មហាជនទូទៅ ភាគច្រើន ច្បាស់ជាស្គាល់ ជាក់ជាមិនខាន លោក កក្កដា សុភ័ណ្ឌ នោះ។ ហើយពេលកន្លងទៅលោក មានរឿងដ៏ផ្ទុះកក្រើកមួយ ពេញបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តែទោះជាយ៉ាងណាក្តី លោកក៏តែងតែ បង្ហាញនូវសកម្មភាព សប្បុរសធម៌ ញឹកញាប់ផងដែរ តាមចិត្តជ្រះថ្លា និងកើតចេញពីក្តី អាណិតស្រឡាញ់ពិតៗ មានអ្នកខ្លះចូលចិត្ត និងអ្នកខ្លះទៀតមិនចូលចិត្ត។ ចំណែក នាថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២២ នេះ គ្រប់គ្នាមានការចាប់អារម្មណ៍សារជាថ្មី ក្រោយឃើញឃើញ កក្កដា សុភ័ណ្ឌ បានមកជួប លោកជំទាវ ហ៊ុន ស៊ីណាត ផ្ទាល់តែម្តង ដើម្បី សុំពរជ័យ ក្នុងចូលឆ្នាំចិន ក្នុងទឹកមុខស្រស់ស្រាយ និងសប្បាយរីករាយយ៉ាខ្លាំង រួចឆ្លៀតបញ្ជាក់ ” មកសុំពរជ័យពីម៉ា មុនពេលចូលឆ្នាំចិន សុំឲ្យហេងៗ ខែ2នេះ មានរឿងល្អហើយ”។ ពេលបានជួប កក្កដា សុភ័ណ្ឌ ហើយ លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានបង្ហាញអារម្មណ៍ ទំាងនេះ ចេញមកដែរ ថា “លើកទីមួយហើយ បានស្គាល់ក្មួយ កក្ដដា សុភ័ណ្ឌ គាត់មកសុំពរជ័យដែរ សូមជូនពរដល់ក្មួយ ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន ហើយឲ្យមានភ្ញៀវ ហៅថតច្រើនៗ ។”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖ បើអត់ឮសំឡេង អាចទស្សនាតាមរយៈ…
អានបន្តDay: January 29, 2022
កូនខ្ពស់ជាងប៉ាម៉ាត់បាត់ ! មាស សុខសោភា ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ស្រស់ស្រាយណាស់ ក្នុងថ្ងៃខួបកំណើតខ្លួន ជាមួយស្វាមី និងកូនប្រុស, ចាប់អារម្មណ៍ត្រង់នេះពេក ហ្វេនៗចូល comment ព្រាតថា…(មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិច នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ ទើបកន្លងផុតទៅ ប៉ុន្មានថ្ងៃនេះ មហាជន ក៏ដូចជា អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្កមហ្វេសប៊ុក មិនតិចនាក់ទេ ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ទាល់តែសោះ ក្រោយឃើញ តារាចម្រៀង ឆន សុវណ្ណរាជ បានទំលាយរូបថត២សន្លឹក ក្នុងថ្ងៃមង្គលការ របស់ តារាចម្រៀង មាស សុខសោភា និងលោក លោក អ៊ីត រ៉ាដា កាលពី១២ឆ្នាំ មុន ។ ក្នុងនោះ លោក ឆន សុវណ្ណរាជ ថែមទំាងជូនពរ ក្នុងថ្ងៃខួបអាពាហ៍ ពិពាហ៍ គម្រប់ ១២ ឆ្នាំ មាស សុខសោភា និងស្វាមី យ៉ាងពិសេសថា “Happy anniversary 12 year my both love @jayavarmen_9 @meassoksophea_official”។ ភ្លាមៗនោះ តារាចម្រៀង មាស សុខសោភា ក៏បានចូល comment ក្នុងផុសខាងលើនេះដែរ ដោយនិយាយទំាងភ្ញាក់ថា “ធ្វើស៊ីសាហាវ ពូរាជ”។ មិនត្រឹមតែប៉ុណ្ណោះទេ មាស សុខសោភា និងស្វាមី ថែមទំាងមានកូនប្រុស ពេញរូបរាង និងសង្ហាម្នាក់ ទៀតផង ដល់ថ្នាក់ ធ្វើឲ្យ គ្រប់គ្នា កាន់តែភ្ញាក់ផ្អើល កាន់តែខ្លាំង។ រឹតតែច្បាស់ថែមទៀត ក្រោយៗ មក មាស សុខសោភា ក៏បានបង្ហោះវីដេអូ និងរូបភាព…
