប់គ្នាតែម្តង ហើយមានអ្នកខ្លះ ក៏ចូល comment បែបនេះថា៖ ដូចតារាចម្រៀង អនុស្សាវរីយ៌ ណាស់ ទាំងមុខ ទាំងសំឡេង ពីរោះ, សំឡេងល្អ, អាយដលច្រៀងពីរោះម៉្លេះ, សំឡេងដូច តារាចម្រៀង អនុស្សាវរីយ៌, សប្ដាហ៍ហ្នឹង ស្អាតម្ល៉េះ, ស្រែរហូតហើយ នៅតែពីរោះទៀត កូនប្រុស, សំឡេងផ្អែម ពីរោះណាស់ idol, វគ្គហ្នឹងស្អាតជាងមុន ចង់លង់។ រឹតតែពិសេសបំផុតនោះ បញ្ញារ័ត្ន បានទទួលការបោះឆ្នោតយ៉ាងច្រើន ថែមទៀតផង…
អានបន្តអាយុទើប 14 ឆ្នាំសោះ តែគិតបានវែងឆ្ងាយណាស់ ! ទីបំផុត ឡុង លីងគ័ង្គ ដាច់ចិត្តទំលាយ បំណងប្រាថ្នា របស់ខ្លួនហើយ នាថ្ងៃអនាគត គឺចង់ទៅរៀន នៅប្រទេសក្រៅ ដើម្បីក្លាយជា…
ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ក៏ដូចជា ទស្សនិកជន ភាគច្រើន ច្បាស់ជាមិនមើលរំលងទេ ឡុង លីងគ័ង្គ នោះ ដែលជា អតីតបេក្ខជន ធ្លាប់ចូលប្រឡង ក្នុងកម្មវិធី ប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ កំឡុងឆ្នាំ ២០១៧ ពេលនោះ រូបគាត់មានអាយុទើប ៩ឆ្នាំ ទេ។ បើទោះ លីងគ័ង្គ មិនទទួលបានពានរង្វាន់ ក្នុងកម្មវិធីនេះ ក៏ដោយ ក៏ប្រជាប្រិយ ប្អូនប្រុស រូបនេះ នៅតែទទួលបាន ការគាំទ្រ ពីសំណាក់មហាជនទូទៅ ដដែល តាមរយៈទឹកដមសំនៀងដ៏ពីរោះ និងលេចមុខតាមកម្មវិធីតូចធំ មិនដែលដាច់ឡើយ។ ក្រៅពីអាជីព ជាតារាចម្រៀង នៅក្នុងផលិតកម្ម រស្មីហង្សមាស គេឃើញ លីងគ័ង្គ ក៏មានមុខជំនួញធំគួរសមមួយ របស់ខ្លួនផងដែរ គឺបានបង្កើតក្រុម តន្ត្រី ឡុង លីងគ័ង្គ-LK Band ដែលមានទីតាំងនៅ ស្រុកសំរោង ខេត្តតាកែវ។ ចំណែកកាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ លីងគ័ង្គ មានរឿងក្នុងចិត្ត ហើយទំលាយចេញមកថា “ឃ្លាតពីជីដូន ឪពុកម្ដាយ នៅខេត្ត ដើម្បីបន្តការរៀនសូត្រ នៅភ្នំពេញ សូមអរគុណពូមីងអ៊ុំ សម្រាប់ការជួយទំនុកបម្រុង រៀនសូត្រ ហូបចុក និងការស្នាក់ នៅយ៉ាងល្អប្រសើរដល់អូន។ ការរៀនសូត្រពិតជាពិបាក តែការពិបាកនេះ មិនអាចឈ្នះសេចក្ដីខំប្រឹងរបស់ខ្ញុំបានទេ មករៀននៅភ្នំពេញ ជាការប្ដេជ្ញាចិត្ត របស់អូន ដូចនេះអូនមានតែពាក្យថាតស៊ូជានិច្ច”។ …
អានបន្តច្រើនណាស់ ! អ្នកឧកញ៉ា ហុង ពីវ បរិច្ចាគថវិកា ផ្ទាល់ខ្លួន ជូនមន្ទីរពេទ្យគន្ធបុប្ផា ទៀតហើយ នូវទឹកប្រាក់រហូតដល់ទៅ…(មានរូបភាពច្រើន)
ពុកម៉ែបងប្អូន និងមហាជន ទូទៅ មិនតិចនាក់ទេ ច្បាស់ជាស្គាល់ ជាក់ជាមិនខាន អ្នកឧកញ៉ា ហុង ពីវ នោះ ដែលជា អគ្គនាយកក្រុមហ៊ុន ពិភពថ្មីគ្រុប និងជាម្ចាស់បុរីពិភពថ្មី ព្រមទំាង ជាម្ចាស់ គ្រឹះស្ថានហិរញ្ញវត្ថុពិភពថ្មី ផងដែរ។ អ្នកឧកញ៉ា មិនត្រឹមតែ ជោគជ័យខ្លាំង ក្នុងមុខជំនួញប៉ុណ្ណោះទេ ថែមទំាងទទួលបានការពេញចិត្ត និងគាំទ្រយ៉ាងច្រើន ពីសំណាក់ ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេសផងដែរ តាមរយៈទង្វើរ សប្បុរសធម៌ របស់លោក ដែលបានចូលរួមសំណែកជាថវិកា ជាហូរហែ មិនដែលដាច់ឡើយ ក្នុងកិច្ចការសង្គម។ ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ លោកបានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលបានបរិច្ចាគថវិកា រហូតដល់ទៅ 2 លាន ដុល្លារ ឯណោះ ជូនមន្ទីរពេទ្យគន្ធបុប្ផា ទៀតហើយ។ អ្នកឧកញ៉ា ហុង ពីវ បានបញ្ជាក់បន្ថែមទៀតថា “សួស្តីឆ្នាំថ្មី!!! 2022 ខ្ញុំ អ្នកឧកញ៉ា ហុង ពីវ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់អតិថិជន ទាំងអស់ ដែលតែងតែ គាំទ្រ បុរីពិភពថ្មី …! ទើបថ្ងៃនេះ យើងបាន ចូលរួមបរិច្ចាគ ជូន មូលនិធិគន្ធបុប្ផាកម្ពុជា”។ ឃើញបែបនេះ អ្នកប្រើប្រាស់ នៅក្នុង ហ្វេសប៊ុកជាច្រើន បានបង្ហាញក្តីរំភើប រីករាយយ៉ាងខ្លាំង ហើយក៏មានអ្នកខ្លះទៀត បានចូល comment ភ្លាមៗថា ៖…
អានបន្តអីយ៉ា ស្ងាត់ៗ សួ វិចិត្រ ទៅដល់ស្វាយរៀង បាត់ ដោយដាក់ប៉ុន្មានបទនេះ ពីរោះខ្លាំងណាស់ ដល់ថ្នាក់ ធ្វើឲ្យ ហ្វេនៗ និយាយថា…(មានវីដេអូ)
អ្នកប្រើប្រាស់ នៅក្នុងបណ្តាញ សង្គមហ្វេសប៊ុក និង Tik Tok មិនតិចនាក់ទេ ច្បាស់ជាស្គាល់ ជាក់ជាមិនខាន លោក សួ វិចិត្រ នោះ ដែលដើមឡើយ គាត់គឺជា អ្នកចម្រៀងម្នាក់ នៅក្នុងក្លឹបកម្សាន្តមួយ នៅខេត្តពោធិ៍សាត់ តែប៉ុណ្ណោះ។ មកដល់ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ លោក បានធ្វើឲ្យគ្រប់គ្នា ភ្ញាក់ព្រឺត ក្រោយលេចមុខចូលប្រឡង ក្នុងកម្មវិធីប្រឡង ចម្រៀងកម្រិត ពិភពលោក Beat The Best វគ្គ Beat The Judges សប្ដាហ៍ទី 2។ ចំណែកកាលពី រាត្រី ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ វិចិត្រ នៅតែធ្វើបានល្អ ក្នុងវគ្គ Beat The Live សប្ដាហ៍ទី 1 ហើយក៏ទទួលបានការបោះឆ្នោតពីសំណាក់ ហ្វេនៗ ព្រមទំាងបានឈានទៅវគ្គបន្ត នៅសប្តាហ៍ ក្រោយថែមទៀតផង។ រីឯម្សិលម៉ិញនេះ នាថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ គេឃើញ សួ វិចិត្រ បានបង្ហាញខ្លួននៅក្នុង កម្មវិធី របស់សម្រស់ធារ៉ា ដែលបានរៀបចំ ធ្វើឡើងនៅ ភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដោយបានបកស្រាយចម្រៀងប៉ុន្មានបទ ពិតជាពីរោះ លន្លង់លន្លោច ណាស់។ ខណៈកំពុងមើលការ live ហ្វេនៗ…
អានបន្តមើលហ្វេនគេផង ច្រើនញាក់សាច់ ! សួស វីសា និង កាប៉ាកឡាក ទៅដល់ខេត្តតាកែវ ភ្លាម ហ្វេនៗ ចាំទទួលច្រើនដល់កហ្មង ដល់ថ្នាក់ សួស វីសា ឡើងភ្ញាក់ រួចប្រាប់ថា…(មានវីដេអូ)
កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ គេឃើញ តារាចម្រៀង សួស វីសា និងថមមី ហៅ កាប៉ាកឡា បាននាំគ្នាទៅដល់ខេត្តតាកែវ។ ពេលទៅដល់នោះភ្លាម ឡើងផ្អើលពេញភូមិ ដោយសារតែ ថមមី តែងខ្លួន ធ្វើជា កាប៉ាកឡាក និងតុបតែមុខ យ៉ាងទាក់ទាញបំផុត។ សួស វីសា ក៏បានភ្ជាប់សារខ្លីមួយថា “នេះជាសកម្មភាពខ្លះៗ នាព្រឹកម៉ិញ 27.01.2022 ព្រឹកម៉ិញចែសា និងកាប៉ាកឡាក ជំនួសមុខ អោយបងស្រី ទ្រី ដាណា យើងបាននាំយកម៉ូតូ ទៅជូនដល់អតិថិជន ដែលបានឈ្នះរង្វាន់ ពីសារ៉ាយសមុទ្រNNP នៅខេត្តតាកែវ ព្រឹកម៉ិញ និយាយពីថាសប្បាយណាស់ សំខាន់កាប៉ាកឡាករាំឡក អុងឌឿ ជាមួយក្រុមឆៃយាំទៀត សមនោះសម សំខាន់ហ្វេនកាប៉ាកឡាកច្រើនសាហាវ អរគុណ យាយតាអ៊ុំពូមីង សំរាប់ការស្វាគមន៍ យ៉ាងកក់ក្តៅ យប់នេះចាំខ្ញុំផុសវីដេរអូ សកម្មភាពចែករង្វាន់ទាំងស្រុង ជូនបងប្អូន តាយាយ ទស្សនានា យប់នេះ”។ ដូចបានសន្យា សួស វីសា ក៏បានបង្ហោះវីដេអូនេះ រួចបន្ថែមថា “នេះជាសកម្មភាពព្រឹកម៉ិញ នាងកាប៉ាកឡាក ចុះចែករង្វាន់ម៉ូតូ ដល់អតិថិជនNNP ផ្អើលទឹក ផ្អើលដី ផ្អើលទាំងគោ មាន់ ទា ជ្រូក ទាំងក្មេង ទាំងចាស់ ផ្អើលអស់ហើយ តាមភូមិស្រុក តោះសូមអញ្ជើញទស្សនា សកម្មភាពទាំងស្រុង ទាំងអស់គ្នាបងប្អូន”។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូ ខាងក្រោមនេះ ទំាងអស់គ្នា ៖ …
អានបន្ត