អានបន្តសមអើយសម ! នៅសុខៗ ស្រាប់តែ ជា វណ្ណារិទ្ធ ដាក់មួយឈុត ខៀវសុទ្ធ ដែរបាត់, ឃើញភ្លាម កុសុម៉ា ឡើងភ្ញាក់ រួចចូល comment ភ្លាមៗថា…(មានរូបភាពច្រើន)
ខណៈពេល សែនចូលឆ្នាំចិន ជិតចូលមកដល់ ស្រាប់តែ ម្សិលម៉ិញនេះ នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ កញ្ញា សុភ័ក្រ្ត កុសុម៉ា បានតែងខ្លួន លេងម៉ាអស់ដៃ តែម្តង ដោយបានបង្ហោះរូបភាពមួយសន្លឹក ដោយប្រើពណ៌ខៀវសុទ្ធ មើលទៅប្លែកទាក់ភ្នែកដល់ហើយ ដល់ថ្នាក់ ធ្វើឲ្យ គ្រប់គ្នាផ្ទុះការចាប់អារម្មណ៍ និងចែករំលែកយ៉ាងច្រើន រហូតដល់ទៅ ជាង១ម៉ឺនដងបាត់ទៅហើយ គិតត្រឹមថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២២ នេះ។ កុសុម៉ា បានភ្ជាប់សារខ្លីមួយទៀត ថា “ឆ្នាំនេះហុងស៊ុយពណ៌ខៀវ ចឹងគ្រប់យ៉ាងត្រូវតែខៀវ” រួចឆ្លៀតបន្ថែម នៅក្នុង comment ដូចនេះ “តោះកាត់ឆុង ជាមួយពណ៍ហុងស៊ុយ”។ ឃើញភ្លាម ហ្វេនៗ ចង់គាំង រួចចូល comment ព្រាត ថា ៖ ប៉ិនហ្មងយើងហ្នឹង, ប្លែករហូត, ឈ្នះទៀតហើយយាយ, ឈ្នះអស់មារសត្រូវ, គំាងទៀតហើយ, បើផាត់មុខខៀវទៀត ល្អបង, កប់យោបល់, ស្បែកមិនសូវស ដាក់ខៀវអ៊ីចឹងទៅ រាងស្រគាំតិចចែ, សក់ខៀវទៀតមក ស្ដង់ដា ហើយ, បងឈ្នះហើយឆ្នាំនេះ, អ្នកម្តាយអើយ, បើមិនប្លែក មិនមែនកុសុម៉ាទេ, ញាក់ហ្មងបង ឆុងអែបកៀន, ស្រលាញ់idolត្រង់ថ្មី គ្រប់ពេល អ៊ីចឹងហ្មង។ ដោយមិនចាំយូរទេ មកដល់ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២២ នេះ ពិធីករដ៏ល្បី គឺលោក ជា វណ្ណារិទ្ធ…
អានបន្តញាក់សាច់ ស្អាតម្ល៉េះ ! ជិះឡានតាមផ្លូវសុខៗ ឃើញ អ្នកលក់លៀសហាល ស្អាតពេក ធ្វើឲ្យ នេន ទុំ ទប់ចិត្តលែងជាប់ហើយ ក៏បាន…(មានវីដេអូ)
ទស្សនិកជន មិនតិចនាក់ទេ ពិតជាស្គាល់ តារាចម្រៀងរ៉េប ដ៏ល្បីឈ្មោះបោះសំឡង ម្នាក់ គឺ នេន ទុំ នោះ។ ហើយប្រជាប្រិយភាព របស់លោក ក៏នៅតែទទួលបាន ការគាំទ្រយ៉ាងខ្លាំង ដដែល ពីសំណាក់ ពុកម៉ែ បងប្អូន ទូទៅ ជាពិសេស ហ្វេនៗ តែម្តង។ ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ លោកបានបង្ហោះវីដេអូមួយ ពីសកម្មភាពបានជួបនារីម្នាក់ ឈ្មោះ ស្រីណែត ដែលជាអ្នកលក់លៀសហាល តាមផ្លូវ មើលទៅរូបរាង មុខមាត់ សាច់ឈាម ពិតជាស្រស់ស្អាត និងល្អគន់ខ្លាំងណាស់ ដល់ថ្នាក់ ធ្វើឲ្យ នេន ទុំ ទប់ចិត្តលែងជាប់ ក៏បានទំលាយពាក្យមួយឃ្លាថា “ភ្ញាក់ផ្អើលទៀតហើយ ម៉ែកូនហ្អើយ អ្នកលក់លៀស ស្អាតខ្ចីញិញ មិនដែលមានទេ Fans អើយ ត្រូវតែថត”។ មិនទាន់អស់ទេ នេន ទុំ ក៏បានឆ្លងឆ្លើយ ជាមួយ ស្រីណែតថា “អូនមិនសមលក់លៀសទេ ដល់ស្អាតអ៊ីចឹង អូនឯងសមលក់កាបូប ឬទៅលក់ប្លាកទីន”។ ដោយមិនអស់ចិត្ត នេន ទុំ ក៏បានចុះពីលើឡាន ហើយទៅច្រៀងឲ្យ អ្នកលក់លៀសហាល រូបស្រស់ម្នាក់នេះ ស្តាប់ទៀតផង មើលទៅពោរពេញដោយក្តី សប្បាយរីករាយ ខ្លាំងណាស់ ដល់ថ្នាក់ ធ្វើឲ្យ ហ្វេនៗ ក៏ទប់ចិត្តលែងជាប់ដែរ រួចចូល comment ដោយដាក់ប៉ុន្មានម៉ាត់ ថា ៖ ញ៉ែធ្វើសង្សារហ្មងទៅពូ, យើសបងឯង!…
អានបន្តដូចគ្រួសារតែមួយអ៊ីចឹង ! កម្មវិធីខួបកំណើត រ៉េត ស៊ូហ្សាណា យប់ម៉ិញ សប្បាយកប់ហ្មង ពិសេសមានសុទ្ធតែ តារាល្បីៗ ចូលរួមទៀត ស្អាតៗដល់ហើយ មានដូចជា…(មានវីដេអូ)
សូមរំលឹកឡើងវិញ បន្តិចផងដែរថា ហ្វេនៗ ក៏ដូចជា ទស្សនិកជន មិនតិចនាក់ទេ ពិតជាមិនដែលមើលរំលងឡើយ កញ្ញា រ៉េត ស៊ូហ្សាណា នោះ ដែលជាអតីតបេក្ខនារី ធ្លាប់បានចូលប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី 2 កំឡុងឆ្នាំ ២០១៦។ កាលនោះ ហ្សាណា បានលើកយកបទ “The Power of Love” មកធ្វើការប្រកួត។ មកទល់ពេលនេះ ហ្សាណា កំពុងជោគជ័យខ្លាំង លើវិថីសិល្បៈ បូករួមជាមួយ ការខិតខំប្រឹងប្រែ តស៊ូ ព្យាយាម រាល់ការលំបាកទំាងឡាយ ហើយក៏ធ្វើឲ្យ ស៊ូហ្សាណា មានលទ្ធភាព អាចទិញផ្ទះដ៏ធំ និងស្រស់ស្អាតមួយ ជារបស់ខ្លួនឯង ថែមទៀតផង។ មិនទាន់អស់ទេ មកដល់ ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ ហ្វេនៗ ឡើងភ្ញាក់ទៀតហើយ ក្រោយឃើញ ហ្សាណា បានបង្ហោះរូបភាព ប៉ុន្មានសន្លឹក ដែលទើបបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យអន្តរជាតិ Raffles មុនជំនាញគ្រប់គ្រងអាជីវកម្ម។ ចំណែក ម្សិលម៉ិញនេះ នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ ហ្សាណា បានរៀបចំកម្មខួបកំណើតមួយ សម្រាប់ខ្លួនឯង ដោយតុបតែងខ្លួន ស្រស់ស្អាតខ្លាំងណាស់ ក្នុងវ័យទើបតែ 22 ឆ្នាំ ទេ ហើយឆ្លៀតប្រាប់យ៉ាងខ្លី ថា “Happy birthday to me #22 ចាស់មួយឆ្នាំទៀតហើយ… see…
អានបន្តដាច់ផ្ងារបាត់ ! ខេមរៈ សិរីមន្ត មកទិញ ពុទ្រាញ៉ាំតាមផ្លូវ នៅសៀមរាប ស្រាប់តែ ភ្ញាក់ព្រឺត ដោយសារ មីងអ្នកលក់ និយាយថា “ស្អាតដូច ខេមរៈ” អត់អស់ចិត្ត មីងបន្ថែមថា…(មានវីដេអូ)
មហាជនទូទៅ ក៏ដូចជា ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស មិនតិចនាក់ទេ ច្បាស់ជាស្កាល់ ជាក់ជាមិនខាន តារាចម្រៀង ដ៏ល្បី ឈ្មោះម្នាក់ នៅក្នុងផលិតកម្ម រស្មីហង្សមាស នោះ គឺ លោក ខេមរៈ សិរីមន្ត។ មានបទចម្រៀង ជាច្រើនណាស់ របស់លោក ដែលនៅតែបំពេរអារម្មណ៍ អ្នកស្តាប់ឲ្យលង់លក់ដដែល មកទល់ពេលនេះ ជាពិសេស បទមនោសញ្ចេតនា តែម្តង កាន់តែស្តាប់ កាន់តែពីរោះ មិនជិនណាយ។ បច្ចុប្បន្ន លោក កំពុងសាងក្តីសុខ និងសុភមង្គល ក្នុងគ្រួសារតូចមួយ របស់ខ្លួន ដោយលោក និងភរិយា មានកូនៗ ដល់ទៅ ៣នាក់ឯណោះ ដោយកូនប្រុសច្បង មានឈ្មោះ ខេមរៈ មន្តស្នេហ៍ កូនស្រីទី២ មានឈ្មោះ ខេមរៈ ស្រ្តី និងកូនស្រីពៅ មានឈ្មោះ ថុន ខេមរៈ មន្តរាជិនី ។ មួយរយៈចុងក្រោយនេះ ញឹកញាប់ណាស់ លោក ខេមរៈ សិរីមន្ត តែងតែ ឈប់ឡានចុះទិញ របស់ញុំាតាមផ្លូវ មានដូចជា លៀសហាល និងអាហារផ្សេងៗទៀត មើលទៅសាមញ្ញមែន តែពោរពេញដោយក្តីសប្បាយរីករាយ។ មិនទាន់អស់ទេ ស្រាប់តែម្សិលម៉ិញនេះទៀត នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ លោកបានចុះទិញ ពុទ្រា តាមផ្លូវទៀតហើយ នៅខេត្តសៀបរាប ហើយក៏បានជួបរឿងភ្ញាក់ផ្អើលមួយ ដោយលោកបញ្ជាក់ថា “មកទិញពុទ្រាញ៉ាំ នៅសៀមរាប…
អានបន្តសូមចូលរួមរំលែកទុក្ខផង ! ឪពុក តារាចម្រៀង សុខ សីឡាលីន បានលាចាក លោកនេះ បាត់ទៅហើយ, ឡាលីន បានត្រឹមរៀបរាប់ ទំាងទឹកភ្នែកថា “លោកឪពុកដ៏ល្អ របស់កូនអើយ កូនខំប្រឹងគ្រប់យ៉ាង ដើម្បីគ្រួសារ ដើម្បីលោកឪពុកបានជា ហូបឆ្ងាញ់ រស់ស្រួល លោកពុកតស៊ូ លំបាក ដើម្បីកូនរហូតតាំងពីកូន…”
ហ្វេនៗ ក៏ដូចជាទស្សនិកជន មិនតិចនាក់ទេ ច្បាស់ជាស្គាល់ តារាចម្រៀងស្រី ដ៏ល្បីម្នាក់ ប្រចាំផលិតកម្មរស្មីហង្សមាស គឺ សុខ សីឡាលីន នោះ។ បទ ចម្រៀងជាច្រើន របស់ តារាចម្រៀងរូបនេះ នៅតែដក់ជាប់បេះដូង អ្នកគាំទ្រ ដដែលមកដល់ថ្ងៃនេះ។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ តារាស្រីរូបនេះជួបទុកធំ ដោយសារតែឪពុកជាទីស្រឡាញ់របស់ខ្លួន បានលាចាកលោកនេះ បាត់ទៅហើយ។ កញ្ញា សុខ សីឡាលីន បានត្រឹមហូរទឹកភ្នែក សស្រាក់ រួចរៀបរាប់ថា “លោកឪពុក ទិត្យ សូផាត របស់កូន លាចាកលោកហើយ កូនទទួលយកមិនបានទេ កូនធ្វើសង្ឃទាន ជូនលោកហើយ លោកពុកឈឺចុកចាប់ណាស់ ពេលនេះ លោកឪពុក ឈប់ឈឺចុកចាប់ហើយ សូមជម្រាបដល់បងប្អូន អ៊ុំពូមីង មិត្តភក្តិ ដែលស្គាល់ លោកឪពុកជាដំណឹងផង”។ ឡាលីន បន្តទៀតថា “លោកឪពុកកូនអើយ សូមលោកបានទៅកាន់សុគតិភពណា កូនទទួលយកមិនបានទេ, លោកឪពុកដ៏ល្អរបស់កូនអើយ ជាតិណាណា កូនសូមកើតជា កូនលោកឪពុកគ្រប់ទៀត កូនទទួលយកមិនបានទេ “។ មិនទាន់អស់ទេ មកដល់ព្រឹកម៉ិញនេះទៀត នាថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២២ នេះ សុខ សីឡាលីន បានពោលពាក្យទំាងទឹកភ្នែកទៀតថា “កូនទទួលយក មិនបានទេ លោកឪពុកអើយ លោកឪពុកដ៏ល្អ របស់កូនអើយ កូនខំប្រឹងគ្រប់យ៉ាង ដើម្បីគ្រួសារ ដើម្បីលោកឪពុកបានជា ហូបឆ្ងាញ់ រស់ស្រួល លោកពុកតស៊ូ លំបាក…
អានបន្ត